Category: កម្មវិធីព័ត៌មាន

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ «ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត…» (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត៖ «ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត…» (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី១២ ធ្នូថា «ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន»។ ប្រសាសន៍ថ្លែងនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៃសាខាខេត្តបាត់ដំបង។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរទទួលស្វាគមន៍ក្នុងប្រទេសបែលហ្ស៊ីក (Video Inside)

    សម្តេចតេជោជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរទទួលស្វាគមន៍ក្នុងប្រទេសបែលហ្ស៊ីក (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរ មកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបរង់ចាំទទួលស្វាគមន៍សម្តេចដែលអញ្ជើញមកដល់ សណ្ឋាគារក្នុងប្រទេសបែលហ្ស៊ីក។ សម្តេចបានចាកចេញពីកម្ពុជាកាលពីម៉ោង១០យប់ថ្ងៃទី១១ ធ្នូ ឆ្នាំ២០២ ម៉ោងនៅកម្ពុជា និងបានអញ្ជើញដល់ប្រទេសបែលហ្ស៊ីកនាវេលាម៉ោង៩កន្លះ ព្រឹកថ្ងៃទី១២ ធ្នូ។ ម៉ោងរវាងកម្ពុជា និងប្រទេសបែលហ្ស៊ីកខុសគ្នា៦ម៉ោង។ នេះជាទិដ្ឋភាព នៃការអញ្ជើញដល់របស់សម្តច និងការសំណេះខ្លះ ពេលដែលសម្តេចទើបមកដល់សណ្ឋាគារ វត្តមានរបស់សម្តេចក្នុងប្រទេសបែលហ្ស៊ីកក្នុងសប្តាហ៍នេះ គឺដើម្បីការធ្វើជាសហប្រធាន ជាមួយលោក Charles Michel ឆាល មីស្ហែលល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងវេទិកានៃកិច្ច ប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រកបអាជីវកម្មនឹងទទួលបានលាភសំណាងដ៏ប្រសើរទាក់ទងនឹងអាជីវកម្ម ឬការងារដែលអ្នកកំពុងតែអនុវត្ត ឬបានគ្រោងទុក។ ក្នុងនោះអាជីវករ និងទទួលបានដៃគូជំនួញរបស់អ្នកមានភាពជឿជាក់យ៉ាងខ្លាំងចំពោះលោកអ្នកយ៉ាងខ្លាំង។ ហេតុនេះលោកអ្នកអាចប្រឈមនឹងស្ថានភាពនានាដែលនឹងអាចកើតឡើងក្នុងពេលនេះ រីឯផលចំណេញក៏នឹងកើតឡើងដោយមិននឹកស្មាន។ ចំពោះអ្នកប្រកបការងាររដ្ឋ និងឯកជន នឹងទទួលបានការជឿទុកចិត្តពីថ្នាក់លើ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងនាំមកពីមនុស្សដែលនៅក្បែរលោកអ្នក។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត បើមិនដូច្នេះស្ថានភាពល្អក្នុងថ្ងៃនេះ និងប្រែប្រួលយ៉ាងខ្លាំង។  លោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់ ដូច្នេះសូមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកពេញចិត្ត និងប៉ងប្រាថ្នា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើកិច្ចការនានាឲ្យសម្រេចបានផលល្អប្រសើរបាន គ្រាន់តែត្រូវមានភាពអត់ធ្មត់បន្ថែម។ ក្នុងនោះសូមជៀសវាងជម្លោះ មតិរិះគន់ ការនិយាយស្តីជាមួយនឹងសម្តីធ្ងន់ៗ គឺអ្នកគួររស់នៅក្នុងរបៀបវិជ្ជមានជានិច្ច។ ក្រៅពីនេះសូមដំណើរការការងារជាមួយនឹងគម្រោងផែនការ អ្នកអាចរិះរកជំនួយពីមនុស្សដែលនៅជុំវិញខ្លួនបាន ប្រសិនបើអ្នកជួបបញ្ហាដែលពិបាកដោះស្រាយ។ ផ្ទុយទៅវិញ លោកអ្នកអាចទទួលបានការជឿទុកចិត្តយ៉ាងច្រើនពីថ្នាក់លើ ហើយក៏អាចគ្រប់គ្រងហេតុការបានល្អផងដែរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការ ផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប្រសិនបើអ្នកនៅតែមានបំណងចង់ផ្លាស់ប្តូរ គឺអ្នកនឹងត្រូវ ប្រឈមនឹងស្ថានភាពកាន់តែលំបាកក្នុងអាជីព។ អ្នកក៏មិនអាចស្នើសុំជំនួយពីមនុស្សនៅ ក្បែរខ្លួននោះទេ ដូច្នេះសូមប្រុងប្រយ័ត្នរាល់ការសម្រេចចិត្ត និងការបោះជំហានបំពេញការ ងារនៅក្នុងវេលានេះ។ បើទោះបីជាស្ថានភាពថ្ងៃនេះមិនសមតាមបំណងរបស់អ្នកក្តី ក៏មិនគួរ ធ្វើអោយប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកដទៃ ចូរខំបំពេញការងារតាមធម្មតា ហើយជៀសឲ្យ ផុតពីការបាត់បង់ជំនឿចិត្តទៅលើខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពព្រមានលោកអ្នកមិនអោយធ្វើ ការងារដែលការប្រញាប់ប្រញាល ឬប្រថុយប្រថានជាដាច់ខាត ពីព្រោះករណីទាំងនេះនឹង ធ្វើអោយអ្នកមានការលំបាកខ្លាំងក្នុងការងារ។ ប្រការសំខាន់នៅក្នុងថ្ងៃនេះ គឺសូមបំពេញ ការងារជាមួយនឹងគម្រោងដែលអ្នកបានរៀបចំជានិច្ច។ ចំណែកការធ្វើទំនាក់ទំនងនៅក្នុង ថ្ងៃនេះគឺអាចធ្វើទៅបានល្អប្រសើរ ដូច្នេះសូមស្វែងរកឳកាសដើម្បីស្នើសុំជំនួយ ឬការ ពិភាក្សាផ្សេងៗ។ ក្នុងនោះដែរ លោកអ្នកមានភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារណាស់ ចំណែកលោកអ្នកជាកំលោះក្រមុំនោះនឹងទទួលបានដំណឹងល្អផង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមចាត់ចែងការងារ ឬមុខរបរអាជីវកម្មអោយស្ថិតនៅក្នុងផ្លូវ ដែលត្រឹមត្រូវ។ ក្នុងនោះ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការធ្វើការសម្រេចចិត្ត…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៩១១ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៩១១ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងផងដែរ។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលពេកទេ ពីព្រោះលោកអ្នកមានពេលវេលាពេញលេញ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ប្រសិនបើអ្នកមានលទ្ធភាព សូមគិតគូរពីការងារដែលអ្នកទងនឹងអចលនទ្រព្យ ពីព្រោះលទ្ធភាពជោគជ័យមានខ្ពស់។ ក្រៅពីនេះចូរប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ដោយឡែកលោកអ្នកគួរបែងចែកការងារខ្លះ ហើយគិតគូរដល់ភាពរីករាយផ្ទាល់ខ្លួន។ ឆ្នាំថោះ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៩ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៩ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើន ឡើងចំនួន ២៨៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះមានចំនួន ៨ពាន់ ៩១២ករណី ដែលបានឆ្លងលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ប្រុយណេ, ហ្វីលីពីន, ឡាវ និង ប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលមានតួ លេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ២ពាន់ ៩៧៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួន ១២ករណី ។ ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥៧នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ២៧នាក់ ជាតួលេខស្លាប់…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន២០ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន២០ករណី (Video Inside)

    ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩មានចំនួន ២០ករណី ដែលកើនឡើងថែមទៀតចំនួន ៦ករណី បើប្រៀបធៀបនឹងចំនួនឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងកូវីដ១៩ កាលពីម្សិលមិញមានចំនួន ១៤ករណី ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ១៩ករណីវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៩ ធ្នូ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ១ពាន់ ៣៦៦នាក់ ដែលស្មើនឹង ៩៥,២០ភាគរយ ៕

  • ពលរដ្ឋខ្មែរបន្តផ្ញើសារបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេចតេជោនៅក្នុងប្រទេសបែលហ្ស៊ីក (Video Inside)

    ពលរដ្ឋខ្មែរបន្តផ្ញើសារបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេចតេជោនៅក្នុងប្រទេសបែលហ្ស៊ីក (Video Inside)

    ពលរដ្ឋខ្មែរដែលរស់នៅក្នុងទ្វីបអឺរ៉ុប បានបន្តផ្ញើសារជាច្រើនមកថែមទៀតនៅថ្ងៃនេះ ដែលបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញដល់ទ្វីបបអឺរ៉ុប សប្តាហ៍ក្រោយនេះហើយ។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី៤៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ធ្នូ ក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក។ ពលរដ្ឋនិងនិស្សិតខ្មែរក្នុងប្រទេសបារាំង, អាល្លឹម៉ង់ និងប្រទេសបែកហ្ស៊ីក បានថ្លែងថា គេប្តេជ្ញានឹងទុកចោលការងារនៅថ្ងៃដែលសម្តេចអញ្ជើញដល់នោះ ដើម្បីរង់ចាំការទទួល សម្តេច និងគណៈប្រតិភូ។

  • មន្ត្រីកម្ពុជា និងអាមេរិកផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ (Video Inside)

    មន្ត្រីកម្ពុជា និងអាមេរិកផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ (Video Inside)

    មន្ត្រីកម្ពុជា និងមន្ត្រីសហរដ្ឋអាមេរិក បានប្ដេជ្ញាផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ខណៈភាពចម្រូងចម្រាសរវាងអតីតកម្មករធ្វើបាតុកម្មនៅក្រុមហ៊ុនកាស៊ីណូណាហ្គា នៅមិនទាន់អាចដោះស្រាយបាននៅឡើយ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ីត សំហេង និង ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិកលោក អាឡាន់ ស៊ីម៉ូណែត Alan Symonette កាលពីរសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាគ្នាផ្លាស់ប្តូរបទពិសោធន៍លើករណីវិវាទការងារក្រៅប្រព័ន្ធតុលាការនេះ និងបានជជែកលើបញ្ហាសំខាន់មួយចំនួន។ ជំនួបពិភាក្សាបានផ្តោត លើការបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល, ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សា អាជ្ញាកណ្តាល, នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ ក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងជុំវិញស្ថានការណ៍ នៃវិស័យការងាររបស់កម្ពុជា និងការប្តេជ្ញារបស់កម្ពុជាក្នុងការអនុវត្តច្បាប់។ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានបញ្ជាក់ជុំវិញកិច្ចសហការជាមួយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាជាបន្តថែមទៀត។

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា គេបានរកឃើញភាពមិនប្រក្រតីមន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់ ពាក់ព័ន្ធប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា គេបានរកឃើញភាពមិនប្រក្រតីមន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់ ពាក់ព័ន្ធប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា គេបានរកឃើញនូវភាពមិនប្រក្រតីរបស់មន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន ពាក់ព័ន្ធការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង ក្នុងលិខិតមួយផ្ញើជូនអភិបាលរាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ បានឲ្យដឹងថា ភាពមិនប្រក្រតីដែលត្រូវបានរកឃើញនោះ រួមមាន ការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ, ការឃុបឃិតនិងបន្លំយកប័ណ្ណសមធម៌ និងកាតវីង ដើម្បីដកយកថវិការបស់អ្នកទទួលផល ពីកម្មវិធីជាដើម។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបានបញ្ជាក់ចំឈ្មោះថាអំពើមិនប្រក្រីនោះ ជារបស់បុគ្គលណាមួយឡើយ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត នូវការងារចាំបាច់មួយចំនួន ដើម្បីធានាបាននូវ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថាថ្មីៗកន្លងមកនេះ, អង្គភាពប្រឆាំងនឹងអំពើពុករលួយ បានចាប់ខ្លួនស្មៀនសង្កាត់ម្នាក់ក្នុងសង្កាត់តាខ្មៅខេត្តកណ្តាល ក្រោយការរកឃើញ អំពើពុករលួយកេងបន្លំប្រាក់ជាង៧០លានរៀល ដែលជាប្រាក់ជំនួយឧបត្ថម្ភពលរដ្ឋក្រីក្រ ក្នុងពេលជួបវិបត្តិឆ្លងកូវីដ១៩។