Category: កម្មវិធីព័ត៌មាន

  • កម្ពុជារំលឹកទិវា២៤ឆ្នាំបញ្ចប់សង្គ្រាមស៊ីវិល (Video Inside)

    កម្ពុជារំលឹកទិវា២៤ឆ្នាំបញ្ចប់សង្គ្រាមស៊ីវិល (Video Inside)

    កម្ពុជាបានប្រារព្ធទិវារំលឹកខូប២៤ឆ្នាំនៃការបញ្ចប់អតីតកាលសង្គ្រាមស៊ីវិលដែលនាំមកនូវ សន្តិភាព និងការអស់សង្គ្រាមជាលើកដំបូងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំកន្លងមក ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា បានសរសេរបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍ នេះថា «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ»។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានទំនួលខុសត្រូវលើការងារ បើទោះបីជាការងារតូចតាចក្តី។ ការបំពេញកាតព្វផ្លូវការ ដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈ ដែលអាចនឹងទទួលបានជោគជ័យ។ រាសីក្នុងពេលនេះនឹងផ្តល់ជូនលោកអ្នកនូវភាពស្រមើស្រមៃយ៉ាងសម្បូរបែប។ បើទោះជាយ៉ាងណាក៏ដោយ សូមផ្សារភ្ជាប់សកម្មភាពការងាររបស់អ្នកជាមួយនឹងការច្នៃប្រឌិតខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែក​សូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងការ ត្រិះរិះបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យផ្សារភ្ជាប់សារៈសំខាន់ការងារទៅនឹងបញ្ហា។ ក្នុងពេលនេះលទ្ធផលការងារធំដុំមិនទាន់អាចទទួលបានតាមបំណងប្រាថ្នានោះទេ ប៉ុន្តែក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានលាភសំណាងទាំងលុយកាក់ និងសម្ភារៈយ៉ាងសម្បូរបែប។  ចំពោះទំនាក់ទំនងជាមួយដៃគូ និងមិត្តរួមការងារអាចនឹងជួបភាពរអាក់រអួលខ្លះ ដូច្នេះសូមមានការអត់ធ្មត់ ហើយព្យាយាមបង្ហាញពីគោលគំនិតរបស់ខ្លួនឲ្យបានច្បាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពផ្តល់ជូនលោកអ្នកនូវភាពសម្បូរបែបក្នុងការគិតពិចារណា និងការវាយតម្លៃប្រកបដោយភាពសុទិដ្ឋិនិយម។ ក្នុងពេលនេះគួរតែគូសវាសផែនការអនាគតរបស់អ្នក ពីព្រោះអ្នកមានលទ្ធភាពធ្វើឲ្យអ្វីៗប្រសើរឡើងក្នុងកំរិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ១៥៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីម្សិលមិញ ។ អាស៊ាន បើទោះជាតួលេខឆ្លងថ្ងៃនេះ មានការកើនឡើងបន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែតួលេខឆ្លងសរុបថ្ងៃនេះ មានចំនួនត្រឹមតែ ២ពាន់ ៣៨៣ករណីប៉ុណ្ណោះ ដែលជាតួលេខធ្លាក់ ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ ការឆ្លងថ្ងៃនេះនៅអាស៊ាន រួមមានប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ៨០៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៧ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ៣៦នាក់នោះទេ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៦ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៦ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ៦ករណីមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងកូវីដ១៩ នៅកម្ពុជា នាប៉ុន្មាថ្ងៃចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦ករណី ។ តួលេខឆ្លងថ្មីទាំង ១៦ករណី នៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • ម្ចាស់សៀវភៅយុទ្ធសាស្ត្រឌីហ្វីដ ពន្យល់ជុំវិញមូលហេតុអ្វីបានជាយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ? (Video Inside)

    ម្ចាស់សៀវភៅយុទ្ធសាស្ត្រឌីហ្វីដ ពន្យល់ជុំវិញមូលហេតុអ្វីបានជាយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ? (Video Inside)

    ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២២ គឺជាខួបគំរប់២៤ឆ្នាំនៃយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ បំបាត់ចលនាឧទ្ទាមខ្មែរក្រហម និងបង្កើតសន្តិភាពពេញលេញលើកដំបូងបង្អស់របស់កម្ពុជា ក្នុងរយៈ ពេល៥០០ឆ្នាំកន្លងមកនេះ។ កម្មវិធីអប្សរាណិតនៅថ្ងៃនេះ មានកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក ម៉ារ យ៉ារិទ្ធិ ដែលបានសរសេរចងក្រងសៀវភៅយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយ ឈ្នះឈ្នះនេះ។ ទូរទស្សនិកជនសូមទស្សនាកិច្ចសម្ភាសន៍នេះដូចតទៅ

  • កម្ពុជាពង្រឹងសន្តិសុខ និងច្បាប់អន្តោប្រវេសន៍ នៅច្រកត្រពាំងក្រៀល នៃព្រំដែនកម្ពុជាឡាវ (Video Inside)

    កម្ពុជាពង្រឹងសន្តិសុខ និងច្បាប់អន្តោប្រវេសន៍ នៅច្រកត្រពាំងក្រៀល នៃព្រំដែនកម្ពុជាឡាវ (Video Inside)

    អាជ្ញាធរខេត្តស្ទឹងត្រែងបានពង្រឹងកត្តាសន្តិសុខ និងច្បាប់អន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដែលស្ថិតជាប់នឹងព្រំដែនប្រទេសឡាវ។ ច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀល គឺជាច្រកទ្វារមួយដែលសមត្ថកិច្ចតែងចាប់ជារឿយៗ នូវចរាចរណ៍គ្រឿងញៀនឆ្លងកាត់ ដែលបង្កគ្រោះថ្នាក់ដល់អនាគតយុវវ័យរបស់កម្ពុជា។ ការចុះពង្រឹងកត្តាសន្តិសុខ និងច្បាប់អន្តោប្រវេសន៍នេះ បានធ្វើឡើងតាមរយៈគណៈកម្មការទី៥ នៃព្រឹទ្ធសភាជាតិ។ អប្សរាណិតរាយការណ៍

  • ក្រសួងកសិកម្មជូនដំណឹងត្រីចុះលើកដំបូង (Video Inside)

    ក្រសួងកសិកម្មជូនដំណឹងត្រីចុះលើកដំបូង (Video Inside)

    រដូវត្រីចុះនៅក្នុងខែដែលមានខ្យល់បក់នេះនឹងមានជាលើកដំបូងចាប់ពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២២នេះហើយ។ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃពុធនេះបានបញ្ជាក់ថា តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប, បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប, ទន្លេមេគង្គ និងទន្លេបាសាក់ ដែលនឹងអំណោយផលដល់ ការធ្វើនេសាទបានត្រីច្រើន ជាពិសេស នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ នឹងមានរវាងពីថ្ងៃ៧កើត ដល់ថ្ងៃ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពល ព្យុះភ្លៀង។ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដែលមានរៀបចំទុក នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

  • កម្ពុជាកសាងស្តូប «រូបពីរ» រំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ក្នុងពេលធ្វើសង្គ្រាមលោកលើកទី១ (Video Inside)

    កម្ពុជាកសាងស្តូប «រូបពីរ» រំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ក្នុងពេលធ្វើសង្គ្រាមលោកលើកទី១ (Video Inside)

    ស្តូប «រូបពីរ» ដែលត្រូវបានបំផ្លាញចោលដោយអតីតរបបកាប់សម្លាប់ខ្មែរក្រហម ត្រូវបានកសាងឡើងវិញ។ ស្តូប «រូបពីរ» គឺជារូបសំណាកអនុស្សាវរីយរំលឹកវិញ្ញាណក្ខ័ន្ធអតីតទាហាន ខ្មែរ និងទាហានបរទេស ដែលបានបាត់ជីវិតក្នុងអតីតកាលសង្គ្រាមលោកលើកទី ១។ ស្តូប «រូបពីរ» ចាស់ដែលរក្សាទុកក្នុងសួនច្បារមួយក្បែរស្ថានទូតបារាំង ត្រូវបានអតីត របបកម្ពុជាប្រជាធិបតេយ្យ គាស់បំផ្លាញចោល ដើម្បីបំបាត់អនុស្សាវរីយ៍ ដែលក្រុមស្លៀកខោអាវខ្មៅ បានចាត់ទុកថាជាកំអែលចក្រពត្តិនិយម។ សម្តេចតេជោ ហ៊ុន សែន ក្នុងសវនាការជាមួយប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង វេលាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាវិមានអេលីហ្សេ បានថ្លែងរំលឹកជុំវិញការសាងសង់ស្តូបមិត្តភាព «រូប២» នេះសាឡើងវិញ ដែលរំលឹកនូវអតីតកាលរវាងទាហានកម្ពុជា និងបារាំង ក្នុងអនុស្សាវរីយ៍ធ្វើសង្គ្រាមលោកលើក ទី១ជាមួយគ្នា។ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាយ វិសុទ្ធ បានថ្លែងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា ស្តូប «រូបពីរ» ដែលសាងសង់សាឡើងវិញ តាមគំរូចាស់ដដែលនោះ គឺជារូបសំណាកដែលនឹងបង្ហាញពីសាមគ្គីភាពរវាងយុទ្ធជនបារាំង និងយុទ្ធជនកម្ពុជា ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១រវាងពីឆ្នាំ១៩១៤ ដល់១៩១៨។ គួរបញ្ជាក់ថាស្តូប…

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការយោធា (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការយោធា (Video Inside)

    កម្ពុជានិងកូរ៉េខាងត្បូង បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងគ្នាដោយមានការ ចុះហត្ថលេខាលើអនុស្សារណៈថែមទៀត។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកលីជុងស៊ុប Lee Jong-sup ក្នុងអម្លុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សារណៈមួយរវាងគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពអង្គការ សហប្រជាជាតិ…និងដោយឡែកនៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំង ២បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំង២ថែមទៀត។ អប្សរាណិតរាយការណ៍

  • ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក (Video Inside)

    ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក (Video Inside)

    ក្រសួងមហាផ្ទៃបានរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោកក្នុងក្តីរំពឹងរកការកាត់បន្ថយជីវិតមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់តាមដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យមានមនុស្ស ស្លាប់និងរបួសជារៀងរាល់ថ្ងៃដោយគិតជាមធ្យមមានមនុស្ស៥នាក់ បាន ស្លាប់និងជាង១០នាក់រងរបួស។ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងរកមធ្យោបាយដើម្បីជួយកាត់បន្ថយ ទំហំនៃតួលេខគ្រោះ ថ្នាក់តាមដងផ្លូវនោះជាបន្ថែមទៀត។ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ធ្នូ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីចរាចរណ៍ផ្លូវគោកនៅទីស្ដីការក្រសួងមហាផ្ទៃ។ យោងតាមសម្តេចក្រឡាហោម ស ខេង បច្ចុប្បន្នមានមនុស្សកំពុងជាប់ក្នុងពន្ធនាគារ ប្រហែលជិតបួនម៉ឺននាក់ ខណៈជិតពីរម៉ឺននាក់ ដែលកំពុងជាប់គុកនោះ គឺជាប់ពាក់ព័ន្ធក្នុងការ រកស៊ី និងប្រើប្រាស់គ្រឿងញៀន។ សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួល ខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ និងការកសាងផ្លូវល្បឿនលឿនជាដើម។