-
ពលរដ្ឋក្រីក្រជាង២០០គ្រួសារទទួលបានអំណោយជាស្បៀងនៅរតនគិរី (Video Inside)

-
ពលរដ្ឋក្រីក្រជិត២០០គ្រួសារ ទទួលបានអំណោយជាស្បៀងនៅស្ទឹងត្រែង (Video Inside)

-
ក្រុមកា៩០ ទទួលអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក (Video Inside)

ក្រុមការងារកា៩០(K90) ដែលស្រាវជ្រាវជីកលើកដាក់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តកំពង់ឆ្នាំង ទទួលបានអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ធ្នូនេះ ។ អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្ដល់ជូនតាមរយៈមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានធ្វើឡើងនៅទីបញ្ជាការផ្នែកសឹករងកំពង់ត្រឡាច។ អំណោយរបស់មេបញ្ជាការកងទ័ពជើងគោក ដែលយកមកប្រគល់ជូននាពេលពេលនេះ មានដូចជា៖ អង្ករចំនួន ៥ការរ៉ុងស្មើនិង១៥០គីឡូក្រាម, មី ៥កេះ ,ទឹកត្រី ៣យួរ ,ទឹកស៊ីអ៊ីវ ៣យួរ ,ត្រីខ៣យួរ,ទឹកផ្លែឈើ១កេះ ,ប៊ីយែរ ៩ កេះ ,ជែលលាងដៃ ៣ដប រួមនិងថវិកាមួយចំនួន ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ K90 ដែលបានសហការសហការសាមគ្គី ភាពគ្នាយ៉ាងជិតស្និទ្ធ ក្នុងបេសកកម្មស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតគ្រប់សម័យសង្គ្រាមក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង សម្រេចបានលទ្ធផល ល្អប្រសើរជាបន្តបន្ទាប់ ។
-
ព្យាករណ៍អាកាសធាតុ ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ធ្នូ (Video Inside)

ធាតុអាកាសចុះត្រជាក់នៅតែបន្ដថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះប៉ុន្តែក្នុងកម្រិតពីបង្គួរទៅ មធ្យម ខណៈកម្ពុជាទទួលរងនូវឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ធ្នូ នៅតំបន់ទំនាប កណ្តាល នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៨ទៅ២០អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៩ទៅ៣១ អង្សាសេ ។ ការព្យាករណ៍នៅតំបន់ទំនាបកណ្តាលនេះ គឺមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ចំណែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៦ទៅ១៨ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ២៨ទៅ៣០ អង្សាសេ។ នៅតំបន់ខ្ពង់រាបនេះ គឺនឹង មានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ រីឯនៅខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា ក្នុងរង្វង់ពី១៧ទៅ១៨ អង្សាសេ ។ ដោយឡែកនៅតំបន់មាត់សមុទ្ទ នោះវិញ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៩ទៅ២១ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ២៩ទៅ៣១ អង្សាសេ។ តាមការព្យាករណ៍នៅតំបន់មាត់សមុទ្ទ នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។
-
រដ្ឋមន្ត្រីក្រសួងសាធារណការថ្លែងថាមានយានយន្តជាង១៧ម៉ឺនគ្រឿងមិនបានមកធ្វើឆៀក (Video Inside)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាមានរថយន្តប្រមាណជាង១៧ម៉ឺន គ្រឿងដែលមិនបានមកធ្វើការត្រួតពិនិត្យយានយន្តរបស់ខ្លួនសាឡើងវិញក្រោយការផុតសុពលភាព។ កម្ពុជាតែមានគ្រោះថ្នាក់ចរាចរណ៍បង្កការស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ដែលករណីខ្លះ ត្រូវគេបន្ទោសថាដោយសារតែករណីយានយន្ត។ ថ្លែងក្នុងពិធីមួយដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) នៃសាខាផ្សារដីហុយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងជុំវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ គួរកត់សម្គាល់ថារហូតមកទល់ពេលនេះ មានរថយន្តជាច្រើនដែលមិនបានទៅពិនិត្យឆៀក ត្រូវគេឃើញបើកបរនៅលើថ្នល់។ រថយន្តដែលមិនបានទៅពិនិត្យឆៀកនោះ ជួនកាលជារថយន្តដែលធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារបញ្ហាហ្វ្រាំង, បញ្ហាបើកពេលយប់ដែល គ្មានភ្លើងបំភ្លឺរបស់ខ្លួនត្រឹមត្រូវ និងបញ្ហាមួយចំនួនទៀតដែលបង្កគ្រោះថ្នាក់ចរចរណ៍។ លោករដ្ឋមន្ត្រីក្រសួងសាធារណការបានព្រមានថាបើសិនជារថយន្តខុសច្បាប់ទាំងនោះ មិនចូលទៅ ធ្វើឆៀកនោះទេ កម្លាំងសមត្ថកិច្ចនឹងអាចធ្វើការចុះឆ្មក់ពិនិត្យនូវរថយន្តទាំងនោះ ដើម្បីបង្ខំឱ្យ មានការគោរពច្បាប់។ បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ កន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មានចំនួន៨កន្លែងហើយ និងដោយឡែកខេត្តចំនួន១២ផ្សេងទៀត ក៏មានមណ្ឌលត្រួតពិនិត្យដូចគ្នានេះផងដែរ ដែលក្រសួងសាធារណការបានអំពាវនាវឱ្យមានការរៀបចំកន្លែងជាច្រើនទៀត ដើម្បីសុវត្ថិភាពយានយន្ត និងការបង្កាគ្រោះថ្នាក់ចរាចរណ៍ដោយសារតែកត្តាយានយន្ត។
-
អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងសង្ឃឹមថាសង្គ្រាមអ៊ុយក្រែនអាចចប់ក្នុងឆ្នាំ២០២៣ (Video Inside)

ក្តីរំពឹងថានឹងអាចមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាឈានទៅរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែននៅចុងឆ្នាំ២០២២ បានរលាយបាត់ទៅហើយ។ រុស្ស៊ី និងអ៊ុយក្រែនបានប្តេជ្ញាយកឈ្នះ ចាញ់រៀងៗខ្លួនក្នុងសង្គ្រាមរដូវត្រជាក់។ កាលពីថ្ងៃច័ន្ទរុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាស ថែមទៀតដាក់លើរដ្ឋធានីគៀវ និងលើបណ្តាក្រុងអ៊ុយក្រែនមួយចំនួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូហ្គូទែ័រ៉េស បានថ្លែងថាសង្គ្រាមនៅតែបន្តទៅមុខថែមទៀតនាពេលនេះ ប៉ុន្តែលោកបានរំពឹងមុតមាំថា សន្តិភាពនឹងអាចមានវិញក្នុងឆ្នាំ២០២៣។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យលោកអង់តូនីញ៉ូហ្គូទែ័រ៉េស ហ៊ានបញ្ជាក់យ៉ាងនេះ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញសហគមន៍លើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន (Video Inside)

ក្រសួងបរិស្ថានបានរៀបចំវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ «ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» ។ ពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន គឺជាយន្តការពង្រីកអភិវឌ្ឍន៍ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងកិច្ចការពារនិងអភិរក្សជីវៈចម្រុះ, ពិភាក្សានិងដោះស្រាយនូវការ ប្រឈមនានា និងការដាក់ចេញនូវទិសដៅ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់ធនធានធមុ្មជាតិប្រកបដោយ ការចូលរួម និងមាននិរន្តរភាពនៅក្នុងតំបន់ការពារធម្មជាតិ។ វេទិកានេះ បានអញ្ជើញចូលរួមជាអធិបតីដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។ អប្សរាណិតរាយការណ៍
-
មហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីចុះពិនិត្យការងារមន្ត្រីនគរបាលយុត្តិធម៌ (Video Inside)

