-
ក្រុមហ៊ុនបីបណ្តាក់ទុនជាង១៤លាន និងបង្កើតការងារជាង២ពាន់កន្លែង (Video Inside)

-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ១ម៉ឺននិងស្លាប់៧៧នាក់ (Video Inside)

-
ប្រេងសាំងនៅដដែល ប្រេងម៉ាស៊ូតបន្ដកើនឡើង (Video Inside)

តម្លៃប្រេងសាំងនៅដែល ប៉ុន្ដែប្រេងម៉ាស៊ូតបានបន្ដកើនថែមទៀត សម្រាប់ក្នុងការលក់រយៈ ពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ ពាន់២៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺនៅថេរបើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃ ចំនួន៥ពាន់២០០រៀល ក្នុង១លីត្រ ដែលតម្លែនេះបានកើន ឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។
-
ពលរដ្ឋរងគ្រោះ៨៧១គ្រួសារដោយទឹកជំនន់នៅកំពង់ធំទទួលអំណោយសម្តេចតេជោ (Video Inside)

បណ្តាខេត្តដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង បានទទួលអំណោយរាជរដ្ឋាភិបាលខណៈ ពេលដែលសម្តេចតេជោកំពុងស្ថិតក្នុងដំណើរចុះពិនិត្យស្ថានភាពពលរដ្ឋនិងបណ្តាខេត្តភាគ ពាយព្យដែលរងនឹងទឹកជំនន់។ សេចក្តីរាយការណ៍ពីខេត្តកំពង់ធំ ដែលជាខេត្តមានតំបន់ជា ច្រើនរងគ្រោះនឹងទឹកជំនន់ បានឱ្យដឹងថាមនុស្ស៨៧១គ្រួសារក្នុងឃុំផាត់សណ្តាយ នៃស្រុក កំពង់ស្វាយ បានទទួលអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ អប្សរាណិតរាយការណ៍
-
កម្ពុជាគ្មានតួលេខឆ្លងកូវីដ១៩ជាលើកដំបូង (Video Inside)

កម្ពុជាមិនមានការឆ្លងកូវីដ១៩ទេនៅថ្ងៃនេះ ដែលជាថ្ងៃលើកដំបូងក្នុងរយៈពេល១១៥ថ្ងៃចុង ក្រោយនេះ។ កម្ពុជាធ្លាប់គ្មានករណីឆ្លងកូវីដ១៩សោះក្នុងរយៈពេលពីខែមេសាដល់ចុងខែ មិថុនាឆ្នាំ២០២២ ប៉ុន្តការឆ្លងដែលបានវិលត្រឡប់មកវិញចាប់តាំងពីថ្ងៃទី២៨មិថុនាឆ្នាំ ២០២២ នោះមក ត្រូវបាន ធ្លាក់មកចំនួនសូន្យវិញ នៅថ្ងៃសុក្រទី២១តុលានេះ។ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងទស្សនកិច្ចក្នុងខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់ យ៉ាងនេះ។
-
មនុស្សជាង១ម៉ឺន៦ពាន់នាក់ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្ងៃដំបូង (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋនូវវិធីបំផ្លាញមនោគមវិជ្ជាទុច្ចរិត សម រង្ស៊ី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ពលរដ្ឋនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់សម្តេច ក្នុងការបំផ្លាញចោលនូវមនោគមវិជ្ជាទុច្ចរិតរបស់មេខ្លោង សម រង្ស៊ី ដែលចង់បង្កភាពអុកឡុក ក្នុងឆ្នាំ២០២៣ ដែលកម្ពុជារៀបចំការបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់មនុស្សដែលជាប់ពាក់ព័ន្ធនឹងមេខ្លោងឧទ្ទា មសម រង្ស៊ី ត្រូវប្រញាប់ផ្តាច់ខ្លួនចេញពីបុគ្គល សម រង្ស៊ី នោះជាបន្ទាន់។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ គ្រោងបំពេញទស្សនកិច្ចវៀតណាមចំនួន៣ថ្ងៃសប្តាហ៍ក្រោយ (Video Inside)

-
វិចារណកថា៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាព្រឹត្តិការណ៍ត្រូវចងចាំក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា

-
តើអ្នកណាជានាយករដ្ឋមន្ត្រីថ្មីអង់គ្លេសក្រោយការលាលែងលោកស្រី Liz Truss? (Video Inside)

នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសលាលែងចេញពីតំណែង ខណៈដែលចំណាត់ការ លើ ថវិកាខ្នាតតូចមួយដែលទើបបញ្ចេញដំបូងរបស់រដ្ឋាភិបាលលោកស្រី បានធ្វើទីផ្សារអង់គ្លេស រងភាពរង្គោះរង្គើ និងប៉ះពាល់ការខាតបង់ទឹកប្រាក់ច្រើនដល់៧២ពាន់លានផោន។ លុយផោន របស់អង់គ្លេស បានធ្លាក់ចុះជាខ្លាំង ដោយសារតែផែនការដាក់ចេញដោយរដ្ឋាភិបាលថ្មីរបស់ លោកស្រី Liz Truss ។ ដោយការរិះគន់មិនអាចទ្រាំទ្របាន លោកស្រី Liz Truss បានប្រកាស ការលាសុំចេញពីតំណែង។ នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវគេប្រកាសឈ្មោះ នៅថ្ងៃទី២៨តុលាឆ្នាំ ២០២២ គ្រាដែលមានបេក្ខជនស្នើរកជំនួសកន្លែងនេះជាច្រើន ក្នុងនោះរួមមានទាំងអតីត នាយករដ្ឋមន្ត្រី លោក បូរីសចនសុន ដែលបានលាលែងចេញតំណែងមុននេះ ដោយសារតែ រងនឹងភាពអាស្រូវផ្ទាល់ខ្លួនផងដែរ។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍នេះ