-
តម្លៃប្រេងសាំងកើនឡើង ក្រោយការធ្លាក់ចុះច្រើនថ្ងៃមកនេះ (Video Inside)

តម្លៃប្រេងសាំង បានកើនមកវិញសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ដែលការកើនឡើងនេះគឺដោយសារតែតម្លៃទីផ្សារជាអន្តរជាតិ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់ ២០០រៀលក្នុង ១លីត្រ ដែលតម្លៃនេះ គឺកើនឡើងចំនួន១៥០ រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃ មុន…ចំណែក ប្រេងម៉ាស៊ូតមានតម្លៃ ចំនួន៤ពាន់៥៥០រៀល ក្នុង១លីត្រ ដែលតម្លែនេះ បានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមានតម្លៃចំនួន៤ពាន់ ៨០០រៀល , កន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៩០០រៀល ក្នុងមួយលីត្រ ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
កម្ពុជារំពឹងការរីកចំរើនដំណើរការសេដ្ឋកិច្ចជាតិសាឡើងវិញ ក្រោយវិបត្តិឆ្លងកូវីដ១៩ (Video Inside)

កម្ពុជាបានវិលត្រឡប់ជាប្រទេសអតិរេក នៃការទទួលបានថវិកាចរន្តខ្ពស់សាឡើងវិញហើយ បន្ទាប់ពីវិបត្តិញាំញីរយៈពេលជាង២ឆ្នាំដោយសារជម្ងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២ មករា ឆ្នាំ២០២៣នេះ បង្ហាញនូវជោគជ័យ នៃការប្រមូលចំណូលពន្ធដ៏ខ្ពស់របស់កម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។ ប្រទេសចិនបានប្រកាសបើកព្រំដែនរបស់ខ្លួនជាលើកដំបូងក្រោយការបិទជិតអស់រយៈពេល ប្រមាណ៣ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិឆ្លងកូវីដ១៩។ ការបើកច្រកព្រំដែនចិនជាលើកដំបូងនេះ ត្រូវគេរំពឹងថាកម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរចិនសាឡើងវិញ ជាពិសេសចាប់ពីដើមឆ្នាំ២០២៣ ដែលមានការឈប់សម្រាកបុណ្យចូលឆ្នាំចិន។ សម្តេចតេជោ ហ៊ុន សែន រំពឹងថាសេដ្ឋកិច្ចជាតិនឹងដំណើរការល្អសាឡើងវិញ ចាប់ពីឆ្នាំ២០២៣ ដោយសារតែបច្ចុប្បន្នវិស័យនានាបានងើបស្ទុះសាឡើងវិញហើយ លើកលែងតែវិស័យទេសចរណ៍ ប៉ុន្តែសម្តេចរំពឹងថាវិស័យនេះនឹងងើបឡើងវិញ តាមរយៈដំណើរហូរចូលរបស់ទេសចរចិននាពេលខាងមុខនេះ។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានសម្រេចប្រមាណជាង ១១ពាន់លានដុល្លារ អាមេរិក នៅឆ្នាំ២០២១។ ប្រទេសទាំង២កម្ពុជានិងចិន បានកំណត់គោលដៅលើការសម្រេចធ្វើ ពាណិជ្ជកម្មជាមួយគ្នាឱ្យបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។ គិតក្នុងឆ្នាំ២០២២កន្លងមក នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់១៤ពាន់៥០០លានដុល្លារហើយ។
-
សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នក្រុមឧទ្ទាមឆក់ប្លន់យកសន្តិភាព របស់កម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នរារាំងក្រុមឧទ្ទាម ដែលតែងចិញ្ចឹមគំនិតចង់ឆក់ប្លន់សន្តិភាពចេញពីកម្ពុជា។ ប្រសាសន៍ណែនាំដាស់តឿននេះ បាន ធ្វើឡើងខណៈដែលបុណ្យដំណាច់ឆ្នាំសកល២០២២ បានចូលរួមដោយមនុស្សជាង២លាន នាក់នៅទូទាំងប្រទេសដែលសម្តេចបានចាត់ទុកថាភាពរីករាយរបស់ពលរដ្ឋនោះ គឺអាស្រ័យ ដោយប្រទេសមានសន្តិភាព ដូច្នេះគេមិនត្រូវឱ្យសន្តិភាពបានរបូតចេញពីដៃដែលកម្ពុជាបាន ព្យាយាមរកដោយលំបាកនោះឡើយ។ គួរបញ្ជាក់ថាថ្ងៃទី៧មករាឆ្នាំ២០២៣ គឺជាថ្ងៃខួបលើកទី៤៤នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលជាទិវារំលឹកការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដែលបានសម្លាប់មនុស្ស ច្រើនលាននាក់ក្នុងពេលកាន់កាប់ប្រទេសរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ រវាងពីថ្ងៃទី១៧មេសាឆ្នាំ ១៩៧៥ដល់ថ្ងៃទី៦មករាឆ្នាំ១៩៧៩។
-
សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសំណង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ (Video Inside)

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែង១ពាន់៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងជាង៣១ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ មករា ឆ្នាំ២០២៣ បន្ទាប់ពីដំណាច់ឆ្នាំសកលចាស់ទើបបានកន្លងផុត។ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសនោះ បានថ្លែងថាសំណង់ស្ពាននិងផ្លូវតភ្ជាប់នេះ គឺជាជំនួយក្រោមឥណទានហិរញ្ញទាន របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្នែកមួយនៃគោលនយោបាយផ្លូវ និងខ្សែក្រវាត់របស់រដ្ឋាភិបាលក្រុងប៉េកាំង។ ខេត្តក្រចេះក្នុងឆ្នាំ២០២៣នេះ ត្រូវគេរំពឹងថានឹងទទួលបាននូវការសាងសង់ជាច្រើន លើហេដ្ឋារចនាសម្ព័ន្ធដោយសារតែមានការជួយឧបត្ថម្ភពីឥណទានសម្បទានរបស់ធនាគារពិភពលោក។ កម្ពុជាក្នុងជំនាន់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាដែលអតីតកាលធ្លាប់តែជួបប្រទះកលយុគ, ការបែកបាក់ និងសង្គ្រាមស៊ីវិល ត្រូវបានក្លាយជាកោះសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីការអស់សង្គ្រាមស៊ីវិល កម្ពុជាបានរៀបចំស្តារប្រទេសសាឡើងវិញក្រោមនយោបាយ ការទូតដ៏ប៉ិនប្រសប់របស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាលជាពិសេសគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្ខសម្ព័ន្ធដែលនយោបាយមិនលំអៀងនេះ បានធ្វើឱ្យប្រទេសជាតិបានទទួលនូវស្ថិរ ភាពនយោបាយ, ការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ និងការគាំទ្រពីសំណាក់ដៃគូ នៃប្រទេសអភិវឌ្ឍន៍ជាច្រើន រួមមានប្រទេសចិន, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀត ដែលគាំទ្រគោលនយោបាយ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាបច្ចុប្បន្ន។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បំពេញ ការងារ ឬធ្វើរបរជំនួយនោះទេ។ លោកអ្នកអាចនឹងជួបនូវបញ្ហាច្រើន ព្រមទាំងពិបាកក្នុង ការសហការជាមួយមិត្តរួមការងារ ឬដៃគូជំនួញណាស់។ ហេតុនេះសូមកុំទាន់ចាប់ផ្តើមការ ងារថ្មី ឬធ្វើអោយស្ថានភាពមានការភ្ញាក់ផ្អើល។ សូមបន្តធ្វើការងារជាធម្មតា