-
សម្តេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

-
ផ្សាយបន្តផ្ទាល់ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧

ផ្សាយបន្តផ្ទាល់(Live) : ប្រសាសន៍សំណេះសំណាលដើមទាំងស្រុង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។ ព្រឹកថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានដំណើរការល្អសម្រាប់ការ ចរចា ពិភាក្សា និងការចុះហត្ថលេខា។ គ្មានកំហុសដោយអចេតនាណាមួយនឹងមករំខាន ផ្លូវទៅកាន់គោលដៅរបស់អ្នកបានទេ។ លោកអ្នកក៏អាចសម្រេចធ្វើការងារដែលប៉ង ប្រាថ្នា ហើយផលដែលទទួលបានគឺជាទីមោទន។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងកំពុងមានភាពវិជ្ជមានខ្លាំង។ ក្នុងថ្ងៃនេះ ប្រសិនបើអ្នក មានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺគ្មានអ្វីមកជំទាស់លោកអ្នកនោះទេ មិនត្រឹមតែ ប៉ុណ្ណោះស្ថានភាពការងារថ្មីនេះក៏មានភាពរឹងមាំណាស់ផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះមានភាពរអាក់រអួល បន្តិច។ ដូច្នេះមិនគួរចាប់យកការងារធំពេកទេ ការងារក្នុងទំហំតូចអាចជួយសម្រួលភាព មមាញឹក និងបញ្ចៀសបញ្ហាបានច្រើន។ ទន្ទឹមនឹងនេះ លោកអ្នកអាចពិបាកក្នុងការដោះ ស្រាយបញ្ហាខ្លះៗ ដូច្នេះគួរសុំការពិភាក្សា ឬជំនួយជាគំនិតប្រសិនបើអ្នកជាប់គាំងពិបាក ដោះស្រាយ។ ធ្វើយ៉ាងណាកុំមើលងាយស្ថានការណ៍ ឬប្រថុយប្រថាន។ ក្រៅពីនេះ សូម លោកអ្នកមានចិត្តអត់ធ្មត់ ព្យាយាមដោះស្រាយហេតុការណ៍ដោយសន្តិវិធី ហើយបើទោះបី ជាយ៉ាងណាក្តី សូមកុំបាក់ទឹកចិត្តក្នុងភាពលំបាក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការ អនុវត្តផែនការដ៏មានមហិច្ចតានោះទេ។ ការខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានកោត សរសើរនោះទេ ផ្ទុយទៅវិញសម្ពាធដដែលៗអាចធ្វើឲ្យដៃគូ និងមិត្តរួមការងារមានការភ័យ ខ្លាច។ ហោរាសាស្រ្តអាជីពបានផ្តល់អនុសាសន៍ឲ្យអ្នកប្រើប្រាស់ឳកាសដើម្បីអនុវត្តផែនការ របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរនៅតែធ្វើអោយខ្លួនឯងតានតឹងពេកទេ ពីព្រោះ អ្នកនៅតែមានឳកាសដើម្បីដឹងពីគំនិតរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចយកឈ្នះរាល់ ឧបសគ្គដើម្បីជោគជ័យ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងជំនួញអាជីវកម្មរបស់អ្នកនឹង ឈរក្នុងលំដាប់ទីមួយនៃសកម្មភាពរបស់អ្នក។ ប៉ុន្តែបើទោះបីជាវាមានសារសំខាន់យ៉ាងណា ក៏ដោយក៏មិនត្រូវបង្ខំខ្លួនអោយនៅយូរក្នុងការិយាល័យនោះទេ។ សូមធ្វើកិច្ចការងារដោយ មានកាលវិភាគត្រឹមត្រូវ ហើយទទួលខុសត្រូវជាករណីសំខាន់។ នៅក្នុងពេលនេះ លោកអ្នក អាចធ្វើការចាកចេញពីស្ថានភាពចាស់ និងផ្លាស់ប្តូរទីកន្លែងការងារបាន ដូច្នេះវាគ្មានហេតុ ផលដែលអ្នកត្រូវស៊ូទ្រាំនឹងស្ថានភាពមិនអំណោយផលបន្តទៅទៀតនោះទេ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាធ្វើការងារមហិច្ចតានោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនៅក្នុងថ្ងៃនេះមានអំណោយផលល្អ ប្រសើរគួរអោយកត់សម្គាល់ ប៉ុន្តែសូមពិនិត្យមើលកំហុសរបស់ខ្លួន…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយ ចុះចំនួន២៩២ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ២ពាន់ ៥៨២ករណីប៉ុណ្ណោះ ។ តួលេខឆ្លងកូវីដ១៩ នៅអាស៊ាន នារយៈពេល៣សប្តាហ៍ចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ដែលពីមុនធ្លាប់តែមានតួលេខឆ្លងច្រើនដល់ ៥ខ្ទង់ បានធ្លាក់មកនៅត្រឹមតែ ៤ខ្ទង់ ស្តើងប៉ុណ្ណោះ ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៩១៦ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)

កម្ពុជាមានការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះចំនួន ២ករណី ដែលបន្តថយចុះ៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្មីទាំង២ករណីនៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ បន្ថែមការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទៀងទាត់ ខណៈបច្ចុប្បន្នការចាក់វ៉ាក់ដូសមូលដ្ឋាន មានជាង៩៥ភាគរយនៃពលរដ្ឋសរុបទូទាំងប្រទេស ។
-
អ៊ុយក្រែនទាត់ចោលសំណើព្រះវិហារ Orthodox របស់រុស្ស៊ី (Video Inside)

អ៊ុយក្រែនបានទាត់ចោលលើសំណើរុស្ស៊ី ដែលស្នើរកការឈប់បាញ់គ្នារយៈពេល៣៦ម៉ោង។ ព្រះវិហារ Orthodox របស់រុស្ស៊ី ត្រូវគេរាយការណ៍ថា បានស្នើរកការឈប់បាញ់គ្នាបណ្តោះ អាសន្នក្នុងពិធីបុណ្យ Orthodox Christmas ថ្ងៃទី៦និង៧មករា និងបានស្នើរកការផ្អាកបាញ់ ទាំងស្រុងថែមទៀត ក្នុងសង្គ្រាមនៃប្រទេសអ៊ុយក្រែន។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
កម្ពុជាឈានចូលដំណាក់កាលត្រីចុះលើកទី២ សម្រាប់ធ្វើអាហារប្រចាំរដូវ (Video Inside)

រដូវធ្វើត្រីប្រហុក និងផ្អក របស់កម្ពុជាបានឈានចូលដល់ដំណាក់កាលទី២ក្នុងសប្តាហ៍នេះ។ ពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាធ្វើដំណើរមកកាន់គោលដៅតាមមាត់ទន្លេ ដើម្បីទិញត្រីដើម្បីធ្វើប្រហុក, ផ្អក និងត្រីឆ្អើរប្រចាំឆ្នាំ។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ដែលបានអញ្ជើញចុះពិនិត្យស្ថានភាពត្រីចុះ និងការធ្វើត្រីផ្អក, ត្រីប្រហុករបស់ពលរដ្ឋ បានថ្លែងថា លោកចង់រៀបចំការប្រកួតប្រជែងមួយ ដើម្បីបង្ហាញលក្ខណៈពិសេស នៃការផលិតប្រហុក និងផ្អករបស់កសិករខ្មែរ។ អប្សរាណិតរាយការណ៍
-
ស្នងការដ្ឋាននគរបាលរាជធានីធ្វើពិធីបំពាក់ឋានន្តរសក្តិ៍ (Video Inside)

-
មួយឆ្នាំចាប់គ្រឿងញៀនបានជាង១៤តោន (Video Inside)

ការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកនេះ បានចាប់សារធាតុញៀន សរុបជាង១៤តោន និងបានឃាត់ខ្លួនមនុស្ស១ម៉ឺន៤ពាន់៧៨៤នាក់។ របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចំណោមមនុស្សឃាត់ខ្លួនទាំងនោះរួមមានជនបរទេស២៥៩នាក់ ដែលមាន៩សញ្ជាតិ។ ចំណែកសារធាតុញៀនជាង១៤តោន ដែលសមត្ថកិច្ចបានចាប់នោះរួមមានដើមកញ្ឆាចំនួនជាង៦ម៉ឺនដើម, កញ្ឆាស្ងួតជាង៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។ សមត្ថកិច្ចបានចាប់មធ្យោបាយដឹកគ្រឿងញៀនរួមមាន រថយន្ត ១៤៤គ្រឿង, ម៉ូតូ១ពាន់៤៣៦គ្រឿង, ទូរស័ព្ទ ៥ពាន់៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥ គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង៦៤ដើម, គ្រាប់កែកែច្នៃ៣៩ដើម, គ្រាប់បែក៥គ្រាប់, ប្រាក់រៀលជាង៤១លានរៀល, ប្រាក់ដុល្លារជាង៥ម៉ឺនដុល្លារ, ប្រាក់បាតជិត៤ម៉ឺនបាត, ប្រាក់ វៀតណាម ២៨លានដុង និងប្រាក់យ័នចិនចំនួន ៧០០យ័ន។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងប្រៀបធៀបថាការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ បទល្មើសមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែចំនួនសារធាតុញៀនដែលរឹបអូសបាន នៅឆ្នាំ២០២២ មានចំនួន១៤តោន…ចំណែកការចាប់ក្នុងឆ្នាំ២០២១ មានតែជាង៤តោននោះទេ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២១ ការឃាត់មនុស្សសង្ស័យគ្រឿងញៀនមានចំនួន ១ម៉ឺន៣ពាន់ ៧៦៥នាក់។