Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន ដំណឹងល្អអំពីការងារ និងតួនាទីនឹងកើតឡើងចំពោះអ្នក។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ ចូរកុំត្រាំត្រែង អ្នកអាចផ្លាស់ប្តូរការងារបាន ហើយភាពជោគជ័យនឹងកើតឡើងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់កិច្ចការងារក្នុងថ្ងៃនេះធានាថាទទួលបានភាពរីកច្រើន និងជោគជ័យគួរជាទីមោទន។ លោកអ្នកមានសញ្ញាណនឹងទទួលដំណឹងដ៏រីករាយសម្រាប់ជីវិតឯកជនផងដែរ។ ពេលវេលានេះ អ្នកអាចធ្វើការចាកចេញ ផ្លាស់ប្តូររបត់ការងារ បណ្តាក់ទុន ឬការចរចានានាបានទាំងអស់។ ប្រការចាំបាច់បំផុតដែលត្រូវជៀសវាងគឺកុំចូលទៅពាក់ព័ទ្ធកិច្ចការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកដទៃ។ ​ដោយ ឡែក លោកអ្នកនឹងទទួលបានលាភសំណាងក្នុងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន កុំបង្កើតកំហុសដោយការប្រមាទស្ថានការណ៍។ សូមឈរលើគំនិតយោបល់របស់ខ្លួន និងការពារវាដោយវៀងវៃ។ ក្នុងថ្ងៃនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសូមមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ពេលវេលា ពិសេសដល់ការសម្រចចិត្តទាំងឡាយ។ កុំទាន់ចាប់ផ្តើមអាជីវកម្មសំខាន់នៅថ្ងៃ នេះពីព្រោះការតស៊ូប្រឹងប្រែងរបស់អ្នកហាក់គ្មានលទ្ធផលល្អប្រសើរនោះទេ។ ក្នុងនោះហោ រាសាស្រ្តអាជីពណែនាំលោកអ្នកអោយជៀសអោយផុតពីសកម្មភាពប្រញាប់ប្រញាល ហើយលើសពីនេះអ្នកត្រូវមានភាពស្ងប់ស្ងៀម និងជៀសវាងសកម្មភាព ឬស្ថានភាព ដែលកាចសាហាវ ពីព្រោះវានឹងធ្វើអោយអ្នកមានការឈឺចាប់។ ចំណែកការសម្រេចចិត្ត ទាំងអស់ត្រូវមានទស្សនៈវិស័យវែងឆ្ងាយ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការ ប្រើប្រាស់ពេលវេលា​ ពីព្រោះអ្នកអាចបាត់បង់ពេលវេលានៅពេលល្ងាច ដែលនាំអោយអ្នក មិនអាចបញ្ចប់ការងារបានទាន់ពេលនោះទេ។ ទន្ទឹមនឹងនេះ ប្រហែលជាអ្នកមិនគួរចាប់ ផ្តើមការងារសំខាន់ ឬការប្រើប្រាស់លុយកាក់ច្រើននៅក្នុងពេលនេះនោះទេ។ ហោរាសាស្ត្រ អាជីពរំលឹកដល់តម្រូវការនៃការសម្រេចចិត្តដោយមានពត៌មានត្រឹមត្រូវ។​ ក្នុងនោះអ្នកមិន គួរដេញតាមគម្រោងពេកនោះទេ ចំណាយពេលវេលាបំពេញការងារនៅក្រោមការទទួល ខុសត្រូវ ហើយត្រូវដឹងពីព្រឹត្តិការណ៍ទាំងនោះផង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំទាន់ព្យាយាមធ្វើសកម្មភាពណាមួយដោយលេច ធ្លោរពេកនៅក្នុងថ្ងៃនេះ។ ជាទូទៅលាភសំណាងរបស់អ្នកមាន ប៉ុន្តែស្ថានភាពអាក្រក់ ឬការ ខាតបង់នៅប្រកៀកខ្លាំង…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ច់ការងារបានដោយជោគជ័យជាទីបំផុត។​ ជាពិសេសចំពោះការបណ្តាក់ទុន ពីព្រោះលោកអ្នកកំពុងមានដៃគូដែលផ្តល់នូវទំនុកចិត្តខ្ពស់។ តែយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ពីព្រោះភាពរំខាននានានៅមានសញ្ញាណវិជ្ជមាននៅឡើងក្នុងពេលនេះ។ ទំនុកចិត្តជាកត្តាចំបាច់សម្រាប់រាល់ភាពជោគជ័យគ្រប់យ៉ាង ប្រសិនបើអ្នកធ្វើឲ្យមានកំហុស គឺពិបាកកែប្រែស្ថានភាពនៅវិញណាស់។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមបំពេញការងារ ហើយកុំ សន្យាចោល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាបើកការបង្ហាញការតាំងពិព័រណ៍ ឬស្នាដៃសិល្បៈនានា។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯង។ ដោយឡែក សូមលោកអ្នក ព្យាយាមរក្សាភាតរភាព ហើយបោះបង់ចោលការផ្តោតទៅលើកំហុសអតីត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សាពីថា្នក់លើ។ ក្រៅពីនេះ លោកអ្នកអាចការពារ ទស្សនៈយោបល់របស់ខ្លួន និងអាចដោះស្រាយបញ្ហាដោយងាយស្រួល។  …

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ ក្រៅពីនេះ ចំពោះការផ្លាស់ប្តូរទីកន្លែងការ ងារ របត់ការងារ និងសូម្បីតែការចាកចេញដើម្បីប្រឈមនឹងស្ថានភាពខាងក្រៅ គឺអាចធ្វើ ទៅបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី​ ពីព្រោះភាពដដែលៗកំពុងតែរក្សាអ្វីៗមិនឲ្យរីកចម្រើន។ ក្នុងថ្ងៃនេះ ចូរមានការអត់ធ្មត់ ប្រុងប្រយ័ត្នក្នុងទំនាក់ទំនងថ្មីៗ ដោយសារ ឳកាសដែលអ្នកអាចចាញ់បោកបញ្ឆោតគេគឺអាចទៅរួច។ ដោយឡែក ស្ថានភាពទំនាក់ទំនងផ្ទាល់ខ្លួនមានភាពល្អូកល្អឺនណាស់។ ក្រៅពីនេះ លោកអ្នកអាច យល់ដឹងស្ថានភាពដោយងាយស្រួល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរការងារថ្មី ឬដំណើរបេសកកម្មការងារអាចនឹងកើតឡើងដោយមិនបានគ្រោងទុក ដូច្នេះសូមត្រៀមខ្លួនទទួលយក។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមការពារខ្លួនអ្នកពីទំនាក់ទំនងដែលមិនចាំ​បាច់។ ឳកាសគឺថាអ្នកអាចនឹងជួបរឿងរ៉ាងល្អកកករ ឬជម្លោះដែលមិនសមហេតុផល ដូច្នេះយកល្អរក្សាខ្លួនអោយបាន។ សម្រាប់រឿងអាជីពគួរតែកុំហក់លោតខ្លាំងពេក រក្សាអ្វីៗអោយស្ថិតនៅក្នុងស្ថានភាពដែលងាយគ្រប់គ្រងបាន។ ស្ថានភាពខ្លះដែល អ្នកកំពុងមើលឃើញវាអាចមិនប្រាកដដូច្នោះទេ ដូច្នេះមិនចាំបាច់ត្រូវផ្តោតអារម្មណ៍ ខ្លាំងពេកនោះទេ។ ក្រៅពីនេះ សូមចងចាំថា ពេលវេលាថ្ងៃនេះមានសារសំខាន់ខ្លាំង ណាស់ ហេតុនេះសូមជ្រើសរើសការងារជាអាទិភាព ហើយធ្វើយ៉ាងណាចាប់ផ្តើម តាំងពីពេលព្រឹក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ ដោះស្រាយបញ្ហាហិរញ្ញវត្ថុ ឬការងារទាក់ទងចលន និងអចលទ្រពសោះឡើយ។ កុំ ចំណាយលុយកាក់នៅក្នុងពេលនេះ ចំណែកការបណ្តាក់ទុនគួរផ្អាក ហើយរងចាំឳកាស ល្អនៅថ្ងៃខាងមុខវិញ។ ក្នុងពេលនេះក៏មិនគួរចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬរបត់ការ ងារនោះដែរ ដោយសារលោកអ្នកអាចនឹងត្រូវប្រឈមមុខជាមួយបញ្ហាថ្មីច្រើន ហើយ ក៏មិនទទួលបានផលចំណេញតបស្នងមកវិញដែរ។ លើសពីនេះ សូមមានហេតុផល និងមានគម្រោងគ្រប់ជំហានដើម្បីបញ្ចៀសផលលំបាក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងជាមួយថ្នាក់លើក្នុងថ្ងៃនេះអាចមានភាព រកាំរកូសខ្លាំង…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ។ លោកអ្នកទទួលបានការទទួលស្គាល់ពីថ្នាក់លើ និងពីសំណាក់មនុស្សនៅក្នុងក្រុម កាងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម។ អ្នកក៏អាចក្លាយជាមេដឹកនាំក្រុម ប្រកបដោយភាពជឿ ជាក់ និងការជ្រោមជ្រែងខ្លាំងពីមនុស្សក្រោមបង្គាប់។ សូមកុំមានភាពស្ទាក់ស្ទើរចំពោះការ ងារដែលខ្លួនប៉ងប្រាថ្នា។ ចំពោះទំនាក់ទំនងនានាក្នុងថ្ងៃនេះល្អប្រសើរណាស់ លោកអ្នកក៏ អាចស្នើសុំកិច្ចសហការ ឬស្នើសុំជំនួយបានទៅតាមបំណងប្រាថា្ន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរុងរឿងណាស់។ អ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួន យល់ពីអ្នកបានពេញបរិបូរណ៍ ដូច្នេះការយល់ច្រលំមិនងាយកើតឡើងនោះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើលោកអ្នកថា ត្រូវសម្រប ឬឆ្លើយតបទៅនឹងស្ថានភាពយ៉ាងដូចម្តេចឲ្យកាន់តែប្រសើរ។ ក្នុងពេលនេះ ប្រសិនបើអ្នកសម្រេចចិត្តចង់ផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នក ប្រាកដថាអ្វីៗមានភាពច្បាស់លាស់រួចរាល់មុននឹងចាកចេញពីស្ថានភាពចាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានដំណើរការល្អសម្រាប់ការ ចរចា ពិភាក្សា និងការចុះហត្ថលេខា។ គ្មានកំហុសដោយអចេតនាណាមួយនឹងមករំខាន ផ្លូវទៅកាន់គោលដៅរបស់អ្នកបានទេ។ លោកអ្នកក៏អាចសម្រេចធ្វើការងារដែលប៉ង ប្រាថ្នា ហើយផលដែលទទួលបានគឺជាទីមោទន។…