ធ្វើបែបនេះ លោកអ្នកមានលទ្ធភាពទទួលបានផលលាភ និងមិនបង្ខំខ្លួនឯងទៅប្រឈមនឹងស្ថានភាពថ្មី ដែលមានគ្រោះថ្នាក់។ ចំពោះបញ្ហាដែលអាចកើតឡើងនៅពេលនេះនឹងត្រូវបាត់បង់ទៅវិញ ក្នុងពេលខ្លីខាងមុខ ដូច្នេះសូមមានការអត់ធ្មត់សិន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ សូមព្យាយាមបំពេញការងារធម្មតារបស់អ្នក។ ព្យាយាមធ្វើទំនាក់ ទំនងល្អជាមួយមនុស្សនៅក្នុងក្រុមការងារ និងជាពិសេសថ្នាក់លើ។ ចំពោះបញ្ហានៅក្នុងថ្ងៃ នេះលោកអ្នកអាចដោះស្រាយបានដោយសន្តិវិធី ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភច្រើនពេក ទេ។ ប៉ុន្តែនៅក្នុងកាលទេសនេះមិនត្រូវជ្រើសរើសការងារមកបំពេញច្រើនក្នុងពេលតែមួយ នោះទេ ពីព្រោះអ្នកអាចនឹងមានបញ្ហា ហើយផ្លូវអារម្មណ៍ក៏ត្រូវប្រឈមខ្លាំងដែរ។ ក្នុងនោះ សូមចងចាំថា លោកអ្នកមិនចាំបាច់ត្រូវធ្វើកិច្ចការដោយចេញមុខមាត់ពេកនោះទេ ចូរមាន ភាពស្ងៀមស្ងាត់ ហើយបំពេញការងារដោយការទទួលខុសត្រូវជាការគ្រប់គ្រាន់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ លោកអ្នកនឹងទទួលបានលាភសំណាង…
-
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យចាប់ផ្តើមរៀបចំសម្រាប់ជ័យជំនះនៅអនាគតដ៏ខ្លីខាងមុខ។ អ្នកកំពុងតែរងចាំភាពលូតលាស់នៃអាជីព ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីធ្វើការយ៉ាងលំបាក ដើម្បីសម្រេចបាននូវគោលដៅ។ ក្រៅពីនេះ សូមបង្កើនចំណាប់អារម្មណ៍ទៅលើពត៌មាន និងអាថ៌កំបាំងក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របទៅតាមរបត់នោះដោយងាយស្រួល។ អ្វីដែលកាន់តែពិសេស ក្នុងថ្ងៃនេះអ្នកអាចប្រើប្រាស់អារម្មណ៍ខាងក្នុងរបស់អ្នក ប៉ុន្តែក៏សូមយកចិត្តទុកដាក់នឹងបរិកាសផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់ជំហានានាដែលអ្នកកំពុងដើរនឹងទទួលបានភាពចម្រុងចម្រើនយ៉ាងល្អប្រសើរណាស់។ លោកអ្នកនឹងមានភាពព្រឹត្តិការណ៍រីករាយច្រើននៅពេលខាងមុខ ក៏ប៉ុន្តែជាប្រយោជន៍នៃភាពរីករាយនេះក៏សូមខិតខំប្រឹងប្រែងជានិច្ច។ ចំពោះការពិភាក្សា ចរចាក្នុងករណីលំបាកយ៉ាងណាក៏អាចធ្វើទៅបានដោយងាយស្រួលណាស់ ដូច្នេះមិនគួរមានភាពភ័យខ្លាចឬស្ទាក់ស្ទើរក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។ ក្នុងនោះដែរ ការប្រកាន់អាកប្បកិរិយាទន់ភ្លន់ ស្មោះត្រង់ និងមានជំនឿចិត្តចំពោះខ្លួនឯងបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់នឹងការងារទាំងឡាយដែលស្ថិតក្រោមបន្ទុក។ ចាក ចេញពីស្ថានភាពមុខពីរ និងរាល់បញ្ហាដើមចុងរបស់អ្នកដទៃ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យចាប់ផ្តើមរៀបចំសម្រាប់ជ័យជំនះនៅអនាគតដ៏ខ្លីខាងមុខ។ អ្នកកំពុងតែរងចាំភាពលូតលាស់នៃអាជីព ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីធ្វើការយ៉ាងលំបាក ដើម្បីសម្រេចបាននូវគោលដៅ។ ក្រៅពីនេះ សូមបង្កើនចំណាប់អារម្មណ៍ទៅលើពត៌មាន