-
បណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្ពោធ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជា ឧទាហរណ៍គំរូមួយទៀតនៃមិត្តភាពដែកថែបកម្ពុជា-ចិន។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមសម្ពោធជាមួយ នឹងរដ្ឋមន្ត្រីចិនលោកលីវ ជានឆាវ Liu Jianchao ដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង «សិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-។ លោក លីវ ជានឆាវ គឺជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធវេលាព្រឹកថ្ងៃទី១១មករា បានប្រព្រឹត្តទៅនៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នឹងដើរតួនាទីដ៏សំខាន់ ក្នុងនាមជាវេទិកានៃការផ្លាស់ប្តូរបទពិសោធន៍, ទស្សនាទាន, និងវប្បធម៌ រវាងយុវជន នៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគត រួមគ្នាស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។ លោកបានបន្តថាវេទិកានេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមលើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា៖ ការផ្តល់អាហារូបករណ៍,…
-
កម្ពុជា និងតួកគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការបណ្តាក់ទុន (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីកសិកម្មនៃប្រទេសតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបជាមួយនឹងលោករដ្ឋមន្ត្រីវ៉ាហ៊ីត គីរីស៊ី បានធ្វើនៅថ្ងៃទី១១ មករា នៅវិមានសន្តិភាព ដែលជំនួបបានផ្តោតលើវិស័យពាណិជ្ជកម្ម និងការបណ្តាក់ទុន។ ជំនួយការផ្ទាល់សម្ដេចតេជោ លោក អ៊ាង សុផល្លែត បានថ្លែងថាលោករដ្ឋមន្ត្រីកសិកម្មតួកគី បានជំរាបសម្តេចតេជោថាដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានាពេលកន្លងមក។ រដ្ឋមន្ត្រីកសិកម្មតួកគី បានថ្លែងថាកម្ពុជានិងតួគី មានសក្ដានុពលច្រើនដែលអាច ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការកែច្នៃ ផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យ សំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារនិងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហា រូបករណ៍ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនលោក វ៉ាហ៊ីត វិញថាគេ គប្បីលើកទឹកចិត្ត ឱ្យមានអ្នកវិនិយោគតួកគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីន…
-
មន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវចាប់ខ្លួនពីបទកឹបកេងប្រាក់រដ្ឋជិត៤០ម៉ឺនដុល្លារ (Video Inside)

មន្ត្រីម្នាក់នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ត្រូវបានគេចាប់ និងបញ្ជូនខ្លួន ទៅតុលាការនៅថ្ងៃទី១១មករានេះ ពាក់ព័ន្ធនឹងអំពើពុករលួយកឹបកេងថវិការដ្ឋជិត៤០ម៉ឺន ដុល្លារ។ លោក ឡាយ សំណាង នៃអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ត្រូវបានគេចោទពីបទល្មើសកេងយកផលប្រយោជន៍ ដោយខុសច្បាប់ និងទី២ការសម្អាតប្រាក់។ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញលោក ឡាយ សំណាង កេងកឹបប្រាក់ពីគម្រោងចំនួន១១ដែលមានទឹកប្រាក់ចំនួន១ពាន់៥៤៩លាន ៨១ម៉ឺន៤ពាន់១៦០រៀល ដែលស្មើនឹង៣៨ម៉ឺន ៧ពាន់ដុល្លារអាមេរិក ។ អង្គភាពប្រឆាំង អំពើពុករលួយបានថ្លែងថាគេបានប្រើពេលធ្វើការស៊ើបអង្កេតលើករណីនេះ រយៈពេលជាង ១៣ខែ មុនការចាប់ខ្លួន និងបញ្ជូនទៅតុលាការ។
-
