-
សហគមន៍ខ្មែរនៅក្រៅប្រទេសជួបជុំគ្នាអបអរសាទរទិវា៧មករា (Video Inside)

សហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានជួបជុំគ្នាក្នុងពិធីអបអរខួប ៤៤ឆ្នាំ ថ្ងៃ៧មករាដែលជាទិវាជួយរំដោះប្រជាពលរដ្ឋខ្មែររួចចាកផុតពីរបបកាប់សម្លាប់ខ្មែរក្រហម។ ពិធីជួបជុំពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ បានរៀបចំធ្វើនៅក្នុងក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី៤ មករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌បណ្ឌិត គឹម សន្តិភាព។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាពលរដ្ឋខ្មែរចងចាំជានិច្ចទិវា៧មករា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាទិវា៧មករាដែលនឹងមកដល់វេលាចុងសប្តាហ៍នេះ គឺជាទិវា ដែលតែងស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋទូទៅ។ ប្រសាសន៍ថ្លែងរបស់ បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នាខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ កម្ពុជាត្រៀមនឹងរៀបចំពិធីខួប៤៤ឆ្នាំ នៃទិវា៧មករា ដែលរំលឹកការរំដោះប្រទេសនាអតីតកាល ចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម ដឹកនាំដោយប៉ុលពតនាវេលាចុងសប្តាហ៍នេះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសាសនាក្នុងខេត្តក្រចេះថា «ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ៧មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធ ផលប្រវត្តិសាស្ត្រជាច្រើន។ លោកបានថ្លែងទៀតថា អត្ថន័យ នៃគុណបំណាច់ ៧ មករានេះ នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។ កម្ពុជាក្នុងអតីតកាលដែលរស់នៅក្នុងរបបវាលពិឃាតខ្មែរក្រហម, ក្រុមអង្គការស្លៀកខោអាវ ខ្មៅ បានចាប់បង្ខំពលរដ្ឋធ្វើពលកម្មធ្ងន់ធ្ងរដោយផ្តល់អាហារទទួលទានមិនបានគ្រប់គ្រាន់ ឡើយ។ អតីតអ្នករដ្ឋការ, សាស្ត្រាចារ្យ, និស្សិតបញ្ញវ័ន្ត បានក្លាយជាមុខព្រួញនៃការ វាយ កម្ទេចរបស់ក្រុមអង្គការស្លៀកខោអាវខ្មៅ។ ក្នុងអតីតកាលនៃការគ្រប់គ្រងរបស់របបខ្មែរក្រហម រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានមនុស្សស្លាប់ច្រើនលាននាក់ដោយសារការឈឺគ្មានថ្នាំ សង្កូវ,…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបអាជីវកម្មមានអំណោយផលយ៉ាងខ្លាំងក្នុងការបង្កើតមុខរបរថ្មី បណ្តាក់ទុន ឬគិតចង់ផ្លាស់ប្តូរកន្លែងធ្វើការ ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ចំណែកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលការតម្លើងប្រាក់ខែ ឬទទួលបានការលើកទឹកចិត្តពីសំណាក់មនុស្សរួមក្រុម ជាពិសេសថា្នក់លើ។ ថ្ងៃនេះអ្នកមានអំណោយផលពេញមួយថ្ងៃតែម្តង ដូច្នេះអ្នកអាចផ្តើមការងារពេលណាក៏មិនយឺតពេលនោះទេ។ ដោយឡែកសូមថែរក្សាសុខភាព ដោយរកពេលវេលាសម្រាកបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជាប្រឈមមុខនឹងលួចបន្លំ ឬការបោកប្រាស់ពីមនុស្សនៅជុំវិញខ្លួន ជាពិសេសអ្នកធ្វើការរួមគ្នា។ ប៉ុន្តែមិនមានន័យថាលោកអ្នកត្រូវសង្ស័យមនុស្សគ្រប់គ្នានោះទេ គឺគ្រាន់តែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយគិតគូរឲ្យបានវែងឆ្ងាយ។ ក្រៅពីនេះ សូមលោកអ្នកវាយតម្លៃស្ថានភាពងាយស្រួលពេក ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយចំណាយពេលវេលាបន្ថែមធ្វើការងារដែលមានក្នុងដៃ។ ក្រៅពីនេះ លោកអ្នកនៅតែមានលទ្ធភាពគ្រប់គ្រាន់ការពារទស្សនៈយោបល់ខ្លួនដោយត្រឹមត្រូវ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចការងារនានាតាមបំណងប្រាថ្នា ដូច្នេះសូមកុំមានការព្រួយបារម្ភ ចូរធ្វើការ ឬបង្ហាញសមត្ថភាពរបស់អ្នកដោយការជឿជាក់។ ថ្ងៃនេះមានអំណោយដល់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ពីព្រោះអ្វីៗនឹងទទួលបានសញ្ញាណវិជ្ជមាន ព្រមទាំងស្ថិតក្នុងភាពស្ថិតស្ថេរក្នុងរយៈពេលយូរ។ ក្រៅពីនេះសូមលោកអ្នកធ្វើការងារយោងទៅលើសមត្ថភាព និងបទពិសោធន៍។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយមនុស្សថ្មីនៅក្នុងថ្ងៃនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ស្វែង រកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះជាល្អសម្រាប់ការទាក់ទងជាមួយអ្នកគ្រប់គ្រង អ្នកអាច សម្រេចបាននូវការតម្លើងប្រាក់ឧបត្ថម្ភ។ ហោរាសាស្រ្តអាជីពរំលឹកថាសម្រាប់អ្នកឥឡូវនេះ មានភាពសុខសាន្តក្នុងអារម្មណ៍ និងចិត្តគំនិត ប៉ុន្តែមិនមែនសម្រាប់លុយកាក់ ឬការបង្កើត អាជីពថ្មីនោះទេ ដូច្នេះសូមធ្វើការងារដោយធម្មតា ហើយរងចាំឳកាសខាងមុខដើម្បីបំពេញ បំណងប្រាថ្នាធំដុំរបស់អ្នក។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើកិច្ចព្រម ព្រៀងនោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីប្រាស្រ័យទាក់ទងជាមួយ នឹងថ្នាក់លើ នោះអ្នកនឹងអាចទទួលបានការយល់ដឹងអំពីបញ្ហាជាច្រើន។ ប៉ុន្តែសូមលោកអ្នក កុំបញ្ចេញមតិយោបល់រិះគន់ និងអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលនេះបើទោះបីជាមាន បញ្ហានឹងកើតឡើងខ្លះក្តីក៏មិនចាំបាច់ត្រូវព្រួយបារម្ភនោះដែរ ពីព្រោះអ្នកនឹងអាចដោះ ស្រាយបញ្ហាទាំងនោះបាន ប្រសិនបើអ្នកគ្មានការសង្ស័យចំពោះខ្លួនឯង។ ដោយឡែក លោកអ្នកប្រហែលជាត្រូវធ្វើការធ្ងន់ ឬទទួលបន្ទុកការងាររច្រើនដើម្បីសម្រេចបានតាម គោលដៅ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចដំណើរការបានល្អ ប្រសើរ ប៉ុន្តែអ្នកអាចជួបនូវមតិរិះគន់…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ដែលនាំឲ្យលោកអ្នកបាត់បង់ ឬខូចខាតប្រយោជន៍។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ចក្នុងពេលនេះ ពីព្រោះទំងន់នៃការងារ ឬការទទួលខុសត្រូវដ៏ច្រើនលើសលុបនឹងរំខាន់ស្ថានភាពការងារ និងភាពចម្រើនលូតលាស់ក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ។ លោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នក ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងនាំមកពីមនុស្សដែលនៅក្បែរលោកអ្នក។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត បើមិនដូច្នេះស្ថានភាពល្អក្នុងថ្ងៃនេះ និងប្រែប្រួលយ៉ាងខ្លាំង។ លោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៦ពាន់ ១០៧ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល ៣ថ្ងៃ ដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយះពេលបីថ្ងៃមកនេះ មានចំនួន ៧ពាន់៨៥៥ករណី ដែលឆ្លងលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២ពាន់ ៤០៣ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៧ករណីប៉ុណ្ណោះ ។ ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១០៩នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៦៥នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ…
-
៧២ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៧ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន១៧ករណី ដែលថយចុះ អស់២៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ៧២ម៉ោងចុងក្រោយនេះរួមមានការឆ្លងថ្ងៃសៅរ៍ មានចំនួន ៦ករណី, ថ្ងៃអាទិត្យមាន៧ករណី និងនៅថ្ងៃច័ន្ទនេះ មានចំនួន ៤ករណី។ តួលេខឆ្លងថ្មីទាំង ១៧ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយរួចមកនេះ។
-
សម្តេចក្រឡាហោម ស ខេង អំពាវនាវការឈប់ផ្ទេរមន្ត្រីពីខាងក្រៅចូលមកក្រសួងមហាផ្ទៃ (Video Inside)

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវការឈប់ផ្ទេរមន្ត្រីនានាពីខាងក្រៅក្រសួង ចូលមកបំរើកិច្ចការជានគរបាលដោយសារតែបញ្ហាមិនបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈនគរបាល។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថាឆ្នាំ២០២៣ ដែលមកដល់នេះ គេគួរតែបញ្ឈប់នូវការផ្ទេរនោះហើយ។ នេះជាប្រសាសន៍ដកស្រង់មួយ ក្នុងឱកាសដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសុក្រិតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅរាជបណ្ឌិតសភានគរបាលកម្ពុជា ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២២ មុនដំណាច់ឆ្នាំសកល។
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងការបញ្ចៀសចរាចរណ៍ក្នុងពេលបុណ្យ៧មករា (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ ក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃច័ន្ទនេះ បានសរសេរថានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងកន្លះព្រឹក គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធី មីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីឲ្យការប្រារព្ធពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បាននូវការកកស្ទះចរាចរណ៍, រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផលដល់ផ្លូវឧកញ៉ាឈុន, លើកំណាត់វិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ផ្លូវឧកញ៉ាឈុន, លើកំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ, លើកំណាត់មហាវិថី ព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងលើផ្លូវនៅជុំវិញទីតាំងប្រារព្ធពិធី រហូតដល់ពិធីត្រូវបានបញ្ចប់។
-
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបង្ហាញភស្ថុតាងភាពពាក់ព័ន្ធគណបក្សភ្លើងទៀនជាមួយនឹង ក្រុមឧទ្ទាម សម រង្ស៊ី (Video Inside)

មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណបក្សភ្លើងទៀន បានបង្ហើបជុំវិញផែនការឃុបឃិតរវាងគណបក្សភ្លើងទៀន និងមេខ្លោងក្រុមឧទ្ទាម សម រង្ស៊ី ដើម្បីប៉ុនប៉ងបង្កចលាចលនៅមុនការបោះឆ្នោត សកលឆ្នាំ២០២៣។ មន្ត្រីគណបក្សភ្លើងទៀនជារៀងរាល់ដងតែបដិសេធថាគណបក្សរបស់ខ្លួនមិនដែលបានពាក់ព័ន្ធជាមួយនឹងក្រុមឧទ្ទាមក្រៅស្រុកដឹកនាំដោយ សម រង្ស៊ី នោះឡើយ ប៉ុន្តែសម្តីសារភាពរបស់ប្រធានចលនាខ្មែរឥស្លាមរបស់គណបក្សភ្លើងទៀន ឈ្មោះ ឯល រ៉ាហ្វើត បានបង្ហាញថាគណបក្សភ្លើងទៀន និងមេខ្លោងក្រុមឧទ្ទាមក្រៅស្រុកគឺជាបក្ខពួកតែមួយ។ សូមបញ្ជាក់ថាលោក ឯល រ៉ាហ្វើត បានភ្ញាក់រលឹកចាកចេញពីគណបក្សភ្លើងទៀន ដោយសារតែបណ្តាំម្តាយរបស់លោកមុនការចែកឋាន។ នេះជាការរៀបរាប់មួយរបស់ឈ្មោះ ឯល រ៉ាហ្វើត តាមបណ្តាញសង្គមជំរាបជួនសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយថ្ងៃនេះតាមប្រព័ន្ធ Fresh News។ ការបញ្ចេញសារលិខិតនេះតាមបណ្តាញសង្គម គឺនៅបន្ទាប់ពីលោក ឯល រ៉ាហ្វើត បានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព និងលោកត្រៀមប្រកាសការផ្តាច់ខ្លួនរបស់លោកចេញពី គណបក្សភ្លើងទៀននាពេលខាងមុខបន្តិចទៀតនេះ។ គណបក្សភ្លើងទៀនតែងបដិសេធជាប់ជានិច្ចថាគណបក្សប្រឆាំងរបស់ខ្លួននេះ មិនជាប់ពាក់ព័ន្ធនឹងមេខ្លោងក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នោះឡើយ។ គេនឹងរង់ចាំមើលថាតើគណបក្សភ្លើងទៀននឹងដោះសារយ៉ាងណាទៅវិញជាមួយនឹងភស្ថុតាងបង្ហាញការជាប់ពាក់ព័ន្ធរបស់ខ្លួនជាមួយក្រុមឧទ្ទាមខុសច្បាប់ សម រង្ស៊ី នេះ?