-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូស នៃជំនួយកាកបាទក្រហមចិន (Video Inside)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស នៃជំនួយពីសមាគមជាតិកាកបាទក្រហមចិន នឹងត្រូវផ្តល់មកកាកបាទក្រហមកម្ពុជានៅថ្ងៃពុធនេះ។ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំងជំនួយស៊ីណូហ្វាមនេះ ក្នុងពិធីមួយដែលនឹងរៀបចំនាល្ងាចថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ ពិធីប្រគល់ និងទទួល នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន និងមន្ត្រីនានាជាច្រើនទៀត។ គួរបញ្ជាក់ថា ក្នុងអម្លុងខែសីហា ឆ្នាំ២០២១ សមាគមជាតិកាកបាទក្រហមចិន ក៏បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជាផងដែរ។
-
សម្តេចតេជោពន្យុះមេខ្លោងសមរង្ស៊ីឱ្យចេញមុខធ្វើបាតុកម្ម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានយោបាយរបស់ សម រង្ស៊ី គឺជានយោបាយជ្រុលនិយម ដែលគេមិនត្រូវឱ្យកើតមានក្នុងប្រទេសកម្ពុជាឡើយ។ ប្រសាសន៍របស់សម្តេចដែលថ្កោលទោសអំពើជ្រុលនិយមរបស់ក្រុមប្រឆាំងនេះ បានធ្វើឡើងក្នុងពេលដែលកំពុងស្ថិតក្នុងទ្វីបអឺរ៉ុប ដើម្បីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ ដែលសម្តេចនឹងធ្វើជាសហប្រធានជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ។ ប្រសាសន៍ថ្កោលទោស លើនយោបាយជ្រុលនិយម បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបជាមួយនឹងពលរដ្ឋខ្មែរជាង២ពាន់នាក់ ដែលបានរង់ចាំទទួលសម្តេចក្នុងសាលជួបជុំមួយក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក។ មេខ្លោងក្រុមឧទ្ទាម សម រង្ស៊ី ដែលរស់នៅក្នុងប្រទេសបារាំង បានប្រកូកប្រកាសរកអ្នកគាំទ្ររបស់ខ្លួន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាក់សំណួរថាតើ សម រង្ស៊ី នោះ ហ៊ានចេញមុខដឹកនាំបាតុកម្មប្រឆាំងដែរឬទេ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ធ្នូ បានស្ថិតក្នុងប្រទេសបារាំងក្នុងកម្មវិធីរៀបចំទុកមួយ ដែលនៅទីនោះសម្តេចនឹងអញ្ជើញជួបពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំងថែមទៀត។ ក្នុងប្រទេសបារាំងនោះផងដែរសម្តេចនឹងជួបប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានអេលីសេ Elysee។ គេនឹងរង់ចាំមើលថាតើ សម រង្ស៊ី នឹងហ៊ានចេញមុខធ្វើការដឹកនាំបាតុកម្មប្រឆាំងដែរឬទេ ក្នុងពេលដែលសម្តេចស្ថិតនៅក្នុងប្រទេសបារាំងនោះ។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលពេញមួយថ្ងៃដើម្បីធ្វើទំនាក់ទំនង ជាមួយថ្នាក់លើ និងសហការី។ កុំខ្លាចក្នុងការផ្តួចផ្តើមគំនិតក្នុងការពិភាក្សាអំពីបញ្ហា សំខាន់ៗ។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានកោតសរសើរ។ ដោយឡែក លោកអ្នក ប្រហែលជាមិនសូវទទួលបានលាភសំណាងផ្នែកលុយកាក់ ឬសម្ភារៈនោះទេ ប៉ុន្តែលោកអ្នក នឹងមានសេចក្តីសុខចម្រើនផ្លូវចិត្តយ៉ាងខ្លាំង។ ក្នុងនោះ អ្នកអាចនឹងមានស្ថានភាពរញ៉េរញ៉ៃ ខ្លះ ដូច្នោះសូមកុំបោះបង់ថាមពល និងលុយកាក់ ឬការធ្វើកិច្ចព្រមព្រៀងនៅក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយរស់នៅ ភ្ជាប់ខ្លួនជាមួយនឹងកំហុសដែលអ្នកធ្លាប់បានជួបប្រទះ។ ក្នុងនោះ ប្រសិនបើជានៅពេលព្រឹក អ្នកមិនទាន់ទទួលបានភាពរីកចម្រើន ឬមើលមិនទាន់ឃើញគោលដៅជាក់លាក់ក្តី សូមកុំ បោះបង់ចោលសកម្មភាព ពីព្រោះនៅចុងបញ្ចប់នៃពេលវេលាធ្វើការនៅថ្ងៃនេះ អ្នកនឹងអាច ទទួលបានភាពចម្រុងចម្រើន ចំណែកបញ្ហាវិញ ក៏នឹងត្រូវបានដោះស្រាយជ្រះស្រឡះទាំង អស់។ ក្រៅពីនេះ លោកអ្នកអាចជំនះរាល់ឧបសគ្គ ហើយទទួលបានភាពជោគជ័យក្នុងអា ជីព ដោយសារភាពតស៊ូនៅក្នុងថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ម៉ឺននាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៣ពាន់ ៦៦៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប រយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ២ម៉ឺន២ពាន់៣៤៤ករណី ដែលឆ្លងលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ថៃ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមាន ចំនួន ៦ពាន់ ២៨១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៥៤ករណី ។ ប្រទេសប្រុយណេ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៧៣នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន ១០៧នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន៥៤ករណី (Video Inside)

