-
ផ្ទះពលរដ្ឋ៥១៣ខ្នង នៅខេត្តកំពត រងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់ (Video Inside)

ផ្ទះពលរដ្ឋចំនួន៥១៣គ្រួសារ នៅខេត្តកំពត បានរងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់។ យោងតាមអភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ការរងគ្រោះនឹងបាតុភូតធម្មជាតិនេះ បានកើតឡើងតាំងពីល្ងាចថ្ងៃទី៣តុលា ដោយភ្លៀងនិងខ្យល់កន្ត្រាក់ បានបោកបក់មកលើឃុំ ចំនួន៣ នៃស្រុកទឹកឈូ រួមមាន ឃុំត្រពាំងព្រីង ,ឃុំកណ្តោល និងឃុំត្រពាំងសង្កែ។ គ្រោះ ធម្មជាតិនេះ បានបណ្តាលឱ្យខូចខាតផលដំណាំ និងផ្ទះសំបែងប្រជាពលរដ្ឋសរុប៥១៣ គ្រួសារ ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន ៩គ្រួសារ ត្រូវបានដួលរលំទាំងស្រុង ប៉ុន្តែមិនមាន ការបង្កឱ្យពលរដ្ឋណាម្នាក់រងការបាត់បង់ជីវិត ឬរងរបួសនោះឡើយ។
-
ភ្លៀងមួយមេលិចផ្ទះ១៤២ខ្នងយប់មិញនៅកំពង់លែង (Video Inside)

ផ្ទះចំនួន១៤២ខ្នងបានលិចក្រោយមេឃបានធ្លាក់ភ្លៀងដ៏ធំវេលាយប់ថ្ងៃទី៣តុលាបង្កជាទឹក ជំនន់នៅក្នុងស្រុកកំពង់លែងនៃខេត្តកំពង់ឆ្នាំង។ អភិបាលស្រុកកំពង់លែងលោក យ៉ែម លក្ខិណា បានថ្លែងថាជំនន់លិចផ្ទះពលរដ្ឋនៅឃុំផ្លូវទូក ប៉ុន្តែមិនបានប៉ះពាល់ដល់ជីវិតមនុស្ស ឡើយ។ ដោយឡែកនៅក្នុងស្រុកកំពង់លែងដដែលនោះ ផ្ទះពលរដ្ឋជាច្រើនទៀតបានរង គ្រោះដោយសារជំនន់ទឹកភ្លៀងនេះផងទៀត។
-
ខេត្តព្រះវិហារបិទការធ្វើចរាចរណ៍កំណាត់ផ្លូវ៩២ដោយសារជំនន់ទឹកភ្លៀងលិចលង់ (Video Inside)

កំណាត់ផ្លូវជាតិលេខ៩២ក្នុងភូមិសាស្ត្រស្រុកឆែបនិងខេត្តព្រះវិហារ ត្រូវបានផ្អាកចរាចរណ៍ជា បណ្តោះអាសន្នសិនដោយសារជំនន់ទឹកភ្លៀងបង្កការលិចលង់។ សេចក្តីជូនដំណឹងរបស់មន្ទីរ សាធារណការនិងដឹកជញ្ជួនខេត្តថ្ងៃទី៤តុលាឆ្នាំ២០២២ បានបញ្ជាក់ថា «ដោយសារស្ថានភាព គ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន គេមិនអាចធ្វើចរាច រណ៍ បានចំពោះរថយន្តគ្រប់ប្រភេទ។
-
ជំនន់ទឹកភ្លៀងហៀរចូលក្នុងក្រុងកំពង់ធំ (Video Inside)

ផ្លូវមួយចំនួននៅក្នុងខេត្ត បានរងការជន់លិចខ្លះៗហើយ ខណៈ ទឹកស្ទឹងសែន បានកើនឡើងជាលំដាប់។ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឱ្យដឹងថា នៅស្ថានីយទំនប់ទឹករក្សា, ទឹកកើនកំពស់ ចំនួន០,៨២ម៉ែត្រ ,នៅស្ថានីយស្រុកសណ្តាន់ ទឹកកើនឡើងចំនួន០,៦២ម និងនៅស្ថានីយកំពង់ធំ ទឹកបានកើនឡើងចំនួន០,៥០ម ។ កម្ពស់ ទឹកនឹងបន្តកើនឡើងថែមទៀត។ ចំណែកនៅក្នុងស្ទឹងសែនវិញ, គិតត្រឹមថ្ងៃទី៤តុលា កំពស់ ទឹកបានឡើងដល់ ១៤ ម៉ែត្រហើយ ដែលជាកំពស់ប្រកាសអាសន្នកម្រិតខ្ពស់។
-
កំពង់ធំលើកពិធីបុណ្យអុំទូក ខណៈកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងខ្លាំង (Video Inside)

រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសលើកពេលនៃការរៀបចំពិធីអុំទូកក្នុងខេត្តនៅឆ្នាំ២០២២ ខណៈកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងយ៉ាងខ្លាំង ។ យោងរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ, ទឹកស្ទឹងសែននៅព្រឹកថ្ងៃទី៤តុលានេះ កម្ពស់ទឹកបានហក់ឡើង ដល់ ១៣ម៉ែត្រ៩៩សង្ទីម៉ែត្រ ខណ:កម្ពស់ ទឹកដែលប្រកាសឱ្យត្រូវប្រុងប្រយ័ត្នគឺ មាន១៣ ម៉ែត្រ ៥០សង្ទីម៉ែត្រ។ កម្ពស់ទឹកនេះ គឺបានឡើងលើសកម្រិតដែលត្រូវប្រកាសឱ្យមានការ ប្រុងប្រយ័ត្នចំនួន ៤៩សង្ទីម៉ែត្រ។
-
ភ្លៀងបន្តធា្លក់ថែមទៀតក្នុងសប្តាហ៍នេះខណៈកន្លែងមួយចំនួនបន្តការលិចលង់ (Video Inside)

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលី (Video Inside)

មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតកំពុងបំពេញ ទស្សនកិច្ចការងារក្នុងប្រទេសអូស្ត្រាលី និងបានជួបពិភាក្សាជាមួយសមភាគីអូស្ត្រាលី លោក សាយមឹន ស្ទួត (Simon Stuart)។ មន្ត្រីកងទ័ពជើងគោកកម្ពុជាបានថ្លែងថាជំនួបរវាងមេបញ្ជា ការកងទ័ពជើងគោកទាំង២ប្រទេស បានធ្វើឡើងនៅថ្ងៃទី៤តុលាឆ្នាំ២០២២ ក្នុងឱកាសនៃ ដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិនៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន នៃប្រទេសអូស្រ្តាលី។
-
សមត្ថកិច្ចកំពុងតាមរកជនបរទេស៥២នាក់ក្រោយសំណើជួយអន្តរាគមន៍ (Video Inside)

សមត្ថកិច្ចកំពុងតាមរកជនបរទេសចំនួន៥២នាក់ ក្រោយមានសំណើជួយធ្វើអន្តរាគមន៍។ កម្ពុ ជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមាន ក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេស កម្ពុជា ធ្វើអំពើបង្ខាំងនិងចាប់ជំរិតមនុស្ស ក្រោម រូបភាពល្បួងមនុស្សមកធ្វើការក្នុងប្រទេស កម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
-
សម្តេចតេជោបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ (Video Inside)

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ ដែលអញ្ជើញចូលរួមដោយប្រតិភូច្រើន រយនាក់ពីបណ្តាប្រទេសសមាជិក៤៥លើសកលលោក បានអញ្ជើញជួបជុំគ្នាលើទឹកដីកម្ពុជា រវាងពីថ្ងៃទី១ដល់៥តុលាឆ្នាំ២០២២។ ពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះ បានធ្វើឡើងនៅថ្ងៃទី៤តុលានេះ ក្រោមវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ អប្សរាណិតរាយការណ៍
-
នាយករដ្ឋមន្ត្រីគុយបាបំពេញទស្សនកិច្ច៣ថ្ងៃក្នុងកម្ពុជា (Video Inside)

នាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស និងគណៈ ប្រតិភូ កំពុងបំពេញទស្សន កិច្ចក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃដើម្បីពង្រឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបា បានធ្វើឡើងប្រមាណជាងមួយសប្តាហ៍ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក្នុងរដ្ឋធានី ឡាហាវ៉ាន នៃប្រទេសគុយបាកាលពីចុងខែកញ្ញាកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីគុយ បា បានអញ្ជើញមកដល់កម្ពុជាវេលារសៀលថ្ងៃទី៤តុលាឆ្នាំ២០២២។