-
ក្រសួងការងារ និងអយ្យការតុលាការបំភ្លឺជុំវិញការចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ (Video Inside)

ប្រតិកម្មជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំសហជីពឈ្មោះ ឈឹម ស៊ីថរ បានប្រញាប់ឱ្យអង្គភាព និងស្ថាប័ននានាជាប់ពាក់ព័ន្ធបានធ្វើការបំភ្លឺតបមកវិញ។ នាង ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ មួយថ្ងៃបន្ទាប់ពីនាងបានវិលត្រឡប់មក ពីប្រទេសអូស្ត្រាលី។ ការផ្សាយរបស់ក្រុមប្រឆាំង បានចោទថាជាការចាប់ខ្លួនដោយបំពានខុសច្បាប់ ប៉ុន្តែអង្គភាពនគរបាល, ស្ថាប័នតុលាការ និងក្រសួងការងារ បានបញ្ជាក់មកវិញថា ជាការអនុវត្តច្បាប់របស់កម្ពុជា ដោយសារតែនាង ឈឹម ស៊ីថរ បានបំពាននឹងបំរាមរបស់តុលាការ។ ក្រសួងការងារនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយបំភ្លឺជុំវិញ បញ្ហានេះថា ការចាប់ខ្លួន ឈ្មោះស៊ីថរជាថ្មីសាឡើងវិញនេះ មិនជាប់ពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទការងារនោះទេ។ ក្រសួងការងារបញ្ជាក់ថាការចាប់ខ្លួននេះ ពាក់ព័ន្ធនឹង «អំពើបំពានកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ»។ នាង ឈឹម ស៊ីថរ ដែលជាមេដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករាឆ្នាំ ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន និងមិនអនុញ្ញាតឱ្យធ្វើដំណើរ ចាកចេញទៅក្រៅប្រទេសឡើយ។ ប៉ុន្តែឈ្មោះ ឈឹម ស៊ីថរ ត្រូវគេរាយការណ៍ថានាងបានធ្វើ ដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបានមួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់…
-
សម្តេចតេជោអបអរការដាក់បញ្ចូលក្បាច់គុនល្បុក្កតោខ្មែរក្នុងបញ្ជីបេតិកភណ្ឌជាតិ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអបអរសាទរចំពោះការដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» របស់កម្ពុជា ក្នុងចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ។ ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុននៃអត្តសញ្ញាណជាតិរបស់កម្ពុជា។ អង្គការយូណេស្កូ កាលពីវេលាយប់ថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២២ បានសម្រេចដាក់ក្បាច់«គុនល្បុក្កតោ» របស់កម្ពុជានេះ ចុះបញ្ជីបេតិកភ័ណ្ឌ សម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ ក្នុងកិច្ចប្រជុំមួយប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាតនៃប្រទេសម៉ារុក។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរទាំងយប់នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ សម្តែងក្តីត្រេកអរចំពោះការដាក់បញ្ចូលក្បាច់គុនល្បុក្កតោនៃអត្តសញ្ញាណជាតិខ្មែរនោះ។ ក្នុងសារលិខិតមួយថ្ងៃនេះ ជូនចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស សម្តេចបានសរសេរថា «នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។ ការចុះបញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបាន ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ»។ ការដាក់បញ្ចូលក្បាច់គុនល្បុក្កតោនេះ បាននាំឱ្យសម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ហើយ ដែលត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមានចាប៉ីដងវែង, របាំព្រះរាជទ្រព្យ, ប្រាសាទព្រះវិហារ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ប្រាសាទសំបូរព្រៃគុកជា និងល្ខោនខោលវត្តស្វាយអណ្ដែត។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាបំផុតសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះសូមពន្យាពេលធ្វើរឿងរ៉ាវសំខាន់រហូតទៅដល់ថ្ងៃក្រោយសិន។ ក្នុងនោះ លោកអ្នក មិនគួរមានការព្រួយបារម្ភចំពោះការងារដែលហាក់ដាក់បន្ទុកទៅលើអ្នកពេកនោះទេ ហើយ បើកាន់តែល្អប្រសើរ គឺសូមជ្រើសរើសធ្វើកិច្ចការសាមញ្ញៗដែលមិនត្រូវការវិធីសាស្ត្រ និងការទទួលខុសត្រូវខ្លាំងពេក។ បន្ថែមពីលើនោះទៅទៀត លោកអ្នកមិនគួរចូលរួមក្នុងសកម្មភាព ប្រជុំ ឬការពិភាក្សារកវិធីសាស្រ្ត ឬធ្វើការសម្រេចចិត្តនោះទេ។ វានឹងគ្រប់គ្រាន់ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងកាតព្វកិច្ចតូចធំ ហើយបន្តការងារនោះដោយល្អិតល្អន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេល្អជាមធ្យម។ សូមព្យាយាមកំណត់ការទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាច សូមកុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា ឬជា ពិសេសគឺការបញ្ចេញមតិដែលមិនចាំបាច់ ពីព្រោះភាគច្រើនគំនិតយោបល់ និងបំណងរបស់អ្នកពិបាកធ្វើឲ្យគេយល់ស្របបាននោះទេ។ បន្ថែមពីនេះទៅទៀត អ្នកអាចបង្កការ យល់ច្រលំបានដោយងាយ ហើយក៏ពិបាកនឹងកែលម្អផងដែរ។ ក្នុងថ្ងៃនេះសូមផ្តោតការ យកចិត្តទុកដាក់ទៅលើការងារដែលជាអាទិភាព។ ចំពោះបំណងដែលចង់ដោះស្រាយ បញ្ហា ឬផ្លាស់ប្តូរទីកន្លែងការងារគួរតែរងចាំសិនទើល្អបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងាររបស់អ្នកមានដំណើរការទៅដោយរលូន។…
-
ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅសល់៨ថ្ងៃទៅមុខទៀត (Video Inside)

