Category: កម្មវិធីព័ត៌មាន

  • សម្តេចក្រឡាហោម ស ខេង មិនគាំទ្រការប្រើសំណងលុយលើជីវិតមនុស្សគ្រោះថ្នាក់ដោយចរាចរណ៍ (Video Inside)

    សម្តេចក្រឡាហោម ស ខេង មិនគាំទ្រការប្រើសំណងលុយលើជីវិតមនុស្សគ្រោះថ្នាក់ដោយចរាចរណ៍ (Video Inside)

    ការដោះស្រាយវិវាទគ្រោះថ្នាក់ចរាចរណ៍បង្កការស្លាប់មនុស្ស តាមរយៈការសងលុយជាសំណងចិត្តនោះ បានក្លាយជាចំណុចរិះគន់មួយពីសាធារណជន។ សម្តេចក្រឡាហោម ស ខេង ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាសម្តេចក៏មិនគាំទ្រផងដែរ។ គួរបញ្ជាក់ថាការផ្សាយតាមបណ្តាញសង្គមនាប៉ុន្មានថ្ងៃមកនេះ បានបង្ហាញប្រតិកម្មសាធារណមតិ ដែលមិនពេញចិត្តលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅលើស្ពានជ្រោយចង្វារ ដោយមានរថយន្តមួយគ្រឿងបានបុកម៉ូតូមួយដែលផ្ទុកមនុស្ស៣នាក់ ក្នុងនោះរួមមានទារក អាយុ២ខែផងដែរ។ អ្នកទាំង៣ដែលជិះម៉ូតូ បានរងរបួសធ្ងន់ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញ ថាភាគីបង្កបានផ្តល់សំណងចំនួន២ពាន់៥០០ដុល្លារដើម្បីបញ្ចប់រឿង។ សម្តេចក្រឡាហោម ស ខេង បានថ្លែងបង្ហាញការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នោះ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាគ្រោះថ្នាក់ចរាចរណ៍ជាមធ្យមមានអ្នកស្លាប់ចំនួន ៤នាក់ និងអ្នករងរបួសចំនួនន១១នាក់ក្នុងមួយថ្ងៃដែលក្នុងក្នុងចំណោមជនរងគ្រោះនោះ ភាគច្រើនអ្នកដែលបានស្លាប់ គឺជាអ្នកជិះម៉ូតូ ដែលមានដល់ទៅ៧៩ភាគរយ។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៧ ធ្នូនេះ មានមនុស្សស្លាប់ចំនួន២នាក់ និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចផលបានទេនៅពេលនេះ។ គួរផ្តោតចិត្តគំនិតលើអាជីវកម្មដែលមិនទាន់រៀបរយចប់សព្វគ្រប់។ សូមព្យាយាមបន្ថែម និងសុំការពិភាក្សាយោបល់ប្រសិនបើជួបបញ្ហា។ ការចងមិត្តបន្ថែម នឹងទទួលបានផលល្អណាស់។ ក្រៅពីនេះសូមលោកអ្នកប្រុងប្រយ័ត្នខ្ពស់ពីកំហុសឆ្គងដែលកើតឡើងព្រោះការធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ ឬឯកសារពាក់ព័ន្ធនានាក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ អ្នកអាចរៀបចំពិធីមង្គលនានាបាននៅពេលព្រឹក ប៉ុន្តែវេលានេះមិនកំណត់តែត្រឹមនេះឡើយ លោកអ្នកអាចធ្វើបាននៅពេលណាផ្សេងទៀតបាន គ្រាន់ជាពេលព្រឹកជាពេលល្អបំផុតសម្រាប់ថ្ងៃនេះ។ ក្រៅពីនេះ សូមសំដែងភាពសប្បុរស និងការគោរពចំពោះមនុស្សនៅជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី ប៉ុន្តែលាភសំណាងធំដុំ គឺមិនទាន់ឈាមដល់ក្នុងពេលនេះទេ។ សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់។ មនុស្សដែលគួរជៀសវាងមានកំណើតឆ្នាំចរ ចំណែកមនុស្សដែលអាចជួយយកអាសារអ្នក គឺមានកំណើតឆ្នាំថោះ។ សូមកុំបាក់ទឹកចិត្តចំពោះអ្វីដែលមិនទាន់អាចទទួលបានពេលនេះ ខំប្រឹងបន្ថែម។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់គួរផ្អាកសិនទើបល្អ។ ប្រសិនបើអ្នកមិនអាចផ្អាកបាន សូមគិតគូរពីការចែក…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់

