Category: កម្មវិធីព័ត៌មាន

  • កងកម្លាំងមួកខៀវកម្ពុជា២កងមកពីប្រទេសម៉ាលីធ្វើមាតុភូមិនិវត្តន៍ (Video Inside)

    កងកម្លាំងមួកខៀវកម្ពុជា២កងមកពីប្រទេសម៉ាលីធ្វើមាតុភូមិនិវត្តន៍ (Video Inside)

    កងកម្លាំងមួកខៀវកម្ពុជាចំនួន២កងពីប្រទេសម៉ាលី បានធ្វើមាតុភូមិនិវត្តន៍មកវិញហើយ ក្រោយការប្តូរវេនរបស់កម្លាំងថ្មី។ ពិធីទទួលកងកម្លាំងមួកខៀវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កងកម្លាំងមួកខៀវទាំង២កងដែលវិលត្រឡប់មកវិញនេះ រួមមាន កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងផ្ទុះ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលជាអគ្គនាយកមជ្ឈមណ្ឌលរក្សាសន្តិភាព បានថ្លែងក្នុងពិធីថា កងកម្លាំងទាំង២កងនេះ «បានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈថ្មីៗបន្ថែមទៀត»។ លោកបញ្ជាក់ថា « កងកម្ទេចគ្រាប់ មិនទាន់ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះរបស់កម្ពុជា បានបំពេញការងារមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា, អាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់ ៥៣អង្សាសេ»។ មិនមានការបញ្ជាក់ជុំវិញកងកម្លាំងមួកខៀវបីនាក់ ដែលបានរងរបួសក្នុងបេសកកកម្មនៅក្នុងប្រទេសម៉ាលីថ្មីៗកន្លងមកនេះឡើយ។ កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨ពាន់៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល, សាយប្រឺស និងយ៉េមែន។

  • ឥណទានកូរ៉េខាងត្បូងសម្រាប់កសាងស្ពានឆ្លងកាត់ទន្លេពីផ្សារចាស់ទៅអរិយក្សត្រនឹងចុះ ហត្ថលេខាទទួលនៅថ្ងៃសុក្រនេះ (Video Inside)

    ឥណទានកូរ៉េខាងត្បូងសម្រាប់កសាងស្ពានឆ្លងកាត់ទន្លេពីផ្សារចាស់ទៅអរិយក្សត្រនឹងចុះ ហត្ថលេខាទទួលនៅថ្ងៃសុក្រនេះ (Video Inside)

    កម្ពុជានឹងធ្វើការចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូងដែលក្នុងនោះរួមមាន ឥណទានថវិកាសម្រាប់កសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសការចុះហត្ថលេខាទទួលឥណទានសម្បទាននេះ នឹងគ្រោងធ្វើនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសបញ្ជាក់ថាឥណទានសម្បទាននេះ នឹងចុះហត្ថលេខា២ផ្សេងគ្នា ក្នុងនោះឥណទាន នៃថវិកាតម្លៃ១ពាន់៥០០ លានដុល្លារ នឹងត្រូវហត្ថលេខារវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយនឹងឯកអគ្គរដ្ឋទូតកូរ៉េ លោក ប៉ាក ហ៊ឹងឃ្យុង។ ឥណទានថវិកាតម្លៃ១ពាន់ ៥០០លានដុល្លារ សម្រាប់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ដល់ ឆ្នាំ២០២៦។ ការចុះហត្ថលេខាទី២លើឥណទានសម្បទានតម្លៃ២៤៥លាន៩០ម៉ឺន៩ពាន់ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ, និងឥណទានសម្បទានតម្លៃ៧០លានដុល្លារ នៃគម្រោងពង្រឹង សមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ ការចុះហត្ថលេខាទី២ នៃឥណទានសម្បទានតម្លៃសរុប៣១៥លាន៩០ម៉ឺន៩ពាន់នាក់ នឹងធ្វើរវាងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោកស្រី មីនី ជ័យ ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហរណអាហរណ កូរ៉េប្រចាំកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានថ្លែងថា…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងផងដែរ។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលពេកទេ ពីព្រោះលោកអ្នកមានពេលវេលាពេញលេញ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ប្រសិនបើអ្នកមានលទ្ធភាព សូមគិតគូរពីការងារដែលអ្នកទងនឹងអចលនទ្រព្យ ពីព្រោះលទ្ធភាពជោគជ័យមានខ្ពស់។ ក្រៅពីនេះចូរប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ដោយឡែកលោកអ្នកគួរបែងចែកការងារខ្លះ ហើយគិតគូរដល់ភាពរីករាយផ្ទាល់ខ្លួន។ ឆ្នាំថោះ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៨ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៨ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការថយចុះចំនួន ១ពាន់ ៩៨៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះមានចំនួន ៨ពាន់ ៥៥៣ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និង ប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលមានតួ លេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣ពាន់ ៧៤៤ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១២ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤៥នាក់…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១២ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១២ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ នៅកម្ពុជានៅថ្ងៃនេះ បានថយចុះចំនួន ៧ករណីមកវិញ បន្ទាប់ពីមាន ការកើនឡើងជាបន្តបន្ទាប់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩ មានចំនួន ១២ករណី ដែលកើតឡើងក្នុង រង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃទី៧ ធ្នូ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ៤៧៧នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕

  • អគ្គនាយកដ្ឋានពន្ធដារកម្ពុជាចុះហត្ថលេខាជាមួយយរដ្ឋបាលពន្ធដាកូរ៉េខាងត្បូង (Video Inside)

    អគ្គនាយកដ្ឋានពន្ធដារកម្ពុជាចុះហត្ថលេខាជាមួយយរដ្ឋបាលពន្ធដាកូរ៉េខាងត្បូង (Video Inside)

    អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា ដែលកិច្ចព្រមព្រៀងទ្វេភាគីនេះ ត្រូវគេរាយការណ៍ថានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ កិច្ចសហការគ្នារវាងប្រទេសទាំង២លើវិស័យពន្ធដា។ អនុស្សរណ:ដែលមានចំណុចសំខាន់ ចំនួនបួន ត្រូវបានចុះនៅថ្ងៃទី៦ ធ្នូ ឆ្នាំ២០២២ រវាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជាលោក គង់ វិបុល និងលោក គីម ឆាងគី អគ្គនាយករដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ។ ចំណុចទាំង ៤គឺកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង DTA), ការពង្រឹងការផ្លាស់ប្តូរ ព័ត៌មាន EoI, ការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ GDT និងការរៀបចំសិក្ខាសាលាជាប្រចាំដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។ លោក គង់ វិបុល បានបញ្ជាក់ឱ្យដឹងដែរថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ ធ្លាប់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង DTA ដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយកិច្ចព្រមព្រៀង នោះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ លោបញ្ជាក់ថា កិច្ចព្រមព្រៀងទ្វេភាគីនោះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជាប់ពន្ធ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។

  • ធនាគារពិភពលោកព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជា (Video Inside)

    ធនាគារពិភពលោកព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជា (Video Inside)

    ធនាគារពិភពលោក World Bank បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងមានក្នុងរង្វង់ ៤,៨ភាគរយ។ របាយការណ៍ថ្ងៃទី៧ ខែធ្នូនេះ បានសរសេរថាកំណើននេះ គឺផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។ ធនាគារពិភពលោកបន្តថា ការកើនឡើងនៃការនាំចេញ-ជាពិសេសសម្លៀកបំពាក់, ស្បែកជើង, ទំនិញធ្វើដំណើរ និងការផលិតកង់…ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការវិលត្រលប់មកវិញ នៃលំហូរវិនិយោគដោយផ្ទាល់បរទេស បានជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ២០២២នេះ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាណ៍សម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកត្រឹម ៥,២ ភាគរយដោយសារតែ ទស្សនវិស័យសកលមិនសូវអំណោយផល។ របាយការណ៍ព្យាករណ៍ថា អតិផរណាត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ៤,២ ភាគរយនៅ ឆ្នាំ២០២៣, និងបន្តធ្លាក់ចុះ៣,៨ភាគរយនៅក្នុងឆ្នាំ២០២៤ ខណៈភាពក្រីក្រត្រូវបានគេរំពឹងថានឹង ធ្លាក់ចុះ ដោយសារតែការស្តារសេដ្ឋកិច្ចដែលបានព្យាករណ៍ និងអតិផរណាកម្រិតមធ្យម៕

  • ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់ថ្ងៃទី៨ ធ្នូ (Video Inside)

    ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់ថ្ងៃទី៨ ធ្នូ (Video Inside)

    ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីនឹងត្រូវបញ្ចប់នៅថ្ងៃ៨ធ្នូនេះហើយ បន្ទាប់មានដំណើរការរយៈពេល៥០ថ្ងៃ។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះមានចំនួន ៩ពាន់២៩៣នាក់។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល៤៩ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីមានចំនួន ៥៦ម៉ឺន ៥ពាន់៥៧នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២៥ម៉ឺន៣ពាន់៣៦៧នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥ម៉ឺន៩ពាន់៦៨៩នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៧ម៉ឺន៣ពាន់ ២៤៣នាក់។

  • ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តផ្ញើសារស្វាគមន៍សម្តេចតេជោ ហ៊ុន សែន (Video Inside)

    ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តផ្ញើសារស្វាគមន៍សម្តេចតេជោ ហ៊ុន សែន (Video Inside)