សម្តេចតេជោ ហ៊ុន សែន ទទួលជួបក្រុមអង្គការ FATF (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបមន្ត្រីជាន់អង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ដែលបានដាក់ឈ្មោះកម្ពុជាក្នុងបញ្ជីប្រផេះពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់។ ជំនួបជាមួយ លោកស្រីម៉ី-លីន វ៉ាង (Mei-Lin Wang) បានធ្វើនៅថ្ងៃទី១១ មករា ឆ្នាំ២០២៣ ដោយមន្ត្រីជាន់ខ្ពស់អង្គការ FATF នេះ បានសម្តែងនូវសេចក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា។ កម្ពុជាត្រូវក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ FATF បានដាក់ជាប្រទេសនៃបញ្ជីប្រផេះជាលើក ទី២ក្នុងឆ្នាំ២០១៩។ អង្គការហិរញ្ញវត្ថុអន្តរជាតិ FATF បានស្នើកម្ពុជាត្រូវធ្វើបង្ក្រាប អំពើជួញ ដូរមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដើម្បីការនាំប្រទេសកម្ពុជាចេញរួចផុតពីបញ្ជីប្រផេះនេះ។ យ៉ាងហោចគម្រោងផែនការសកម្មភាពចំនួន១៤ចំណុចដែលអង្គការ FATF បានជំរុញកម្ពុជាក្នុងការអនុវត្ត ដើម្បីការនាំកម្ពុជាចាកចេញពីបញ្ជីប្រផេះនេះ។ លោកស្រី ម៉ី-លីន វ៉ាង ដែលទទួលបន្ទុកផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងលើកទឹកចិត្តកម្ពុជា នាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង ។ សម្តេចតេជោ បានជម្រាបគណៈប្រតិភូអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍបៃតង ដែលកម្ពុជាដាក់ចេញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក។ កម្ពុជារំពឹងថាឈ្មោះដែលត្រូវបានដាក់ក្នុងបញ្ជីប្រផេះនៃអង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF នឹងត្រូវស្តារសំអាតល្អឡើងវិញក្រោយដំណើរទស្សនកិច្ចរបស់ក្រុមគណប្រតិភូ FATF នេះដែលនឹងមានរវាងពីថ្ងៃទី១១ដល់១៣មករាឆ្នាំ២០២៣។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ចូរចំណាយពេលក្នុងថ្ងៃនេះដើម្បីរីករាយ និងជៀសវាងអារម្មណ៍អវិជ្ជមាន។ កិច្ចការងាររកស៊ីជួញដូរអាចសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់។ លាភសំណាង និងទ្រព្យធនរបស់អ្នកនឹងហូរចូលក្នុងផ្ទះយ៉ាងច្រើន និងរក្សាស្ថេរភាពបានយូរអង្វែង។ ក្រៅពីនេះ លោកអ្នកនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សថ្នាក់លើ ដូច្នេះសូមចេះប្រើប្រាស់ពេលវេលាល្អថ្ងៃនេះ ដើម្បីសម្រេចជោគជ័យធំ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ប៉ុន្តែសូមរក្សាឥរិយាបទល្អ ស្ងប់ស្ងៀមទើបប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការបណ្តាក់ទុន នោះផលល្អនឹងកើតមានឡើងដល់អ្នក។ ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ គឺអ្នកអាចផ្លាស់ប្តូរការងារបាន។ ក្រៅពីនេះ សូមលោកអ្នករក្សាពាក្យសំដីជាពិសេស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម។ លោកអ្នកមិនគួរគិតគូរពីការផ្លាស់ប្តូរអ្វីនោះទេ សូមរក្សាអ្វីៗឲ្យនៅដដែលប្រសើរជាង។ សូមមានចិត្តល្អ និងចេះអនុគ្រោះដល់មនុស្សជុំវិញខ្លួន ពិសេសជាមួយក្មេងៗ។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ច្បាស់ ប្រយ័ត្នចាញ់បញ្ឆោតគេ។ ចំពោះរឿងទាក់ទងហិរញ្ញវត្ថុ គួរមានការប្រុងប្រយ័ត្ន កុំពាក់ព័ន្ធនឹងបំណុល។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
២៤ម៉ោងចុងក្រោយ អាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៣០០ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងកូវីដ១៩ នៅអាស៊ានថ្ងៃនេះ បើទោះបីបានកើនឡើងជាងម្សិលមិញក៏ដោយ ប៉ុន្តែតួលេខឆ្លងសរុបប្រចាំថ្ងៃនារយៈពេល៣សប្តាហ៍ចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ដែលពីមុនធ្លាប់តែមានតួលេខឆ្លងច្រើនដល់ ៥ខ្ទង់ បានធ្លាក់មកនៅត្រឹមតែ៤ខ្ទង់ស្តើង ប៉ុណ្ណោះ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ ២ពាន់៦០៤ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ថៃ និងប្រទេសកម្ពុជា ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ៩៩៧ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៣ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។…
-
