Category: កម្មវិធីព័ត៌មាន

  • ថ្នាក់ដឹកនាំរដ្ឋសភារៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (Video Inside)

    ថ្នាក់ដឹកនាំរដ្ឋសភារៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (Video Inside)

    ថ្នាក់ដឹកនាំរដ្ឋសភាទើបបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បន្ទាប់ពីការជាសះស្បើយឡើងវិញរបស់ប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ កិច្ចប្រជុំបូកសរុបលទ្ធផលនិងវាយតម្លៃការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលបានបញ្ចប់ទៅតាំងពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២ បានចាត់ទុកថាមហាសន្និបាតអន្តរសភាអាយប៉ារយៈពេល៥ថ្ងៃកន្លងមកនោះ គឺជាដំណើរការមួយប្រកបដោយជោគជ័យនាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ។ អប្សរាណិតរាយការណ៍

  • អគ្គនាយកសហព័ន្ធសន្តិភាពសកលអបអរសាទរប្រមុខរាជរដ្ឋាភិបាលនូវជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន (Video Inside)

    អគ្គនាយកសហព័ន្ធសន្តិភាពសកលអបអរសាទរប្រមុខរាជរដ្ឋាភិបាលនូវជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន (Video Inside)

    អគ្គនាយកសហព័ន្ធសន្តិភាពសកលបណ្ឌិត យ៉ុន យ៉ុងហួ បានថ្លែងស្វាគមន៍ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រសាសន៍ថ្លែងស្វាគមន៍នេះ បានធ្វើក្នុងឱកាសដែលសម្តេចតេជោ បានអនុញ្ញាត ទទួលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានរៀបចំធ្វើក្នុងរាជធានីភ្នំពេញ រវាងពីថ្ងៃទី១១ដល់១៣ វិច្ឆិកា ឆ្នាំ២០២២ ដោយមានការវាយតម្លៃពីគ្រប់អ្នកចូលរួមទាំងអស់ កោតសរសើរថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ចែងដោយជោគជ័យក្នុងការរៀបចំស្វាគមន៍ ទទួលបណ្តាថ្នាក់ដឹកនាំជាប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការជជែកពិភាក្សា បានផ្តល់លទ្ធផលល្អប្រសើរថែមទៀត។ បណ្ឌិត យ៉ុន យ៉ុងហូ បានថ្លែងអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ប្រកបដោយភាព ជោគជ័យយ៉ាងត្រចះត្រចង់ ។ បណ្ឌិត យ៉ុន យ៉ុងហូ នៅបានគោរពជម្រាបជូនសម្ដេចតេជោអំពី ដំណើរការគៀងគរការគាំទ្រ ធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ ហើយក៏បានគោរពសុំអនុសាសន៍ដល់ខ្ពង់ ខ្ពស់ពីសម្ដេចតេជោពាក់ព័ន្ធទៅនឹងករណីនេះផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ ការបំពេញការងារ។ សូមចូលរួមសកម្មភាពការងារអោយបានស្វាហាប់ ក្នុងនោះឳកាស គឺ ថាអ្នកអាចនឹងទទួលបានលាភសក្ការៈធំដុំ។ ប្រសិនបើជាអ្នកបំពេញការងាររដ្ឋឯកជនក៏នឹង រំពឹងថាបានទទួលការតម្លើងឋានៈតួនាទី និងផ្តល់ស្ថេរភាពសម្រាប់ការបោះជំហានទៅមុខ។ ក្នុងនោះ លោកអ្នកក៏មិនចាំបាច់ព្រួយបារម្ភចំពោះការងារជាច្រើនដែលស្ថិតក្រោមបន្ទុកនោះទេ ពីព្រោះអ្នកអាចធ្វើការងារទាំងនោះបានចប់សព្វគ្រប់ ហើយទទួលជោគជ័យផង។ ផ្ទុយទៅវិញ សូមលោកអ្នកកុំចំណាយលុយដោយមិនចាំបាច់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមព្យាយាមធ្វើការសម្រេចចិត្តដោយខ្លួនឯង លោកអ្នកមានឳកាសដើម្បីបង្កើនកំរិតហិរញ្ញវត្ថុ និងស្ថានភាពពាណិជ្ជកម្ម ប្រសិនបើអ្នក ផ្តោតទៅលើការងារទាំងនោះ និងមិនចំណាយពេលនិយាយ ឬចូលរួមជុំនុំដែលគ្មានមិនចាំ បាច់។ ក្នុងពេលនេះ សូមជៀសវាងការវាយតម្លៃអវិជ្ជមានចំពោះខ្លួនឯង ពីព្រោះបើទោះបី ជាអ្នកនឹងជួបស្ថានភាពណាមួយក៏ដោយ ក៏អ្នកអាចដោះស្រាយបានដោយងាយស្រួល និងដោយសន្តិវិធីផងដែរ។ ក្នុងនោះ ការប្រញាប់ប្រញាល់មិនគួរជាជម្រើសណាមួយក្នុងការ អនុវត្តការងារនាពេលនេះនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយបញ្ហារបស់ស្ថាប័ននានា។ លោកអ្នកក៏នឹងអាចធ្វើការសហការជាមួយនឹងមនុស្ស ដែលនៅជុំវិញខ្លួនប្រកបទៅដោយភាពរលូន និងរីកចម្រើនបំផុត។…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ២ម៉ឺននាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ២ម៉ឺននាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៤ពាន់៨៧៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប រយៈពេល ៣ថ្ងៃ ដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយះពេលបីថ្ងៃមកនេះ មានចំនួន ១ម៉ឺន ៧ពាន់ ៣៥៤ករណី ដែលឆ្លងលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ថៃ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមាន ចំនួន ៣ពាន់ ៥៤៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៣៤ករណី ។ ប្រទេសព្រុយណេ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៩១នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន…

  • CDC ផ្តល់វិញ្ញាបនបត្រក្រុមហ៊ុន៤ ដែលបង្កើតការងារដល់ពលរដ្ឋជាង៦ពាន់កន្លែង (Video Inside)

    CDC ផ្តល់វិញ្ញាបនបត្រក្រុមហ៊ុន៤ ដែលបង្កើតការងារដល់ពលរដ្ឋជាង៦ពាន់កន្លែង (Video Inside)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន៤ ថ្មីទៀត ដែលមានទុនវិនិយោគសរុបជាង២០លានដុល្លារ និងផ្តល់ការងារជាង៦ពាន់កន្លែងដល់ប្រជាជន ។ សេចក្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី ១៩ធ្នូ ឆ្នាំ២០២២បានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគទាំង៤ រួមមាន១-ក្រុមហ៊ុនហ្វីនីកស៍ ហ្វាស្ហឹន “PHOENIX FASHION (CAMBODIA) GARMENT CO., LTD” ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។ ក្រុមហ៊ុនដែលបណ្តាក់ ទុនចំនួន៦លានសែនដុល្លារនេះ មានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ និងអាចបង្កើត ការងារបានចំនួន ៣ពាន់៣៥៨កន្លែង។ ក្រុមហ៊ុនទី២ឈ្មោះ-“អរខាស្ហ្មៀរ AW CASHMERE (CAMBODIA) CO., LTD” ដែលបង្កើត រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។ ក្រុមហ៊ុននេះ បាន បណ្តាក់ទុនវិនិយោគ ៥លាន៣ដែលដុល្លារនិងអាចបង្កើតការងារបានចំនួន ១ពាន់១១៧ កន្លែង។ ក្រុមហ៊ុនទី៣ឈ្មោះ-“ ស៊ូភើឃែន SUPERCAN (CAMBODIA) CO., LTD” បង្កើតរោងចក្រ ផលិតស្បែកជើង ដែលមានទីតាំងវិនិយោគក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនវិនិយោគប្រមាណ៥លាន២សែនដុល្លារ និងអាចបង្កើតការងារបានចំនួន ១ពាន់២៦៤កន្លែង។…

  • ផ្ទះ, សាលារៀន និងកុដិលោក២ពាន់៤៩៣ខ្នង រងប៉ះពាល់ដោយខ្យល់កន្ត្រាក់ (Video Inside)

    ផ្ទះ, សាលារៀន និងកុដិលោក២ពាន់៤៩៣ខ្នង រងប៉ះពាល់ដោយខ្យល់កន្ត្រាក់ (Video Inside)

    សំណង់ផ្ទះ, សាលារៀន និងកុដិលោកចំនួនសរុប២ពាន់៤៩៣ បានរងប៉ះពាល់ដោយខ្យល់កន្ត្រាក់កើតឡើងក្នុងខេត្តចំនួន២ ដែលជាប់សមុទ្ទគឺខេត្តព្រះសីហនុ និងខេត្តកំពត។ សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តបានបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងឥទ្ធិពលខ្យល់មូសុង។ សេចក្តីរាយការណ៍បង្ហាញថានៅក្នុងខេត្តព្រះសីហនុផ្ទះពលរដ្ឋចំនួន១ពាន់២៦០ខ្នងបាន រងការខូចខាតក្នុងស្រុកព្រៃនប់និងមានមនុស្សម្នាក់រងរបួស។ ចំណែកនៅក្នុងខេត្តកំពតវិញ មានផ្ទះ, សាលារៀននិងកុដិ ចំនួន១ពាន់២៣០ខ្នង បានរងខូចខាតដោយសារឥទ្ធិពលខ្យល់ កន្ត្រាក់ដែលកើតឡើងក្នុងស្រុកបន្ទាយមាស, ស្រុកកំពង់ត្រាច និងក្រុងបូកគោ។ សេចក្តីរាយការណ៍បានឱ្យដឹងថាករណីខ្យល់កន្ត្រាក់នោះបានបណ្តាលឱ្យលិចទូកនេសាទ ចំនួន៤គ្រឿងផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់នោះទេ។

  • តូបដូនជីក្នុងវត្តចាក់អង្រែ ត្រូវបានឆាបឆេះខ្ទេចដោយសារខ្យល់បោកបក់ខ្លាំង (Video Inside)

    តូបដូនជីក្នុងវត្តចាក់អង្រែ ត្រូវបានឆាបឆេះខ្ទេចដោយសារខ្យល់បោកបក់ខ្លាំង (Video Inside)

    តូបដូនជី ដែលស្ថិតក្នុងបរិវេណវត្តចាក់អង្រែក្រោម ត្រូវបានឆាបឆេះអស់ក្នុងហេតុការណ៍ អគ្គិភ័យកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ វត្តចាក់អង្រែក្រោម គឺជាវត្តដែលស្ថិត ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តូបដូនជីចំនួន២កន្លែងសង់អំពីឈើ និងស័ង្កសី ទំហំ ៦x១២ម៉ែត្រ និងសម្ភារៈមួយចំនួនដូចជា គ្រែ មុង ភួយ ចានឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោមបានអោយដឹងថា មូលហេតុនៃការកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីការទុសេខ្សែភ្លើង និងដោយសារខ្យល់បោកបក់ខ្លាំងពេក។

  • ជប៉ុនសន្យាជួយកងមួកខៀវកម្ពុជា ធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើគ្រឿងចក្រ អង្គការសហប្រជាជាតិឆ្នាំ២០២៧ (Video Inside)

    ជប៉ុនសន្យាជួយកងមួកខៀវកម្ពុជា ធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើគ្រឿងចក្រ អង្គការសហប្រជាជាតិឆ្នាំ២០២៧ (Video Inside)

    ជប៉ុនបានសន្យាផ្តល់ជំនួយដល់ទ័ពមួកខៀវកម្ពុជា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើ គ្រឿងចក្រអង្គការសហប្រជាជាតិឆ្នាំ២០២៧។ អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាលោក តានីណៃ អ៊ីឈីតូម៉ូ បានបញ្ជាក់នូវការសន្យានេះនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២ ក្នុងកិច្ចពិភាក្សាមួយជាមួយអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ។ កម្ពុជានឹងត្រៀមសម្រេចគោលដៅជាប្រទេសដែលអស់មីននៅក្នុងឆ្នាំ២០២៥។ ការតៀមធ្វើជាម្ចាស់ផ្ទះហ្វឹកហ្វឺនប្រើគ្រឿងចក្រអង្គការសហប្រជាជាតិនេះ គឺនៅបន្ទាប់ពីកម្ពុជានឹងក្លាយជាប្រទេសដែលគ្មានមីនពិតប្រាកដក្រោមចក្ខុវិស័យដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីទូតលោក តានីណៃ អ៊ីឈីតូម៉ូ បានថ្លែងថាជប៉ុន នឹងផ្តល់ការបណ្តុះបណ្តាល ដល់កងកម្លាំងមួកខៀវកម្ពុជា និងបញ្ជូនក្រុមការងារដែលមានជំនាញខាងវិស្វកម្មមកកម្ពុជា ដើម្បីពិភាក្សាលើការរៀបចំវគ្គហ្វឹកហ្វឺនដល់កងកម្លាំងមួកខៀវកម្ពុជា ដែលនឹងត្រៀមធ្វើជា ម្ចាស់ផ្ទះរៀបចំហ្វឹកហ្វឺនត្រីភាគី ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នៅឆ្នាំ២០២៧។ មន្ត្រីទូតជប៉ុន បានកោតសរសើរកងទ័ពមួកខៀវកម្ពុជាដែលបានបំពេញបេសកកម្មនៅក្រៅ ប្រទេសនិងបានថ្លែងរំពឹងថា ជប៉ុននឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុង វិស័យរក្សាសន្តិភាព ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការវិស័យបោសសំអាតមីននៅកម្ពុជា។ យោងតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី គម្រោងហ្វឹកហ្វឺនក្នុងឆ្នាំ២០២៧ គឺក្នុងគោលបំណងផ្តល់ការគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំង ឱ្យធ្វើការចល័តបានយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់។ គម្រោងនេះផងទៀត ត្រូវគេបញ្ជាក់ថាជាគម្រោងត្រូវផ្តួចផ្តើមដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo ABE នាកិច្ចប្រជុំកំពូលមួយស្តីពីការរក្សាសន្តិភាព នៅទីបញ្ជាការអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០១៤។

  • កីឡាបោកចំបាប់កម្ពុជាឈ្នះមេដាយ១៩គ្រឿង ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់វៀតណាម និងឥណ្ឌូណេស៊ី (Video Inside)

    កីឡាបោកចំបាប់កម្ពុជាឈ្នះមេដាយ១៩គ្រឿង ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់វៀតណាម និងឥណ្ឌូណេស៊ី (Video Inside)

    កម្ពុជាបានឈ្នះមេដាយសរុប ១៩គ្រឿង នៃការប្រកួតចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២២ ដែលបានរៀបចំធ្វើនៅក្នុងរាជធានីភ្នំពេញ។ ការប្រកួតរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី១៦ដល់១៨ ធ្នូ ឆ្នាំ២០២២, កម្ពុជាជាម្ចាស់ផ្ទះ ដណ្ដើមបានមេដាយមាស៣គ្រឿង, ប្រាក់៣ និងសំរឹទ្ធ ១៣ គ្រឿង ដែលនាំឱ្យកម្ពុជាបានស្ថិតក្នុងលំដាប់លេខ៣។ ប្រទេសដែលបានទទួលមេដាយមាស ច្រើនជាងគេ គឺប្រទេសវៀតណាម។ ប្រទេសវៀតណាមឈ្នះមេដាយមាស១៨គ្រឿង, ប្រាក់ ១១ និងសំរឹទ្ធ ១គ្រឿង។ ប្រទេសក្នុងលំដាប់ទី២ គឺឥណ្ឌូណេស៊ី ដែលឈ្នះមេដាយសរុប ១៨គ្រឿង ក្នុងនោះមាស៦, ប្រាក់ ៩ និងសំរឹទ្ធ ៣គ្រឿង។ ឯម្ចាស់ផ្ទះកម្ពុជា ឈរលេខ៣, ប្រទេសហ្វីលីពីនស្ថិតក្នុងលំដាប់ទី៤ ដោយដណ្ដើមបានមេដាយមាស ១, ប្រាក់ ៥ និងសំរឹទ្ធ ៥… ចំណែកប្រទេសថៃ ឈរលេខ៥ ដណ្ដើមបានមេដាយមាស ១, ប្រាក់ ២ និងសំរឹទ្ធ ៦គ្រឿង… សិង្ហបុរីលំដាប់ទី៦ ដោយដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ គ្រឿង។ ចំណែកប្រទេស…

  • សមត្ថកិច្ចបញ្ជូនមនុស្ស៥នាក់ ដែលជាម្ចាស់រថយន្ត ក្រោយរកឃើញការធ្លាក់គ្រាប់បែក (Video Inside)

    សមត្ថកិច្ចបញ្ជូនមនុស្ស៥នាក់ ដែលជាម្ចាស់រថយន្ត ក្រោយរកឃើញការធ្លាក់គ្រាប់បែក (Video Inside)

    មនុស្ស៥នាក់ដែលជាប់ពាក់ព័ន្ធនឹងរថយន្តមួយគ្រឿងដែលកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ធ្វើឱ្យធ្លាក់កញ្ចប់គ្រាប់បែកនៅក្បែរចំណុចណាហ្គាវើល២នោះ ត្រូវបានគេបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២។ ការរកឃើញកញ្ចប់គ្រាប់បែកដាក់ក្នុងស្បោងមួយដែលប្រឡាក់នំ Cake កាលពីថ្ងៃទី១៥ធ្នូ កន្លងមកនេះ បានក្លាយជាព្រឹត្តិការណ៍មួយ ដែលមានការចង់ដឹងជាច្រើនជុំវិញហេតុការណ៍ ដែលជាប់ពាក់ព័ន្ធ។ កញ្ចប់ស្បោងដាក់គ្រាប់បែកនេះ ត្រូវគេរកឃើញថាបានធ្លាក់ចេញពីរថយន្តទំនើបមួយគ្រឿង ដែលក្រោយមកសមត្ថកិច្ចបានឃាត់មនុស្ស៥នាក់ដែលជាម្ចាស់រថយន្ត។ អ្នកទាំង៥នេះ រួមមាន៤នាក់ជាជនជាតិចិន និងម្នាក់ជាស្ត្រីជាតិខ្មែរ។ ក្នុងចំណោមជនជាតិចិនទាំង៤ដែល មានអាយុពី២៣ដល់២៩ឆ្នាំ មាន៣នាក់ជាបុរស និងម្នាក់ជាស្ត្រី។ គួរបញ្ជាក់ថាគ្រាប់បែកដែលរកឃើញនោះ ត្រូវបានក្រុមស៊ីម៉ាក់ធ្វើការបំផ្ទុះចោលហើយ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ធ្នូកន្លងមកនេះ។ ក្រសួងមហាផ្ទៃបានសន្និដ្ឋាន ក្នុងជំហានដំបូងថា ករណីកញ្ចប់គ្រាប់បែកនេះ ទំនងមិនមែនជារឿងនយោបាយ ឬអំពើភេរវកម្មនោះឡើយ។