Category: កម្មវិធីព័ត៌មាន

  • ប្រធានព្រឹទ្ធសភាកម្ពុជាចាត់ទុកអតីតប្រធានាធិបតីចិនលោក ជាំង ជឺមីន គឺជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា (Video Inside)

    ប្រធានព្រឹទ្ធសភាកម្ពុជាចាត់ទុកអតីតប្រធានាធិបតីចិនលោក ជាំង ជឺមីន គឺជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា (Video Inside)

    ប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពអតីតប្រធានាធិបតីចិន លោក ជាំង ជឺមីន។ សារលិខិតថ្ងៃទី២ ធ្នូ ឆ្នាំ២០២២ តាមរយៈលោក វ៉ាង យ៉ាង នៃប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានចាត់ទុកលោក ជាំង ជឺមីន «គឺជារដ្ឋបុរសដ៏ឆ្នើមដែលបានលះបង់ស្ទើពេញមួយជីវិត ដើម្បីបុព្វហេតុអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនដ៏អស្ចារ្យ នាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ត្រចះត្រចង់ ជូនប្រជាជនចិន និងនាំមកជូនជាតិនូវកិត្យានុភាព ឧត្ដមភាពដ៏ខ្លាំង ក្លានៅក្នុងតំបន់ និងសកលលោក»។ គួរបញ្ជាក់ថាលោក ជាំង ជឺមីន អាយុ៩៦ឆ្នាំ ត្រូវបណ្តាញសារព័ត៌មានផ្សព្វផ្សាយ នៃប្រទេសចិន បានបញ្ជាក់ថាលោកបានទទួលមរណភាព កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ដោយសារជម្ងឺមហារីកឈាមក្នុងមន្ទីរពេទ្យ នៃក្រុងសៀងហៃ។ សាររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសរសេរថា «លោក ជាំង ជឺមីន គឺជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ខ្ពស់ដល់ការថែរក្សាពូន ជ្រំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន និងធ្លាប់បានរួមដំណើរជាមួយប្រជាជនកម្ពុជា ក្នុងការកសាង…

  • ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបសម្តែងការស្វាគមន៍ត្រៀមទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

    ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបសម្តែងការស្វាគមន៍ត្រៀមទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូគ្រោងនឹងបំពេញទស្សនកិច្ចក្នុងទ្វីបអឺរ៉ុប នៅមុនពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីចូលរួមក្នុងខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនារវាងអឺរ៉ុប និងអាស៊ាន ដែលនឹងមានរៀបចំព្រឹត្តិការណ៍ជួបប្រជុំកំពូលជាច្រើននៅទីនោះ។ ខួបលើកទី៤៥នៃភាពជាដៃគូសន្ទនារវាងអឺរ៉ុប និងអាស៊ាន នឹងរៀបចំធ្វើនៅក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក នៅចំថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់ផ្តើមធ្វើសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន ជាបណ្តើរចាប់ពីសប្តាហ៍នេះហើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មន្ត្រីអនុព័ន្ធយោធាស្ថានទូតអង់គ្លេសបញ្ជាក់ការប្តេជ្ញាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា (Video Inside)

    មន្ត្រីអនុព័ន្ធយោធាស្ថានទូតអង់គ្លេសបញ្ជាក់ការប្តេជ្ញាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា (Video Inside)

    សេនានុព័ន្ធស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោកវរសេនីយ៍ឯក ចេមី មូរ៉េ JAMIE MURRAY បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអង់គេ្លសឲ្យកាន់តែជិតស្និទ្ធ។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងជំនួបមួយកាលពីរសៀលថ្ងៃទី១ ធ្នូ ឆ្នាំ២០២២ រវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ លោកវរសេនីយ៍ឯក ចេមី មូរ៉េ ដែលមាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី ទើបបានឡើងចូលកាន់មុខតំណែងសេនានុព័ន្ធយោធាស្ថានទូតអង់គ្លេស កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។ លោកវរសេនីយ៍ឯកចេមី មូរ៉េ បានសម្តែងនូវក្តីរីករាយបានថ្លែងតាំងចិត្តថាជាមួយនឹងបទពិសោធន៍ការងារជាយូរឆ្នាំដែលលោកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការប្តេជ្ញា ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងអង់គ្លេសលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, អប់រំ, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។

  • សម្តេចតេជោប្រាប់អភិបាលក្រុងអាស៊ាននូវកត្តាសន្តិភាព និងស្ថិរភាពដែលជាគន្លឹះ នៃការកសាងទីក្រុងអាស៊ានប្រកបដោយចិរភាព (Video Inside)

    សម្តេចតេជោប្រាប់អភិបាលក្រុងអាស៊ាននូវកត្តាសន្តិភាព និងស្ថិរភាពដែលជាគន្លឹះ នៃការកសាងទីក្រុងអាស៊ានប្រកបដោយចិរភាព (Video Inside)

    កិច្ចប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ បានចាប់ផ្តើមនៅថ្ងៃសុក្រទី២ ធ្នូ ឆ្នាំ២០២២ ដោយអ្នកចូលរួមទាំងអស់ បានស្តាប់ដោយយកចិត្តទុកដាក់នូវការផ្តល់អនុសាសន៍របស់ប្រធានអាស៊ានឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍៥ចំណុចដែលជាមូលដ្ឋានគន្លឹះ នៃការកសាង និងតភ្ជាប់ទីក្រុងអាស៊ានឆ្ពោះទៅរកសហគមន៍ប្រកបដោយចិរភាព, បរិយាបន្ន និងភាពធន់។ អប្សរាណិតរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ២០៥ករណីដែលថយចុះចំនួន ៣៧៣ករណី បើប្រៀបធៀបតួលេខឆ្លងសរុបកាលពីម្សិលមិញ ។ នៅក្នុងអាស៊ានថ្ងៃនេះ មានប្រទេសចំនួន ៨ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើន ជាងគេ ដដែល ដែលមានចំនួន ៥ពាន់ ៦០៩ករណី ស្មើនឹងប្រមាណ ៥៥ភាគរយ នៃតួលេខឆ្លងសរុប នៃបណ្តាប្រទេសដែលរកឃើញឆ្លងនៅអាស៊ាននៅថ្ងៃនេះ ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៧ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤១នាក់…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី

    តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា បានថយចុះវិញចំនួន១០ករណី ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ បើប្រៀបធៀបនឹងការរកឃើញឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិ បាលការឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះមានចំនួន ៧ករណី ដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុង សហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៩ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៨ពាន់ ៤៥៦នាក់ ដែលស្មើនឹង ៩៥,១៨ភាគរយ ។

  • គណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តព្រះវិហារ សុំចូលរួមជីវភាពជាមួយ CPP

    គណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តព្រះវិហារ សុំចូលរួមជីវភាពជាមួយ CPP

    គណបក្សខ្មែរស្រឡាញ់ជាតិក្នុងខេត្តព្រះវិហារ ទាំងប្រធាន និងសហការីជិត៦០រូប បានសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អប្សរាណិតរាយការណ៍

  • រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ២ថ្ងៃនៃវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២

    រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ២ថ្ងៃនៃវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២

    រាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ ដែលចាប់ផ្តើមពីថ្ងៃសុក្រទី២ ធ្នូ ឆ្នាំ២០២២។ វេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ នឹងរៀបចំ ធ្វើនៅក្នុងរាជធានីភ្នំពេញនាសណ្ឋាគាររ៉េស៊ីដង់សុខា ដែលនឹងមានការចូលរួមពីមន្ត្រីតំណាង មកពីខេត្តក្រុងចំនួនប្រមាណ៨០ទាំងក្នុងអាស៊ាននិងក្រៅអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២។ វេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការពង្រឹងកិច្ចសហ ការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»។ វេទិការវាងពីថ្ងៃទី២ និង៣ ធ្នូ នឹងដឹកនាំដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រីបណ្ឌិត ប៊ែ័រណាដៀ អ៊ីរ៉ាវ៉ាទី ដែលជាអគ្គលេខាធិការសមាគម នៃសហក្រុង និងរដ្ឋាភិបាលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

  • អដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ប្រគល់មកកម្ពុជានៅថ្ងៃទី១ធ្នូ

    អដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ប្រគល់មកកម្ពុជានៅថ្ងៃទី១ធ្នូ

    កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម មកកាន់ប្រទេស កម្ពុជា។ ពិធីនេះធ្វើឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១ធ្នូឆ្នាំ២០២២ ក្រោមអធិបតីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ។ បន្ទាប់ពីធ្វើពិធីប្រគល់និងទទួលរួច កម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦។ គួរបញ្ជាក់ថាក្នុងអម្លុងកាលដឹកនាំតស៊ូដើម្បីធ្វើការរំដោះប្រទេសជាតិ មានយុទ្ធជនតស៊ូ៤៩រូប នៃអង្គភាព១២៥ ដែលបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពលិជីវិត ។ អដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំង នោះត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍មួយនៅក្នុង ឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។ ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវ ប្រវត្តិសាស្ត្របានកត់ត្រានៃការបង្កើត អង្គភាព១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃ ចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងិតនៃសម័យរបបខ្មែរក្រហមប៉ុលពត។ ពិធីឈាបនដ្ឋានយុទ្ធជនតស៊ូទាំង៤៩រូបនេះ នឹងគ្រោងធ្វើនៅថ្ងៃទី២ធ្នូក្រោយអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។

  • សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមហ៊ុនមីនេបៀ

    សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមហ៊ុនមីនេបៀ

    សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរក្រុមហ៊ុនមីនេបៀ Minebea ជប៉ុនដែលបានធ្វើការ បណ្តាក់ទុនក្នុងប្រទេសកម្ពុជា និងបានជួយដល់ពលរដ្ឋខ្មែរច្រើនពាន់នាក់មានការងារធ្វើថែមទៀត។ ប្រសាសន៍កោតសរសើរនេះ បានធ្វើនៅថ្ងៃទី១ធ្នូឆ្នាំ២០២២ ក្នុងឳកាសអញ្ជើញចូលរួម ជាអធិបតីខួប១១ឆ្នាំរបស់ក្រុមហ៊ុនជប៉ុននេះដែលបានចូលវិនិយោគរោងចក្រក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមីនីបៀគឺជាក្រុមហ៊ុនដែលផលិតជាម៉ូទ័រសម្រាប់ការនាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននៅបានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ សម្តេច តេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានី ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត ដែលផលិតនៅកម្ពុជាសម្រាប់ដាក់បំភ្លឺតាមដងផ្លូវនៅតាមខេត្តក្រុងរបស់ខ្លួនផងដែរ។