២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លង ថ្មី២៤ម៉ោងចុងក្រោយ មានចំនួន ៣ករណីផងដែរ ។ តួលេខឆ្លងថ្មីទាំង ៣ករណី នាវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លង ចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។
-
ឆេះឃ្លាំងស្តុករថយន្ត នៅទួលគោក (Video Inside)

ឃ្លាំងស្តុករថយន្តមួយកន្លែងនៅក្នុងខណ្ឌទួលគោក ត្រូវបានឆាបឆេះនាវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១០ មករានេះ។ រថយន្តសេរីទំនើបចំនួន ០៣គ្រឿង បានឆេះអស់ទាំងស្រុង ក្នុងហេតុការណ៍កើតឡើងនៅចំណុចឃ្លាំងលេខ២៣៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៨៨ ក្នុងសង្កាត់ផ្សារដេប៉ូទី១។ ការិយាល័យបង្ការពន្លត់អគ្គិភ័យ បានបញ្ជាក់ថាមូលហេតុដែលបណ្តាលអោយមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងក្បាលអាគុយរថយន្ត ម៉ាកលុចស៊ីស LM300។ រថយន្តចំនួន ៣គ្រឿង ម៉ាកលុចស៊ីស LM300, រថយន្តតូយ៉ូតា និងរថយន្តម៉ាកបេល និងសម្ភារៈមួយចំនួន បានឆេះ ប៉ុន្តែអគ្គិភ័យមិនបានឆេះរាលដល់កន្លែងផ្សេងទេ ខណៈអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៧គ្រឿង ទើបគ្រប់គ្រងអគ្គិភ័យបានរលត់ជាស្ថាពរ៕
-
ឡានដឹកកម្មករ៦៥នាក់ ក្រឡាបនៅកំពង់ស្ពឺ, របួស៥នាក់ (Video Inside)

ឡានដឹកកម្មករចំនួន៦៥នាក់ បានក្រឡាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី១០ មករា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងហេតុការណ៍នោះ មានអ្នករងរបួសជាកម្មការីនីចំនួន៥នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តវេលាព្រឹកម៉ោង៦និង ២០នាទី នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច នៃស្រុកឧដុង្គ។ យោងតាមសមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននោះ គឺដោយសារតែមានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខកណ្តាល 3G-0470 បានបើកកៀររថយន្តដឹកកម្មករទាំង៦៥នាក់ បណ្តាញឱ្យរថយន្តដឹកកម្មករនោះ បានបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង។ អ្នកបើកបររថយន្តទាំង២ ត្រូវគេរាយការណ៍ថា បានរត់គេចខ្លួនក្រោយហេតុការណ៍នោះ បានកើតឡើង។
-
សីតុណ្ហភាពបន្ដកើនកម្តៅតិចតួច ជាមួយការធ្លាក់ភ្លៀងខ្លះក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

សីតុណ្ហភាពកម្ដៅបានឡើងពី១ទៅ២អង្សាសេ ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ជាមួយនឹង ការព្យាករណ៍ការធ្លាក់ភ្លៀងខ្លះក្នុងកម្រិតខ្សោយ ដោយសារតែកម្ពុជា នឹងទទួលរងនូវឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម…រវាងពីថ្ងៃទី១១ រហូតដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅតាមតំបន់ទំនាបកណ្ដាល សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី២២ទៅ២៤អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ៣០ទៅ៣២ អង្សាសេ ដែលសីតុណ្ហភាពទាំងពីរនេះ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន គឺមានការកើនឡើងកម្ដៅរវាងពី១ទៅ២ អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់ទំនាបកណ្ដាល អាចនឹង មានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយដោយអន្លើ ។ នៅតំបន់ខ្ពង់រាប, សីតុណ្ហភាពត្រជាក់អប្បបរមានឹងមាន រវាងពី១៩ទៅ២២អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី ២៩ទៅ៣១ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពទាំងពីរនេះ គឺមានការកើនកម្ដៅ ១ អង្សាសេ។ ការព្យាករណ៍នៅតំបន់ខ្ពង់រាបនេះ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយដោយអន្លើ ខណ:ធាតុអាកាស អាចចុះត្រជាក់ ក្នុងកម្រិតខ្សោយ នាពេលព្រឹក ។ ចំណែកតំបន់មាត់សមុទ្រនោះវិញ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី២២ទៅ២៤ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា…