-
សម្តេចតេជោបើកការដ្ឋានសំណង់ផ្លូវ២ខ្សែប្រវែងជាង១០០គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតី (Video Inside)

កំណាត់ផ្លូវជាតិ២ខ្សែប្រវែងសរុបជាង១០០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋប្រជាមានិតចិន។ កំណាត់ផ្លូវទាំង២ខ្សែ គឺរួមមានផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូ ម៉ែត្រដែលជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ពីចំណុចបែកគូស រហូតដល់ផ្សារកំពង់ត្រាចខេត្ត កំពត… ចំណែកឯផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ ចេញពីផ្លូវជាតិ លេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម។ ពិធីបើកការដ្ឋាននេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន។ កម្ពុជាក្នុងជំនាន់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផ្លូវថ្នល់, ស្ពានឆ្លងកាត់ទន្លេ និងដៃសមុទ្ទ ត្រូវបានស្ថាបនាឡើងជាច្រើន ដែលសមិទ្ធទាំងនេះ បានជួយបំរើកិច្ចការជាច្រើនសម្រាប់ពលរដ្ឋក្នុងការដឹកជញ្ជួន, ការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ក្នុងចំណោមបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ដែលជួយកម្ពុជាក្នុងការកសាងសមិទ្ធផលជាតិនេះ គឺប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ លើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិនេះ។ គិតមកទល់ពេលនេះ ផ្លូវប្រវែងជាង…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ ពិសេសទៅលើការសម្រេចចិត្តក្នុងអាជីព។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះមានឥទ្ធិពលយូរអង្វែង ដូច្នេះសូមកុំបណ្តោយឲ្យកំហុសណាមួយមកបំផ្លាញការងាររបស់អ្នកឡើយ។ ក្នុងនោះដែរ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ អ្នកគួរត្រៀមផែនការអនុវត្តការងារឲ្យបានល្អិតល្អន់ ហើយការគ្រប់គ្រងពេលវេលាក៏ជារឿងសំខាន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះចាញ់នឹងការល្បួង។ ប្រហែលជាស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក ប៉ុន្តែភាគច្រើនលោកអ្នកទំនងជាអាចរារាំងបាន។ ក្នុងថ្ងៃនេះទាំងការងារ និងអាជីវកម្ម មិនឃើញមានការរីកចម្រើនខ្ពស់ណាស់ណានោះទេ ដូច្នេះមិនចាំបាច់បោះទុនច្រើន ឬចំណាយកំលាំងលើសលុបពេកនោះទេ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកនឹងអាចក្លាយទៅជាអ្នកទោសនៃគំនិតផង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមលោកអ្នកព្យាយាមគ្រប់គ្រងពេលវេលាអនុវត្តការងារ ដោយសារអ្នកអាចខ្វះពេលវេលាច្រើន។ កុំសម្រាកពិសារអាហារយូរពេក និងកុំចំណាយពេលវេលាលើប្រធានបទក្រៅពីការងារ។ ជ្រើសរើសការងារអាទិភាពធ្វើពីព្រឹកទើបជាការល្អប្រសើរ។ ភាពមិនយល់ចិត្ត ឬមតិរិះគន់ខ្លះអាចនឹងកើតឡើង ប៉ុន្តែគ្មានហេតុផលណាមួយឲ្យអ្នកខ្វល់ខ្វាយនៅពេលនេះទេ។ ការពឹងពាក់អាស្រ័យអាចធ្វើទៅបានមិនជំទាស់នោះទេ ប៉ុន្តែការពិនិត្យវាយតម្លៃលើពត៌មានទាំងនោះជាការសំខាន។ ក្រៅពីនេះ សូមមានភាពអត់ ធ្មត់អោយបានក្នុងកំរិតអតិបរមា។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៣ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៨៩០ករណីបន្ថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីម្សិលមិញ ។ តួលេខឆ្លងថ្ងៃនេះ មានចំនួន ៣ពាន់ ១៦៤ករណី ដែលបានឆ្លងលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ១ពាន់ ៥៤៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន ១៣ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤៤នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២៦នាក់ ដែលជាតួ លេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥០ម៉ឺន…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៣ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងកូវីដ១៩នៅកម្ពុជា នាប៉ុន្មាថ្ងៃចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្ល ថ្មីនៃ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៣ករណី ។ តួលេខឆ្លងថ្មីទាំង ១៣ករណី នៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។
-
រកឃើញសាកសពក្រោយបាត់៤៨ម៉ោង ក្នុងទឹកសមុទ្ទ (Video Inside)

សាកសពបុរសអ្នកនេសាទម្នាក់ ដែលរងគ្រោះដោយករណីលិចទូក កាលពីយប់ថ្ងៃទី២៦ ធ្នូ ត្រូវបានសមត្ថកិច្ចនគរបាលរកឃើញហើយ ក្រោយការរុករកអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ មេបញ្ជាការគរបាលការពារព្រំដែនទឹកខេត្តកែប លោក សំរឹទ្ធិ ថាវរ៉ាត់ បានឲ្យដឹងថា សាកសពបុរសអ្នកនេសាទ ត្រូវបានរកឃើញនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦និង២០ នាទី ដែលស្ថិតនៅចំណុច ក្បែរកោះពោធិ៍ នៃភូមិសាស្ត្រខេត្តកែប។ គួរបញ្ជាក់ថា ហេតុការណ៍លិចទូកនេសាទនេះបានកើតឡើងវេលា យប់ថ្ងៃទី២៦ ធ្នូ គ្រាដែលទូកនេសាទនាពេលនោះ បានព័ទ្ធមង ប៉ះចំហ្វូងត្រីដែលមានចំនួន ច្រើនធ្វើឱ្យទូមិនអាចទ្រទ្រង់នឹងទម្ងន់ផលនេសាទនោះបាន។ ក្នុងនោះមានមនុស្ស៤នាក់ ត្រូវបានគេជួយសង្គ្រោះ ចំណែកម្នាក់ទៀតឈ្មោះ ហ៊ុយ បានបាត់ខ្លួននៅក្នុងទឹក ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប លោក ថឹង បូរិន បានថ្លែងថាទូក ដែលលិចនោះមិនមែនដោយតែឧបទ្ទវហេតុនោះទេ ប៉ុន្តែក្នុងពេលកំពុងធ្វើនេសាទនោះ ស្រាប់តែបានប៉ះចំហ្វូងត្រីជាច្រើន។ លោកបញ្ជាក់ថាក្រុមអ្នកនេសាទព្យាយាមទាញយក ផលត្រីដែលជាប់ក្នុងមងនោះ ប៉ុន្តែទូកមិនអាចទ្រទម្ងន់ត្រីទាំងនោះបាន ជាហេតុធ្វើអោយ មានហេតុការណ៍លិចទូកនេះកើតឡើងតែម្តង។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិ ក្នុងខេត្តកំពត (Video Inside)

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅថ្ងៃសុក្រនេះ។ ផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ពីចំណុចបែកគូស រហូតដល់ ផ្សារកំពង់ត្រាច ដោយមានចំណុចឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកឯផ្លូវជាតិលេខ៣៣មានប្រវែង ប្រមាណ៥២,៥៧គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម។ មន្ត្រីក្រសួងសាធារណការ បានថ្លែងថាផ្លូវជាតិទាំងពីរខ្សែនេះ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕
-
អ៊ុយក្រែនបដិសេធការដាក់ឱសានវាទរបស់រុស្ស៊ី (Video Inside)

រុស្ស៊ីបានដាក់ចំណុចឱសានវាទក្នុងសប្តាហ៍នេះ និងបានបង្ខំឱ្យអ៊ុយក្រែនត្រូវបំពេញតាម ប៉ុន្តែអ៊ុយក្រែនបានធ្វើព្រងើយមិនទទួលយក និងបញ្ជាក់ការប្តេជ្ញាធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីជាបន្ត។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងព្រមានថាបើអ៊ុយក្រែនមិនធ្វើតាម គឺមានតែកងទ័ពរុស្ស៊ីនឹងសម្រេចជោគវាសនាឱ្យអ៊ុយក្រែនហើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
មនុស្សជិត១០០នាក់បានស្លាប់ និងរបួសដោយសារអគ្គិភ័យឆេះកាស៊ីណូ នៅប៉ោយប៉ែត (Video Inside)

-
កម្ពុជាផ្ទេរអគារសាលាក្តីខ្មែរក្រហមមកឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក (Video Inside)

អគារសាលាក្តីខ្មែរក្រហម ត្រូវបានប្រគល់មកបញ្ជាការដ្ឋានកងទ័ពជើងគោកគ្រប់គ្រងវិញ ក្នុងពិធីមួយដែលបានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២។ កម្ពុជាបាន បញ្ចប់ដំណើរការសាលាក្តីខ្មែរក្រហមបន្ទាប់ពីមានការបិទបញ្ចប់សំណុំរឿង០០២ ដំណាក់កាលទី២ ក៏ដូចជាសំណុំរឿងក្តីទាំងមូល ក្រោយពេលសំណុំរឿងពាក់ព័ន្ធនឹង ការកាត់ទោសមេដឹកនាំខ្មែរក្រហមនេះ ត្រូវបានដំណើរការអស់រយៈពេល ១៥ឆ្នាំ ចាប់តាំងពី បើកដំណើរការស៊ើបអង្កេតដំបូងនោះមក។ អប្សរាណិតរាយការណ៍
-
កម្ពុជាបង្កើនដាក់ម៉ាស៊ីនស្កេនកំដៅនៅព្រលានយន្តហោះ (Video Inside)

កម្ពុជាបានបន្ថែមម៉ាស៊ីនស្កេនកំដៅចំនួន៣ នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីផ្ដល់នូវសុខសុវត្ថិភាពផ្នែកសុខភាពជូនអ្នកដំណើរមកកម្ពុជា។ ការបង្កើនម៉ាស៊ីនស្កេនកំដៅនេះ បានទន្ទឹមនឹងប្រទេសចិនបានប្រកាសបើកច្រកទ្វារព្រំដែនរបស់ខ្លួនក្រោយការបិទជិត អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ ការបើកច្រកព្រំដែនចិនជាលើកដំបូងនេះ ត្រូវគេរំពឹងថាកម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរចិនសាឡើងវិញ ជាពិសេសក្នុងដើមឆ្នាំ២០២៣ ដែលមានការឈប់សម្រាកបុណ្យចូលឆ្នាំចិន។ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យស្ថានភាពអ្នកដំណើរ អញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ លោកស្រីវេជ្ជបណ្ឌិតបានថ្លែងថា ក្រសួងសុខាភិបាលនឹងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកំដៅ ចំនួន៣គ្រឿងទៀត នៅច្រកចេញចូល VIP ចំនួន១គ្រឿង និងច្រកធម្មតាចំនួន២គ្រឿង ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរដែលចូលមកប្រទេសកម្ពុជា។