Category: កម្មវិធីព័ត៌មាន

  • កម្ពុជាបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ (Video Inside)

    កម្ពុជាបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ (Video Inside)

    ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ លើទឹកដីក្រុងអង្គរខេត្តសៀមរាប បានចាប់ផ្តើមបើកនៅថ្ងៃទី១៤ធ្នូនេះ ដោយមានពិធីសាសនារាប់បាត្រព្រះសង្ឃ១៣០អង្គ នៅខេត្តសៀមរាប។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ បានធ្វើពិធីបើកនៅចំទិវារំលឹកខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរខួបលើកទី៣០នេះ និងបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ គឺក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាងថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ។ លោកជំទាវបានថ្លែងទៀតថា «ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើងថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា និងការពារឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពសង្គម ដែលជាកត្តាសំខាន់សម្រាប់ជួយឱ្យជាតិកម្ពុជាទទួលបានកិត្តិនាមល្បីល្បាញលើឆាកអន្តរជាតិ។ ពិធីរំលឹកគុណអង្គររវាងពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ នឹងរួមមានកម្មវិធីសាសនា, ពិធីស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនទៀត។

  • រាជរដ្ឋាភិបាលអបអរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ (Video Inside)

    រាជរដ្ឋាភិបាលអបអរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជាបានអបអរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេ ក្នុងសហរដ្ឋអាមេរិក ។ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចក្នុងទ្វីបអឺរ៉ុប បានសរសេរថា «ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេស គឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារ ឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មាន តម្លៃរបស់ជាតិ និងពិភពលោកទាំងមូល»។ សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេរតាមបណ្តាញសង្គម «បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ» ។

  • សម្តេចតេជោចូលរួមកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ ក្នុងក្រុងប្រុចសែល (Video Inside)

    សម្តេចតេជោចូលរួមកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ ក្នុងក្រុងប្រុចសែល (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ ដែលសម្តេច និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានធ្វើជាសហប្រធាន។ខួបអនុស្សាវរីយ៍លើកទី៤៥ នៃកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក ដែលមានការចូលរួមពីបណ្តាមេដឹកនាំអាស៊ាន និងមេដឹកនាំក្នុងសហភាពអឺរ៉ុប។ អឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី៣ជាមួយនឹងអាស៊ានបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសចិន។ ទំហំពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាស៊ាន មាន២២៩ពាន់លាននិង៩សែនដុល្លារអាមេរិក។ អាស៊ាននិងអឺរ៉ុប បានក្លាយជាដៃគូសន្ទនានឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៧។ សហភាពអឺរ៉ុបដែលរួមមាន២៧ប្រទេសជាមួយនឹងប្រជាជន៤៤៧លាននាក់ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងនយោបាយដ៏ទូលំទូលាយមួយរបស់ពិភពលោក។ ចំណែកអាស៊ានដែលមានប្រទេសចំនួន១០ ជាមួយនឹងពលរដ្ឋជាង៦៨៤លាននាក់ ក៏ជាមជ្ឈមណ្ឌលនៃភាពរីកចំរើនដំណើរការសេដ្ឋកិច្ច និងក៏ជាតំបន់ដែលរួមចំណែកដល់កត្តាស្ថិរភាព និងនយោបាយ ក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។

  • ប្រធានាធិបតីបារាំង៖ បារាំង និងកម្ពុជារួមគ្នាអំពាវនាវរុស្ស៊ី បញ្ឈប់ការវាយប្រហារលើពលរដ្ឋស៊ីវិល និងលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន (Video Inside)

    ប្រធានាធិបតីបារាំង៖ បារាំង និងកម្ពុជារួមគ្នាអំពាវនាវរុស្ស៊ី បញ្ឈប់ការវាយប្រហារលើពលរដ្ឋស៊ីវិល និងលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានចូលរួមក្នុងសន្និសីទអន្តរជាតិគាំទ្រភាពធន់ នៃប្រជាជនអ៊ុយក្រែន ដែលបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង។ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានសរសេរក្នុងបណ្តាញសង្គមថាសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានបណ្តាលឱ្យការឈឺចាប់ជាខ្លាំង។ លោកម៉ាក្រុងបានសរសេរបន្តថាបារាំងរួមជាមួយនឹងកម្ពុជា សូមអំពាវនាវដល់រុស្ស៊ីបញ្ឈប់ការវាយប្រហារដាក់លើពលរដ្ឋស៊ីវិល និងលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនជាបន្ទាន់។ លោកម៉ាក្រុងបានអំពាវនាវប្រទេសជាដៃគូអន្តរជាតិចូលរួមគ្នាក្នុងការអំពាវនាវនេះ។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ប៉ុន្តែសូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្តប្រសិនបើអ្នកមានបញ្ហា។ ជៀសវាងសម្រេចចិត្តទាំងមិនច្បាស់លាស់ ពីព្រោះកំហុសនៅក្នុងពេលនេះហាក់អោយអ្នកពិបាកដោះស្រាយខ្លាំង។ បើអាចគួរកុំចូល រួមក្នុងក្រុមច្រើនពេក អ្នកគួរចំណាយពេលវេលាបំពេញការងារច្រើនជាងការនិយាយ។ លើសពីនេះ ប្រសិនជាអាចសូមផ្អាកកិច្ចការសហការដោយរងចាំរហូតទៅដល់ថ្ងៃខាងមុខ។ ដោយឡែក អ្នកអាចទទួលបានដំណឹងល្អក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មមានដំណើរការល្អជាប្រក្រតី ប៉ុន្តែសូមរក្សាឲ្យបាននូវអាកប្បកិរិយាល្អចំពោះអ្នកនៅជុំវិញខ្លួន។ សញ្ញាណនៃជម្លោះមានពីមនុស្សជិតស្និត ដូច្នេះសូមរក្សាភាពអត់ធ្មត់ និងរស់នៅដោយស្ងប់ស្ងៀម។ ទំនាក់ទំនងក្នុងក្រៅ ក៏ហាក់មានភាពអវិជ្ជមានច្រើន។ លើសពីនេះមិនត្រូវមានភាព ឆេវឆាវនោះនឹងអាចមានរឿងធំមិនខាន។ ប្រការសំខាន់បំផុតនៅក្នុងថ្ងៃនេះគឺមិនគួរធ្វើការវាយតម្លៃ ឬបញ្ចញមតិរិះគន់លើការងារ ឬស្នាដៃរបស់អ្នកដទៃឡើយ។ លើសពីនេះ បើអាចក៏មិនគួរ ចូលរួមក្នុងការប្រជុំសំខាន់ទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់ ជាជម្រើសតែមួយក្នុងការកែប្រែស្ថានការណ៍។ ទន្ទឹមនឹងនេះ ថ្ងៃនេះលោកអ្នកអាចធ្វើ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៤ពាន់ ២៣៦ករណី ថែមទៀតបើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៤ពាន់ ៣៧៩ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លង ច្រើនជាងគេដដែល ដែលមាន ចំនួន ១ពាន់ ២២៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេស មីយ៉ាន់ម៉ា ដែលមានចំនួនតែ ៥ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែល គ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៩នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន២៦ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន២៦ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា បានបន្តកើនឡើង១ករណីបន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងថ្ងៃនេះមានចំនួន២៦ករណីក្នុងរដូវដែលមានអាកាសធាតុ ចុះត្រជាក់ជាងធម្មតា។ តួលេខឆ្លងថ្ងៃនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈ ពេលជាង ២ខែកន្លងមកនេះក្នុងដំណាក់កាលដែលកម្ពុជាកំពុងរៀនរស់នៅជាមួយនឹងជម្ងឹកូវីដ១៩។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៣ ធ្នូនេះ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ២ពាន់ ៨០៤នាក់ ដែលស្មើនឹង ៩៥,២១ ភាគរយ ៕

  • បណ្តាខេត្តកម្ពុជាទទួលសីតុណ្ហភាពចុះត្រជាក់ក្នុងសប្តាហ៍មកដល់នេះ (Video Inside)

    បណ្តាខេត្តកម្ពុជាទទួលសីតុណ្ហភាពចុះត្រជាក់ក្នុងសប្តាហ៍មកដល់នេះ (Video Inside)

    បណ្តាខេត្តក្នុងប្រទេសកម្ពុជាអាចមានទទួលនូវភាពចុះត្រជាក់កម្រិតអប្បបរមាក្នុងរង្វង់ពី ១៦ទៅ២០ អង្សាសេ ក្នុងសប្ដាហ៍កំពុងឈានមកដល់នេះ ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមរវាងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែធ្នូ, នៅតំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមារវាងពី ១៨ទៅ២២ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី ២៩ទៅ៣១ អង្សាសេ។ តាមការព្យាករណ៍ បណ្តាខេត្តដែលនឹងអាចចុះត្រជាក់ក្នុងសីតុណ្ណភាពអប្បបរមា រង្វង់ពី ១៦ទៅ១៩ អង្សាសេ នោះ គឺដូចជា នៅខេត្តបន្ទាយមានជ័យ, ខេត្ដប៉ៃលិន, ខេត្ដសៀមរាប និងខេត្តបាត់ដំបង ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាអាចមានរវាងពី១៦ទៅ១៩ អង្សាសេ និង សីតុណ្ហភាពអតិបរមា នឹងមានរវាងពី ២៨ទៅ៣០ អង្សាសេ ។ រីឯខេត្ដដែលអាចចុះត្រជាក់ ក្នុងសីតុណ្ហភាពអប្បបរមា រង្វង់ពី ១៦ទៅ១៨ អង្សាសេ នោះរួមមាន ខេត្តមណ្ឌលគិរី, ខេត្ដរតនគិរី, ខេត្ដព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ចំណែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពអប្បបរមា…

  • ADB អនុម័តកញ្ចប់ថវិកា៦២លាន៩សែនដុល្លារ លើវិស័យសន្តិសុខស្បៀង និងបសុពេទ្យ (Video Inside)

    ADB អនុម័តកញ្ចប់ថវិកា៦២លាន៩សែនដុល្លារ លើវិស័យសន្តិសុខស្បៀង និងបសុពេទ្យ (Video Inside)

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តកញ្ចប់ថវិកាចំនួន៦២លាន៩សែនដុល្លារ ដើម្បីជួយកម្ពុជាក្នុងការស្តារឡើងវិញសន្តិសុខស្បៀង និងបសុពេទ្យ។ សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានដកស្រង់សម្តីអ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក ស្រ៊ីនីវ៉ាសាន់ អានឆា Srinivasan Ancha ដែលបញ្ជាក់លើភាពចាំបាច់ នៃសារៈសំខាន់លើអនុវិស័យបសុសត្វពាក់ព័ន្ធនឹងជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងកត្តាសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់ឱកាសជាច្រើន សម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។ លោកបានថ្លែងថាសត្វពាហនៈ និងក្របី ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណៈជាពាណិជ្ជកម្ម កាន់តែខ្លាំងឡើងក៏ដោយ។ មន្ត្រីអេឌីប៊ីបន្តថាជំនួយនេះនឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្តានុពល នៃកំណើនខ្ពស់ នាំមកដោយការកើនឡើង នៃការប្រើប្រាស់សាច់ក្នុងស្រុក ដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ»។

  • ពលរដ្ឋក្រីក្រក្នុងស្រុកស្វាយអន្ទរថ្លែងអរគុណចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងបញ្ជាក់ការគាំទ្រចំពោះសម្តេច ដើម្បីការដឹកនាំប្រទេស (Video Inside)

    ពលរដ្ឋក្រីក្រក្នុងស្រុកស្វាយអន្ទរថ្លែងអរគុណចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងបញ្ជាក់ការគាំទ្រចំពោះសម្តេច ដើម្បីការដឹកនាំប្រទេស (Video Inside)

    ប្រជាពលរដ្ឋខ្សត់ខ្សោយចំនួន ៦៤គ្រួសារ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលអំណោយអង្ករ គ្រឿងឧបភោគ បរិភោគ គិតជាថវិកាសរុបចំនួនជាង ២៥លានរៀល ពីក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយអន្ទរ ដឹកនាំដោយឯកឧត្តម ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