ក្នុងរយៈពេល ៧២ម៉ោង ចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩ មានចំនួន ៥៤ករណី ដែលបន្តកើនឡើងច្រើនជាងសប្តាហ៍មុនជាងចំនួន ១៧ករណីថែមទៀត ។ តួលេខឆ្លងកូវីដ១៩ កាលពីសប្តាហ៍មុនមានតែចំនួន ៣៧ករណីនោះទេ ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ មានការឆ្លងចំនួន ១៦ករណី, ថ្ងៃអាទិត្យមាន ១៣ករណី និងនៅថ្ងៃច័ន្ទនេះ បានកើនដល់ ២៥ករណី ផងទៀត ។ តួលេខឆ្លងថ្មីទាំង ៥៤ ករណី នាវេលា៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជា នៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខ អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ២ពាន់ ២៧២នាក់ ដែលស្មើនឹង ៩៥,២០ ភាគរយ ៕
-
តម្លៃប្រេងឥន្ធនៈបន្ដធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះបន្ដែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតាមានតម្លៃ៤ពាន់១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ថយចុះចំនួន១០០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៤ពាន់៤៥០រៀល ក្នុង១លីត្រ ដែលតម្លែនេះ ធ្លាក់ចុះចំនួន២០០ រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមាន តម្លៃចំនួន៤ពាន់៧៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៧០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ទំនប់់បង្ហៀរទឹកព្រែកកំចាយ ខេត្តកំពត តម្លៃ២លានមួយសែនដុល្លារកំពុងសាងសង់ (Video Inside)

ទំនប់បង្អៀរទឹកព្រែកកំចាយខេត្តកំពត តម្លៃ២លានមួយសែនដុល្លារ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកំចាយបានធ្វើនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក អ៊ុំ សុថា។ ទំនប់បង្ហៀរនេះ ត្រូវគេរាយការណ៍ថាមានប្រយោជន៍ច្រើន ក្នុងការជួយទប់ទឹកប្រៃមិនឱ្យហូរចូលព្រែកដែលធ្វើឱ្យខូចទឹកសាប និងអាចរក្សាជាអាងស្តុកទឹកសាប ដែលអាចបូមប្រើប្រាស់បានប្រមាណ ១សែនម៉ែត្រត្រីគុណក្នុង១ថ្ងៃ និងអាចផ្គត់ផ្គង់ទឹក ២៤ម៉ោងលើ២៤មោង។ គម្រោងរបស់រាជរដ្ឋាភិបាលដែលផ្តល់អត្ថប្រយោជន៍ពហុវិស័យមួយនេះ បានប្រើប្រាស់ថវិកា ជំនួយឧបត្ថម្ភពីក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ។ ការសាងសង់គ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ អគ្គនាយកក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ លោកវ៉ាងទីហ្វេង Wang Tiefeng បានបញ្ជាក់ថា សំណង់ទំនប់បង្ហៀរនេះ មានប្រវែង៧៧ម៉ែត្រ, មានកម្ពស់ ១ម៉ែត្រ៨តឹកទទឹងខ្នងទំនប់១ម៉ែត្រ កន្លះ, ជើងទេរ៥ម៉ែត្រ ជញ្ជាំងការពារច្រាំងប្រវែង៥២ម៉ែត្រ និងរបងការពារប្រវែង៥២ម៉ែត្រ ព្រមទាំងផ្លូវសម្រាប់មច្ឆាឆ្លងកាត់ដែលមានទំហំ ១.៨៤៨ម៉ែតការ៉េ។ ក្រុមអ្នកជំនាញបញ្ជាក់ថា បន្ទាប់ពីបានកសាងរួចរាល់គឺគេអាចរក្វាជាអាងស្តុកទឹកសម្រាប់ បូមប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, ការផ្ដល់នូវផ្លូវចរាចរណ៍សម្រាប់មច្ឆជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីបរិស្ថានក្នុងតំបន់និងរចនាបទទំនប់នេះ អាចបន្ថែមនូវចំនុចទាក់ទាញផ្នែកទេសចរណ៍មួយថែមទៀតសម្រាប់ខេត្តកំពត។
-
កម្ពុជាគ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CRBC កសាងផ្លូវល្បឿនលឿនទី២ (Video Inside)

