Category: កម្មវិធីព័ត៌មាន

  • កងកម្លាំងមួកខៀវកម្ពុជា១៥នាក់បញ្ជូនបំពេញបេសកកម្មមីនៀកា MINURCA ក្នុងអាហ្វ្រិកកណ្តាល (Video Inside)

    កងកម្លាំងមួកខៀវកម្ពុជា១៥នាក់បញ្ជូនបំពេញបេសកកម្មមីនៀកា MINURCA ក្នុងអាហ្វ្រិកកណ្តាល (Video Inside)

    កម្ពុជាបានបន្តបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះនាំមុខ១៥នាក់ទៀត ដើម្បីបំពេញបេសកកម្ម មនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល។ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល មានឈ្មោះកាត់ ហៅថាមីនៀកា MINURCA ។ ពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា នៅថ្ងៃទី១០មករា នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ ដែលជាអគ្គនាយករងមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព។ កងកម្លាំងកម្ទេចគ្រឿងផ្ទុះនាំមុខ១៥នាក់នេះគឺជា កងកម្លាំង កម្ទេចគ្រឿងផ្ទុះលេខ៩៨។ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានក្រើនរំឮកដល់កងកម្លាំងមួកខៀវកម្ពុជា ដែលចេញទៅ បំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា។ កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងរក្សា សន្តិភាពជាង៧ពាន់នាក់ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ គឺប្រទេស ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិក កណ្តាល សាយប្រឺស និងយ៉េមែន។

  • មន្ត្រីគយ៖ ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកច្រើនជាងគេ ក្នុងឆ្នាំ២០២២ (Video Inside)

    មន្ត្រីគយ៖ ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកច្រើនជាងគេ ក្នុងឆ្នាំ២០២២ (Video Inside)

    មន្ត្រីគយបានថ្លែងថាសហរដ្ឋអាមេរិក គឺជាប្រទេស ដែលកម្ពុជាបាននាំចេញទំនិញច្រើនគេ ក្នុងឆ្នាំ២០២២កន្លងមកនេះ ក្នុងទំហំជិត៩ពាន់លានដុល្លារ។ តួលេខបង្ហាញទំហំ និងតម្លៃនាំចេញទំនិញទៅក្រៅប្រទេសនេះ បានផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទទួលបាននៅថ្ងៃទី១០ មករា ឆ្នាំ២០២៣។ របាយការណ៍បានសរសេរថាពេញមួយឆ្នាំ២០២២ គឺកម្ពុជាបាននាំចេញទំនិញជាង២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀប នឹងឆ្នាំ២០២១។ របាយការណ៍សរសេរថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ, ចំណែកប្រទេសក្នុងលំដាប់ទី២គឺវៀតណាម ដែលបានកម្ពុជាបាននាំ ចេញទំនិញ ក្នុងតម្លៃជាង២ពាន់លានដុល្លារ និងបាននាំចេញទៅប្រទេសចិន ក្នុងតម្លៃជាង ១ពាន់២០០ លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។

  • ឃុំនិងភូមិមួយចំនួនក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រកាសជាភូមិអស់មីន (Video Inside)

    ឃុំនិងភូមិមួយចំនួនក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រកាសជាភូមិអស់មីន (Video Inside)

    ឃុំនិងភូមិមួយចំនួនក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវប្រកាសជាភូមិអស់មីននាដើមឆ្នាំនេះ បើទោះបីជាខេត្តកំពង់ស្ពឺនៅមិនទាន់ដោះអស់គ្រាប់មីនទាំងស្រុងក៏ដោយ។ ឃុំនិងភូមិ ដែលត្រូវបានប្រកាសជាភូមិអស់មីននាដើមឆ្នាំ២០២៣នេះ គឺមានឃុំស្ដុក និងភូមិចំនួន បី ទៀត ក្នុងឃុំស្រង់ គឺភូមិអង្គដូនតី, ភូមិត្រពាំងថ្ម និងភូមិរលាំងទឹក ដែលពីអតីតកាលគឺជាទីសមរភូមិ ប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា។ ពិធីអបអរប្រកាសជាភូមិនិងឃុំអស់មីនក្នុងភូមិឃុំ ទាំងនេះ បានធ្វើនៅថ្ងៃទី១០មករា ឆ្នាំ២០២២ ក្រោយវត្តមានចូលរួមទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា។ លោកលីធុជ បានថ្លែងថា «នេះជាជំហានមួយបន្ថែមទៀត ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំដោះផ្ទៃដីចម្ការមីនឲ្យ មានសុវត្ថិភាព និងផ្ដល់ជូនពលរដ្ឋបានប្រើប្រាស់អាស្រ័យផល និងមិនឲ្យមានការព្រួយបារម្ភ នៃការបង្កគ្រោះថ្នាក់ពីកាកសំណល់ពីសម័យសង្គ្រាមទាំងនោះ»ទៀតឡើយ ។ ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានផ្ទៃដីចម្ការមីនសរុបចំនួនជាង ៥៥០ចម្ការ លើផ្ទៃដីចំនួនជាង ៦៦ពាន់ម៉ែត្រការ៉េ។ មន្ត្រីខេត្តបានថ្លែងថាការបោសសំអាតរួចរាល់ជាច្រើន បានធ្វើលើចម្ការ មួយចំនួនរួចមកហើយ និងកម្លាំងនានាកំពុងប្រតិបត្តិការបោសសំអាតបន្តទៀត ។ កម្ពុជានៅសេសសល់ទូទាំងប្រទេសកន្លែងដែលសង្ស័យមានគ្រាប់មីនទំហំប្រមាណ៦០០គីឡូម៉ែត្រក្រឡា…ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ គ្រោងបោសសំអាតផ្ទៃដីចម្ការមីនឲ្យបានជាង២០០ គីឡូ ម៉ែត្រក្រឡា ដែលនឹងធ្វើឱ្យខេត្តចំនួន១២នឹងក្លាយជាខេត្តអស់គ្រាប់មីន…និងរហូតដល់ឆ្នាំ ២០២៥ នឹងក្លាយជាប្រទេសអស់គ្រាប់មីនតាមផែនការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាស់តឿនមន្ត្រីក្រោមឳវាទលើការយកចិត្តទុកដាក់ភារកិច្ច ឆ្នាំ២០២៣ (Video Inside)

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាស់តឿនមន្ត្រីក្រោមឳវាទលើការយកចិត្តទុកដាក់ភារកិច្ច ឆ្នាំ២០២៣ (Video Inside)

    អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាឆ្នាំ២០២៣គឺជាឆ្នាំដែលកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមកិច្ចការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ។ កម្ពុជាក្នុងឆ្នាំ២០២៣ កំពុងមកដល់នេះ គឺជាឆ្នាំដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម និងជាឆ្នាំនៃការរៀបចំការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ ថែមទៀត។ អប្សរាណិតរាយការណ៍

  • សម្តេចក្រឡាហោម ស ខេង អំពាវនាវសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនត្រូវធ្វើសកម្មភាពនាំកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះអង្គការ FATF (Video Inside)

    សម្តេចក្រឡាហោម ស ខេង អំពាវនាវសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនត្រូវធ្វើសកម្មភាពនាំកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះអង្គការ FATF (Video Inside)

    សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនត្រូវធ្វើសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឡើយ ដើម្បីចៀសឱ្យផុតពីការដាក់កម្ពុជាក្នុងបញ្ជីប្រផេះ។ កម្ពុជាត្រូវបានគេដាក់ក្នុងបញ្ជីប្រផេះនៃអង្គការ ការងារហិរញ្ញវត្ថុអន្តរជាតិ FATF ប៉ុន្តែរំពឹងថានឹងត្រូវបានដកចេញពីបញ្ជីប្រផេះនេះវិញនា ដើមឆ្នាំ២០២៣នេះដោយ សារកិច្ចប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីស្តារឈ្មោះកម្ពុជាសាឡើងវិញ។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រហែលជាមិនសូវចូលចិត្តនិយាយស្តី ឬធ្វើ ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួននោះទេ ដែលកត្តានេះធ្វើអោយទំនាក់ទំនងមានភាព រង្គោះរង្គើរ ដែលពិសេសអាចធ្វើអោយមានភាពមិនសមប្រកបជាមួយនឹងថ្នាក់លើតែម្តង។ ទន្ទឹមនឹងនេះ សូមលោកអ្នកព្យាយាមបញ្ចេញមតិជាមួយនឹងហេតុផល ហើយដោយសន្តិ វិធី ធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់ក្នុងការងារអោយបានល្អប្រសើរ។ ដោយឡែក កិច្ចការ ដែលអ្នកនឹងធ្វើនៅក្នុងថ្ងៃនេះនឹងទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ ហើយអ្នកថែម ទាំងអាចបញ្ចៀសនូវបញ្ហាដែលកើតឡើងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចនឹងជួបការបោកបញ្ឆោតពីដៃគូការងារ និងមិត្តរួមការងារ។ ហេតុតនេះសូមរៀបចំគម្រោងការងារយ៉ាងណាដោយជៀសវាងស្ថាន ភាពដែលមិនច្បាស់លាស់ ឬស្ថានភាពមុខពីរ។ ក្នុងនោះលោកអ្នកក៏មិនអាចធ្វើការសម្រេច ចិត្តដោយប្រញាប់ប្រញាលសោះឡើយ ពីព្រោះវានឹងធ្វើអោយអ្នកជួបនូវហានិភ័យ​ លើស ពីនេះក៏អាចធ្វើអោយអាជីវកម្មរបស់អ្នកជួបនូវភាពអវិជ្ជមានដោយងាយផងដែរ។ បើទោះបី ជាយ៉ាងនេះក្តី លោកអ្នកនឹងអាចឆ្លងកាត់ឧបសគ្គបានតាមរយៈការខិតខំបំពេញការងារ និង ទទួលខុសត្រូវ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមព្យាយាមកាត់បន្ថយកិច្ចការងារ ឬសូម្បីតែការទទួល ខុសត្រូវអោយបានក្នុងកំរិតទាបបំណុល។ វានឹងប្រសើរជាងប្រសិនបើអ្នកជ្រើសរើសធ្វើកិច្ច ការតែមួយ ហើយយកចិត្តទុកដាក់ទៅលើការងារនោះ។…

  • ​សម្តេចតេជោ ហ៊ុន សែន មិត្តបរទេស កុំលូកដៃរឿង សញ្ជាតិចំពោះបុគ្គលនយោបាយ

    ​សម្តេចតេជោ ហ៊ុន សែន មិត្តបរទេស កុំលូកដៃរឿង សញ្ជាតិចំពោះបុគ្គលនយោបាយ
  • កងទ័ពមួកខៀវកម្ពុជា៤៦នាក់ វិលត្រឡប់ពីប្រទេសម៉ាលី (Video Inside)

    កងទ័ពមួកខៀវកម្ពុជា៤៦នាក់ វិលត្រឡប់ពីប្រទេសម៉ាលី (Video Inside)

    កងទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់មាតុប្រទេសវិញហើយ ក្រោយពីបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN រយៈពេល១ឆ្នាំ ក្នុងប្រទេសម៉ាលី។ កងទ័ពមួកខៀវដែលបានវិលត្រឡប់មកវិញនារសៀលថ្ងៃទី៩ ខែមករានេះ គឺជាកងកម្ទេចគ្រឿងផ្ទុះ លេខ២៨៨។ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា លោកឧត្តមសេនីយទោ សែម រតនា បានថ្លែងស្វាគមន៍ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលបានវិលត្រឡប់មកវិញ និងកោតសរសើរចំពោះកងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្ម មិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា ដែលមានអាកាសធាតុក្តៅ ហួតហែងរហូតដល់៥៣អង្សាសេ។

  • សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាតិចិន២រូបពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ (Video Inside)

    សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាតិចិន២រូបពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ (Video Inside)

    ជនសង្ស័យជាតិចិន២នាក់ ពាក់ព័ន្ធនឹងករណីប្លន់យកប្រាក់ ក្នុងហាង០១កន្លែង នៅខណ្ឌចំការមន ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការថ្ងៃនេះ។ សកម្មភាព នៃអំពើប្លន់ប្រដាប់អាវុធនេះ បានកើតឡើងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨ពាន់នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្ត ថយចុះចំនួន ៩៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល ៣ថ្ងៃ ដូចគ្នាកាលពី សប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៨ពាន់ ៥៦៧ករណី ដែលឆ្លងលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២ពាន់ ៦៣ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ១៧ករណីប៉ុណ្ណោះ ។ ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៣នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២៥នាក់…