Category: កម្មវិធីព័ត៌មាន

  • ផ្ទះពលរដ្ឋជិត៦ពាន់គ្រួសាររងផលប៉ះពាល់ជំនន់ទឹកភ្លៀង នៃចំហាយព្យុះណូរុ (Video Inside)

    ផ្ទះពលរដ្ឋជិត៦ពាន់គ្រួសាររងផលប៉ះពាល់ជំនន់ទឹកភ្លៀង នៃចំហាយព្យុះណូរុ (Video Inside)

    យ៉ាងហោចផ្ទះពលរដ្ឋចំនួន៥ពាន់៨៩២គ្រួសារ រួមនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ក្នុងខេត្តកំពង់ធំ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខណៈការព្យាករណ៍បានជូនដំណឹងការរងចំហាយឥទ្ធិពលនៃព្យុះទី១៦ឈ្មោះ ណូរុ។ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២៨ កញ្ញានេះ បានដឹកនាំមន្ដ្រីពាក់ព័ន្ធចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង នៃស្រុកស្ទោង។ អប្សរាណិតរាយការណ៍

  • ៩ខែអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារបានជាង៩៥ភាគរយ នៃផែនការ (Video Inside)

    ៩ខែអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារបានជាង៩៥ភាគរយ នៃផែនការ (Video Inside)

    ការប្រមូលចំណូលពន្ធដារក្នុងរយ:ពេល៩ខែឆ្នាំនេះ បានជាង៩៥%នៃច្បាប់ថវិកាជាតិ។ យោងតាមអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល ប្រាក់ចំណូលពន្ធដារ ក្នុងរយៈពេល៩ខែនេះ ស្មើនឹងជាង ២ពាន់៦៨០លានដុល្លារ ខណៈពេញមួយឆ្នាំនេះ នឹងមានការរំពឹងប្រមូលលើស ផែនការពី១០ ទៅ១៥% ។

  • សមត្ថកិច្ចបន្តការស្រាវជ្រាវតាមបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ (Video Inside)

    សមត្ថកិច្ចបន្តការស្រាវជ្រាវតាមបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ (Video Inside)

    សមត្ថកិច្ចកម្ពុជាបានទទួលបានបណ្តឹង៣៤បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ដែលជាបណ្តឹងស្នើឱ្យជួយសង្គ្រោះជនបរទេស។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមានក្រុមទុច្ចរិត ដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា ធ្វើអំពើបង្ខាំង និងចាប់ជំរិតមនុស្សក្រោមរូបភាពល្បួងមនុស្សមកធ្វើការក្នុងប្រទេសកម្ពុជា ដោយឱ្យកម្រៃពលកម្មច្រើន។

  • សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូវិលត្រឡប់មកមាតុប្រទេសវិញក្រោយដំណើរទស្សនកិច្ច៨ថ្ងៃក្រៅប្រទេស (Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូវិលត្រឡប់មកមាតុប្រទេសវិញក្រោយដំណើរទស្សនកិច្ច៨ថ្ងៃក្រៅប្រទេស (Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នារសៀលថ្ងៃទី២៨កញ្ញានេះ បានវិលត្រឡប់មក មាតុប្រទេសវិញហើយបន្ទាប់ពី ដំណើរទស្សនកិច្ច៨ថ្ងៃនៅក្រៅប្រទេស។ សម្តេចនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ រវាងពីថ្ងៃទី២១ដល់២៨កញ្ញា បានអញ្ជើញចូលរួមក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧ក្នុងបុរីញូយ៉ក, បំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសគុយបា និងអញ្ជើញចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុននៅក្នុងរដ្ឋធានីតូក្យូនៃប្រទេសជប៉ុន។ អប្សរាណិតរាយការណ៍

  • នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់វត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូព៌ាក្នុងរាជធានីភ្នំពេញ (Video Inside)

    នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់វត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូព៌ាក្នុងរាជធានីភ្នំពេញ (Video Inside)

    នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់វត្តមានអញ្ជើញចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូលអាស៊ី បូព៌ាដែលកម្ពុជានឹងរៀបចំធ្វើក្នុងខែវិច្ឆិកាឆ្នាំ២០២២។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ានឹងមានប្រទេសចំនួន១៨ដែលចូលរួមក្នុងនោះប្រទេសអាស៊ានទាំង១០ និងមេដឹកនាំ៨ប្រទេសដទៃទៀត រួមមានជប៉ុន, អូស្ត្រាលី, ឥណ្ឌា, នូវែលហ្សេឡង់, កូរ៉េខាងត្បូង, ចិន, រុស្ស៊ី និងសហរដ្ឋអាមេរិក ។ អប្សរាណិតរាយការណ៍

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងជាង ៨ពាន់នាក់ (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងជាង ៨ពាន់នាក់ (Video Inside)

    ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានការឆ្លងច្រើនជាងគេបំផុតក្នុងអាស៊ាន នារយៈ ពេល២៤ម៉ោងចុងក្រោយនេះ។ នៅក្នុងប្រទេសអាស៊ានថ្ងៃនេះ ការឆ្លងមានចំនួន ៨ពាន់ ៤០៤ករណី និងការស្លាប់ថ្មីមានចំនួន ៧៣នាក់ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

  • ៧២ម៉ោងចុងក្រោយក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២៩នាក់ (Video Inside)

    ៧២ម៉ោងចុងក្រោយក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២៩នាក់ (Video Inside)

    តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ រយៈពេល ៣ថ្ងៃចុងសប្តាហ៍នៃការឈប់សំរាកក្នុង ឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានអ្នកឆ្លងចំនួន ២២នាក់ ។ ដោយឡែកនៅថ្ងៃនេះ កម្ពុជា មានករណីឆ្លងកូវីដ១៩ ចំនួន ៧នាក់ ។ កម្ពុជាក្នុងរយៈពេល ៩១ថ្ងៃ ដែលបានរកឃើញ ការ ឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ៤៥៦នាក់ ហើយ។

  • ធនាគារ World Bank ព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជា (Video Inside)

    ធនាគារ World Bank ព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជា (Video Inside)

    ធនាគារ World Bank បានព្យាករណ៍នូវកំណើនសេដ្ឋកិច្ចកម្ពុជាពីរង្វង់ ៤.៥% ដល់ ៤.៨% នៅ ឆ្នាំ២០២២ ។ របាយការណ៍ធនាគារដដែលថ្ងៃទី២៧កញ្ញានេះ បានព្យាករណ៍ទៀតថា រហូត ដល់ឆ្នាំ២០២៣ សន្ទុះសេដ្ឋកិច្ចនឹងមានកំណើនដល់ ៥.២ភាគរយ។

  • បុរសម្នាក់ស្លាប់ក្នុងរថយន្ត ពេលបើកបរធ្លាក់ក្នុងអាងកំពីងពួយ (Video Inside)

    បុរសម្នាក់ស្លាប់ក្នុងរថយន្ត ពេលបើកបរធ្លាក់ក្នុងអាងកំពីងពួយ (Video Inside)

    សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញក្នុងរថយន្ត Ford ខណៈដែលរថយន្តនេះ ត្រូវពលរដ្ឋ បញ្ជាក់ថាបានបើកធ្លាក់ចូលក្នុងអាងទឹកបឹងរមណីយដ្ឋានកំពីងពួយ។ ហេតុការណ៍បើករថយន្តធ្លាក់ចូលក្នុងអាងនោះ បានកើតឡើងកាលពីវេលាយប់ ថ្ងៃទី ២៦ ខែកញ្ញា ប៉ុន្តែមិនមាន សេចក្តីរាយការណ៍ថាបណ្តាលមកពីមូលហេតុអ្វីឡើយ ដោយខ្លះសង្ស័យថាអាចបណ្តាលមកពីបើកបរស្រវឹង។

  • ព្យាករណ៍អាកាសធាតុ (Video Inside)

    ព្យាករណ៍អាកាសធាតុ (Video Inside)

    កម្ពុជាកំពុងរងនឹងការធ្លាក់ភ្លៀងច្រើនក្នុងសប្តាហ៍នេះ ខណៈដែលរងនឹងចំហាយ ឥទ្ធិពល ព្យុះទី១៦ ឈ្មោះ ណូរុ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្រៅពីឥទ្ធិពលនៃព្យុះទី១៦នេះ, កម្ពុជានៅបានរង ឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និង ខ្យល់មូសុងនិរតី ក្នុងកម្រិត មធ្យមថែមទៀត ។