និងអាថ៌កំបាំងក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របទៅតាមរបត់នោះដោយងាយស្រួល។ អ្វីដែលកាន់តែពិសេស ក្នុងថ្ងៃនេះអ្នកអាចប្រើប្រាស់អារម្មណ៍ខាងក្នុងរបស់អ្នក ប៉ុន្តែក៏សូមយកចិត្តទុកដាក់នឹងបរិកាសផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់ជំហានានាដែលអ្នកកំពុងដើរនឹងទទួលបានភាពចម្រុងចម្រើនយ៉ាងល្អប្រសើរណាស់។ លោកអ្នកនឹងមានភាពព្រឹត្តិការណ៍រីករាយច្រើននៅពេលខាងមុខ ក៏ប៉ុន្តែជាប្រយោជន៍នៃភាពរីករាយនេះក៏សូមខិតខំប្រឹងប្រែងជានិច្ច។ ចំពោះការពិភាក្សា ចរចាក្នុងករណីលំបាកយ៉ាងណាក៏អាចធ្វើទៅបានដោយងាយស្រួលណាស់ ដូច្នេះមិនគួរមានភាពភ័យខ្លាចឬស្ទាក់ស្ទើរក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។ ក្នុងនោះដែរ ការប្រកាន់អាកប្បកិរិយាទន់ភ្លន់ ស្មោះត្រង់ និងមានជំនឿចិត្តចំពោះខ្លួនឯងបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់នឹងការងារទាំងឡាយដែលស្ថិតក្រោមបន្ទុក។ ចាក ចេញពីស្ថានភាពមុខពីរ និងរាល់បញ្ហាដើមចុងរបស់អ្នកដទៃ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
សម្តេចតេជោសែនអំពាវនាវពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដែលការឆ្លងកូវីដ១៩ នៅមិនទាន់បានស្ងប់ស្ងាត់នៅឡើយ។ ប្រសាសន៍អំពាវនាវនៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ បានធ្វើឡើងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលមានតួលេខឆ្លង១៤ករណី ដែលលើសពីម្សិលមិញចំនួនមួយករណី។ កម្ពុជាក្នុងរយៈពេលឆ្លងបីឆ្នាំកន្លងមកនេះ តួលេខអ្នកឆ្លងសរុបមានចំនួន១៣ម៉ឺន៨ពាន់៥៧៨ ករណីគិតត្រឹមថ្ងៃទី៣០ធ្នូឆ្នាំ២០២២។ ការឆ្លងខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាបានកើតឡើង នៅក្នុងឆ្នាំ២០២១។ គិតក្នុងរយៈពេលមួយឆ្នាំ២០២០, ការឆ្លងសរុបមានត្រឹមតែ៣៧៨ករណី តែប៉ុណ្ណោះ…ប៉ុន្តែឈានចូលក្នុងឆ្នាំ២០២១ កម្ពុជាមានតួលេខឆ្លងខ្ពស់ជាមួយនឹងមនុស្សស្លាប់ ផងដែរ។ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នោះ កម្ពុជាមានតួលេខឆ្លង១២ម៉ឺន១២៩ករណី និងមានមនុស្សស្លាប់៣ពាន់១២នាក់។ ដោយឡែកក្នុងឆ្នាំ២០២២ យោងតាមក្រសួងសុខាភិ បាល គិតត្រឹមថ្ងៃទី៣០ធ្នូ មានតួលេខឆ្លងសរុប១ម៉ឺន៨ពាន់៧១នាក់ និងមានអ្នកស្លាប់ចំនួន ៤៤នាក់ ដែលជាតួលេខធ្លាក់ចុះខ្លាំង ដោយសារតែគោលនយោបាយចាក់ស្រោចវ៉ាក់សាំង របស់រាជរដ្ឋាភិបាល។ បច្បុប្បន្នការចាក់វ៉ាក់ដូសមូលដ្ឋានមានជាង៩៥ភាគរយនៃពលរដ្ឋសរុបទូទាំងប្រទេស ប៉ុន្តែតួលេខអ្នកចាក់វ៉ាក់សាំងដូសជំរុញខ្លះទើបបានដូសទី៣, ខ្លះទី៤ និង ខ្លះទី៥។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៣០ ធ្នូថា គេត្រូវតែកំណត់ការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទៀងទាត់។ កម្ពុជានៅជាមួយនឹងការលើកទឹកចិត្តពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ នៅបានបង្កើនការប្រុងប្រយ័ត្នថែមទៀតលើពលរដ្ឋនានា ដែលធ្វើដំណើរចេញចូលមកពីក្រៅប្រទេស។ កាលពីថ្ងៃទី២៩ ធ្នូ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ…
-
សម្តេចតេជោ ហ៊ុន សែន កោតសរសើរអភិបាលខេត្តកំពត ជុំវិញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Video Inside)

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានទទួលការកោតសរសើរពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ជុំវិញភាពប៉ិនប្រសប់ក្នុងការជួយដោះស្រាយបញ្ហាដល់ពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។ ខេត្តកំពត គឺជាខេត្តមួយដែលមុននេះមានសេចក្តីរាយការណ៍ ជាប្រចាំអំពីទំនាស់ដីធ្លី ប៉ុន្តែបន្ទាប់ពីលោក ម៉ៅ ធនិន បានផ្លាស់ពីខេត្តពោធិ៍សាត់ មកកាន់ជាអភិបាលខេត្តកំពតតាំងពីខែតុលា ឆ្នាំ២០២១ ភាពវិវាទដីធ្លីច្រើនរយករណី ត្រូវបានដោះស្រាយ តាមរយៈក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០២២ បានលើកទឹកចិត្តលោក ម៉ៅ ធនិន បន្តធ្វើកិច្ចការដោះស្រាយនេះជាបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
-
សម្តេចតេជោដាស់តឿនក្រុមសង្គ្រោះចូលរកមនុស្សស្លាប់ និងបាត់ខ្លួន ក្នុងអគារកាស៊ីណូ ប្រុងប្រយ័ត្ន ខណៈអគារបានទ្រេត និងផ្អៀង

ដំណើរការស្វែងរកសាកសព និងមនុស្សបាត់ខ្លួនដោយសារគ្រោះអគ្គិភ័យ ក្នុងអគារកាស៊ីណូ ២កន្លែងនៅក្រុងប៉ោយប៉ែត ខេតុ្តបន្ទាយមានជ័យ បានបន្តរុករកបន្ថែមទៀតខណៈដែលមានសេចក្តីរាយការណ៍ថាអគារកាស៊ីណូកម្ពស់ច្រើនជាន់ដែលឆេះនោះ បានទ្រេតនិងផ្អៀង។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ចូលរួមសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ អគ្គិភ័យនោះ បានដាស់តឿនក្រុមចូលសង្គ្រោះត្រូវប្រុងប្រយ័ត្ន។ អគារកាស៊ីណូ Grand Diamond និង Casino Poipet Resort បានរងនឹងការឆេះវេលាអាធ្រាត្រ ឈានចូលថ្ងៃទី២៩ធ្នូឆ្នាំ២០២២ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនសិបនាក់។ សម្តេចតេជោបានថ្លែងបញ្ជាក់ជុំវិញព្រឹត្តិការណ៍សោកសៅដែលបានកើតឡើងដោយសារតែ អគារមានកម្ពស់ខ្ពស់ដែលមានការពិបាកក្នុងការបាញ់ទឹកពន្លត់។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់និងរបួស ភាគច្រើនគឺជាជនបរទេសរួមមានជនជាតិថៃ, ចិន, នេប៉ាល់ និងឥណ្ឌូណេស៊ី។ សេចក្តីរាយការណ៍មុននេះ បានបញ្ជាក់ថាការឆេះនោះ គឺដោយសារទុស្សេខ្សែភ្លើង ខណៈសេចក្តីរាយការណ៍របស់ក្រុមសង្គ្រោះថៃ ដែលបានសហការជាមួយនឹងអាជ្ញាធរកម្ពុជា ចូលជួយសង្គ្រោះ ក្នុងហេតុការណ៍នោះ និយាយថាការ ឆេះបានចេញពីជាន់ក្រោមមួយដែលជាកន្លែងចំអិន អាហារនៃភោជនីយដ្ឋានក្នុងអគារកាស៊ីណូ និងភ្លើងបានឆេះរាលដាលពាសពេញកាន់តែធំទៅៗមិនអាចគ្រប់គ្រងបាន។ សេចក្តីរាយការណ៍ចុងក្រោយមួយវេលាល្ងាចថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ តួលេខមនុស្សស្លាប់ដែលគេបានរកសាកសពឃើញ មានចំនួន២៥នាក់ និងមនុស្សរងរបួស មានប្រមាណ៨០នាក់។