Category: កម្មវិធីព័ត៌មាន

  • លោក យ៉ង់ សាំងកុមារ ត្រូវបានតម្លើងតួនាទីបន្ថែមទៀត (Video Inside)

    លោក យ៉ង់ សាំងកុមារ ត្រូវបានតម្លើងតួនាទីបន្ថែមទៀត (Video Inside)

    លោក យ៉ង់ សាំងកុមារ ដែលបានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានតម្លើងតួនាទីថែមទៀតពាក់ព័ន្ធការបំរើលើវិស័យកសិកម្មក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី១៩ធ្នូ, លោក យ៉ង់ សាំងកុមារ ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ ព្រះរាជក្រឹត្យបានបញ្ជាក់ថាតួនាទីនេះ គឺបន្ថែមពីលើមុខងារបច្ចុប្បន្នដែលមុននេះលោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម។ លោក យ៉ង់ សាំងកុមារ នៃអតីតប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាកចេញពីគណបក្សជំទាស់របស់លោកកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយការស្ម័គ្រចូលបំរើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាល។ តួនាទីអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានតែងតាំងជាបន្ថែមនេះ ត្រូវបានគេចាត់ទុកដា គឺជាតួនាទីដ៏ខ្ពង់ខ្ពស់មួយ ដែលនឹងផ្តល់លទ្ធភាព ដល់លោក យ៉ង់ សាំងកុមារ ដែលមានជំនាញខាងវិស័យកសិកម្ម អាចធ្វើកិច្ចការបំរើពលរដ្ឋខ្មែរ យ៉ាងទំលំទូលាយ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ គួរបញ្ជាក់ថាបច្ចុប្បន្នប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺលោក យឹម ឆៃលី ។

  • សម្តេចតេជោ ហ៊ុន សែន ទទួល «ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក» (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ទទួល «ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក» (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានទទួល «ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក» ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រខ្មែរ មិនដែលមានថ្នាក់ដឹកនាំប្រទេសទទួលបានការគោរពកោតសរសើរពីពិភពលោកឡើយ។ «ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក» ត្រូវបានប្រគល់ដោយអង្គការវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក KSI ដែលជាក្រុម Think Tank របស់អាស៊ី ប្រមូលផ្តុំដោយក្រុមបញ្ញវ័ន្តពីបណ្តាប្រទេសជឿនលឿនលើសកលលោក។ ពិធីផ្តល់ពាន់រង្វាន់ នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផងដែរ។ អប្សរាណិតរាយការណ៍

  • ព្រះមហាក្សត្រយាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» (Video Inside)

    ព្រះមហាក្សត្រយាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» (Video Inside)

    មណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» នៅក្នុងខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រខ្មែរ។ ព្រះរាជពិធីសម្ពោធនេះ បានធ្វើនៅថ្ងៃទី១៨ធ្នូឆ្នាំ២០២២ ស្ថិតក្នុងភូមិគោកបេង, សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប។ ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យរីករាយក្រៃលែង ដែលបានយាងមកចូលរួមសម្ពោធមណ្ឌលព្រះកម្មដ្ឋាន នេះដែលជាព្រះសមិទ្ធផលថ្មី រៀបចំកសាង ដោយសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងមហាពុទ្ធបរិស័ទទាំងឡាយ ដែលមានសទ្ធាជ្រះថ្លា។ មណ្ឌលព្រះកម្មដ្ឋានទំហំសរុបចំនួន ១ពាន់៤ម៉ែត្រក្រឡា នឹងផ្តល់ការបម្រើដល់វិស័យ ពុទ្ធសាសនា និងសង្គមជាតិទាំងមូល ស្របតាមមាគ៌ានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការប្រកបរបរចិញ្ចឹមជីវិតនានា នឹងទទួលបានជោគជ័យ ប្រាក់កាសហូរចូលមិនដាច់។ ម្យ៉ាងទៀត រាសីថ្ងៃនេះជួយទប់ស្កាត់ការច្រណែន និងការសង្ស័យទៀតផង។ ក្នុងទំនាក់ទំនងគ្រួសារ ភាពសុខដុមនឹងកើតមាន ហើយរៀនទទួលយកនូវអ្វីដែលខ្លួនមាន។ សូមធ្វើយ៉ាងណាឲ្យប្រាកដថា ដៃគូរបស់អ្នកគ្មានហេតុផលណាមួយ ដើម្បីចាកចេញ។ ចំពោះសុខភាព លោកអ្នកអាចមានកំលាំងចុះខ្សោយខ្លាំង។ ក្រៅពីនេះ សូមមានចិត្តស្ងប់ ហើយព្យាយាមឆ្លើយតបជាមួយនឹងស្ថានភាពដោយហេតុផល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ី ជួញដូរ ហាក់មិនទាន់ទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចមានមនុស្សច្រណែន ឬដែលមិនជួយគាំទ្រកិច្ចការ ងាររបស់អ្នកទេ។ ក្នុងពេលនេះ សូមលោកអ្នកកុំទាន់ចំណាយពេលវេលា និងដើមទុនច្រើន ពេក។ ពិនិត្យមើលស្ថានការណ៍ដែលកំពុងកើតឡើង ហើយព្យាយាមសម្របទើបមិនជា ខាងបង់។ ដោយឡែក ចូរត្រៀមខ្លួនឆ្លើយតបចំពោះភាពអសម្មនៃដំណើរការងារ ប៉ុន្តៃសូមកុំបាក់ទឹកចិត្ត ពីព្រោះស្ថានភាពនេះនឹងផ្លាស់ប្តូរជាល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ពីមនុស្សវ័យចំណាស់។​ ចំណែកមុខរបរ ការងារតូចធំ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ។ សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ជានិច្ច ដែលនោះជាវិធីសាស្រ្តទទួលបានផលចំណេញ និងមានអ្នកគាំទ្រ។  គួរស្ងប់ស្ងៀម​ ហើយចាំសង្កេតបញ្ហា ព្រមទាំងដោះស្រាយតាមលទ្ធភាព។ ក្នុងជីវិតផ្ទាល់ខ្លួន ស្ថានភាពមានភាពតានតឹង ប៉ុន្តែមិនសំខាន់ទេ លោកអ្នកអាចមានលទ្ធភាព ពេញលេញដោះស្រាយបញ្ហាបាន។ ដោយឡែក សូមលោក អ្នករក្សាពាក្យសំដី ប្រសិនបើអាចជាអាចជៀសបានមិនគួរនិយាយស្តីច្រើនទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ពេលវេលាសំណាងរបស់អ្នកមានពេញមួយថ្ងៃ ប៉ុន្តែវាទាក់ទងនឹងទង្វើនៃការឆ្លើយតបរបស់អ្នកផងដែរ។ សូមកុំចាប់យកការងារច្រើន ក្នុងពេលតែមួយ នោះមិនបានលទ្ធផលទេ គួរជ្រើសរើសមួយដែលអ្នកពេញចិត្តជាងគេ។ ក្រៅពី នេះសូមមានចិត្តសណ្តោសប្រណី កុំប្រកាន់ច្រើន ពីព្រោះស្ថានភាពដែលអ្នកឃើញតាន តឹងដូចអ្វីដែល អ្នកយល់ឃើញនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទំនុកចិត្តលើខ្លួនណាស់​ ហើយនេះជាហេតុផល ដែលជួយអ្នកឲ្យសម្រេចបានផ្លែផ្កាក្នុងមុខរបរ និងការងារ។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៦ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៦ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ៣៣៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៥ពាន់ ៨៥០ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមាន ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លង ច្រើនជាងគេដដែល ដែលមានចំនួន ១ពាន់ ៧៨៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមាន ចំនួនតែ ១៣ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥២នាក់ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៤៤ម៉ឺន…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ១៥ករណី​ (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ១៥ករណី​ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញ ១២ករណី បើប្រៀបធៀបនឹងម្សិលមិញដែលមានចំនួនឆ្លង ២៧ករណី ។ ការឆ្លងថ្ងៃនេះមានចំនួន ១៥ករណី ក្នុងរដូវដែលមានអាកាសធាតុ ចុះត្រជាក់ជាងធម្មតា។ ការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ ភាគរយ រួចមកនេះ។

  • កម្ពុជាចុះត្រជាក់ខ្លាំង នៅដើមសប្ដាហ៍ខាងមុខនេះ (Video Inside)

    កម្ពុជាចុះត្រជាក់ខ្លាំង នៅដើមសប្ដាហ៍ខាងមុខនេះ (Video Inside)

    កម្ពុជានឹងប្រឈមធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្ត នៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ភាពប្រែប្រួលអាកាសធាតុនេះ គឺដោយសារតែ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុកមកក្រោម ជាមួយនឹងខ្យល់មូសុង បក់ក្នុងល្បឿនខ្លាំង ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែធ្នូ បណ្ដាខេត្ដដែលអាចចុះត្រជាក់ខ្លាំងនោះមានដូចជា៖ ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលមានសីតុណ្ហភាពត្រជាក់អប្បបរមា ក្នុងរង្វង់រវាងពី១៥ទៅ១៦ អង្សាសេ ។ ចំណែកឯ នៅខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង ,ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង គឺមានសីតុណ្ហភាពត្រ ជាក់អប្បបរមា អាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៧ទៅ១៨ អង្សាសេ។ ការព្យាករណ៍ ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត គឺមានសីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់២០ អង្សាសេ ។ ហើយនៅក្នុងអំឡុងពេលនោះដែរ សីតុណ្ហភាពកម្ដៅអតិបរមា នៅវេលាពេលថ្ងៃគឺមានរវាងពី ២៦ទៅ២៩អង្សាសេ ។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីថ្ងៃទី២១ ខែធ្នូទៅសីតុណ្ហភាព អាចកើនឡើងមកវិញ រវាងពី ២ទៅ៣…

  • ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងពង្រីកនៅឆ្នាំក្រោយ (Video Inside)

    ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងពង្រីកនៅឆ្នាំក្រោយ (Video Inside)

    គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់នូវគម្រោងការ ពង្រីកព្រលានយន្តហោះនេះ ក្នុងឱកាសជួបសំណេះសំណាលមួយជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសបារាំងកាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២២។ យោងតាមក្រសួងការបរទេសកម្ពុជា, អគ្គនាយកក្រុមហ៊ុន Vinci Airports លោកនីកូឡាស់ ណូតប៊ែ័រ Nicolas Notebaert បានជំរាបជួនសម្តេចជុំវិញ វឌ្ឍនភាព នៃភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជ រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានសរសេរថា «សម្តេចតេជោបានអបអរសាទរ ក្រុមហ៊ុន Vinci Airports ដែលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជា ដែលកិច្ចសន្យាដំបូង គេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រ លានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ»។

  • សង្ឃសេពមេថុន លួន សុវ៉ាត ក្លាយជាសកម្មជនប្រឆាំងរាជរដ្ឋាភិបាល (Video Inside)

    សង្ឃសេពមេថុន លួន សុវ៉ាត ក្លាយជាសកម្មជនប្រឆាំងរាជរដ្ឋាភិបាល (Video Inside)

    សង្ឃមួយអង្គដែលមានឈ្មោះអាស្រូវនូវអំពើសេពមេថុន និងបានរត់ចេញពីប្រទេសកម្ពុជានោះ ត្រូវគេប្រទះឃើញជាសកម្មជនប្រឆាំងក្នុងការចូលរួមបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសបែលហ្ស៊ីក។ សង្ឃព្រះនាម លួន សុវ៉ាត ត្រូវបានថ្នាក់ដឹកនាំសង្ឃខេត្តសៀមរាប បានផ្សឹកចេញពីបុព្វជិតដោយសារតែការរកឃើញសេពនូវអំពើមេថុនជាមួយស្រីយ៉ាងហោច៣នាក់។ បើទោះបីជាសង្ឃរូបនោះបានបដិសេធ ប៉ុន្តែភស្ថុតាងដែលគេបានរកឃើញទាំងរូប និងសម្លេងផ្តោះផ្តងស្នេហាលួងលោមស្ត្រី ត្រូវបានគេបញ្ចេញផ្សាយតាមបណ្តាញសង្គម និងធ្វើឱ្យសង្ឃទំពុនរូបនោះ បានរងនឹងអំពើអាម៉ាសជាខ្លាំង។ សង្ឃទំពុននេះ ត្រូវគេរាយការណ៍ថាបានរត់សុំសិទ្ធិជ្រកកោនក្នុងប្រទេសស្វីសកាលពីឆ្នាំ២០២០ និងនៅក្នុងសប្តាហ៍នេះ ត្រូវគេប្រទះឃើញចូលរួមជាមួយនឹងក្រុមធ្វើបាតុកម្ម ប្រឆាំងនៅក្នុងប្រទេសបែលហ្ស៊ីក។ យោងតាមបណ្តាញសង្គម សង្ឃ លួន សុវ៉ាត បានខឹងនឹងគ្រហស្ថម្នាក់ ដែលហៅគាត់ថាសង្ឃក្លែងក្លាយក្នុងពេលដែលកំពុងដង្ហែរបាតុកម្មប្រឆាំងនោះ។