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ នៅសល់រយៈពេលតែ៨ថ្ងៃប៉ុណ្ណោះទៀតទេ។ មន្ត្រីគជបបានអំពាវនាវពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីថ្មីត្រូវប្រញាប់រួសរាន់ដើម្បីចៀសវាងការបាត់ឈ្មោះ និងគ្មានឈ្មោះមិនអាចចូលរួមក្នុងដំណើរការបោះឆ្នោត សកលខែកក្កដាឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍គជបថ្ងៃទី៣០ វិច្ឆិកា បានបញ្ជាក់ថាក្នុងរយៈពេលដំណើរ៤២ថ្ងៃមកនេះ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ មានភាពរលូនល្អ និងគ្មានការបំភិតបំភ័យឬការគំរាមកំហែង និងអំពើហិង្សាឡើយ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី៨ ខែធ្នូខាងមុខនេះ ។ យោងតាមគជប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ មានចំនួន៧ពាន់១៤០នាក់។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល ៤២ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីមានចំនួន ៥១ម៉ឺន៣ពាន់៩១១នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២២ម៉ឺន៦ពាន់២៦៣នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥ម៉ឺន៣ពាន់ ៣៦៨នាក់។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការធ្វើទំនាក់ទំនងជាមួយនឹងថ្នាក់លើ រួមទាំងមនុស្សរួមការងារ។ ក្នុងនោះ អ្នកអាច ធ្វើការចូលរួមសកម្មភាពរួមទាំងគំនិតយោបល់សម្រាប់ភាពរីកចម្រើននៃការងារ។ ហើយក៏ សូមចងចាំផងដែរថា ការគ្រប់គ្រងអាចនឹងធ្វើអោយអ្នកទទួលបានភាពងាយស្រួល និងភាព ជោគជ័យ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាដែលល្អប្រសើរបំផុតសម្រាប់ការរៀបចំ ឬគិត គូរពីគម្រោងផែនការអនាគត។ ប្រការសំខាន់ដែលអ្នកត្រូវចងចាំដែរគឺថា កុំមានការសង្ស័យ ឬព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលជាពិសេសសម្រាប់លោកអ្នក ដែលបម្រើការងារនៅក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សព្វផ្សាយ។ ពាក្យសំដីរបស់ លោកអ្នកមានទំងន់ណាស់ ដូច្នេះអ្នកមិនចាំបាច់ត្រូវប្រឹងប្រែងខ្លាំងពេកសម្រាប់ទទួលបាន ភាពជោគជ័យនៅក្នុងថ្ងៃនោះទេ។ ដោយឡែក ប្រហែលជានៅរវាងពេលព្រឹកអ្នកមិនទាន់ ឃើញភាពជោគជ័យនៅក្នុងមុខរបរយ៉ាងណាក្តី សូមកុំព្រួយបារម្ភពីព្រោះចាប់ពីពេលថ្ងៃទៅអ្នកនឹងទទួលបានភាពចម្រើនដែលអ្នកប៉ងប្រាថា្ន។ ទន្ទឹមនឹងនេះ ជាទូទៅ លោកអ្នកអាចទទួលបានភាពជោគជ័យ និងផលចំនេញពីអាជីវកម្មដែលអ្នកមិនដែលរំពឹង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ដើម្បីភាពចម្រើនលូតលាស់នៅក្នុងពេលនេះ សូមលោកអ្នកបោះបង់ចោលបំណងប្រាថ្នាដែលចង់បំពេញការងារច្រើន…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៧ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣ម៉ឺន៧ពាន់ ៩៦៥ករណី ដែលកើនឡើងចំនួន ២ពាន់ ៩២០ករណី បើប្រៀបធៀបតួលេខឆ្លង កាលពីសប្តាហ៍មុន ។ នៅក្នុងអាស៊ាន ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានប្រទេស ចំនួន ៩ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ថៃ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនផ្តាច់គេដដែល ដែលមានចំនួន ១ម៉ឺន ៥ពាន់ ៥៩៦ករណី ស្មើនឹងប្រមាណ ៤១ភាគរយ នៃតួលេខឆ្លងសរុបក្នុងចំណោមប្រទេសដែល រកឃើញឆ្លងក្នុងរយៈពេល៣ថ្ងៃនេះ នៅអាស៊ាន។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៨ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៨ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ នៅតែមានបន្តបើទោះបីជាស្ថិតក្នុងករណីតិចតួច។ ក្នុងរយៈពេល៧២ ម៉ោងចុងក្រោយនេះ ការឆ្លងមាន១៨ករណី ដែលកើនឡើងចំនួន ៥ បើប្រៀបធៀបនឹង សប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍មានការឆ្លងចំនួន៤ករណី, ថ្ងៃអាទិត្យមាន៤ករណី និងនៅថ្ងៃច័ន្ទនេះ កើនដល់១០ករណីផងទៀត ។ កម្ពុជាបានបាត់តួលេខឆ្លងមួយរយៈ ប៉ុន្តែបានកើតឡើងតិចតួចខ្លះឡើងវិញ ប្រមាណ២ សប្តាហ៍មកនេះ ក្រោយសប្តាហ៍ដែលកម្ពុជាបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និង៤១ និងកិច្ចប្រជុំំពូលពាក់ព័ន្ធ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង១៨ករណី វេលា៧២ម៉ោងចុងក្រោយនេះ គឺកើត ឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៦ពាន់ ៧៧៣នាក់ ដែលស្មើនឹង ៩៥,១៧ភាគរយ ។
-
ដីឡូតិ៍និងផ្ទះ១០០ខ្នងប្រគល់ជូនអតីតយុទ្ធជន និងក្រុមគ្រួសារនៅកំពង់ឆ្នាំង (Video Inside)

-
ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧តម្លៃជាង១១១លានដុល្លារគ្រោងសាងសង់ (Video Inside)

ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧តម្លៃជាង១១១លានដុល្លារក្នុងខេត្តក្រចេះ គ្រោងបើកការដ្ឋានសាងសង់នាវេលាឆាប់ៗខាងមុខនេះ។ គម្រោងសំណង់ស្ពាននិងការធ្វើ ផ្លូវនេះ ត្រូវបានលើកយកមកពិភាក្សានៅថ្ងៃទី២៨វិច្ឆិកានេះ ក្នុងកិច្ចប្រជុំមួយអញ្ជើញចូលរួម ដោយរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជួន លោក លឹម ស៊ីដេនីន។ យោងតាមកិច្ចប្រជុំ…គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែង សរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ នៃចំណុច «រង្វង់មូលខ្លាស្ទុះ» ទៅផ្លូវជាតិ លេខ៦០បេ។ សំណង់ស្ពានដែលត្រូវឆ្លងកាត់ទន្លេមេគង្គប្រវែង ១ពាន់៧៦១ម៉ែត្រ ដែលស្ថិត ត្រង់ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី…ចំណែកត្រើយខាងលិច ស្ថិតនៅត្រង់ភូមិ ព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កិច្ចពិភាក្សា បានបញ្ជាក់ថា ការបើកការដ្ឋាននឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយការចំណាយថវិកាសរុបប្រមាណ ១១១លាន៩៨ម៉ឺនដុល្លារ ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ គម្រោង សាងសង់នឹងមានថិរៈវេលា៤២ខែ។
-
TYDA ជួយព្យាបាលពលរដ្ឋជិត១៤០០នាក់ ក្នុងសហគមន៍ក្រីក្រសង្កាត់ឃ្មួញ (Video Inside)

ពលរដ្ឋចំនួន១ពាន់៣៩៥នាក់ក្នុងសហគមន៍នៅសង្កាត់ឃ្មួញ នៃខណ្ឌសែនសុខជាយរាជធានីភ្នំពេញ បានទទួលការពិនិត្យព្យាបាល ដោយក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេចតេជោ(TYDA)។ ការចុះពិនិត្យពលរដ្ឋក្នុងសហគមន៍ក្រីក្រកាលពីចុងសប្តាហ៍កន្លងមកនេះ ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ការពិនិត្យព្យាបាលបានផ្តោតលើជម្ងឺទូទៅ និងជំងឺមាត់ធ្មេញ ដែលប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាពប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវា ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយបញ្ជូនក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តតាមសហគមន៍, អង្គការមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ យោងតាមរបាយការណ៍ ក្នុងចំណោមអ្នកព្យាបាលចំនួន១ពាន់៣៩៥នាក់ គេបាន បញ្ជូនអ្នកជម្ងឺ៥៩នាក់មកបន្តព្យាបាលបន្ថែមទៀត។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយជាមួយនឹងសមាជិកសរុបជាង ៨ពាន់នាក់។ សមាគម TYDA គិតមកទល់ពេល នេះ បានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង ០៦ ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។