Category: កម្មវិធីព័ត៌មាន

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៥ពាន់នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៥ពាន់នាក់ (Video Inside)

    ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងថ្មីកូវីដ១៩ ច្រើនជាងគេបង្អស់ ក្នុងចំណោមប្រទេសអាស៊ាន ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ តួលេខឆ្លងនៅឥណ្ឌូណេស៊ីមានចំនួន១ម៉ឺន ៨ពាន់ ២៥៤ករណី ។

  • ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ១៣ករណី (Video Inside)

    ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ១៣ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ហាក់ដូចជាមានសកម្មភាពកម្រើកសាឡើងវិញ បើទោះបីជាមានករណីតិចតួច។ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងមាន១៣ករណី។ យោងតាមក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍មានការឆ្លងចំនួន៥ករណី, ថ្ងៃអាទិត្យមាន ៤ករណី និងនៅថ្ងៃច័ន្ទនេះ មាន៤ករណីផងទៀត។

  • តម្លៃប្រេងឥន្ធនៈ ធ្លាក់ចុះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ ធ្លាក់ចុះ (Video Inside)

    តម្លៃប្រេងសាំងបានធ្លាក់ចុះសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជ កម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៣៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបាន ថយចុះចំនួន៥០រៀល បើធៀបទៅការលក់ រយៈពេល១០ថ្ងៃមុន…ចំណែកប្រេង ម៉ាស៊ូតមាន តម្លៃ ចំនួន៥ពាន់រៀលក្នុង១លីត្រ ដែលតម្លែនេះធ្លាក់ចុះ ចំនួន១០០រៀល បើធៀបទៅនឹងការ លក់រយៈ ពេល១០ថ្ងៃមុន។

  • ដំណើរការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីនៅសល់១៩ថ្ងៃទៀត (Video Inside)

    ដំណើរការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីនៅសល់១៩ថ្ងៃទៀត (Video Inside)

    ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅសល់តែរយៈ១៩ថ្ងៃទៀតនោះទេ ដែលផុតពីថ្ងៃកំណត់នេះ អ្នកដែលខកខាននឹងមិនអាចមានឱកាសចុះឈ្មោះសាជាថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះបានឡើយ។

  • ពិព័រណ៍ខួប ៣០ឆ្នាំ នៃសកម្មភាពមីនបង្ហាញថាតួលេខមនុស្សរងគ្រោះដោយសារមីនបន្តធ្លាក់ចុះ (Video Inside)

    ពិព័រណ៍ខួប ៣០ឆ្នាំ នៃសកម្មភាពមីនបង្ហាញថាតួលេខមនុស្សរងគ្រោះដោយសារមីនបន្តធ្លាក់ចុះ (Video Inside)

    ចំនួនជនរងគ្រោះប្រចាំឆ្នាំដោយសារគ្រាប់មីនបានថយចុះពីចំនួន៤ពាន់៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅចំនួន៤៤នាក់ ក្នុងឆ្នាំ២០២១។ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់នូវតួលេខនេះក្នុងពិធីបើកពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីនក្នុងថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២។

  • សិស្សប្រឡងបាក់ឌុបថ្ងៃទី៥ធ្នូ នឹងមិនតម្រូវការធ្វើតេស្តរកកូវីដឡើយ (Video Inside)

    សិស្សប្រឡងបាក់ឌុបថ្ងៃទី៥ធ្នូ នឹងមិនតម្រូវការធ្វើតេស្តរកកូវីដឡើយ (Video Inside)

    ការប្រឡងបាក់ឌុបដល់សិស្សច្រើនម៉ឺននាក់ នឹងត្រូវធ្វើនៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ខាងមុខនេះ ខណៈដែលការឆ្លងកូវីដ១៩មានចំនួនតិចតួចដោយមិនទាន់បញ្ចប់អស់ទាំងស្រុងនោះឡើយ។រដ្ឋមន្ត្រីក្រសួងអប់រំបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថាគេមិនតម្រូវឱ្យសិស្សត្រៀម ប្រឡងក្នុងធ្វើតេស្តរកកូវីដនោះទេ ប៉ុន្តែសិស្សណាដែលមានការសង្ស័យអាចធ្វើតេស្តដោយ ខ្លួន…ហើយបើសិនមានការឆ្លងកូវីដ១៩ គឺក្រសួងនឹងរៀបចំបន្ទប់ប្រឡងដាក់ដាច់ដោយឡែក។

  • កីឡាក្បាច់គុនល្បុក្កតោកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់៤គ្រឿង (Video Inside)

    កីឡាក្បាច់គុនល្បុក្កតោកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់៤គ្រឿង (Video Inside)

    កីឡាគុនល្បុក្កតោកម្ពុជា បានដណ្ដើមមេដាយមាស១គ្រឿង និងប្រាក់ចំនួន៤គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក ឆ្នាំ២០២២។ កម្មវិធីប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក ឆ្នាំ២០២២រៀបចំដោយសម្ព័ន្ធកីឡាយុទ្ធ សិល្ប៍ពិភពលោក នៅសាធារណរដ្ឋកូរ៉េ បានធ្វើឡើងកាលពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ដោយមានអត្តពលិកមកពី ១០ប្រទេសចូលរួមរួមមាន កម្ពុជា អូបេគីស្ថាន វៀតណាម ឡាវ សិង្ហបុរី ឥណ្ឌា ហ្គាណា ហ្វីលីពីន អ៊ីរ៉ង់ និងប្រទេសម្ចាស់ផ្ទះកូរ៉េខាងត្បូង ។ ការប្រកួតដោយផ្ទាល់នេះ ទើបបានធ្វើឡើងជាលើកដំបូងបន្ទាប់ ពីមានការប្រកួតតាមអនឡាញ កាលពីឆ្នាំ២០២១ ដោយសារតែវិបត្តិឆ្លងកូវីដ-១៩។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ (Video Inside)

    ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ រយៈពេល១១ថ្ងៃ បានធ្វើពិធីបើកជាផ្លូវការនាល្ងាចថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ បំផុតដោយសម្តេចតេជោ ហ៊ុន សែន។

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងការជាតិចិន (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងការជាតិចិន (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក វ៉េ ហ្វេងហឺ នៅមុនកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើលើកទីដី នៃប្រទេសកម្ពុជា។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក វ៉េ ហ្វេងហឺ បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរវាងពីថ្ងៃទី២១ ដល់ ២៣វិច្ឆិកា ប្រព្រឹត្តទៅនៅក្នុងក្រុងអង្គរខេត្តសៀមរាប។ អប្សរាណិតរាយការណ៍

  • ព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំកំពូលក្នុងស្ថាប័នដឹកនាំប្រទេស ចួលរួមក្នុងមហាសន្និបាត អន្តរសភាអាស៊ាន AIPA លើកទី៤៣ (Video Inside)

    ព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំកំពូលក្នុងស្ថាប័នដឹកនាំប្រទេស ចួលរួមក្នុងមហាសន្និបាត អន្តរសភាអាស៊ាន AIPA លើកទី៤៣ (Video Inside)

    បណ្តាថ្នាក់ដឹកនាំស្ថាប័នសភានៃប្រទេសក្នុងតំបន់អាស៊ាន បានជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ។ មហាសន្និបាតអាយប៉ាក្នុងប្រទេសកម្ពុជានេះ បានធ្វើឡើងក្រោយ មួយសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបាន ប្រព្រឹត្តទៅដោយជោគជ័យ។ អប្សរាណិតរាយការណ៍