កិច្ចសន្យាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងគ្រោងចុះហត្ថលេខានៅដើមឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC កសាងថ្នល់ល្បឿនលឿនលើកទី២។ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC គឺជាក្រុមហ៊ុនដែលទទួលបានជោគជ័យ ក្នុងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុតម្លៃ២ពាន់លានដុល្លារកន្លងមកនេះ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំនាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ។ ផ្លូវល្បឿនលឿនទី២ភ្នំពេញ បាវិត តម្លៃ១ពាន់៦៣៨លានដុល្លារ នឹងគ្រោងបើកការដ្ឋានសាង សង់នៅក្នុងឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ កម្ពុជាគ្រោង នឹងរៀបចំកសាងផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅខេត្តសៀមរាបដែលនឹងក្លាយជា ផ្លូវល្បឿនលឿនជាលើកទី៣របស់កម្ពុជា។
-
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះចាប់ផ្តើមបុកគ្រឹះនាដើមឆ្នាំក្រោយនេះ (Video Inside)

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ គ្រោងនឹងរៀបចំបើកការដ្ឋាននាដើមខែមករាឆ្នាំ២០២៣។ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ជុំវិញគម្រោងបើកការដ្ឋានសំណង់ស្ពាន និងការដ្ឋានផ្លូវថ្នល់នាភាពឥសានប្រទេសនេះ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ការដ្ឋាននៃគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីស្គន់ដល់ក្រុងកំពង់ចាម គឺជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ថាកាលពីសប្តាហ៍កន្លងមកនេះ, កម្ពុជានៅបានទទួលជំនួយឥណទានសម្បទានពី រដ្ឋាភិបាលកូរ៉េខាងត្បូងតម្លៃសរុប១ពាន់៨១៥លាន៩០ម៉ឺន៩ពាន់ដុល្លារ ដែលក្នុងនោះរួមមានទាំងជំនួយកសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រផងដែរ។ កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជួយឱ្យប្រទេសអស់ សង្គ្រាម និងមានសន្តិភាពពិតប្រាកដក្រោមនយោបាយឈ្នះឈ្នះនេះទេ ទើបមានឱកាស កសាង និងអភិវឌ្ឍន៍ប្រទេសបានលឿនទៅមុខ ដែលមិនធ្លាប់មានក្នុងសម័យអតីតកាល ឡើយ។
-
រដ្ឋមន្ត្រីក្រសួងវប្បធម៌ស្នើការបញ្ចប់វាយកុដិបុរាណក្នុងវត្តឧណ្ណាលោម (Video Inside)

ការវាយកុដិបុរាណ អាយុជិត១០០ឆ្នាំចំនួន៣កន្លែងក្នុងវត្តឧណ្ណាលោម បានប្រញាប់ឱ្យរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានប្រញាប់ថ្វាយលិខិតទៅសម្តេចមហាសង្ឃរាជ ទេព វង្ស ដើម្បីរកការបញ្ឈប់សកម្មភាពនេះ។ យោងតាមលិខិតរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកជំទាវ ភឿង សកុណា កុដិបុរាណចំនួន ៣ គឺកុដ្ឋលេខ៤៣, លេខ៤៤ និងលេខ៤៥ ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ត្រូវបានគេរុះរើ និងវាយកម្ទេច គឺដើម្បីកសាងព្រះចេតិយ។ លិខិតរបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថាកុដិទាំបីនេះ ត្រូវបានក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌បានសរសេរថា « ក្រសួងមានការសោកស្តាយជាខ្លាំង…» ចំពោះករណីវាយកម្ទេចកុដិទាំង៣នោះ។ ក្រសួងបានថ្លែងថាការវាយកុដ្ឋិបុរាណនោះ នាំឱ្យមានការរិះគន់យ៉ាងផុសផុលពីមហាជនតាមបណ្តាញសង្គម។ លោកស្រីរដ្ឋមន្ត្រីបានទូលថ្វាយសម្តេព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ថា «សកម្មភាពនៃការរុះរើ និងវាយកម្ទេចកុដិចាស់ ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន»។ រដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងថា « រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ ។…