Category: កម្មវិធីព័ត៌មាន

  • កម្ពុជាបញ្ចប់រឿងចំរូងចំរាស់លួចប្រេងឆៅ២៩ម៉ឺនធុង (Video Inside)

    កម្ពុជាបញ្ចប់រឿងចំរូងចំរាស់លួចប្រេងឆៅ២៩ម៉ឺនធុង (Video Inside)

    មន្ត្រី្កក្រសួងរ៉ែនិងថាមពល បានថ្លែងនៅថ្ងៃនេះថាករណីចំរូងចំរាស់រឿងប្រេងឆៅ ២៩ម៉ឺនធុង របស់កម្ពុជាដែលបានបាត់នោះត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយចំណូល៧០% នឹង ត្រូវកម្ពុជាទទួលបាននៅរយៈពេល៣០ថ្ងៃខាងមុខនេះ។

  • កម្ពុជាបណ្តេញជនបរទេស៦៦នាក់ (Video Inside)

    កម្ពុជាបណ្តេញជនបរទេស៦៦នាក់ (Video Inside)

    ជនបរទេសចំនួន ៦៦នាក់ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ ត្រូវបានបណ្តេញចេញ និងហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាផងទៀតក្នុងរយៈពេល៣ឆ្នាំ។ យោងតាមអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ការបណ្តេញជនបរទេសទាំង៦៦នាក់នេះ បានធ្វើក្នុងរយៈពេល២ថ្ងៃគឺថ្ងៃ ទី២៧និង២៨ ខែកញ្ញា ខណៈដែលកម្ពុជាកំពុងមានយុទ្ធនាការបោសសំអាតបង្ក្រាបការជួញ ដូរមនុស្សខុសច្បាប់។

  • ប្រមុខរាជរដ្ឋាភិបាលប្តេជ្ញាការបង្ក្រាបអំពើជួញដូរមនុស្ស (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលប្តេជ្ញាការបង្ក្រាបអំពើជួញដូរមនុស្ស (Video Inside)

    កម្ពុជាបានប្តេជ្ញាបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ក្នុងប្រទេស ខណៈដែលយុទ្ធនាការ ដាក់ចេញការបង្ក្រាបនេះបានចាប់ផ្តើមធ្វើតាំងពីខែសីហាកន្លងមក។ កម្ពុជាបានឃាត់ជនបរ ទេសជាច្រើនដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់នេះ និងបានជួយសង្គ្រោះច្រើនសិបនាក់ផង ដែរប៉ុន្តែករណីជួញដូរមនុស្សខុសច្បាប់នេះ ត្រូវគេរាយការណ៍ថានៅមានសេសល់ថែមទៀត ដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី ២៩កញ្ញានេះ បានបញ្ជាក់ការប្តេជ្ញារបស់រាជរដ្ឋាភិបាលដើម្បីបង្ក្រាបអំពើខុសច្បាប់នោះ។

  • ព្រះមហាក្សត្រនិងសម្តេចម៉ែយាងនិវត្តន៍មកមាតុប្រទេស (Video Inside)

    ព្រះមហាក្សត្រនិងសម្តេចម៉ែយាងនិវត្តន៍មកមាតុប្រទេស (Video Inside)

    ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែបានយាង មកមាតុប្រទេសវិញហើយនារសៀលថ្ងៃ ព្រហស្បតិ៍ទី២៩កញ្ញានេះ ក្រោយពិនិត្យព្រះរាជសុខភាពជាង១ខែនៅក្នុងប្រទេសចិន។ ព្រះរាជដំណើរយាងត្រឡប់មកវិញរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅវេលាម៉ោង ៤រសៀលថ្ងៃព្រហស្បតិ៍នេះ បានអញ្ជើញទទួលពីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្តេច អគ្គមហាពញ្ញាហេងសំរិន, សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន, សម្ដេចក្រឡាហោម ស ខេង មន្ត្រី អ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត។

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

    ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេបំផុតក្នុងអាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ។ គួរបញ្ជាក់ថា កាលពីម្សិលមិញការឆ្លងក្នុងប្រទេសអាស៊ាន គឺប្រទេសហ្វីលីពីន ជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ប៉ុន្តែនៅថ្ងៃនេះ តួលេខឆ្លងច្រើនជាងគេបានធ្លាក់ទៅលើប្រទេសសឹង្ហបុរីវិញ ។ ប្រទេសអាស៊ានថ្ងៃនេះ មានការឆ្លង មានចំនួន ១ម៉ឺន ២ពាន់ ២២២ករណី និងការស្លាប់ថ្មីមានចំនួន ៦៩នាក់ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

  • ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ៥ នាក់ (Video Inside)

    ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ៥ នាក់ (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះបានថយចុះចំនួន ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្ងៃនេះ ៥ករណី ដែលជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។

  • លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រនៅខេត្តកំពង់ចាម (Video Inside)

    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រនៅខេត្តកំពង់ចាម (Video Inside)

    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៃសាខាខេត្តកំពង់ចាម ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២។ អប្សរាណិតមានសេចក្តីរាយការណ៍

  • កម្ពុជានិងឥណ្ឌូណេស៊ីប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ (Video Inside)

    កម្ពុជានិងឥណ្ឌូណេស៊ីប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ (Video Inside)

    កម្ពុជាដែលមានពលរដ្ឋជាង១៦លាននាក់ និងឥណ្ឌូណេស៊ីដែលមានពលរដ្ឋជាង២៧៣ លាននាក់ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យ ទេសចរណ៍ទាំងអស់គ្នា។

  • ប្រមុខរដ្ឋស្តីទីទទួលជួលគណៈប្រតិភូគណៈកម្មការព្រឹទ្ធសភាថៃ ផ្នែកស៊ើបអង្កេតអំពើពុករលួយ, ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ (Video Inside)

    ប្រមុខរដ្ឋស្តីទីទទួលជួលគណៈប្រតិភូគណៈកម្មការព្រឹទ្ធសភាថៃ ផ្នែកស៊ើបអង្កេតអំពើពុករលួយ, ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ (Video Inside)

    ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ, ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភារបស់ប្រទេសថៃ បានចូលសម្តែងការគួរសមនៅថ្ងៃទី២៨កញ្ញានេះ។

  • មនុស្ស៤នាក់ស្លាប់ដោយសារគ្រោះធម្មជាតិក្នុងខេត្តបន្ទាយមានជ័យ (Video Inside)

    មនុស្ស៤នាក់ស្លាប់ដោយសារគ្រោះធម្មជាតិក្នុងខេត្តបន្ទាយមានជ័យ (Video Inside)

    មនុស្ស៤នាក់បានស្លាប់ក្នុងក្រុងនិងស្រុកចំនួន៥ នៃខេត្តបន្ទាយមានជ័យដោយបញ្ហារងគ្រោះ នឹងទឹកជំនន់។ របាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាហេតុការណ៍ នៃគ្រោះធម្មជាតិនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៧ពាន់គ្រួសារ និងមានមនុស្ស ស្លាប់៤នាក់។