ក្រុមការងារនៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានចុះត្រួតពិនិត្យការងារ របស់មន្រ្តីនគរបាលយុត្តិធម៌នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ធ្នូនេះ។ ការចុះពិនិត្យនេះ គឺដើម្បីការទម្រង់ទិសនិងបំពេញបន្ថែមភាពខ្វះចន្លោះនៃការបំពេញ ភារកិច្ចរបស់ មន្រ្តីនគរបាលយុត្តិធម៌លើវិស័យយុត្តិធម៌ ខណៈគេពិនិត្យឃើញថាការកសាង សំណុំរឿងទៅ តុលាការរបស់មន្រ្តីនគរបាលយុត្តិធម៌កន្លងមកនៅមានភាពខ្វះចន្លោះ។ អប្សរាណិតរាយការណ៍
-
កម្ពុជានៅសល់ផ្ទៃមានមីនប្រមាណ៦៧០គីឡូម៉ែត្រក្រឡា (Video Inside)

ផ្ទៃដីសេសសល់គ្រាប់មីនដែលនឹងត្រូវបោសសំអាតឱ្យអស់ក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត នេះនៅមានទំហំ៦៧០គីឡូម៉ែត្រក្រឡា។ កម្ពុជាបានប្រឹងប្រែងរំដោះទឹកដីដែលបានប្រឈម នឹងឧបសគ្គគ្រាប់មីនតាំងពីទំហំ២ពាន់១៣៨គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ១៩៩២ រហូតនៅសេសសល់តែប្រមាណ៦៧០គីឡូម៉ែត្រក្រឡាទៀតតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់នៅក្នុងឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ របស់អាជ្ញាធរមីននាថ្ងៃទី២០ ធ្នូ នៅខេត្តសៀមរាប, អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្រ្តីលីធុជ បានថ្លែងប្តេជ្ញាថារហូតដល់ឆ្នាំ២០២៥ ទំហំផ្ទៃដីសេសសល់ប្រមាណ ៦៧០គីឡូម៉ែត្រក្រឡានេះ នឹងត្រូវដោះឱ្យអស់ដើម្បីសម្រេចតាមផែនការដាក់ចេញរបស់ សម្តេចតេជោ ហ៊ុន សែន។ កម្ពុជាក្នុងអតីតកាល ពលរដ្ឋដែលបានរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមាន ច្រើនរយនាក់ក្នុងមួយខែៗ។ ជនរងគ្រោះដោយសារគ្រាប់មីនដែលតួលេខមានចំនួន៤ពាន់ ៣២នាក់ក្នុងឆ្នាំ១៩៩៦ បានថយចុះមកនៅត្រឹម៦៥នាក់ក្នុងឆ្នាំ២០២០ និងកាន់តែថយចុះ ច្រើនមកទៀតក្នុងពេលបច្ចុប្បន្ន។ យោងតាមអាជ្ញាធរមីនកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កម្ពុជាបានកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១លាន១៥ម៉ឺន១ពាន់២៣២គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៦ពាន់១១២គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃ ទៀតចំនួន ៣លាន២ម៉ឺន៨ពាន់៦៥៩ គ្រាប់។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីនដដែល មានប្រជាជនរងគ្រោះសារុបចំនួន៦ម៉ឺន៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់៨១៨ នាក់។
-
រដ្ឋមន្ត្រីបរិស្ថានផ្តល់ចំណុចគន្លឹះ ដើម្បីការទទួលបានមូលនិធិអាកាសធាតុបៃតង (Video Inside)

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានផ្តល់នូវចំណុចគន្លឹះសំខាន់នូវការអាចទទួលបាននូវមូលនិធិអាកាសធាតុបៃតង The Green Climate Fund។ ប្រសាសន៍បញ្ជាក់នូវ ចំណុចគន្លឹះទាំងនេះ បានធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានបៃតង នៅទីស្ដីការក្រសួងបរិស្ថាន។ តើចំណុចគន្លឹះទាំងនោះមានអ្វីខ្លះ? អប្សរាណិតរាយការណ៍