    ពលរដ្ឋខ្មែរដែលរស់នៅក្នុងទ្វីបអឺរ៉ុប បានបន្តផ្ញើសារជាច្រើនមកថែមទៀតនៅថ្ងៃនេះ ដែលបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេច ដែលនឹងអញ្ជើញដល់ទ្វីបបអឺរ៉ុបសប្តាហ៍ក្រោយនេះហើយ។ ពលរដ្ឋនិងនិស្សិតខ្មែរក្នុងប្រទេសបារាំង, ស្វីស, អូទ្រីស និងប្រទេសហុងគ្រី បានថ្លែងតាមសារសម្លេងនៅថ្ងៃនេះថា ការត្រៀមទៅទទួលស្វាមន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក គឹជាការពេញចិត្ត, គ្មានការបង្ខិតបង្ខំ ឬការទិញទឹកចិត្តដូចអ្វីដែលក្រុមប្រឆាំងនៅក្រៅស្រុក តែងតែធ្វើការចោទប្រកាន់នោះឡើយ។ សម្តីបញ្ជាក់របស់ពលរដ្ឋខ្មែរដែលរស់នៅក្នុងទ្វីបអឺរ៉ុបជាបន្តបន្ទាប់នេះ បានធ្វើឡើងមុនពេល ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី៤៥ប្រព្រឹត្តទៅរវាងពីថ្ងៃទី១៤ដល់១៥ ធ្នូ ក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក។ យោងតាមកម្មវិធី, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី១២ ធ្នូ។ អាស៊ាន និងអឺរ៉ុប បានក្លាយជាដៃគូសន្ទនានឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៧។ សហភាពអឺរ៉ុបដែល រួមមាន២៧ប្រទេសជាមួយនឹងប្រជាជន៤៤៧លាននាក់ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយដ៏ទូលំទូលាយមួយរបស់ពិភពលោក។ ចំណែកអាស៊ានដែលមានប្រទេសចំនួន១០ ជាមួយនឹងពលរដ្ឋជាង៦៨៤លាននាក់ ក៏ជាមជ្ឈមណ្ឌលនៃភាពរីកចំរើនដំណើរការសេដ្ឋកិច្ច និងក៏ជាតំបន់ដែលរួមចំណែកដល់កត្តាស្ថិរភាព និងនយោបាយក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។

  • បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ការប្តេជ្ញាបំពេញចំណុចខ្វះខាតសេសសល់របស់គណបក្ស ដើម្បីបំរើប្រជាជន (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ការប្តេជ្ញាបំពេញចំណុចខ្វះខាតសេសសល់របស់គណបក្ស ដើម្បីបំរើប្រជាជន (Video Inside)

    បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងទទួលស្គាល់នូវភាពមិនទាន់ល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច ប៉ុន្តែបានប្តេជ្ញាថានឹងធ្វើការកែលំអចំពោះភាពខ្វះខាតទាំងឡាយណា ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង៤០ឆ្នាំដែលបាននិងកំពុងកាច់ចង្កូតដឹកនាំប្រទេស បានហែលឆ្លងកាត់ឧបសគ្គធំៗទាំងឡាយជាមួយនឹងប្រជាជនដោយមិនបានរត់ចោល ប្រជាជនខ្លួនឯងនោះឡើយ។ ឆ្លងតាមរយៈការបោះឆ្នោតសកលដែលចាប់ផ្តើមតាំងពីលើកដំបូង នៃខែឧសភា ឆ្នាំ១៩៩៣, សម្លេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋម្តងឡើង, ម្តងចុះ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជានិច្ចរស់នៅជាមួយប្រជាជនរួមសុខនិងទុក្ខ។ បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសាសនាមួយដែលបានរៀបចំធ្វើក្នុងស្រុកកោះធំ ខេត្តកណ្តាលនា ពេលថ្មីៗកន្លងមកនេះ បានថ្លែងថាគណបក្សប្រជាជនកម្ពុជាតែងទទួលស្គាល់ការពិត នៃភាពមិនទាន់ល្អឥតខ្ចោះបើទោះបីជា មានសម្លេងគាំទ្រច្រើនលើសលុបពីពលរដ្ឋជាងបណ្តាគណបក្សនយោបាយនានាក៏ដោយ។ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដើម្បីការជួយកែលំអភាពខ្វះខាត ជាពិសេសលើមន្ត្រីរបស់ខ្លួនដែលមានតំណែងក្នុងមន្ត្រីរាជការ បានដាក់ចេញនូវអភិក្រម ចំនួន៥។ អភិក្រមសម្រាប់កែជួយកែលំអភាពខ្វះខាតដោយផ្ទាល់ខ្លួនឯងនោះរួមមាន ងូតទឹក, ឆ្លុះកញ្ចក់, ដុះក្អែល, ព្យាបាល និងវះកាត់។ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ ដែលបានដឹកនាំជួយធ្វើឱ្យប្រទេសជាតិ អស់សង្គ្រាមស៊ីវិលទាំងស្រុងនាចុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុនសែន។ តាមរយៈនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមស៊ីវិលនោះហើយ បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដ និងមានការអភិវឌ្ឍន៍ប្រទេសរីកចំរើន ដូចសព្វថ្ងៃ។