  • តម្លៃប្រេងសាំងបន្ដថយចុះ (Video Inside)

    តម្លៃប្រេងសាំងបន្ដថយចុះ (Video Inside)

    តម្លៃប្រេងសាំង បានបន្ដថយចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ។ នេះជាតម្លៃបន្ថយជាលើកទី៤ បន្តបន្ទាប់មកហើយ ក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីជួយទប់ទល់ជីវភាពប្រជាពលរដ្ឋ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន៤ពាន់៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានបន្ដថយចុះចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៥០០រៀល ក្នុង១លីត្រ ដែលថយចុះចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។ រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • កិច្ចពិភាក្សារវាងតំណាងបាតុករ និងក្រុមហ៊ុនណាហ្គាវើល ស្ថិតក្នុងភាពទ័លច្រក​ (Video Inside)

    កិច្ចពិភាក្សារវាងតំណាងបាតុករ និងក្រុមហ៊ុនណាហ្គាវើល ស្ថិតក្នុងភាពទ័លច្រក​ (Video Inside)

    កិច្ចពិភាក្សារកដំណោះស្រាយចង់បញ្ចប់ការធ្វើបាតុកម្មរបស់អតីតកម្មករក្រុមហ៊ុនណាហ្គាវើល បានឈានដល់ភាពទ័លច្រកសាជាថ្មីនៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ ខណៈបាតុកម្មប្រឆាំងដ៏រ៉ាំរ៉ៃនេះ បានអូសបន្លាយរយៈពេលមួយឆ្នាំមកហើយ។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្ងៃទី២១ធ្នូនេះ ក្រសួងដែលជាអ្នកសម្របសម្រួលបានអញ្ជើញ ភាគីកម្មករតំណាងដោយស្ត្រី៣នាក់ និងពីភាគីតំណាងក្រុមហ៊ុនតំណាងដោយស្ត្រី២នាក់ បានជជែករកការដោះស្រាយបញ្ហាសាជាថ្មី ប៉ុន្តែកិច្ចពិភាក្សាមិនអាចរកច្រកចេញបានឡើយ ។ សេចក្តីជូនដំណឹងបញ្ជាក់ថាភាគីកម្មករទាមទារឱ្យយកកម្មករបណ្តេញចូលធ្វើការវិញ ប៉ុន្តែភាគីតំណាងក្រុមហ៊ុនបញ្ជាក់ការមិនទទួលយកឡើយ។ ក្រសួងការងារថ្លែងថាភាគីទាំង២បាន ឯកភាពកំណត់ថ្ងៃប្រជុំពិភាក្សានៅពេលបន្ទាប់ គឺនៅថ្ងៃទី១៧ មករា ឆ្នាំ២០២៣។ ក្រសួងការងារបានថ្លែងជំរុញឱ្យតំណាងភាគីទាំង២យោគយល់គ្នា ដើម្បីឈានរកការបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ។ ក្រសួងការងារបានថ្លែងថា យោងតាមច្បាប់ ប្រសិនបើវិវាទនេះមិនអាចស្វែង រកការដោះស្រាយដោយការផ្សះផ្សាបានទេ នីតិវិធីបន្ទាប់ គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់​ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់​ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៤៩ករណី ដែលកើនឡើងមកវិញចំនួន ១ពាន់ ២៧៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ ។ ប្រទេសអាស៊ានក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ មានតួលេខឆ្លងសរុបប្រចាំថ្ងៃថយចុះជាលំដាប់គួឲ្យកត់សម្គាល់ ។ ការឆ្លងថ្មីកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងមកនេះ បានកើតលើប្រទេសចំនួន ៨ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរីជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេនៅថ្ងៃនេះ ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៧ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦៦នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៣៣នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេផងដែរ ។ គិតសរុបរួមនៃប្រទេសទាំង១០…

  • ២៤ម៉ោងកម្ពុជាឆ្លងកូវីដ១៩ ចំនួន១៩ករណី​​ (Video Inside)

    ២៤ម៉ោងកម្ពុជាឆ្លងកូវីដ១៩ ចំនួន១៩ករណី​​ (Video Inside)

    កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានតួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩មានចំនួន ១៩ករណី ដែលតួលេខឆ្លងស្មើគ្នាទៅនឹងការឆ្លងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្មីទាំង ១៩ករណីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយរួចមកហើយ។