Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ១ម៉ឺននាក់ (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ១ម៉ឺននាក់ (Video Inside)

    ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេបំផុតក្នុងអាស៊ាន នារយៈ ពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានថ្ងៃនេះ មានការឆ្លងមានចំនួន ១ម៉ឺន ២ពាន់ ៦២ករណី និងការស្លាប់ថ្មីមានចំនួន ៦៦នាក់ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រ ទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

  • ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មីថ្ងៃនេះ ៧ នាក់ (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះបានថយចុះចំនួន ២នាក់ បើប្រៀប ធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្ងៃនេះ មាន ៧នាក់ ដែលជាការឆ្លងនៅក្នុងសហគមន៍ទាំង អស់។ កម្ពុជាក្នុងរយៈពេល ៩៤ថ្ងៃ ដែលបានរកឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុប ចំនួន ១ពាន់ ៤៧៧នាក់ ហើយ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជា គិត ត្រឹមថ្ងៃទី៣០ កញ្ញា បានកើនដល់ចំនួន ១៥លាន ១៩ម៉ឺន ៤ពាន់ ៦៣៣នាក់ ដែលស្មើនឹង ៩៤,៩៧ ភាគរយ ។

  • កម្ពុជានិងអ៊ីរ៉ង់គ្រោងចុះកិច្ចព្រមព្រៀង MOU ពង្រឹងវិស័យកីឡា (Video Inside)

    កម្ពុជានិងអ៊ីរ៉ង់គ្រោងចុះកិច្ចព្រមព្រៀង MOU ពង្រឹងវិស័យកីឡា (Video Inside)

    កម្ពុជា និងអ៊ីរ៉ង់គ្រោងចុះកិច្ចព្រមព្រៀង MOU ដើម្បីពង្រឹងវិស័យកីឡា និងទេសចរណ៍រវាង ប្រទេសទាំងពីរ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើនបាន ថ្លែងបញ្ជាក់ការត្រៀមចុះកិច្ចព្រមព្រៀងនេះ ដែលនឹងជួយកម្ពុជា ក្នុងការពង្រឹងកិច្ចសហ ប្រតិ បត្តិការលើវិស័យកីឡាផង និងទេសចរណ៍ផង រវាងប្រទេសទាំងពីរ។

  • ស្ទឹងត្រែងដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង (Video Inside)

    ស្ទឹងត្រែងដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង (Video Inside)

    ខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះ គ្រោះទឹកជំនន់ ខណៈដែល ជំនន់ទឹកភ្លៀង បានកើនកម្ពស់កាន់តែខ្ពស់នៅក្នុងទន្លេទាំង៣ ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះបញ្ជាក់ថា ចំពោះការហក់ឡើង នៃកម្ពស់ទឹកទន្លេមេគង្គ គឺដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ «NORU» ដែលបានបោក បក់មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យ មានភ្លៀង ធ្លាក់ច្រើនផងដែរ។ អប្សរាណិតរាយការណ៍

  • កិច្ចប្រជុំក្រុមការងារពិនិត្យលើកិច្ចការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Video Inside)

    កិច្ចប្រជុំក្រុមការងារពិនិត្យលើកិច្ចការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Video Inside)

    កិច្ចប្រជុំមួយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រព្រឹត្តទៅ សំដៅការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។

  • ខណ្ឌ២នៃជាយរាជធានីពង្រឹងបទបញ្ជាបង្ក្រាបបទល្មើស (Video Inside)

    ខណ្ឌ២នៃជាយរាជធានីពង្រឹងបទបញ្ជាបង្ក្រាបបទល្មើស (Video Inside)

    ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដែលតែងមានសេចក្តីរាយការណ៍អំពីបទល្មើសកើត ឡើងស្ទើរមិនដែលខកខាន បានពង្រឹងនូវបទបញ្ជាបង្ក្រាបអំពើខុសច្បាប់នានារួមទាំងបង្ក្រាប ល្បែងស៊ីសង។ ការពង្រឹងនេះ បានធ្វើឡើងនៅក្នុងពិធីផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់បណ្ណសរសើរដល់មន្ត្រីនគរបាលនៅថ្ងៃទី៣០កញ្ញានេះ។ អប្ស រាណិតរាយការណ៍

  • ក្រសួងទេសចរណ៍រៀបចំបណ្តាខេត្ត និងរាជធានី មានមុខម្ហូបដែលតំណាងភូមិសាស្ត្ររបស់ ខ្លួន (Video Inside)

    ក្រសួងទេសចរណ៍រៀបចំបណ្តាខេត្ត និងរាជធានី មានមុខម្ហូបដែលតំណាងភូមិសាស្ត្ររបស់ ខ្លួន (Video Inside)

    កម្ពុជាកំពុងរៀបចំឱ្យបណ្តាខេត្តនិងរាជធានី មានមុខម្ហូបដែលតំណាងភូមិសាស្ត្ររបស់ខ្លួនជា លើកដំបូងដើម្បីការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ អគ្គលេខាធិការរងនៃ ក្រសួងទេសចរណ៍ លោក អាំង សុវណ្ណរ័ត្ន បានថ្លែងនៅក្នុងសន្និសីទកាសែតថ្ងៃទី៣០កញ្ញា ថាក្រសួងទេសចរណ៍កំពុងរៀបចំត្រៀមបោះពុម្ភផ្សាយនូវ «ផែនទីទេសចរណ៍ម្ហូបអាហារ កម្ពុជា» ដែលនឹងបញ្ជាក់ពីម្ហូបអាហារនៅតាមខេត្តនីមួយៗ។

  • កម្ពុជាបង្ហាញការរីករាយក្រោយមានកំណើនទេសចរណ៍បរទេសសាឡើងវិញ (Video Inside)

    កម្ពុជាបង្ហាញការរីករាយក្រោយមានកំណើនទេសចរណ៍បរទេសសាឡើងវិញ (Video Inside)

    កម្ពុជាបានថ្លែងថាកំណើនទេសចរណ៍បរទេសនឹងអាចកើតសាឡើងវិញហើយបន្ទាប់ពីវិស័យ នេះបានរងផលប៉ះពាល់ធ្ងន់ធ្ងរកន្លងមកនេះដោយសារតែវិបត្តិកូវីដ១៩។ មន្ត្រីក្រសួងទេស ចរណ៍ថ្លែងថាក្នុងរយៈពេល៩ខែដើមឆ្នាំនេះ តួលេខទេសចរណ៍បរទេសមានជាងមួយលាន នាក់ហើយ។ អប្សរាណិតរាយការណ៍

  • អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ចប់ទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសប្រុយណេ (Video Inside)

    អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ចប់ទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសប្រុយណេ (Video Inside)

    អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូយោធា បាន បញ្ចប់ដំណើរទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសប្រុយណេ។ ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី២៨ ដល់៣០កញ្ញាឆ្នាំ២០២២, នាយឧត្តមសេនីយ៍វង្សពិសេននិងគណៈប្រតិភូ បានអញ្ជើញជួប សមភាគីប្រុយណេ, គាល់ព្រះចៅស៊ុលតង់ និងបានជួបថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រ ទេសប្រុយណេថែមទៀត។ អប្សរាណិតរាយការណ៍

  • គជប ប្រកាសត្រៀមចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៣ (Video Inside)

    គជប ប្រកាសត្រៀមចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៣ (Video Inside)

    មន្ត្រីគជប បានជួនដំណឹងថាដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំនិងសង្កាត់ នឹងចាប់ផ្តើម ក្នុងខែតុលាមកដល់នេះហើយដែលនឹងមានរយៈពេល៥០ថ្ងៃ។ អនុប្រធានគជប លោកនុត សុខុមបានថ្លែងនៅថ្ងៃទី៣០កញ្ញានេះថា ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំនិងសង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី២០តុលាដល់ថ្ងៃទី៨ខែធ្នូឆ្នាំ២០២២។