Category: កម្មវិធីព័ត៌មាន

  • ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១៨ករណី (Video Inside)

    ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១៨ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន១ករណី បើប្រៀបធៀបនឹងតួលេខឆ្លង៧២ម៉ោងដូចគ្នា កាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ៧២ម៉ោងចុងក្រោយ មានចំនួន ១៨ករណី ដោយកាលពីថ្ងៃសៅរ៍ការឆ្លងមានចំនួន ៥ករណី, ថ្ងៃអាទិត្យមាន ៦ករណី និងនៅថ្ងៃច័ន្ទនេះ មានចំនួន ៧ករណី ផងដែរ ។ តួលេខឆ្លងថ្មីទាំង ១៨ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • កម្ពុជាមានទន្តបណ្ឌិតបំរើក្នុងក្រសួងចំនួន៣៨០នាក់ (Video Inside)

    កម្ពុជាមានទន្តបណ្ឌិតបំរើក្នុងក្រសួងចំនួន៣៨០នាក់ (Video Inside)

    កម្ពុជាមានទន្តបណ្ឌិតចំនួន៣៨០នាក់ដែលបំរើការក្នុងក្រសួងសុខាភិបាលនៃប្រទេសដែលមានពលរដ្ឋ១៧លាននាក់។ យោងតាមចំនួននេះ គឺក្នុងរង្វង់ពលរដ្ឋខ្មែរជាង៤ម៉ឺន៤ពាន់នាក់ មានទន្តបណ្ឌិតម្នាក់ ដែលជួយបំរើលើវិស័យទណ្ឌសាស្ត្រនៅកម្ពុជា។ ដោយឡែកក្នុងវិស័យ ឯកជនក៏មានទន្តបណ្ឌិតជាច្រើនផងដែរ ដែលសរុបតួលេខមានជាង២ពាន់នាក់នៅទូទាំងប្រទេស។ តួលេខនេះ ត្រូវបានលើកឡើង ដោយរដ្ឋលេខាធិការក្រសួងសុខាភិបាលលោក អឿន បូរ៉ារ័ត្នន៍ ក្នុងឱកាសបើកសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើកទី២១ នៃសមាគមទន្តពេទ្យកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី៩មករាឆ្នាំ២០២២នាសណ្ឋាគារសុខា។ វិស័យទន្តសាស្ត្រក្នុងប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាវិស័យល្អដែលប្រហាក់ប្រហែលនឹងប្រទេសរីកចំរើនខ្លះលើសកលលោក។ សេចក្តីរាយការណ៍បានបង្ហាញថាក្រៅពី ទន្តបណ្ឌិតដែលមានសញ្ជាតិខ្មែរ ក៏មានទន្តបណ្ឌិតបរទេសជាច្រើនទៀត បាននិងកំពុងធ្វើកិច្ច ការលើវិស័យនេះក្នុងប្រទេសកម្ពុជាដែរ។ ក្នុងសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើក ទី២១នៃសមាគមទន្តពេទ្យកម្ពុជាឆ្នាំ២០២៣ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា គេបានរៀបចំកិច្ចប្រជុំរៀងរាល់ឆ្នាំ ដើម្បីដុសខាត់វិស័យទន្តសាស្ត្រ ដោយបានអញ្ជើញអ្នកមានបទជំនាញខ្ពស់ផ្តល់ប្រឹក្សា ដើម្បីភាពរីកចំរើនលើវិស័យនេះផងទៀត។ យោងតាមអ្នករៀបចំទន្តបណ្ឌិតបរទេស ដែលគេបានអញ្ជើញចូលរួមមានមកពី៥ប្រទេស ដែលសុទ្ធសឹងជាទន្តបណ្ឌិតល្បីល្បាញ ដើម្បីផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់ការអនុវត្តក្នុងប្រទេសកម្ពុជា។

  • ប្រមុខរាជរដ្ឋាភិបាលព្រមានថា កម្ពុជាអាចធ្វើវិសោធនកម្មរារាំងអ្នកសញ្ជាតិបរទេស ធ្វើនយោបាយ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលព្រមានថា កម្ពុជាអាចធ្វើវិសោធនកម្មរារាំងអ្នកសញ្ជាតិបរទេស ធ្វើនយោបាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនជុំវិញ ការរារាំងអ្នកមានសញ្ជាតិបរទេសដែលមកធ្វើនយោបាយក្នុងប្រទេសកម្ពុជា។ កម្ពុជាក្នុងរយៈ ៤៤ឆ្នាំចាប់តាំងពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក បានធ្វើដំណើរឆ្លងកាត់ឧបសគ្គជាច្រើន និងមានមនុស្សបាត់បង់ជីវិតមិនតិចទេដើម្បីបុព្វហេតុធ្វើឱ្យកម្ពុជាមានសុខសន្តិភាព, ស្ថិរភាព នយោបាយនិងការអភិវឌ្ឍន៍។ ប៉ុន្តែឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលកម្ពុជាកំពុងប្រឈមនាពេលនេះ គឺមនុស្សមានសញ្ជាតិ២ខ្លះ ដែលធ្វើនយោបាយក្នុងប្រទេសកម្ពុជា បង្កការអុកឡុក និងបំពានច្បាប់របស់កម្ពុជា។ ប៉ុន្តែគ្រាដែលអាជ្ញាធរបានចាប់ខ្លួនជនមានសញ្ជាតិ ២ ឬជនបរទេសនោះ មកដាក់ទោសតាមច្បាប់របស់កម្ពុជា, ស្ថានទូតអ្នកមានសញ្ជាតិបរទេស នោះ បានមកតវ៉ាចង់រកការដោះលែងពលរដ្ឋរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងអាចធ្វើវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញរបស់ខ្លួន ជាបន្ថែមទៀតបើសិនជាចាំបាច់។ កម្ពុជាបច្ចុប្បន្ន អ្នកមានសញ្ជាតិ២ខ្លះ ត្រូវគេឃើញកំពុងបំរើកិច្ចការនយោបាយក្នុងជួររាជរដ្ឋាភិបាល និងតាមកន្លែងស្ថាប័នធ្វើនយោបាយមួយចំនួនថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាបើស្ថានភាពបន្តការដាក់សម្ពាធរឿងនេះជាដដែលមកលើរាជរដ្ឋាភិបាលកម្ពុជា នឹងអាចជំនះធ្វើកិច្ចការនេះបើទោះបីជាត្រូវលះបង់មនុស្សដល់មន្ត្រីនយោបាយខ្លះដែលមាន សញ្ជាតិ២នោះក៏ដោយ។

  • ស្ថានការណ៍សង្គ្រាមក្នុងអ៊ុយក្រែនឈានចូលថ្ងៃទី៣១៩ (Video Inside)

    ស្ថានការណ៍សង្គ្រាមក្នុងអ៊ុយក្រែនឈានចូលថ្ងៃទី៣១៩ (Video Inside)

    ក្រោយការឈប់បាញ់គ្នារយៈ៣៦ម៉ោង សង្គ្រាមក្នុងទឹកដីអ៊ុយក្រែបានបន្ត។ រុស្ស៊ីបានអះអាង ការបាញ់មីស៊ីលសម្លាប់ទាហានអ៊ុយក្រែនចំនួន៦០០នាក់នៅក្នុងក្រុង Kramatorsk នៃខេត្តដូណេតស៍ ប៉ុន្តែអ៊ុយក្រែនថ្លែងថាការវាយប្រហាររបស់រុស្ស៊ី គ្រាន់តែធ្វើឱ្យខូចខាតដល់កន្លែងធ្លាប់ស្នាក់នៅរបស់ទាហានអ៊ុយក្រែនតែប៉ុណ្ណោះ ដោយមិនមានមនុស្សបាត់បង់ជីវិតឡើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញទី៦ (Video Inside)

    កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញទី៦ (Video Inside)

    ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៦ បានចាប់ផ្តើមហើយនាពេលនេះ។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេសលោកស្រី រដ្ឋលេខាធិការ ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះ ពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៦ ខណៈដែលពិភពលោកកំពុង ប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីឈ្មោះ XBB។ លោកស្រីរដ្ឋលេខាធិការ នៅបានបញ្ជាក់ដែរថា ថ្ងៃច័ន្ទទី៩មករានេះ គឺជាការចាប់ផ្ដើមការផ្ដល់ ដូសជំរុញទី៦ សម្រាប់អ្នកដែលបានចាក់ដូសទី៥ ក្នុងរយៈពេល៤ ទៅ៦ខែ ហើយក៏មានការផ្ដល់នូវការចាក់ដូសទី៤ ទី៥ ដល់កុមារា កុមារីផងដែរ។ លោកស្រីរដ្ឋលេខាធិការបានថ្លែង បន្ដ ថា ដំណើរការចាក់វ៉ាក់សាំងដូសទី៦ និងដូសជំរុញ ផ្សេងៗទៀតគឺធ្វើឡើងនៅក្របខ័ណ្ឌទូទាំងប្រទេស។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា រៀងរាល់ថ្ងៃ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព គឺមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដូចៗគ្នា…ដូច្នេះប្រជាពលរដ្ឋ អញ្ជើញចាក់ នៅពេលណាក៏បានដែរ ឲ្យតែខ្លួនដល់វេលាកំណត់។

  • សម្តេចតេជោអំពាវនាវពលរដ្ឋបន្តការចាក់ដូសជំរុញ ខណៈពិភពលោកកំពុងឆ្លងមេរោគបំប្លែងថ្មី ឈ្មោះ XBB (Video Inside)

    សម្តេចតេជោអំពាវនាវពលរដ្ឋបន្តការចាក់ដូសជំរុញ ខណៈពិភពលោកកំពុងឆ្លងមេរោគបំប្លែងថ្មី ឈ្មោះ XBB (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋបន្តការចាក់ដូសជំរុញ ដើម្បីពង្រឹងបង្កើនភាព កាន់តែស៊ាំក្នុងសហគមន៍ ដែលប្រសាសន៍ជំរុញនេះ បានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ ជុំវិញការឆ្លងរបស់ពិភពលោកនូវមេរោគបំប្លែងថ្មីឈ្មោះ XBB។ ក្រុមអ្នកវិទ្យាសាស្ត្រ បានថ្លែងថាមេរោគបំប្លែងថ្មីនេះ គឺជាមែកធាងមួយទៀតរបស់មេរោគកូវីដ-១៩ប្រភេទអូមីក្រុង។ មេរោគនេះ បានឆ្លងរាលដាលខ្លាំងដូចជាប្រភេទមេរោគអាល់ហ្វា, បេតា, ហ្កាម៉ា និងដែលតា ផងទៀត ចាប់តាំងពីវាបានលេចឡើងនៅចុងឆ្នាំ ២០២១។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាមេរោគ XBB បំប្លែង បានចាប់ផ្ដើមឆ្លងរាលដាល នៅចក្រភពអង់គ្លេសនៅចុងខែកញ្ញា ឆ្នាំ២០២២ ។ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មេរោគបំប្លែងថ្មី XBB នេះ មានសមត្ថភាពលូតលាស់លឿនជាងប្រភេទផ្សេងទៀត របស់ជំងឺកូវីដ-១៩ នោះ ប៉ុន្តែអង្គការសុខភាពពិភពលោកបានឲ្យដឹងថា នៅពុំទាន់មានសញ្ញាណាមួយដែល អាចបញ្ជាក់ថា មេរោគនេះអាចបង្កភាពធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ជាងប្រភេទមុនៗរបស់អូមីក្រុងឬយ៉ាងណានោះទេ ។

  • សម្តេចតេជោ៖ ថ្ងៃ១៤ មករា ឆ្នាំ២០២៣ គឺជាខួប៣៨ឆ្នាំ នៃការកាន់អំណាចជានាយករដ្ឋមន្ត្រី (Video Inside)

    សម្តេចតេជោ៖ ថ្ងៃ១៤ មករា ឆ្នាំ២០២៣ គឺជាខួប៣៨ឆ្នាំ នៃការកាន់អំណាចជានាយករដ្ឋមន្ត្រី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានៅថ្ងៃទី១៤ មករា ឆ្នាំ២០២៣ជិតមកដល់នេះ គឺនឹងក្លាយជាខួប៣៨ឆ្នាំ នៃការកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ គួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាក្នុងឆ្នាំ១៩៨៥នាជំនាន់នោះ បោះឆ្នោតក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី។ នៅថ្ងៃទី១៤មករាខាងមុខនេះ សម្តេចនឹងយកថ្ងៃខួបរំលឹកទិវា៣៨ឆ្នាំនោះ ដើម្បីជួបជាមួយអ្នកកាសែតទូទាំងប្រទេសក្នុងរាត្រីសមោសររបស់ក្រុមអ្នកសារព័ត៌មាន។ រាត្រីសមោសរជួបជុំជាមួយក្រុមអ្នកសារព័ត៌មាន បានផ្អាករយៈពេលប្រមាណ៣ឆ្នាំរួចមក ហើយដោយសារតែវិបត្តិឆ្លងជម្ងឺកូវីដ១៩។ ថ្ងៃទី១៤មករាឆ្នាំ២០២៣ចុងសប្តាហ៍នេះ គឹជាលើក ដំបូងហើយដែលរាត្រីសមោសរជាមួយក្រុមអ្នកសារព័ត៌មានទូទាំងប្រទេសត្រូវបានរៀបលើក ដំបូងសាឡើងវិញក្រោយស្ថានការណ៍ឆ្លងកូវីដ១៩ត្រូវបានគ្រប់គ្រងល្អដោយរាជរដ្ឋាភិបាលកម្ពុជា។

  • សម្តេចតេជោ៖ ការអភិវឌ្ឍន៍ និងសន្តិភាពជាកត្តាដើររួមជាមួយគ្នា (Video Inside)

    សម្តេចតេជោ៖ ការអភិវឌ្ឍន៍ និងសន្តិភាពជាកត្តាដើររួមជាមួយគ្នា (Video Inside)

    កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៩ មករា ឆ្នាំ២០២៣នេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ឯកអគ្គរដ្ឋទូត ចិន លោកវ៉ាង វិនធៀន ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។ គម្រោងពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ដែលមានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម គឺជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជាសារុបចំនួនជាង១១៧លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាបើ គ្មានផ្លូវនិងគ្មានស្ពាន កម្ពុជាមិនអាចអភិវឌ្ឍន៍បានទេ។ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ នឹងត្រូវប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ៤០ខែ ដែលនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ សម្តេចតេជោសែន បានថ្លែងសង្កត់ធ្ងន់ថាការអភិវឌ្ឍជាតិនេះហើយ គឺជាកត្តាចាំបាច់ណាស់ដែលជួយជំរុញប្រទេសឱ្យមានសន្តិភាពយូរអង្វែង។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមប្រើប្រាស់អំណោយផលនេះដើម្បីធ្វើទំនាក់ទំនង អោយកាន់តែល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ។ សូមកុំទាន់បាក់ទឹកចិត្ត ខំប្រឹងបន្តទៅទៀត។ រក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុងអ្នកបាន។ ក្រៅពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួន របស់អ្នកមានភាពល្អូកល្អឺនណាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នាក្នុងពេលតែមួយ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញ ឬត្រូវបំភ្លេចចោលខ្លះទើបជាការប្រសើរដល់អារម្មណ៍របស់អ្នក។ សូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • សម្តេចតេជោ ហ៊ុន សែន ព្រមាន ក្រុមប្រឆាំង កុំយកគណបក្ស​ប្រជាជនជាគោលដៅវាយប្រហារ បក្សនឹងប្រើ​ច្បាប់ដើម្បីឆ្លើយ​តប

    សម្តេចតេជោ ហ៊ុន សែន ព្រមាន ក្រុមប្រឆាំង កុំយកគណបក្ស​ប្រជាជនជាគោលដៅវាយប្រហារ បក្សនឹងប្រើ​ច្បាប់ដើម្បីឆ្លើយ​តប