Category: កម្មវិធីព័ត៌មាន

  • ផ្លែមៀនប៉ៃលិនកម្ពុជាទទួលបានការទិញជាច្រើនពីអតិថិជនបរទេស (Video Inside)

    ផ្លែមៀនប៉ៃលិនកម្ពុជាទទួលបានការទិញជាច្រើនពីអតិថិជនបរទេស (Video Inside)

    ផ្លែមៀនស្រស់ពីខេត្តប៉ៃលិនរបស់កម្ពុជា ត្រូវបានគេដាក់លក់ក្នុងទីផ្សារចិនដោយមានការ ទិញពីអតិថិជនជាច្រើន។ ផ្លែមៀនស្រស់ គឺជាផលិតផលកសិផលទី៣ របស់កម្ពុជា ដែលនាំចេញទៅលក់នៅលើទីផ្សារ ប្រទេសចិនជាផ្លូវការនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីផ្លែស្វាយ និងចេក។ នាយកផ្នែកបញ្ជាទិញសកលលោកប្រាយអឹន ជាង Brian Jiang នៃក្រុមហ៊ុន Shanghai Grandfruit Import & Export បានថ្លែងថាផ្លែមៀនដែលនាំចូលមកពីប្រទេសកម្ពុជា ត្រូវបានដាក់លក់ក្នុងផ្សារផ្លែឈើជាស៊ីង Jiaxing ។ លោកថារវាងពីថ្ងៃទី១២ ដល់១៥ ធ្នូ ឆ្នាំ២០២២ ផ្លែមៀនប៉ៃលិនរបស់កម្ពុជានោះ ត្រូវបានគេទិញដាច់អស់ចំនួន១៨ តោន ដែលលោកបញ្ជាក់ថាវាជា «សញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួន លើការនាំផ្លែឈើស្រស់ពីកម្ពុជា»។ ក្រុមហ៊ុនចិនបានថ្លែងថាផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជានេះ ត្រូវបានគេផ្សាយដាក់លក់ នៅលើទីផ្សារអនឡាញ Alibaba Group នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូមគាមអនាម័យ និងមានស្តង់ដារសុវត្ថិភាព ដោយសារតែកម្ពុជាមាន កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។ ក្រុមហ៊ុនចិនបានថ្លែងទៀតថា តាមរយៈការផ្សព្វផ្សាយផលិតផលកម្ពុជា លើបណ្តាញឌីជីថលរបស់ចិន…

  • សត្វត្រីផ្សោតអាយុក្រោមឆ្នាំស្លាប់នៅទន្លេមេគង្គ (Video Inside)

    សត្វត្រីផ្សោតអាយុក្រោមឆ្នាំស្លាប់នៅទន្លេមេគង្គ (Video Inside)

    សត្វផ្សោតមួយក្បាលមានទម្ងន់ជាង១៦០គីឡូក្រាម ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកទន្លេ មេគង្គលើ នៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។ មន្ត្រីជំនាញបានសន្និដ្ឋានថា ការស្លាប់របស់សត្វផ្សោត ដែលមានអាយុចន្លោះពី ១៥ទៅ២០ឆ្នាំនេះ គឺដោយសារការ ជាប់មងរបស់អ្នកនេសាទ ។ អប្សរាណិតរាយការណ៍

  • ធនាគារពិភពលោកអនុម័តហិរញ្ញប្បទាន២៧៤លានដុល្លារជួយស្តារសេដ្ឋកិច្ចជាតិ (Video Inside)

    ធនាគារពិភពលោកអនុម័តហិរញ្ញប្បទាន២៧៤លានដុល្លារជួយស្តារសេដ្ឋកិច្ចជាតិ (Video Inside)

    ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទាន ២៧៤លានដុល្លារ សម្រាប់ជួយស្តារសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់កម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែលទទួលបាននៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២, ហិរញ្ញប្បទានចំនួន ២៧៤លានដុល្លារអាមេរិក គឺសម្រាប់ជួយដល់កម្ពុជា ក្នុងស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។ World Bank បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ដក ៣.១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦ម៉ឺននាក់ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ World Bank បានសរសេរថាប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធ ឲ្យបានរឹងមាំចាប់ពីពេលនេះទៅមុខទៀត។

  • ក្រសួងវប្បធម៌ប្តេជ្ញាប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយវាយកុដិបុរាណបី ក្នុងវត្តឧណ្ណាលោម (Video Inside)

    ក្រសួងវប្បធម៌ប្តេជ្ញាប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយវាយកុដិបុរាណបី ក្នុងវត្តឧណ្ណាលោម (Video Inside)

    ក្រសួងវប្បធម៌បានប្តេជ្ញាដោះស្រាយតាមវិធានការច្បាប់ពាក់ព័ន្ធនឹងការវាយកុដិបុរាណអាយុ ជិត១០០ឆ្នាំចំនួន៣កន្លែងនៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។ ការវាយកុដិបុរាណ ចំនួន ៣ គឺកុដ្ឋលេខ៤៣, លេខ៤៤ និងលេខ៤៥ កសាងនាកំឡុងឆ្នាំ១៩៣០ បានរងការរិះគន់ យ៉ាងខ្លាំងពីសាធារណជនតាមបណ្តាញសង្គម។ កុដិទាំងបីនេះ ត្រូវក្រសួងវប្បធម៌បានបញ្ជាក់ថា ត្រូវបានគេចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ រាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ ។ រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈលោក ជំទាវ ភឿង សកុណា បានថ្វាយលិខិតមួយកាលពីថ្ងៃទី១២ធ្នូ ទៅសម្តេចមហាសង្ឃរាជ ទេព វង្ស ដើម្បីរកការបញ្ឈប់សកម្មភាពនេះ ប៉ុន្តែលិខិតនោះយឺតពេលទៅហើយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើអ្នកណាបានបញ្ជាឱ្យមានការរុះរើកុដិបុរាណទាំង៣នោះឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍មុននេះបញ្ជាក់ថា ការរុះរើនិងវាយកម្ទេចកុដិបុរាណ ទាំង៣នោះ គឺដើម្បីកសាងព្រះចេតិយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសេចក្តីជូនដំណឹងថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ បានសរសេរបញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និតជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់» ។ សេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមថា ក្នុងកំលុងពេលនៃការដោះស្រាយនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់អ្វីថ្មីឡើយ រហូតដល់នីតិវិធីនានា…

  • សមត្ថកិច្ចនគរបាលរាជធានីបង្ក្រាបចោរប្លន់បួននាក់ក្នុងខណ្ឌ៣ (Video Inside)

    សមត្ថកិច្ចនគរបាលរាជធានីបង្ក្រាបចោរប្លន់បួននាក់ក្នុងខណ្ឌ៣ (Video Inside)

    ក្រុមចោរប្លន់ប្រដាប់អាវុធ៤នាក់ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍តាមបង្ក្រាបក្រុមទាំងនេះរយៈពេល៣ថ្ងៃ។ ក្រុមចោរប្លន់ទាំង៤នាក់ត្រូវបានបង្ក្រាបក្នុងភូមិសាស្ត្រ ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ រវាងពីថ្ងៃទី១៩ដល់២១ធ្នូ។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករបាលទាត់កម្ពុជាឈ្នះហ្វីលីពីន៣ទល់នឹង២ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករបាលទាត់កម្ពុជាឈ្នះហ្វីលីពីន៣ទល់នឹង២ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលយកឈ្នះលើក្រុមជំរើសជាតិហ្វីលីពីន៣ទល់នឹង២ នៅក្នុងការប្រកួតមួយនាពហុកីឡដ្ឋានជាតិមរតកតេជោ។ សាររបស់សម្តេចតាមបណ្តាញសង្គម មានខ្លឹមសារថា «អបអរសាទរក្រុមជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុពេញ ពីការប្រកួតបើកឆាក ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វី លីពីន ៣-២»។ សារលិខិតរបស់សម្តេចបានសរសេរថា «សូមជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត»។ ការប្រកួតបើកឆាកពានរង្វាន់ប្រចាំតំបន់នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺក្នុង២០នាទី ដំបូង ក្រុមគោព្រៃកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ នៅមុនកីឡាករហ្វីលីពីន លុនធុក ដានីញ៉ែល រកបាន១គ្រាប់វិញ នៅនាទី៤១ ។ ចូលក្នុងវគ្គទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរបស់ហ្វីលីពីនដដែលគឺកីឡាករ លុនធុក ដានីញ៉ែល បានស៊ុតចូលមួយគ្រាប់ទៀត នៅនាទី៥៥ ។ ប៉ុន្ដែ៣នាទីបន្ទាប់ពីនេះ, កីឡាករកម្ពុជា រ៉ឹង…