    ប្រទេសថៃ ដែលបានបាត់មិនឃើញបង្ហាញចំនួនឆ្លង និងស្លាប់ដោយសារកូវីដ១៩ រយៈពេល ១សប្តាហ៍មកហើយនោះ ស្រាប់តែបានបង្ហាញចំនួនអ្នកឆ្លងច្រើនរហូតដល់៤ពាន់ ២៨៤ករណី ដែលជាតួលេខឆ្លងច្រើនជាងគេនៅអាស៊ានក្នុងរយៈពេល២៤ម៉ោងមកនេះ ។ តួលេខឆ្លងថ្មីកូវីដ១៩សរុបនៅថ្ងៃនេះនៅអាស៊ានមានចំនួន ១ម៉ឺន ៥៣៩ ករណី ជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៤ពាន់ ១៩២ករណី ។ គួរបញ្ជាក់ថាមានប្រទេសចំនួន ៩នៅក្នុង អាស៊ាន បាននៅបន្តរកឃើញតួលេខឆ្លង និងស្លាប់ថ្មីដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ រួមមាន ៖ ប្រទេសឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, និងប្រទេសកម្ពុជា ។ ប្រទេសមីយ៉ាន់ម៉ា ជាប្រទេសដែលមានតួលេខ ឆ្លងតិចជាងគេ ដែលមានចំនួនតែ ៦ករណី ប៉ុណ្ណោះ។ ដោយឡែកប្រទេសព្រុយណេ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៨២នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៩ករណី

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៩ករណី

    តួលេខឆ្លងថ្មីកូវីដ១៩ មានចំនួនកើនឡើងជាងម្សិលមិញ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ ការឆ្លងថ្មីកូវីដ១៩មានចំនួន១៩ករណី ដែលកើនឡើងជាងជាងម្សិលមិញចំនួន៤ករណី។ តួលេខឆ្លងកូវីដ១៩ កាលពីម្សិលមិញមានចំនួន ១៥ករណី ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ១៩ករណីវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៦ ធ្នូ បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៦ពាន់ ៧៧៣នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕

  • រាជរដ្ឋាភិបាលទម្លាក់ថវិកា១០០លានដុល្លារបន្ថែមដល់ធនាគារ SME

    រាជរដ្ឋាភិបាលទម្លាក់ថវិកា១០០លានដុល្លារបន្ថែមដល់ធនាគារ SME

    រាជរដ្ឋាភិបាលគ្រោងនឹងទម្លាក់ថវិកា១០០លានបន្ថែម ដល់ធនាគារសហគ្រាសធុនតូច និងមធ្យម SME នៅក្នុងឆ្នាំ២០២៣។ ប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម បណ្ឌិត ផាន់ ផល្លា បានលើកឡើងនូវគម្រោងទម្លាក់ថវិកានេះក្នុងពិធីមួយរៀបចំធ្វើកាលពីថ្ងៃទី៥ ធ្នូ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ បណ្ឌិត ផាន់ ផល្លា ដែលជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថានៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកា ១០០លានដុល្លារបន្ថែម សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការ ប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។ លោកបានថ្លែងកត់សម្គាល់ថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅតែមានតម្រូវការហិរញ្ញប្បទានច្រើន សម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារសហគ្រាសធុនតូចនិងមធ្យម ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣ពាន់១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម, រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាស មួយចំនួន រងផលប៉ះពីជំងឺកូវីដ១៩៕

  • ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល

    ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជួយការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ជំរុញសមត្ថភាពប្រកួតប្រជែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីថ្ងៃទី៦ធ្នូ ការជួយនេះ «នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច…ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក ស្យុង ម័រថឹន Sion L. Morton បានថ្លែងថា «ជំងឺរាតត្បាត កូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់»។ លោកបានបញ្ជាក់ថា «កំណែទម្រង់ក្រោមកម្មវិធីនេះ នឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែក តម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។

  • ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ

    ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ

    ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ។ គជបបានអំពាវនាវពលរដ្ឋដែលមិនទៅចុះឈ្មោះត្រូវស្រូតរូតរះ ដើម្បីចៀសវាងការបាត់បង់ ឈ្មោះរបស់ខ្លួនក្នុងបញ្ជីដែលនឹងត្រូវចូលរួមបំពេញកាតព្វកិច្ចការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ មានចំនួន ៩ពាន់៨៧៨នាក់ ដែលនាំឲ្យចំនួនអ្នកមកចុះឈ្មោះ រយៈពេល៤៨ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ បានកើនដល់ជាង៥៥ម៉ឺននាក់ហើយ។ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ រយៈពេល៥០ថ្ងៃ ដែលបានចាប់ ផ្តើមតាំងពីថ្ងៃទី ២០ខែតុលាមកនោះ នឹងគ្រោងបញ្ចប់នៅថ្ងៃទី៨ខែធ្នូខាងមុខនេះ។ ក្នុងរយៈពេល៤៨ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះថ្មីមានចំនួន ៥៥ម៉ឺន ៥ពាន់៧៦៤នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះ ឆ្នោតសរុបមានចំនួន ២៤ម៉ឺន៨ពាន់៧៦៤នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥ម៉ឺន៨ពាន់៦៧៧នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៦ម៉ឺន៨ពាន់ ៧៥៣នាក់។

  • ស្នងការដ្ឋាននគរបាលរាជធានីច្រានចោលការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការឃោសនា រកស៊ីរបស់ក្រុមហ៊ុន

    ស្នងការដ្ឋាននគរបាលរាជធានីច្រានចោលការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការឃោសនា រកស៊ីរបស់ក្រុមហ៊ុន

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានច្រានចោលព័ត៌មានមួយដែលក្រុមហ៊ុនរកស៊ីតែងប្រឌិតដើម្បីការទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍។ ព័ត៌មានផ្សាយមួយដែលបង្ហោះតាមបណ្តាញសង្គមនិយាយថា មានមនុស្សដួលសន្លប់ឬជាប់កកស្ទះដោយសារឈរប្រជ្រៀតរង់ចាំទិញឥវ៉ាន់លក់ថោកៗ ក្នុងផ្សារទំនើបនោះ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីចាត់ទុក ថាជាព័ត៌មានមិនពិត ដែលប្រឌិតឡើងក្នុងចេតនាមិនល្អដើម្បីបំពុលសង្គម។ សមត្ថកិច្ចនគរបាលបានថ្លែងថាគេកំពុងស្រាវជ្រាវរកម្ចាស់គណនី ដើម្បីចាត់ការតាមផ្លូវច្បាប់ថែមទៀត។ ការផ្សាយកុហក គឺជាផ្នែករកស៊ីមួយរបស់ផ្នែកអ្នកធ្វើពាណិជ្ជកម្ម ដើម្បីការទាក់ទាញឱ្យមានមនុស្សចាប់អារម្មណ៍ និងផលិតផលរបស់ខ្លួន ប៉ុន្តែការផ្សាយច្រំដែល ដែលគ្មានការពិតនេះ បានធ្វើឱ្យមានការរិះគន់ដល់កត្តារៀបចំសន្តិសុខ។ ស្នងការដ្ឋាននគរបាលរាជធានី បានថ្លែងបដិសេធរូបថតដែលបង្ហោះតាមបណ្តាញសង្គម និង បញ្ជាក់ថាមិនមានករណីជាប់គាំងមនុស្សក្នុងផ្សារទំនើបណាមួយកើតឡើងនោះទេ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនោះក៏ដោយ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំណែករូបភាពដែលត្រូវបានគេបង្ហោះ ភ្ជាប់ជាមួយខ្លឹមសារជាប់គាំងមនុស្សក្នុងផ្សារទំនើបនោះ គឺជារូបភាពនៅបរទេស និងមិនមែនជារូបភាពផ្សារទំនើបនៅរាជធានីភ្នំពេញនោះឡើយ។

  • ពលរដ្ឋក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារលិខិតសម្តែងការរង់ចាំស្វាគមន៍សម្តេចតេជោនៅបែលហ្ស៊ីក

    ពលរដ្ឋក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារលិខិតសម្តែងការរង់ចាំស្វាគមន៍សម្តេចតេជោនៅបែលហ្ស៊ីក

    នៅសល់តែ៦ថ្ងៃទៀតតែប៉ុណ្ណោះ ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបទន្ទឹងរង់ចាំជួបសម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាការពិតហើយ។ សម្តេចតេជោ និងគណៈប្រតិភូនឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងប្រទេសបែលហ្ស៊ីក។ អប្សរាណិតរាយការណ៍

  • កងកម្លាំងមួកខៀវថ្មីរបស់កម្ពុជាបញ្ជូនទៅប្រទេសម៉ាលីដើម្បីផ្លាស់ប្តូរកម្លាំងចាស់

    កងកម្លាំងមួកខៀវថ្មីរបស់កម្ពុជាបញ្ជូនទៅប្រទេសម៉ាលីដើម្បីផ្លាស់ប្តូរកម្លាំងចាស់

    កម្លាំងទាហានមួកខៀវកម្ពុជាចំនួន២កងអនុសេនាធំ បានចាកចេញពីកម្ពុជាចូលរួមបំពេញ បេសកកម្មថែរក្សាសន្តិភាព ក្នុងប្រទេសម៉ាលី ដែលជាប្រទេស នៃចំណុចក្តៅមួយដែលធ្លាប់ធ្វើឱ្យកងកម្លាំងកម្ពុជា៣នាក់បានរងរបួសនាពេលថ្មីៗកន្លងមកនេះ។ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងឱកាសជូនដំណើរ កងកម្លាំងមួកខៀវចំនួន២៧៣នាក់ នៃកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ កាលពីយប់ថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ បានថ្លែងដាស់តឿនដល់ កងកម្លាំងបញ្ជូនទៅថ្មី ត្រូវបង្កើនការប្រុងប្រយ័ត្នសន្តិសុខគ្រប់ពេលវេលា។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងប្រាប់ជុំវិញការរងរបួសរបស់កងកម្លាំងទ័ពមួកខៀវទាំង៣រួប ក្នុងព្រឹត្តិការណ៍ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២ ខណៈធ្វើដំណើរតាមរថយន្តយោធាបំពេញបេសកកម្ម ប៉ុន្តែពេលនោះរថយន្តដែលកំពុងបើកបរស្រាប់តែបានបើកកិនគ្រាប់មីនបង្កៃ។ ក្នុងហេតុការណ៍នោះព្រិន្ទបាលត្រី ពេញ រស្មី ដែលបើកបរបានរងរបួសធ្ងន់, ចំណែកព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ របួសស្រាលប៉ះក្បាល និងព្រិន្ទបាលត្រី ម៉ែន ថារ៉ា បានថ្លោះចង្កេះ។ នាយឧត្តមសេនីយ៍ សែមសុវណ្ណនី បានដាស់តឿនកងកម្លាំងមួកខៀវកម្ពុជាត្រងត្រាប់ស្តាប់ នូវបទបញ្ជាអង្គភាព និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងការការពារខ្លួន នៅក្នុងការចុះបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលីនោះ។ កម្ពុជាបច្ចុប្បន្នមានកម្លាំងមួកខៀវជាង៨០០នាក់ ដែលបាននឹងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅតាមប្រទេសមួយចំនួន រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល…