-
ទំនៀមទម្លាប់បណ្ដែតសំពៅឬទូក ជូនព្រលឹងដូនតាទៅវិញ ក្រោយបុណ្យភ្ជុំបិណ្ឌ (Video Inside)

ពុទ្ធបរស័ទជាច្រើននៅប្រទេសកម្ពុជា តែងរក្សាទំនៀមទម្លាប់បណ្ដែតសំពៅឬទូក ដើម្បីបញ្ជូនអាហារនំ ចំណី ជូនដូនតា ដែលបានចែកឋាន បន្ទាប់ពីបញ្ចប់ការកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌរួចរាល់ក្នុងរយៈពេល១៥ ថ្ងៃ ក្នុងរនោចខែភទ្របទ។ តើពិធីនោះមានអ្វីខ្លះ? អប្សរាណិតមានសេចក្តីរាយការណ៍អត្ថបទ ស្រាវជ្រាវមួយទាក់ទងនឹងទំនៀមទម្លាប់នេះ។
-
ការធ្វើដំណើរ៥ថ្ងៃតាមសេវារថយន្តក្រុងរវាងពីថ្ងៃទី២៣ដល់២៧កញ្ញាមិនចាំបាច់បង់ប្រាក់ (Video Inside)

-
ក្រុមសង្គ្រោះស្វែងរកមនុស្សបាត់ខ្លួនជាង២០នាក់ក្រោយទូកបានលិចកណ្តាលសមុទ្ទ (Video Inside)

-
រុស្ស៊ីបានប្រាប់នូវជំរើសដើររបស់ខ្លួនទៅមុខ និងថាគេមិនអាចដើរបកក្រោយវិញទេ (Video Inside)

រុស្ស៊ីបានថ្លែងប្រាប់ពិភពលោកថាគេបានសម្រេចនូវការជ្រើសរើសផ្លូវបញ្ចប់សង្គ្រាមលឿន ដោយការធ្វើប្រជាមតិ និងការបង្កើនកម្លាំងទ័ពបញ្ជូនការពារ ក្នុងតំបន់ដែលគេបានគ្រប់គ្រង ស្របតាមផ្លូវច្បាប់។ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានថ្លែងរុស្ស៊ីបាន ជ្រើសរើសយកផ្លូវនោះដើរហើយ និងមិនធ្វើការដើរបកថយក្រោយវិញទេ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍នូវព័ត៌មានអន្តរជាតិនេះ
-
កម្ពុជាមានរោងចក្រថាមពលកម្តៅជីវម៉ាសលើកដំបូង (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន ជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រមុខដឹកនាំអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័ រ៉េស ថាកម្ពុជានឹងត្រូវចូល រួមបន្ថែមកងទ័ពក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ កម្ពុជាក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ បានបញ្ជួនកងកម្លាំងរក្សាសន្តិភាពចំនួន ជិត៨ពាន់នាក់ទៅកាន់ប្រទេស ចំនួន៩។ ប្រសាសន៍បង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការបន្ថែមចំនួនកងទ័ពក្នុងបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ បានធ្វើ ឡើងក្នុងឳកាសជួបពិភាក្សាការងារក្នុងបុរីញូយ៉ក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេបំផុតក្នុងចំណោមប្រទេស អាស៊ានទាំង១០នារយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសសឹង្ហបុរីប្រមាណ២ថ្ងៃជាប់ គ្នាមកចុងក្រោយនេះ តួលេខឆ្លងបានច្រើនលើសជាងប្រទេសដទៃគួរឱ្យកត់សម្គាល់។ ប្រទេសអាស៊ានថ្ងៃនេះ មានការឆ្លងមានចំនួន១ម៉ឺន ២ពាន់ ៥២២ករណី និងការស្លាប់ថ្មីមាន ចំនួន ៨១នាក់ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
-
ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ១១នាក់ (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះបានថយចុះមកវិញបន្ទាប់ពីម្សិល មិញតួលេខឆ្លងបានកើនឡើងគួរឱ្យកត់សម្គាល់។ តួលេខឆ្លង ២៤ម៉ោងកន្លងមកនេះ មាន ចំនួន ១១នាក់ ដែលថយចុះ ២៤នាក់ មកវិញបើប្រៀបធៀបនឹងម្សិលមិញ។ ករណីឆ្លងនេះ គឺជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។ កម្ពុជាក្នុងរយៈពេល ៨៦ថ្ងៃ ដែលបានរកឃើញការ ឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ៤២៤នាក់ ហើយ។
-
កម្ពុជាឈានចូលថ្ងៃកាន់បិណ្ឌ១២ (Video Inside)

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ, ពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយនឹងឈានមកដល់ ហើយ។ ថ្ងៃនេះគឺជាថ្ងៃកាន់បិណ្ឌទី១២។ នៅថ្ងៃនេះផងទៀត, ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន បានធ្វើពិធីកាន់បិណ្ឌជាប្រពៃណីជាតិនេះ នៅវត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា ស្ថិតនៅ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សូមទស្សនាសេចក្តីរាយការណ៍
-
ភ្នំពេញត្រូវបានប្រកាសជាដែនដីអស់មីននៅថ្ងៃទី២២កញ្ញាឆ្នាំ២០២២ (Video Inside)
