Category: កម្មវិធីព័ត៌មាន

  • ក្រសួងកសិកម្មជម្រុញការបញ្ចេញពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)

    ក្រសួងកសិកម្មជម្រុញការបញ្ចេញពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)

    ក្រសួងកសិកម្មបាននឹងកំពុងជម្រុញការបញ្ចេញនូវពូជស្រូវចំប៉ីស៧០ ដែលត្រូវបានបង្កើតឡើងថ្មីសម្រាប់ប្រជាកសិករកម្ពុជា បន្ទាប់ពីបានធ្វើការពិសោធន៍អស់រយៈពេល៩ឆ្នាំ។ កិច្ចការជម្រុញនេះបានបង្ហាញឲ្យដឹងតាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅថ្ងៃទី១៦មករា ឆ្នាំ២០២៣នេះ។ ក្រសួងកសិកម្មបានបង្ហាញអំពីដំណើរការផលិតពូជស្រូវដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋនៅរដូវក្រោយ។ អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា លោក អន ឈួន បានថ្លែង ពីអំពីពូជស្រូវស្រាល “ចំប៉ីស៧០” ។ ហេតុអ្វីបានស្រូវនេះ មានឈ្មោះចំប៉ីស៧០? គម្រោងផលិតកម្មពូជស្រូវនេះ គឺជាធាតុចូលមួយសំខាន់នៅក្នុងបេសកកម្មឈានទៅកាត់ បន្ថយការចំណាយរបស់ប្រជាកសិករ ដើម្បីឲ្យលោកទទួលបានផលចំណេញច្រើនជាងមុន។ ពូជស្រូវ ចំប៉ីស៧០ ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវកណ្តាលប្រកាន់រដូវ ដែលមានគុណភាពអង្ករល្អប្រណីត ជាមួយនឹងសែស្រឡាយស្រូវ CN9024 ដែលជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមាន ដងដើម ល្អមកពីប្រទេសចិន។ ក្រោយពីធ្វើពិសោធន៍ និងជ្រើសរើសអស់រយៈពេល០៩ឆ្នាំ វិទ្យាស្ថានបានសម្រេចស្នើសុំបញ្ចេញ ឲ្យប្រើប្រាស់ជាផ្លូវការទើបតែនៅខែធ្នូ ឆ្នាំ២០២២ នេះ ទេ។ លក្ខណៈពិសេសៗរបស់ពូជស្រូវ ចំប៉ីស៧០ពូជ ចំប៉ីស៧០” ត្រូវក្រុមជំនាញ កសិកម្មថ្លែងថា វាជាពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវ ដែលអាចច្រូតកាត់បានក្នុងរយៈពេល ៩៣ ទៅ៩៧…

  • គណបក្សភ្លើងទៀនគំរាមការដកខ្លួនចេញពីការបោះឆ្នោតសកល (Video Inside)

    គណបក្សភ្លើងទៀនគំរាមការដកខ្លួនចេញពីការបោះឆ្នោតសកល (Video Inside)

    គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បង្ហាញការមិនចង់ចូលរួមការបោះឆ្នោត សកលឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលត្អូញត្អែរថាមានអំពើគំរាមកំហែង។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សោម សូរីដា បានថ្លែងថា ការចូលរួមឬមិនចូលរួម របស់គណបក្សនយោបាយ គឺជាសិទ្ធិផ្ទាល់ខ្លួនរបស់គណបក្ស។ គួរបញ្ជាក់ថាដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នឹងនៅសល់តែរយៈពេល១៨៨ថ្ងៃទៀតប៉ុណ្ណោះគិតត្រឹមថ្ងៃច័ន្ទទី១៦ មករា ឆ្នាំ២០២៣។ នៅជាង១៨០ថ្ងៃទៀតដែលបានមកដល់នេះ មន្ត្រីគណបក្សភ្លើងទៀនយ៉ាងហោចចំនួន២រូប គឺលោក សុន ឆៃ និងលោក គង់ គាំ បានរងនឹងបណ្តឹងក្តី នៅតុលាការ ក្នុងនោះរឿងសំណុំបរិហាកេរ្តិ៍របស់លោក សុន ឆៃ ត្រូវបានដើមបណ្តឹងគណបក្សប្រជាជនកម្ពុជា ទាមទារការបង់សងជម្ងឹចិត្ត១លានដុល្លារពាក់ព័ន្ធបទបរិហាកេរ្តិ៍ទាក់ទងនឹង សម្តីនិយាយចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត, ចំណែកលោក គង់ គាំ បានសារភាពកំហុស ក្រោយការរកឃើញថាលោកបានប្រើអំណាចជាមន្ត្រីជាន់ខ្ពស់ក្រសូងការបរទេសធ្វើឯកសារ យកផ្ទះដែលជាទ្រព្យសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ គណបក្សភ្លើងទៀនក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ថ្ងៃទី១៦មករានេះ បានសរសេរត្អូញត្អែរថាមានការបំភិតបំភ័យ, ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ខិតបង្ខំ ឬរឹបអូសយកទ្រព្យសម្បត្តិដោយការប្តឹងទារសំណងខុសប្រក្រតី មកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននិយាយថាសកម្មភាពនោះគេមិនអាចទទួលបានឡើយ ។ គណបក្សភ្លើងទៀនដដែលនិយាយថាគេនឹងពិចារណាឡើងវិញអំពីលទ្ធភាព នៃការចូលរួមបោះឆ្នោតខាងមុខនេះ។ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅមិនទាន់មានប្រតិកម្មជុំវិញ សេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀននោះឡើយ។ ប៉ុន្តែមន្ត្រីគជប លោក…

  • ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំបែកករណីឃាតកម្មមិនដល់រយៈពេល២៤ម៉ោង (Video Inside)

    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំបែកករណីឃាតកម្មមិនដល់រយៈពេល២៤ម៉ោង (Video Inside)

    ឃាតកម្មមួយលើបុរសអាយុ៣៣ឆ្នាំដែលសាកសពត្រូវគេសម្លាប់ដាក់ក្នុងកាបូប និងគ្រវែងចោលក្នុងប្រឡាយទឹកនៅក្នុងឃុំព្រៃដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៃខេត្តកណ្តាល ត្រូវសមត្ថកិច្ចបំបែកករណីនេះបានភ្លាម មិនដល់រយៈពេល២៤ម៉ោងឡើយ។ សមត្ថកិច្ចនគរបាលខេត្តកណ្តាលក្រោមការដឹកនាំរបស់ស្នងការនគរបាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះរួមមានស្ត្រីម្នាក់ជាភរិយា និងម្នាក់ទៀតជាបុរសស៊ីឈ្នួលសម្លាប់អាយុ៣៩ឆ្នាំ។ អប្សរាណិតរាយការណ៍

  • មន្ត្រីអ៊ុយក្រែន១៥នាក់ចាប់ផ្តើមហ្វឹកហាត់របៀបដោះគ្រាប់មីន (Video Inside)

    មន្ត្រីអ៊ុយក្រែន១៥នាក់ចាប់ផ្តើមហ្វឹកហាត់របៀបដោះគ្រាប់មីន (Video Inside)

    មន្ត្រីអ៊ុយក្រែន១៥នាក់ បានចាប់ផ្តើមទទួលការហ្វឹកហ្វឺនរបៀបដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីគ្រូបង្វឹកកម្ពុជា ហើយបន្ទាប់វគ្គហ្វឹកហ្វឺនមួយ បានបើកនៅថ្ងៃទី១៦មករានេះក្រោម វត្តមានអគ្គនាយកអង្គការស៊ីម៉ាក់លោក ហេង រតនា។ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គការ JICA របស់ជប៉ុនផងដែរ។ វគ្គសិក្សាជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នឹងមានរយៈពេលមួយ សប្តាហ៍ចាប់ផ្តើមពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្រុមហ្វឹកហ្វឺន១៥នាក់របស់អ៊ុយក្រែននេះ នឹងគ្រោងធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ ។ អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីនគ្រាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីនដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែននោះទេ។ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន, អង្គភាព CMAC របស់កម្ពុជា ធ្លាប់បានផ្តល់ការជួយហ្វឹកហ្វឺនដោះមីននេះ ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា និងប្រទេសឡាវជាដើម៕

  • ផ្ទះពលរដ្ឋជិត៦០០ខ្នងលិចដោយសារជំនន់ទឹកហៀរចេញពីស្ទឹងព្រែកត្នោត (Video Inside)

    ផ្ទះពលរដ្ឋជិត៦០០ខ្នងលិចដោយសារជំនន់ទឹកហៀរចេញពីស្ទឹងព្រែកត្នោត (Video Inside)

    ជំនន់ទឹកហៀរពីស្ទឹងព្រែកត្នោត បានធ្វើឱ្យជន់លិចភូមិករអ្នកស្រុកជាច្រើននៅក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។ មិនមានសេចក្តីរាយការណ៍មនុស្សរងគ្រោះថ្នាក់ដោយជំនន់ទឹកលិច ភ្លាមៗនោះទេ។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោ និងប្រធានាធិបតីកោះម៉ាល់ឌីវ ចុះហត្ថលេខាលើឯកសារចំនួន៦ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី (Video Inside)

    សម្តេចតេជោ និងប្រធានាធិបតីកោះម៉ាល់ឌីវ ចុះហត្ថលេខាលើឯកសារចំនួន៦ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីកោះម៉ាល់ឌីវ បានចុះហត្ថលេខាលើឯកសារចំនួន៦ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យទេសចរណ៍, ការទូត និងសុខាភិបាល។ កម្ពុជា និងប្រទេសម៉ាល់ឌីវ មានចំណងការទូតរវាងគ្នារយៈពេល២៨ឆ្នាំ និងដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន រវាងពីថ្ងៃទី១៥ ដល់១៧ មករា ឆ្នាំ២០២៣ គឺជាដំណើរទស្សនកិច្ចលើកដំបូងតបតាមការអញ្ជើញរបស់ប្រធានាធិបតីកោះម៉ាល់ឌីវ។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកត្រូវធ្វើការជ្រើសរើសដ៏លំបាកមួយ។ ការសម្រេច ចិត្តនេះប្រហែលជាមិនមែនជាការសម្រេចចិត្តដ៏ល្អបំផុតនោះទេ ប៉ុន្តែសូមកុំបារម្ភ ពីព្រោះ ទោះយ៉ាងណាក្តី ការសម្រេចចិត្តនេះនឹងនាំដល់ភាពជោគជ័យ។  ទន្ទឹមនឹងនេះលោកអ្នក នឹងអាចយកឈ្នះរាល់ឧបសគ្គទាំងអស់ដោយប្រើត្រឹមវិធីសាស្រ្តធម្មតាៗ។ ក្នុងពេលនេះ លោកអ្នកនឹងអាចផ្តោតទៅលើគោលដៅបានល្អ ចំណែកការទំនាក់ទំនងនានារវាងមនុស្ស នៅជុំវិញខ្លួនមានសភាពល្អប្រសើរ ដែលករណីនេះនឹងជួយលោកអ្នកក្នុងការអនុវត្តការងារ ផង​ និងធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យងាយស្រួលផង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជារយៈពេលដែលល្អប្រសើរក្នុង ការធ្វើការវិនិយោគ ហើយវាអាចត្រូវបានបង្ហាញមិនត្រឹមតែក្នុងលក្ខខណ្ឌរូបិយប័ណ្ណ ប៉ុណ្ណោះទេ។ ស្របពេលនឹងដំណើរអាជីពដ៏ល្អប្រសើរ សូមលោកអ្នកចូលរួមក្នុងសកម្ម ភាពនានាអោយបានសកម្ម ពិសេសការរួមវគ្គបណ្តុះបណ្តាល។ ហោរាសាស្រ្តអាជីពព្រមាន ចំពោះសកម្មភាពប្រញាប់ប្រញាល និងចំណុចហានិភ័យទាំងឡាយ ពីព្រោះបញ្ហាអាច នឹងធ្វើអោយអ្នកបាត់បង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ លើសពីនេះគឺកេរ្តិ៍ឈ្មោះរបស់អ្នកតែម្តង។ ដោយ ឡែក សូមលោកអ្នកប្រយ័ត្នចំពោះអារម្មណ៍រវើរវាយ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពសម្រាប់ថ្ងៃនេះព្រមានថា សកម្ម ភាពប្រញាប់ប្រញាលអាចបណ្តាលអោយមានហានិភ័យទៅដល់បុព្វហេតុ​ការងារ។​ហេតុនេះអ្នកគួរសម្រេចចិត្តដោយផ្អែកទៅលើហេតុផល…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ក្នុងពេលនេះដែរ​ លោកអ្នកមិនគួរធ្វើការប្រថុយប្រ ថានជាមួយនឹងហេតុការណ៍ណាមួយ ឡើយ។ ការពិភាក្សានឹងផ្តល់លទ្ធផលចំពោះអ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានភាពរីករាយក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ក្នុងពេលនេះជៀសវាងការគិតច្រើនលើសពីស្ថានការណ៍ដែលនឹងកើតឡើង។ ក្នុងនោះ ក៏សូមយកចិត្តទុកដាក់ជាពិសេសនឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ហើយជៀសវាងការជឿទុកចិត្តដោយ គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះបើអាចសូមកុំធ្វើទំនាក់ទំនងដោយមិនចាំបាច់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • តើហោរាចិនព្យាករណ៍ជោគរាសីក្នុងឆ្នាំថោះរបស់ចិន មានរាសីឡើងឬចុះយ៉ាងណា? (Video Inside)

    តើហោរាចិនព្យាករណ៍ជោគរាសីក្នុងឆ្នាំថោះរបស់ចិន មានរាសីឡើងឬចុះយ៉ាងណា? (Video Inside)

    ពិធីបុណ្យចូលឆ្នាំចិន វៀតណាម កូរ៉េ នឹងមកដល់នាច្រើនថ្ងៃទៅមុខទៀតនេះក្នុងខែមករា ឆ្នាំ២០២៣។ ជាធម្មតា អ្នកមានជំនឿលើប្រពៃណីបុណ្យចូលឆ្នាំចិន និងវៀតណាមនេះ តែងចង់ដឹងអំពីជោគជតារាសីរបស់ពួកគេសម្រាប់ឆ្នាំថ្មីដែលនឹងមកដល់នាពេលខាងមុខនេះ។ អប្សរាណិតបានធ្វើកិច្ចសម្ភាសន៍មួយជាមួយនឹងហោរាចិនល្បីល្បាញម្នាក់ឈ្មោះ កុក ឡុង។ តើក្នុងឆ្នាំថោះរបស់ចិនដែលនឹងមកដល់ក្នុងពេលខាងមុខនេះ មានរាសីឡើងនិងរាសីចុះប៉ះលើឆ្នាំអ្វីខ្លះ? សូមទស្សនា

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ២ពាន់ ៣៤៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ២ពាន់ ៣៤៨ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ប្រុយណេ និងប្រទេសកម្ពុជា ។ ប្រទេសប្រុយណេ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦១៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រ ទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ២៧នាក់ ក្នុងនោះប្រទេសហ្វីលីពីន…