  • សម្តេចតេជោអញ្ជើញចូលរួមសម្ពោធផ្លូវថ្មីប្រវែង៤៣គីឡូភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ (Video Inside)

    សម្តេចតេជោអញ្ជើញចូលរួមសម្ពោធផ្លូវថ្មីប្រវែង៤៣គីឡូភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ (Video Inside)

    ផ្លូវតភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃព្រហស្បតិ៍នេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ផ្លូវដែលនឹងសម្ពោធនេះ ត្រូវបានស្ថាបនា និងកែលំអឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ មន្ត្រីរដ្ឋាភិបាល បានថ្លែងថាផ្លូវ ដែលសម្ពោធស្អែកនេះ គឺជាផ្លូវពីរខ្សែ តភ្ជាប់គ្នា។ មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬ ហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជទេពវង្សនៃចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨និង១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹង ហាវស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ, និងមួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោហ៊ុន សែន ដែលលាតសន្ធឹងបន្តពីរង្វង់មូលស្ទឹងហាវដល់ចំណុច ប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥និង៥៥០នៃចំណុចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី។ ចំពោះស្ថេរភាពហិរញ្ញវត្ថុគឺកំពុងតែត្រូវគំរាមកំហែង ដូច្នេះសូមចាយវាយឲ្យបានត្រឹមត្រូវ។ កុំភ្លេចការពិភាក្សាយោបល់ពីមនុស្សដែលទុកចិត្តប្រសិនបើអ្នកមិនអាចរកផ្លូវណាមួយឲ្យប្រាកដ ប៉ុន្តែសូមជៀសវាងការជឿទុកចិត្តមនុស្សដោយងាយ។ ក្រៅពីនេះ សូមលោក អ្នកប្រកបអាជីព និងរស់នៅក្នុងសភាពស្ងប់ស្ងៀម និងចាកចេញពីជម្លោះ និងមតិរិះគន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យភាពមានបានទាំងនេះបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី​ ពីព្រោះភាពដដែលៗកំពុងតែរក្សាអ្វីៗមិនឲ្យរីកចម្រើនុ។ ត្រូវប្រយ័ត្នប្រយែង ក្រែងចាញ់បោកគេ ហើយជំលោះក៏រឹតតែត្រូវជៀសឲ្យផុត។ ក្រៅពីនេះ សម្រាប់បញ្ហាផ្ទាល់ខ្លួនគឺលោក អ្នកទទួលបានភាពរលូនក្នុងទំនាក់ទំនង និងការជឿជាក់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ដោយឡែកប្រសិនបើអ្នកមានការលំបាកខ្លះក្នុងការដំណើរការការងារ​ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន ពីព្រោះការផ្លាស់ប្តូរមិនទាន់អាចទទួលបានផលចំណេញអ្វីឡើយ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹង និងដោះ ស្រាយបញ្ហាបានដោយងាយស្រួល…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣ពាន់នាក់ (Video Inside)
  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៩ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៩ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ កាលពីម្សិលមិញកម្ពុជាមានតួលេខ ឆ្លងថ្មីកូវីដ១៩ សរុបចំនួន៣២ករណី ប៉ុន្តែតួលេខឆ្លងនៅថ្ងៃនេះ មានចំនួនតែ១៩ករណីនោះទេ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្ងៃនេះកើតឡើងក្នុងរង្វង់សហគមន៍។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយរួចមកហើយ។