-
សាលាឧទ្ធរណ៍សម្រេចបង្កើនប្រាក់ពិន័យ និងប្រាក់សំណង ក្នុងរឿងបណ្តឹងបរិហាកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ (Video Inside)

សាលាឧទ្ធរណ៍បានសម្រេចបង្កើនបន្ថែមលើប្រាក់ពិន័យ និងប្រាក់សំណងជម្ងឺចិត្តពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ។ លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀនត្រូវបានគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធ នឹងសម្តីចោទប្រកាន់តាមការផ្សាយព័ត៌មានដែលនិយាយថា ការបោះឆ្នោត ឃុំនិងសង្កាត់ ថ្ងៃទី៥ មិថុនា «មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ, មានការបំភិតបំភ័យ, មានការទិញ, និងមានការលួចបន្លំ។ តុលាការរាជធានីភ្នំពេញក្នុងសាលក្រមប្រកាសកាលពីខែតុលាឆ្នាំ២០២២ បានសម្រេចកាត់ទោសឱ្យលោក សុន ឆ័យ ចាញ់ក្តីទាំងបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈ។ យោងតាមការសម្រេចរបស់តុលាការរាជធានីភ្នំពេញនាពេលនោះ លោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋ ចំនួន ៩លានរៀលពាក់ព័ន្ធនឹងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងត្រូវបង់៣ពាន់លានរៀលក្នុងការសងជម្ងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែបើយោងតាមការសម្រេចរបស់សាលាឧទ្ធរណ៍ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២, សាលដីកាបាននិយាយថាគេរក្សាតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងបរិហារកេរ្តិ៍ ជាសាធារណៈនៅជាដដែលប៉ុន្តែកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់ សំណងជំងឺចិត្ត។ សាលដីកាសាលាឧទ្ធរណ៍បានសរសេរថាការផ្ដន្ទាទោសពិន័យជាប្រាក់ ៩លានរៀលមុននោះ ត្រូវកែជាចំនួន១០លាន រៀលវិញ, ចំណែកការសងជម្ងឺចិត្ត៣ពាន់លានរៀលនោះ ត្រូវកែជា ៤ពាន់លានរៀលវិញ។
-
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញវិធីបង្កើតថាមពលថ្មីតាមរបៀបទ្រឹស្តី «Nuclear Fusion» (Video Inside)

ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញវិធីមួយនៃការបង្កើតថាមពលដែលនឹងមិនប្រើប្រាស់ឧស្ម័នធម្មជាតិ និងជាវិធីដែលរួមចំណែកការប្រើប្រាស់វិស័យថាមពល ដោយមិនមានការសាយភាយនូវជាតិពុលកាបោនដាយអុកសាយនោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែពង្រីកនូវទ្រឹស្តី នៃការរកឃើញនោះ ដែលអាចជួយបង្កើតថាមពលមិនចេះរីងស្ងួត និងមិនប៉ះពាល់ដល់វិស័យបរិស្ថានថែមទៀត។ ដំណើរការនោះត្រូវបានគេដាក់ឈ្មោះថា «Nuclear Fusion»។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោករុស្ស៊ី ពិភាក្សាការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការ (Video Inside)

មេបញ្ជាកការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី បានចូលជួបសម្តែងការគួរសម។ ជំនួបរវាងមេញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងគណៈប្រតិភូក្រុមការងារកងទ័ពជើងគោករុស្ស៊ីដឹកនាំដោយនាយសេនាធិការរងកងទ័ពជើងគោករុស្ស៊ី លោកឧត្តមសេនីយ៍ទោ វ្លាឌីមៀរ ស្វ៊ីរីដូហ្វ Vladimir SVIRIDOV បានធ្វើឡើងនារសៀលថ្ងៃ ទី១៤ធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោករបស់កម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើ ការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើន នៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការ ក្នុងកម្រិតកងទ័ពជើងគោក។ លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងថាវឌ្ឍនភាព នៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។ ជាការឆ្លើយតបឧត្តមសេនីយ៍ទោរុស្ស៊ីបានថ្លែងអំណរគុណកងទ័ពជើងគោកកម្ពុជា ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះ ឱ្យសម្រេចបានជោគជ័យ។ លោកឧត្តមសេនីយ៍រុស្ស៊ីដដែលបានបង្ហាញសុទិដ្ឋិនិយមចំពោះ សារៈសំខាន់ នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
-
ក្រសួងការពារជាតិបញ្ជាក់ការៀបចំខួប នៃទិវានយោបាយឈ្នះឈ្នះ (Video Inside)

ក្រសួងការពារជាតិ បានជូនការប្រារព្ធខួបលើកទី២៤ នៃទិវានយោបាយ ឈ្នះ ឈ្នះ ដែលជាការរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិខ្មែរ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង។ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងក្នុងសន្និសីទកាសែតថ្ងៃនេះថា នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រារព្ធទិវានយោបាយឈ្នះ ឈ្នះរំលឹក ខួបលើកទី២៤ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា។ នាយឧត្តមសេនីយ៍ បានថ្លែងបន្តថាការរៀប ចំពិធីនេះ មានគោលបំណងឲ្យប្រជាពលរដ្ឋចងចាំ និងចូលរួមថែរក្សាកេរដំណែលប្រវត្តិសាស្រ្ត និងសន្តិភាពដែលបានមកដោយលំបាក និងឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ និងអូសបន្លាយវែងឆ្ងាយ។ ខួបនៃទិវានយោបាយឈ្នះ ឈ្នះ លើកទី២៤ នឹងប្រារព្ធធ្វើនៅបរិវេណវិមានឈ្នះ ឈ្នះ ដែលនឹងមានការរៀបចំស្តង់ពិព័រណ៍ ដើម្បីបង្ហាញការដឹងគុណ និងតឹកតាងប្រវត្តិសាស្រ្តរបស់អង្គភាពទាំងឡាយ ដែលបានចូលរួមអនុវត្តនយោបាយ ឈ្នះ ឈ្នះ ក៏ដូចជាប្រតិបត្តិករដែលពលីជីវិតនិងខ្លះនៅរស់រានមានជីវិត។ ក្នុងទិវាខួបអនុស្សាវរីយ៍នោះ នឹងមានការបាញ់កាំជ្រួចពីរលើក គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣១ ខែធ្នូ នៃថ្ងៃឆ្លងឆ្នាំថ្មី សម្រាប់ប្រជាពលរដ្ឋដែលអញ្ជើញទៅកម្សាន្តនៅវិមាន…
-
តើអ្នកណាដែលស្ថិតពីក្រោយខ្នង នៃការដាក់គ្រាប់បង្កៃ នៅក្បែរចំណុចអគារណាហ្គាវើល២? (Video Inside)

-
សម្តេចតេជោជម្រុញអាស៊ាន និងអឹរ៉ុប រួមគ្នាដើម្បីជួយដោះស្រាយបញ្ហាពិភពលោក (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលឬភ្លេចភ្លាំងឡើយ។ សូមព្យាយាមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។ ដោយឡែក ថ្ងៃនេះហានិភ័យផ្នែកហិរញ្ញវត្ថុអាចកើតឡើង ដូច្នេះយកល្អសូមគ្រប់គ្រងលុយកាក់ ហើយកុំពាក់ព័ន្ធនឹងកម្ចីឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្តពីការងារ និងអាជីវកម្ម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងារ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមប្រាកដថាលោកអ្នកមានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន។ សូមលោកអ្នកគិតគូរផងដែរ ពីការអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងវិជ្ជាជីវៈ ព្រោះវាជាវិធីឲ្យអ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុ។ អ្វីដែលគួរជៀសវាងភាពឆេវឆាវ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារ។ ប៉ុន្តែលោកអ្នកក៏អាចជួប្រទះឧបសគ្គតិចតួចផងដែរ ដូច្នេះសូមងាកមកប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្របណាមួយបើទោះបីជាវិធីសាស្រ្តស្តង់ដាក៏ដោយ។ ថ្ងៃនេះមានអំណោយផលចំពោះការងារទាំងឡាយណាដែលទាក់ទងនឹងអចលនទ្រព្យ ដូច្នេះសូមទាញយកឳកាសជោកជ័យក្នុងពេលនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៦ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ១ពាន់៨០៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៦ពាន់ ២១៤ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លង ច្រើនជាងគេដដែល ដែលមានចំនួន ២ពាន់១១៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេស មីយ៉ាន់ម៉ា ដែលមានចំនួន ១៣ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦២នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ៣២នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ១៨ករណី (Video Inside)

-
មន្ត្រីគជបរកឃើញមានឈ្មោះស្ទួនក្នុងការចុះឈ្មោះក្នុងបញ្ជីថ្មី (Video Inside)

ដំណើរការផ្ទៀងផ្ទាត់នៃការចុះឈ្មោះបោះឆ្នោត ដើម្បីស្វែងរកភាពមិនប្រក្រតី ដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោត បានរកឃើញករណីឈ្មោះស្ទួនគ្នាជាច្រើន។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល៥០ថ្ងៃ ត្រូវបានបិទដំណើរការកាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២។ ចំនួនដែលបានចុះឈ្មោះថ្មីក្នុងបញ្ជីមានចំនួន៥៧ម៉ឺន៧ពាន់៥៥០នាក់។ មន្រ្តីគជបបានថ្លែងថា រយៈពេល៦ថ្ងៃចាប់តាំងពីបិទបញ្ចប់មកនេះ គេបានរកឃើញឈ្មោះស្ទួនជាច្រើនករណី ដោយសារប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរ ទីលំនៅរបស់ខ្លួន ដែលហេតុនេះធ្វើឲ្យមានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។ គួរបញ្ជាក់ថា ច្បាប់បោះឆ្នោត មិនអនុញ្ញាតឲ្យមានឈ្មោះស្ទួន ឬការបោះឆ្នោតលើសពីម្តងសម្រាប់ មនុស្សម្នាក់ៗនោះឡើយ។