Category: កម្មវិធីព័ត៌មាន

  • កម្ពុជារួចផុតពីការបង់ពន្ធអង្ករគ្រាប់វែងចូលសហភាពអឺរ៉ុប

    កម្ពុជារួចផុតពីការបង់ពន្ធអង្ករគ្រាប់វែងចូលសហភាពអឺរ៉ុប

    កម្ពុជានឹងរួចផុតលើការបង់ពន្ធការនាំអង្ករគ្រាប់វែងចូលសហភាពអឺរ៉ុប បន្ទាប់ពីបានឈ្នះក្តី តវ៉ានាវេលាថ្មីៗកន្លងមកនេះ។ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែល ទើបបញ្ចេញនៅថ្ងៃទី១ធ្នូនេះ បានសរសេរថា «កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តី សម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករ គ្រាប់វែងពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករគ្រាប់វែងដែលនាំចូលពីប្រទេសកម្ពុជាសម្រាប់រយៈ ពេល៣ឆ្នាំកន្លងមកនេះ ក្រោយការតវ៉ាពីប្រទេសអ៊ីតាលីនិងអេស្ប៉ាញ ដែលជាប្រទេសនាំ ចេញអង្ករទៅលក់ក្នុងទីផ្សារអឺរ៉ុប។ កម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ត្រូវបានគេតម្រូវបង់ពន្ធអង្ករ ក្នុងមួយតោនតម្លៃ១៧៥អឺរ៉ូក្នុងឆ្នាំ២០១៩, ក្រោយមក១៥០អឺរ៉ូ ក្នុងឆ្នាំ ២០២០ និងបន្ទាប់មក១២៥អឺរ៉ូ ក្នុងឆ្នាំ២០២១។ ប៉ុន្តែចាប់ពីពេលដែលការតវ៉ារបស់កម្ពុជាបានឈ្នះលើក្តីហើយ, អង្ករកម្ពុជានឹងមិនតម្រូវធ្វើការបង់ពន្ធនោះទៀតឡើយ។ យោងតាមសហព័ន្ធស្រូវ អង្ករកម្ពុជា, សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង របស់សហភាព អឺរ៉ុប បានបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់ឡើយ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថាជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាព ត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

