-
ស្ថាប័នប្រឆាំងអំពើពុករលួយ១០ប្រទេស ក្នុងអាស៊ានអនុម័តឯកសាររួមគ្នា (Video Inside)

ស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសក្នុងតំបន់អាស៊ាន បានអនុម័តឯកសារស្តីពីការរួមគ្នា ប្រឆាំងអំពើពុករលួយក្នុងតំបន់។ ការអនុម័តឯកសាររួមគ្នានេះ បានធ្វើឡើងក្រោយមានកិច្ច ប្រជុំស្ថាប័នប្រឆាំងអំពើពុករលួយ នៃប្រទេសអាស៊ានលើកទី១៨ទាំងអស់រវាងពីថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ឯកសារដែលបានអនុម័តនោះរួមមាន ឯកសារអនុស្សរណៈ នៃការយោគយល់គ្នារបស់អាស៊ាន-ផេកASEAN-PAC។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងនៅថ្ងៃសុក្រនេះថាការអនុម័តឯកសារ ASEAN-PAC ដែលជាឯកសារថ្មីកំពូលរបស់អាស៊ានផេកនោះ គឺបានរៀបចំថ្មីឡើងវិញ ខណៈថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន បានសម្រេចឯកភាពគ្នាប្តូរឈ្មោះពី ស្ថាប័នប្រឆំាងអំពើពុករលួយអាស៊ីអាគ្នេយ៍ មកដាក់ឈ្មោះ ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានវិញ ដែលហៅកាត់ថា ASEAN-PAC នៅក្នុងអំឡុងពេលដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ឯកសារដែលបានអនុម័ត ក្នុងកិច្ចកិច្ចប្រជុំ ក៏មានអនុស្សារណៈការយោគយល់គ្នារវាងកម្ពុជានិងថៃ និងរវាងកម្ពុជានិងមីយ៉ាន់ម៉ា ដើម្បីពង្រីកកិច្ចទំនាក់ទំនងនិងជួយគ្នាលើសកម្មភាពប្រឆាំងអំពើពុករលួយទ្វេភាគី។ កិច្ចប្រជុំដដែល នៅបានលើកយកឯកសារកូនសៀវភៅអេឡិកត្រូនិក អាស៊ាន-ផេក មួយទៀតយកមកពិភាក្សាគ្នាផងដែរ ដែលឯកសារនេះផ្ដួចផ្ដើម រៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ហើយឯកសារនោះ អាចនឹងទទួលការអនុម័តនៅ កិច្ចប្រជុំលើកក្រោយ។ គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នឹងបន្តធ្វើជាម្ចាស់ ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានផេក រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ហើយបន្ទាប់ទៅ គឺប្រទេសឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះបន្តវេន៕
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ប្រអប់បណ្តឹងតាមមណ្ឌលអប់រំកែប្រែ (Video Inside)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ប្រអប់បណ្តឹងនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលវិធីនេះ ត្រូវគេចាត់ទុកថាដើម្បី លើកកម្ពស់ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។ ការដាក់ប្រអប់បណ្តឹង បានធ្វើឡើងដោយប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២ នៅមណ្ឌលអប់រំកែប្រែទី១, មណ្ឌលអប់រំកែប្រែទី២ និងនៅពន្ធនាគាររាជធានីភ្នំពេញ។ យោងតាមមន្ត្រីសិទ្ធិមនុស្ស តាមរយៈប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្ដឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួន ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិនិត្យអង្កេត និងដោះស្រាយ។ ការដាក់ប្រអប់បណ្តឹងចំនួន៣ទីតាំងទាំងនេះ ត្រូវគេចាត់ទុកថាគឺជាចំណុចចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅគ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត។
-
បណ្ឌិត ហ៊ុន ម៉ាណែត ពង្រឹងស្មារតីយុវជនបន្តវេន (Video Inside)

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានពង្រឹងស្មារតីដឹកនាំយុវជន ដែលត្រៀមបន្តវេនដឹកនាំប្រទេសកម្ពុជានាអនាគត។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសជួបជាមួយយុវជនបក្ខ បានថ្លែងបញ្ជាក់នូវគន្លឹះដែលជាមូលដ្ឋានទ្រទ្រង់និរន្តភាព និងចិរភាពសម្រាប់ ដំណើរទៅមុខរបស់ប្រទេសជាតិ។ បណ្ឌិត ហ៊ុន ម៉ាណែត គឺជាដុំគ្រាប់ពេជ្រដ៏មានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមប្រើឧបាយកលកខ្វក់ជាច្រើនលើកច្រើនសារមកហើយ ក្នុងបំណងចង់បន្សាបឥទ្ធិពលនូវតម្លៃគ្រាប់ពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ប៉ុន្តែគ្រាប់ពេជ្រដែលត្រូវបន្តវេននាអនាគតរបស់គណបក្សប្រជាជនកម្ពុជានេះ នៅតែរះភ្លឺចិញ្ចាចក្នុងរង្វង់ឆាកនយោបាយដែលគ្មានសត្រូវអាចធ្វើឱ្យពន្លឺស្រអាប់បានឡើយ។
-
អដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ធ្វើមាតុភូមិនិវត្តន៍ពីវៀតណាមមកទឹកដីកម្ពុជា (Video Inside)

អដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាមហើយ។ គួរបញ្ជាក់ថាក្នុងអម្លុងកាលដឹកនាំតស៊ូ ដើម្បីធ្វើការរំដោះប្រទេសជាតិ មានយុទ្ធជនតស៊ូរបស់កម្ពុជា នៃអង្គភាព១២៥ ដែលបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពលិជីវិត និងអដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំង នោះត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍មួយនៅក្នុងឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។ ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវប្រវត្តិសាស្ត្របានកត់ត្រានៃការ បង្កើតអង្គភាព១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងិតនៃសម័យរបបខ្មែរក្រហមប៉ុលពត។ អដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំងឡាយនោះ ត្រូវបានយកមករក្សាទុកក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ នៅឃុំទន្លូង ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារក្នុងការចូលរួមកម្មវិធីមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនទាំង៤៩រូបនោះ ពីវៀតណាមមកកាន់តំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X១៦ នៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិថ្ងែទី២០ មិថុនា ឆ្នាំ១៩៧៧ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទីបំផុតបានផ្តួលរំលំរបបកាប់សម្លាប់មនុស្សនេះ នៅថ្ងៃទី៧ មករា…
-
រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ ចុះហត្ថលេខាលើអនុស្សារណៈ (Video Inside)

ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា និងប្រធានរដ្ឋសភានៃប្រទេសឡាវ បានចុះហត្ថលេខា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាកាន់តែទូលំទូលាយ។ ការចុះកិច្ចហត្ថលេខាលើអនុស្សារណៈបានធ្វើឡើងនៅថ្ងៃទី២៥ វិច្ឆិកា ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចប្រធានសភាឡាវ បណ្ឌិត សាយ សំភូន ភូមវិហាន តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ អនុស្សារណៈនេះ មានខ្លឹមសារលើ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយកាន់តែខ្លាំងឡើងនៅគ្រប់កម្រិត ទាំងក្រប ខណ្ឌទ្វេភាគីនិងពហុភាគីនៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង។ កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ បានចាត់ទុកការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ថាជាការរួមចំណែកបន្ថែមដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាពសាមគ្គី ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង ៦០ឆ្នាំមកនេះ។ កម្ពុជានិងឡាវដែលមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រ គ្រោងនឹងធ្វើការបោះ បង្គោលព្រំដែនរួមគ្នាចំនួនសរុប១៤៥បង្គោល។ ប៉ុន្តែភាគីទាំងពីរ ទើបបានសម្រេចលើការបោះបង្គោលព្រំដែនចំនួន១២១ បង្គោលដែលស្មើនឹង៨៦% តែប៉ុណ្ណោះ។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានទទួលសំណើ របស់ប្រធានសភាឡាវដែលបានអញ្ជើញក្នុងការចូលរួមកិច្ចប្រជុំកំពូលបីប្រទេស នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV…
-
សម្តេច ហេង សំរិន ថ្លែងបញ្ជាក់ជោគជ័យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ (Video Inside)

កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលោកទី៤៣ បានបញ្ចប់ក្រោយការប្រជុំ រយៈពេល៥ថ្ងៃរវាងពីថ្ងៃទី២០ ដល់២៥វិច្ឆិកា ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ បានចូលរួមដោយប្រទេសអាស៊ានចំនួន៨ លើកលែងតែប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ កិច្ចប្រជុំនេះ បានចូលរួមផងដែរពីបណ្តាប្រទេសជាអ្នកសង្កេតការណ៍, ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរយនាក់។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថាមហាសន្និបាតលើទឹកដីនៃប្រទេសកម្ពុជានេះ បានប្រព្រឹត្តទៅដោយជោគជ័យ។ អប្សរាណិតរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬចាប់ផ្តើមធ្វើកិច្ចការងារថ្មីបាន ចំណែកពិធីមង្គលនានាអាចធ្វើទៅបានគ្រប់ពេល។ ក្នុងថ្ងៃនេះ ធ្វើយ៉ាងណាសូមព្យាយាមបង្កើនកិច្ចទំនាក់ទំនងជាថ្មី។ ចូល អោយបានកាន់តែកៀននឹងដៃគូ រួមទាំងមិត្តរួមការងារផងដើម្បីទទួលបានពត៌មាន ឬទិន្ន ន័យសំខាន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់អោយអ្នកបោះ ជំហានសម្រាប់ការងារថ្មី ឬសូម្បីតែការបោះទុន និងការប្រើប្រាស់លុយកាក់ច្រើននោះទេ។ លើសពីនេះ រាល់កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹង ហើយក៏អាចប្រទះនូវឧបសគ្គ ដែលកើតឡើងពីចំនួនការងារច្រើនលើសលុបផងដែរ។ សូមយកចិត្តទុកដាក់ គ្រប់អ្វីៗដែលបានកើតឡើង ហើយដោះស្រាយឲ្យបានម៉ត់ចត់។ ក្នុងស្ថានភាពខ្លះ ប្រសិនបើអ្នកមិនអាចរកវិធីដោះស្រាយទេ ចូរស្វែងរកកិច្ចពិភាក្សាជាមួយ មនុស្សដែលនៅក្បែរលោកអ្នក ។ ប៉ុន្តែក៏ មិនគួរព្រួយពេកទេ ពីព្រោះស្ថានភាពនេះនឹងផ្លាស់ប្តូរ ទៅវិញក្នុងពេលយ៉ាងឆាប់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី (Video Inside)

-
ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅសល់រយៈពេល១៦ថ្ងៃទៀត (Video Inside)
