-
រដ្ឋបាលក្រុងចំនួន២ នៅអាមេរិក លើកទីកចិត្តពលរដ្ឋចូលរួមអបអរទិវាខួប៧មករា របស់កម្ពុជា (Video Inside)

យ៉ាងហោចមានរដ្ឋបាលក្រុងចំនួន២ក្នុងរដ្ឋ Washington State របស់សហរដ្ឋអាមេរិក បានសរសេរលើកទឹកចិត្តដល់ពលរដ្ឋក្នុងក្រុងរបស់ខ្លួន ចូលរួមរីករាយជាមួយនឹងទិវា៧មករា ខួបលើកទី៤៤ឆ្នាំរបស់កម្ពុជា ដែលរំលឹកដល់ព្រឹត្តិការណ៍ផ្តួលរំលំរបបគ្រប់គ្រងខ្មែរក្រហម។ ក្រុងទាំង២នៅក្នុងសហរដ្ឋអាមេរិកនោះ គឺក្រុង King County និងក្រុង Kent ដែលមានសហគមន៍ខ្មែរបានរស់នៅទីនោះ។ ក្នុងពិធីមួយដែលសហគមន៍ខ្មែរ បានរៀបចំធ្វើដើម្បីអបអរខួបទី៤៤ ឆ្នាំនៃទិវា៧មករាថ្ងៃជ័យជំនះរបស់កម្ពុជា ដែលអញ្ជើញចូលរួមជាកិត្តិយសដោយឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក កែវ ឈា, មន្ត្រីអាជ្ញាធរអាមេរិកក្នុងក្រុង King County និងក្រុង Kent បានធ្វើលិខិតទទួលស្គាល់នូវទិវាជ័យជំនះ៧មករា និងបានលើកទឹកចិត្តដល់ ពលរដ្ឋអាមេរិកាំងនានាអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបជ័យជំនះរៀបចំធ្វើដោយមន្ត្រីកម្ពុជា និងសហគមន៍ខ្មែរនៅទីនោះថែមទៀត។
-
វិចារណកថា៖ «ប្រវត្ថិ និងអត្ថន័យនៃមហាជ័យជំនះ៧មករា ជាប្រវត្តិសាស្ត្រ» (Video Inside)

ទិវា៧មករានឹងឈានមកដល់នៅថ្ងៃនេះហើយដែលជាទិវានៃប្រវត្តិសាស្ត្រផ្តួលរំលំរបបគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ជាទូទៅថាជារបបដឹកនាំខ្មែរក្រហម។ មនុស្សជាង២ម៉ឺននាក់ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នឹងគ្រោងចូលរួមអបអរក្នុងពិធីជាប្រវត្តិសាស្ត្ររំលឹកខួប៤៤ឆ្នាំកន្លងមកនេះ ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។ រយៈកាល៤៤ ឆ្នាំចាប់តាំងពីមានការផ្តួលរំលំរបបដឹកនាំខ្មែរក្រហមនោះហើយ កម្ពុជាបានធ្វើដំណើរឆ្លងកាត់លើផ្លូវដ៏វែងឆ្ងាយ និងបានប្រឈមឧបសគ្គជាច្រើន។ តើឧបសគ្គទាំងនោះមានអ្វីខ្លះ? អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា «ប្រវត្តិនិងអត្ថន័យនៃមហាជ័យជំនះ៧មករា ជាប្រវត្តិសាស្ត្រ»
-
ការប្រកួតកីឡាយោធាអបអរសាទរខួបទិវាជ័យជម្នះ៧មករា បិទបញ្ចប់នៅថ្ងៃសុក្រនេះ (Video Inside)

ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា បានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ក្រោមការអញ្ជើញចូលរួមជាអធិបតីរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ កម្ពុជាបានបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះ រយៈពេល២ឆ្នាំមកហើយដោយសារវិបត្តិឆ្លង នៃជម្ងឺកូវីដ១៩។ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដែលមានការចូលរួមពី២៧ក្រុម មកពីកងឯកភាព និងស្ថាប័ននានាចំណុះអគ្គបញ្ជាការដ្ឋាន, ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំងក្រសួងបរិស្ថាន ជាមួយនឹងកីឡាករសរុបចំនួន២៧០ រូប គឺជាលើកដំបូងហើយបន្ទាប់ ពីកម្ពុជាអាចគ្រប់គ្រងស្ថានភាពឆ្លងកូវីដ ១៩នេះបានវិញ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧មករា គឺជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិ ក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាត ប៉ុល ពត។
-
រាជរដ្ឋាភិបាលត្រៀមបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុក៥ ដែលទើបបង្កើតថ្មី (Video Inside)

រាជរដ្ឋាភិបាលបានត្រៀមរៀបចំបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុកចំនួន៥ ដែលទើបនឹងបង្កើតថ្មីកន្លងមកនេះ។ រាជរដ្ឋាភិបាលទើបបានប្រកាសបង្កើតក្រុងថ្មីចំនួន៣គឺក្រុង អរិយក្សត្រ, ក្រុងសំពៅពូន ដែលស្ថិតក្នុងខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀលសែនជ័យ ក្នុងខេត្តក្រចេះ។ យោងតាមអនុក្រឹត្យ ក្រុងអរិយក្សត្រ នឹងត្រូវមានសមាជិកក្រុមប្រឹក្សាចំនួន១១នាក់, ក្រុងសំពៅពូននឹងត្រូវមាន សមាជិកក្រុមប្រឹក្សាចំនួន១៩នាក់, ក្រុងឧដុង្គម៉ែជ័យនឹងមានចំនួន១៧នាក់, ស្រុកសាមគ្គីមុនីជ័យនឹងមាន១៩នាក់, ចំណែកស្រុកអូរគ្រៀងនឹងមានចំនួន១៥នាក់។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, គេបានកំណត់យកថ្ងៃទី៩ មេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ្ធ នៃការបោះឆ្នោតលើកទី១ ដើម្បីធ្វើការជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកទាំង៥នេះ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះលោកអ្នកទំនងជានឹងធ្វើអោយទំនាក់ ទំនងកាន់តែអាក្រក់ទៅៗជាមួយនឹងមិត្តភក្តិ ដៃគូជំនួញ និងថ្នាក់លើ។ យោបល់ និងមតិទាំង ឡាយរបស់អ្នកនឹងមិនអាចយល់ដឹងក្នុងផ្លូវត្រឹមត្រូវនោះទេ ដូច្នេះសូមកុំចូលរួមក្នុងការប្រជុំ ពិភាក្សា ពិសេសការដោះស្រាយករណីណាមួយឡើយ។ ហោរាសាស្រ្តអាជីពណែនាំលោក អ្នកអោយផ្តោតអារម្មណ៍ទៅលើការងារជាជាងចំណាយពេលលើការចែចង់ និងការសន្ទនា មិនសមរម្យ។ លើសពីនេះ អ្នកអាចនឹងស្ថិតនៅចំកណ្តាលនៃការនិយាយដើម និងឧបាយ កលដូច្នេះសូមប្រយ័ត្នចំពោះទង្វើរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដ៏ល្អសម្រាប់តំណាងវិជ្ជា ជីវៈច្នៃប្រឌិត។ អ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែមិន ត្រូវប្រញាប់ប្រញាលចាប់ផ្តើមគម្រោងថ្មីនោះទេ។ ហោរាសាស្រ្តអាជីពណែនាំអោយលោក អ្នកចាកចេញពីការិយាល័យត្រឹមបញ្ចប់ម៉ោងការងារ ពីព្រោះលោកអ្នកបានខិតខំប្រឹងប្រែង ជាច្រើនណាស់មកហើយក្នុងពេលកន្លងមកនេះ ដូច្នេះការសម្រាកខ្លះជាករណីត្រឹមត្រូវ ណាស់។ ក្នុងថ្ងៃនេះលោកអ្នកក៏ទទួលបាននូវសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តប្រកប ទៅដោយប្រាជ្ញា។ សូមព្យាយាមអនុវត្តតាមបន្ទាត់នៃការប្រព្រឹត្តដែលបានជ្រើសរើស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចបញ្ចប់កិច្ចការងារដោយងាយស្រួល និងប្រកបទៅដោយអំណោយផល។ ក្នុងនោះ លោកអ្នកនឹងអាចបង្កើនកិច្ចទំនាក់ទំនងកាន់…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៣ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើន ឡើងវិញចំនួន ១ពាន់១៤៣ករណី។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ២ពាន់ ៩៩២ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែល មានចំនួន ១ពាន់ ៥៣៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួន តែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ ១៩នាក់ប៉ុណ្ណោះ…
-
ចំណូលពីប្រាសាទអង្គរកើនឡើងវិញខ្លះ ក្រោយការធ្លាក់ចុះជាង២ឆ្នាំមកនេះ (Video Inside)

ចំណូលពីការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្ត បានកើនឡើងមកវិញក្នុងឆ្នាំ២០២២ ក្រោយការធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរថ្ងៃទី៥មករានេះ ចំណូលពេញមួយឆ្នាំ២០២២នៃការលក់ បណ្ណចូលទស្សនាប្រាសាទអង្គរបានប្រាក់ចំណូល១១លាន ៥២ម៉ឺន៨ពាន់ ១៥៨ដុល្លារ ជាមួយនឹង ភ្ញៀវទេសចរណ៍បរទេស២៨ម៉ឺន៧ពាន់៤៥៤នាក់។ គួរបញ្ជាក់ថាក្នុងឆ្នាំ ២០២១ កន្លងមកនេះ ចំណូលពីវិស័យនេះ ទទួលបានប្រាក់ចំនួន២លាន៥១ម៉ឺន៥ពាន់៣០៦ដុល្លារ ជាមួយនឹងភ្ញៀវតែចំនួន៦ម៉ឺន២ពាន់២៦៣នាក់ទេ។ ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូល និធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧ម៉ឺន៤ពាន់ ៩០៨ដុល្លារ។
-
ខេត្តពោធិ៍សាត់បង្កើតភូមិថ្មីបន្ថែម១៥ភូមិ (Video Inside)

ខេត្តពោធិ៍សាត់ត្រូវបានបង្កើតភូមិថ្មីចំនួន១៥យោងតាមសេចក្តីសម្រេចមួយរបស់ក្រសួងមហាផ្ទៃ។ ភូមិទាំង១៥ដែលបានបង្កើតថ្មី គឺជាភូមិដែលបំបែកចេញខ្លះក្នុងក្រុងពោធិ៍សាត់, ក្នុងស្រុកកណ្តៀង, ក្នុងស្រុកបាកាន, ក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញ។ ភូមិដែលបំបែក ចេញក្នុងក្រុងពោធិ៍សាត់មានចំនួន៧គឺភូមិបរវង្ស, ភូមិផ្ទះព្រៃ, ភូមិសំពៅមាស, ភូមិចំការចេក, ភូមិថ្មបីដុំ, ភូមិអូរត្រាវ និងភូមិឈើទាលរូង។ ចំណែកភូមិដែលបំបែកក្នុងស្រុកកណ្តៀងមាន ចំនួន២ គឺភូមិតាម៉ៅ និងភូមិប្រឡាយធំ។ ភូមិដែលបំបែកក្នុងស្រុកបាកាន មានមួយភូមិគឺភូមិពោល… ភូមិដែលបំបែកចេញក្នុងស្រុកក្រគរមាន២ គឺភូមិស្រគំ និងភូមិក្រាំងខឿន, ចំណែក ភូមិ ដែលបំបែកក្នុងស្រុកភ្នំក្រវាញមានបី គឺភូមិរគោ, ភូមិអូរ និងភូមិព្រៃអណ្តូង ។ ការបង្កើន ចំនួនភូមិ១៥ថ្មីនេះទៀត នឹងធ្វើឱ្យចំនួនភូមិនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់១ម៉ឺន៤ ពាន់៤០៩។
-
រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញគន្លឹះថ្មីលើការរកស៊ីអង្ករ (Video Inside)

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញនូវគន្លឹះជំរុញវិស័យកសិកម្មដែលគេអាចប្រមូលចំណូល ថវិកាបានច្រើនជាពិសេសលើវិស័យអង្ករ។ កម្ពុជាគឺជាប្រទេសមួយដែលមានសមត្ថភាពនាំ អង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំអង្ករចេញរបស់កម្ពុជាកន្លងមកនេះ មានភាព ស្មុគស្មាញមួយចំនួនដែលខ្លះបានថ្លែងថាដើម្បីរកការចំណេញ គេត្រូវតែព្យាយាម ផលិតឱ្យបានច្រើននិងនាំចេញក្នុងតម្លៃថោក ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី៥ មករា ឆ្នាំ២០២៣ បានថ្លែងបង្ហាញការយល់ឃើញផ្ទុយពីនោះវិញ។ លោករដ្ឋមន្ត្រីបានថ្លែងថាក្នុងការរួមចំណែកជំរុញលើបញ្ហានេះផងដែរ ការឃោសនាពាណិជ្ជកម្ម និងការផ្សាយលើកកម្ពស់យល់ដឹងពីគុណភាពនៃផលិតផលរបស់កម្ពុជា ដល់ទីផ្សារ បរទេស គឺជាកិច្ចការចាំបាច់ដែលត្រូវរៀបចំធ្វើថែមទៀត ដើម្បីឱ្យបរទេសកាន់តែជ្រួតជ្រាប អំពីផលិតផលល្អរបស់កម្ពុជា។ កម្ពុជាក្នុងរយៈពេលចុងក្រោយនេះ បានក្លាយជាប្រទេសនៃការផលិតអង្ករល្អជាងគេនិង ទទួលបានចំណាត់ថ្នាក់លេខ១។ ទោះជាយ៉ាងណាក៏ដោយ ក្នុងវិស័យស្វែងរកពូជកាន់តែល្អ ថែមទៀតនោះ កម្ពុជាបានធ្វើការស្រាវជ្រាវយ៉ាងដិតដល់ និងបានរកឃើញនូវពូជស្រូវខ្លះទៀត ដែលរំពឹងថានឹងទទួលបានការគាំទ្រពីទីផ្សារអន្តរជាតិ។ កម្ពុជាបានដាក់ផែនការណ៍មុននេះក្នុងការចង់នាំអង្ករចេញឱ្យបានមួយលានតោនចូលក្នុងទីផ្សារបរទេស ប៉ុន្តែកម្ពុជាចាប់តាំងពីឆ្នាំ២០១៥នោះមក នៅមិនអាចសម្រេចបាននៅឡើយទេ។ ក្នុងឆ្នាំ២០២២កន្លងមកនេះ ការនាំចេញអង្កររបស់កម្ពុជាចូលទីផ្សារបរទេសទើបបានចំនួន ជាង៦៣ម៉ឺនតោនទៅកាន់៥៩ប្រទេស ក្នុងនោះប្រទេសចិនក្នុងលំដាប់ទី១ប្រមាណ៤៥ភាគ រយ, ទៅទ្វីបអឺរ៉ុបប្រមាណ៣៥ភាគរយ, ទៅកាន់ប្រទេសក្នុងសមាជិកអាស៊ាន១០ភាគរយ និងគោលដៅផ្សេងៗទៀតដូចជាប្រទេសក្នុងទ្វីប អាហ្វ្រិក, ទ្វីបអាមេរិក, អូស្ត្រាលី, រុស្ស៊ីនិង អ៊ុយក្រែនជាដើម។
-
យុវជនកម្ពុជាផ្តល់ទស្សនៈអ្វីគឺជាទិវា៧ មករា ឆ្នាំ១៩៧៩ (Video Inside)

នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ទិវាខួប៤៤ឆ្នាំរំលឹកព្រឹត្តិការណ៍រំដោះប្រទេសចេញរួចផុតពី ក្រញាំដៃរបបកាប់សម្លាប់ខ្មែរក្រហម នឹងឈានមកដល់ហើយ។ យុវជនកម្ពុជាបានថ្លែងថាគេ តែងចងចាំនូវមេរៀនជាប្រវត្តិសាស្ត្រនេះដោយការរំលឹកដឹងគុណទិវា៧មករា និងប្រឆាំងជានិច្ចចំពោះការឃោសនាអកុសលណាដែលចោទប្រកាន់ថាទិវា៧មករា គឺជាការលុកលុយឈ្លានពានរបស់វៀតណាមនោះ។ អប្សរាណិតរាយការណ៍