  • កម្លាំងមួកខៀវកម្ពុជាបីនាក់រងរបួសនៅប្រទេសម៉ាលី

    កម្លាំងមួកខៀវកម្ពុជាបីនាក់រងរបួសនៅប្រទេសម៉ាលី

    កម្លាំងរក្សាសន្តិភាពកម្ពុជា៣រូបដែលបំពេញបេសកកម្មមីនូសម៉ា MINUSMA ក្នុងប្រទេសម៉ាលី បានរងរបួសក្នុងហេតុការណ៍ដែលមានការដាក់បំផ្ទុះគ្រាប់មីននៅតាមថ្នល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាពិតជាមានកងកម្លាំងមួកខៀវបីនាក់បានរងរបួសពិតមែន ក្នុងប្រសាសន៍ថ្លែងក្នុងពិធីសម្ពោធមួយនៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២២។ ប្រភពពីកងរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំក្នុងប្រទេសម៉ាលី បានបញ្ជាក់ថា ហេតុការណ៍ដែលបានធ្វើឱ្យកងកម្លាំងរក្សាសន្តិភាព៣នាក់រងរបួសនោះ បានកើតឡើងកាលពីថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ២០២២ ខណៈដែលរថយន្តរបស់ពួកគេកំពុងធ្វើដំណើរចេញទៅកាន់ក្រុង ទីមបុកតូ Timbukto ដែលជាតំបន់រដ្ឋបាលមួយក្នុងចំណោមតំបន់រដ្ឋបាលទាំង៨របស់ប្រទេសម៉ាលី។ មន្ត្រីនាំពាក្យបេសកម្ម មីនូសម៉ា MINUSMA បានថ្លែងថាក្នុងចំណោមអ្នកទាំង៣ ម្នាក់បានរងរបួសធ្ងន់ធ្ងរជាងគេ។ មីនដែលបានដាក់បង្កៃនោះ ត្រូវគេសង្ស័យថាជាអំពើរបស់ក្រុមភេរវកម្ម ជីហាត Jihad ។ ប្រភពពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជាបានបញ្ជាក់ថា កម្លាំងរក្សា សន្តិភាព៣រូប ដែលបានរងរបួសដោយរថយន្តយោធាបានបើកជាន់ផ្ទុះគ្រាប់មីននោះ គឺ ព្រិន្ទបាលត្រី ពេញ រស្មី ដែលបើកបរហើយរងរបួសធ្ងន់, ព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ ដែលរបួសស្រាលប៉ះក្បាល និងព្រិន្ទបាលត្រី ម៉ែន ថារ៉ា ដែលថ្លោះចង្កេះ។ អ្នកទាំងបីកំពុង ទទួលបានការសង្គ្រោះជួយព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសនីហ្សេរីយ៉ាដែលជាប់ នឹងព្រំដែនប្រទេសម៉ាលី។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ពិភាក្សាអំពីអាជីពអនាគតនោះទេ។ យកល្អគួរតែពិភាក្សាជាមួយប្រធានបទដែលមិនត្រូវការការសម្រេចចិត្តជាបន្ទាន់។ ហោរាណែនាំមិនឲ្យបោះបង់ចោលការផ្សព្វផ្សាយ។ ដោយឡែក លោកអ្នកនឹងទទួលបានការកោតសរសើរពីសហការី និងអ្នកគ្រប់គ្រងណាស់ ប៉ុន្តែទាំងនេះក៏មិនមែនថាលោកអ្នកត្រូវនៅស្ងៀមនោះដែរ អ្នកគួរប្រឹងប្រែងបន្ថែមទើបឆាប់បានដល់គោលដៅជោគជ័យនៅកំពុងស្ថិតនៅក្នុងគន្លងផ្លូវរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចនឹងយកឈ្នះការលំបាក ប្រសិនបើអ្នកផ្តោតលើករណីទាំងនោះ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។​ ថ្ងៃនេះសូមលោកអ្នកប្រុងប្រយ័ត្នក្នុងការបោះជំហានក្នុងវិជ្ជាជីវៈ។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការទទួលបានជោគជ័យ ប៉ុន្តែក្នុងពេលស្របគ្នាលោកអ្នកត្រូវខំប្រឹងប្រែងខ្លាំង ហើយការសុំជំនួយក៏ប្រហែលជាមិនមែនជាជម្រើសដ៏ល្អប្រសើរនោះទេ។ ភាគច្រើន អ្នកអាចដោះស្រាយបញ្ហាទាំងអស់ ប៉ុន្តែក៏ត្រូវការប្រុងប្រយ័ត្នបន្ថែម និងមិនត្រូវជ្រៀតជ្រែកជាមួយកិច្ចការងារដែលមិនទាក់ទងនឹងខ្លួន។ ក្នុងនោះដែរ គួរចាប់ផ្តើមការងារពីពេលព្រឹក កុំបណ្តោយពេលវេលាចោល ដោយសារលោកអ្នកប្រហែលជាមិនមែនពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារតាមចិត្តនោះទេ។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះរាល់អាជីពរបស់អ្នកហាក់មានផលរំខានច្រើន ដែលធ្វើឲ្យអ្នកមានផលលំបាកក្នុងការសម្រេចបានជោគជ័យតាមបំណងប្រាថ្នា។ ហេតុដូច្នេះសូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសជាមួយនឹងការអនុវត្ត ប្រសិនបើអាចគួរផ្អាកការអនុវត្តដែលមិនចាំបាច់ត្រូវធ្វើភា្លមៗ។ លោកអ្នកក៏អាចនឹងជួយមតិរិះគន់ ការចោទប្រកាន់ ឬការមើលស្រាលពីមនុស្សនៅក្បែរខ្លួនផង ដូច្នេះមិនគួរចរចាច្រើន រស់នៅស្ងប់ស្ងៀមហើយបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនតែម្យ៉ាងនោះជាការល្អប្រសើរបំផុតសម្រាប់ថ្ងៃនេះ។  ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន៧០៦ករណី ដែលកើនឡើងច្រើនរហូតដល់ ២ពាន់ ៧០៩ករណី បើប្រៀបធៀបតួលេខ ឆ្លងសរុបកាលពីម្សិលមិញ ។ នៅក្នុងអាស៊ានថ្ងៃនេះ មានប្រទេសចំនួន ៨ ដែលមានករណី ឆ្លងថ្មីកូវីដ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ៥ពាន់ ៧៦៦ករណី ស្មើនឹងប្រមាណ ៥៤ភាគរយនៃ តួលេខឆ្លងសរុប នៃបណ្តាប្រទេសដែលរកឃើញឆ្លងនៅអាស៊ាននៅថ្ងៃនេះ ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន១៧ករណី។ ប្រទេសព្រុយណេ និង ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧៩នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ១៧ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ១៧ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា បានឈានដល់២ខ្ទង់ឡើងវិញក្នុងរយៈពេល២៤ម៉ោងកន្លង មកនេះ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្ងៃនេះមានចំនួន១៧ករណី ដែលជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ តួលេខឆ្លងថ្មី ១៧ករណីនៅថ្ងៃនេះ បានកើនឡើងចំនួន៨ករណី បើប្រៀបធៀបនឹងម្សិលមិញ ។ ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៣០ វិច្ឆិកា បានកើនដល់ ចំនួន ១៥លាន ២២ម៉ឺន ៧ពាន់ ៩៤៨នាក់ ដែលស្មើនឹង ៩៥,១៧ភាគរយ ។

  • ស្នងការដ្ឋាននគរបាលរាជធានីជម្រុញការធ្វើអត្តសញ្ញាណបណ្ណតាមខ្នងផ្ទះ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីជម្រុញការធ្វើអត្តសញ្ញាណបណ្ណតាមខ្នងផ្ទះ (Video Inside)

    ស្នងការនគរបាលរាជធានីភ្នំពេញ បានជម្រុញមន្ត្រីក្រោមបង្គាប់ត្រូវចុះធ្វើអត្តសញ្ញាណបណ្ណ ជួនពលរដ្ឋណាដែលមិនទាន់មាន នៅតាមខ្នងផ្ទះនីមួយៗ។ ការជម្រុញនេះ បានធ្វើឡើង ខណៈដែលដំណើរការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣ នឹងឈានមកដល់ប្រមាណជិត ៨ខែទៅមុខទៀតនេះ។ អប្សរាណិតរាយការណ៍

  • កុមារ៤នាក់ស្លាប់ក្នុងរណ្តៅដីលិចទឹក ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល (Video Inside)

    កុមារ៤នាក់ស្លាប់ក្នុងរណ្តៅដីលិចទឹក ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល (Video Inside)

    កុមារប្រុសនិងស្រីចំនួន ៤នាក់ បានលង់ទឹកស្លាប់នៅក្នុងរណ្តៅដីមួយកន្លែង នៅក្នុងខេត្តកណ្តាល ក្នុងពេលដែលពួកគេបាននាំគ្នាចុះរាវខ្ចៅនិងខ្ចង។ ហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល ក្នុងរណ្តៅដែលមានជម្រៅប្រមាណ៥ម៉ែត្រ ដែលមានកុមារីអាយុ១៣ឆ្នាំ២នាក់ និងកុមារាអាយុ ១០និង១២ឆ្នាំចំនួន២នាក់ បាននាំគ្នាចុះក្នុងទឹករាវរកខ្ចៅនិងខ្យង។ សមត្ថកិច្ចបានថ្លែងថា ក្នុងព្រឹត្តិការណ៍ដែលកើតឡើងនោះ មានកុមារីម្នាក់បានរត់មកប្រាប់បុរសជាកសិករអាយុ៣៨ឆ្នាំ ឈ្មោះ យឿន សែម ដោយប្រាប់ថា បងស្រីរបស់នាងបានលង់ទឹក។ បុរសជាកសិករ បានរត់ ទៅកាន់រណ្តៅនោះ និងឃើញស្បែកជើងច្រើនគូនៅមាត់រណ្តៅប៉ុន្តែមិនបានឃើញមនុស្សឡើយ។ គាត់និងអ្នកភូមិបាននាំគ្នាចុះរាវនិងរកឃើញភ្លាមកុមារី២នាក់ និងក្រោយមកទៀត ទើបបានរកឃើញ២នាក់ទៀត ប៉ុន្តែបានបាត់បង់ជីវិតទៅហើយ។ កុមារាកុមារីទាំង៤ រួមមាន ឈ្មោះ នី ស្រីណា ភេទស្រី អាយុ១៣ឆ្នាំ , នី ស្រីណាក់ ភេទស្រី អាយុ១៣ឆ្នាំ , កុមារីទាំង២នាក់ ជាបងប្អូនភ្លោះ…កុមារាអាយុ១២ឆ្នាំឈ្មោះ ខាន់ គីមយ៉ាន និងកុមារាអាយុ១០ឆ្នាំ ឈ្មោះ ខាន់ ថានុ។ ក្រុមគ្រូពេទ្យជំនាញ…

  • ខេត្តស្ទឹងត្រែង និងខេត្តសានទុង ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការ (Video Inside)

    ខេត្តស្ទឹងត្រែង និងខេត្តសានទុង ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការ (Video Inside)

    ខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តសានទុង នៃប្រទេសចិន បានចុះហត្ថលេខាជាមួយគ្នា ដើម្បីជំរុញបង្កើនការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២។ ការចុះហត្ថលេខានេះ បានធ្វើតាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃទី២៩ វិច្ឆិកា។ អប្សរាណិតរាយការណ៍

  • កម្ពុជាស្នើអង់គ្លេសជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងទ័ព (Video Inside)

    កម្ពុជាស្នើអង់គ្លេសជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងទ័ព (Video Inside)

    កម្ពុជាបានស្នើអង់គ្លេសលើការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដែលការស្នើនេះ បានធ្វើនៅក្នុងជំនួបមួយរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាមួយនឹងមន្ត្រីអនុព័ន្ធយោធាអង់គ្លេសប្រចាំប្រទេសកម្ពុជា។ លោកវរសេនីយ៍ឯកចេមី មូរ៉េ JAMIE MURRAY ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសិង្ហបុរី ត្រូវបានទទួលជួបពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើឱ្យប្រទេសអង់គ្លេសបង្កើតនិវេសនដ្ឋានយោធារបស់ខ្លួន។ នៅក្នុងជំនួបនោះលោកវរសេនីយ៍ឯក ចេមី មូរ៉េ JAMIE MURRAY បានសន្យាថានឹងនាំយកសំណូមពររបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកម្ពុជា ទៅជម្រាបជូនដល់ក្រុមការងារនៅចក្រភពអង់គ្លេស ។ កិច្ចពិភាក្សាបានផ្តោតលើការរួមចំណែកយ៉ាងសកម្មរបស់កងយោធពលខេមរភូមិន្ទចូលរួម ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដោយមន្ត្រីអនុព័ន្ធយោធាអង់គ្លេសបានសម្តែងក្តីអបអរសាទរ ចំពោះការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានការចូលរួមយ៉ាង សកម្មពីកងយោធពលខេមរភូមិន្ទផងដែរនោះ។ លោកវរសេនីយ៍ឯកអនុព័ន្ធយោធាអង់គ្លេសបានលើកឡើងការទទួលនិស្សិតយោធាកម្ពុជាម្នាក់ ទៅសិក្សានៅចក្រភពអង់គ្លេស និងបច្ចុប្បន្នកំពុងបន្តជួយបណ្ដុះបណ្ដាលឆ្មាំសមុទ្រ និងនិស្សិតដែលត្រៀមទៅសិក្សានៅប្រទេសព្រុយណេ។ មន្ត្រីអនុព័ន្ធយោធាអង់គ្លេស នៅបានជម្រាបនាយឧត្តមសេនីយ៍ វង្ស ពិសេន ទៀតថា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នឹងមាននាវារបស់ចក្រភពអង់គ្លេសមួយគ្រឿង បន្ទាប់ពីមានការអនុញ្ញាតរាជរដ្ឋាភិបាលរួចមក ហើយនេះ នឹងគ្រោងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ កិច្ចពិភាក្សានៅបានផ្លាស់ប្តូរទស្សនៈរវាងគ្នាលើសភាពការណ៍ក្នុងតំបន់និងអន្តរជាតិថែមទៀត ដែលជាផលប្រយោជន៍រួម។

  • សម្តេចតេជោ ហ៊ុន សែន បិទព្រឹត្តិការណ៍កីឡាជាតិ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បិទព្រឹត្តិការណ៍កីឡាជាតិ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិ នាល្ងាចថ្ងៃទី៣០វិច្ឆិកា បន្ទាប់ពីការប្រកួតនេះ បានដំណើរការរយៈ ពេល១១ថ្ងៃរួចមក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះការរៀបចំការប្រកួតកីឡាជាតិក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះ មានដំណើរការប្រកបដោយជោគជ័យ។ ការប្រកួតកីឡាជាតិនេះ គឺជាការរៀបចំធ្វើតេស្តសាកល្បងសមត្ថភាពកីឡាករជំរើសជាតិ កម្ពុជាទាំងអស់នៅមុនការត្រៀមបើកកីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រៀមនឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម, កម្ពុជានឹងបន្តការប្រកូតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀតរវាងពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការរៀបចំប្រកួតព្រឹត្តិការណ៍កីឡាជាតិនាពេលនេះ ត្រូវបានរៀបចំធ្វើដូចតាមទម្រង់កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងត្រូវរៀបចំធ្វើក្នុងពេលជាង៥ខែទៅមុខទៀត នេះ។