-
ជំនន់ទឹកភ្លៀងលិចផ្ទះអ្នកស្រុកជាង១ម៉ឺន៤ពាន់ (Video Inside)

ផ្ទះពលរដ្ឋចំនួន១ម៉ឺន៤ពាន់៣៨៥ខ្នង រួមនឹងហេដ្ឋារចនាសម្ព័ន្ធ និងដំណាំផ្សេងៗ នៅ ក្នុងខេត្ដក្រចេះ បានរងរងផលប៉ះ ពាល់ដោយសារជំនន់ទឹកភ្លៀង។ អភិបាលស្រុកឆ្លូង លោកស្រី គង់ លឹមហូ បានឲ្យដឹងនៅថ្ងៃទី៥តុលានេះថា ទឹកភ្លៀងបន្តធ្លាក់ជាប់ៗគ្នារយៈពេលយូរ បានបណ្ដាល ឱ្យកម្ពស់ទឹកទន្លេមគង្គបានហក់ឡើងខ្ពស់និងបង្កឱ្យគ្រោះទឹកជំនន់ដល់ភូមិករ នៃទីទំនាបរបស់ពលរដ្ឋ។
-
កីឡាករម៉ូតូទឹក កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាសនៅសហរដ្ឋអាមេរិក (Video Inside)

កីឡាករម៉ូតូទឹកកម្ពុជាលោក កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាសJet Ski World Series Season 2022 ក្នុងការប្រកួតមួយនៅសហរដ្ឋអាមេរិក។ កម្ពុជាមុននេះ ការប្រកួតកីឡាម៉ូតូទឹក មានតែកីឡាករលោកសាលី អ៊ូមើត តែម្នាក់ប៉ុណ្ណោះដែលតែងមានឈ្មោះល្បីល្បាញក្នុងរង្វង់ កីឡាករម៉ូតូទឹកអន្តរជាតិដោយសារតែលោកបានទទួលមេដាយមាសជាច្រើនជុំវិញនឹងការប្រ កូតកីឡានេះ។ ការទទួលបានមេដាយមាសរបស់លោក កៃ វ៉ាន់ស៊ីដែន ត្រូវគេចាត់ទុកថាជា ការបោះជំហានមួយទៅមុខថែមទៀតនៃក្រុមកីឡាករម៉ូតូទឹកកម្ពុជា។
-
អង្គការណាតូថារុស្ស៊ីត្រៀមបាញ់អាវុធនុយក្លេអ៊ែ័រ ផូសេដិន Poseiden (Video Inside)

រុស្ស៊ីបានបញ្ចប់រួចរាល់នូវនីតិវិធីច្បាប់ដាក់តំបន់ដូណេតស៍, លូហានស៍, ហ្សាប៉ូរីហ្សៀនិង Kherson ក្លាយជាទឹកដីរណបរបស់ខ្លួន ដែលការបញ្ចប់នូវនីតិវិធីនេះ កំពុងតែបង្ខិតការយក ចិត្តទុកដាក់របស់ពិភពលោកដែលចង់ដឹងថាតើវិមានក្រឹមឡាំងនឹងធ្វើអ្វីជាបន្ទាប់មកទៀត។ តើរុស្ស៊ីនឹងបាញ់អាវុធនុយក្លេអ៊ែ័រដើម្បីការពារទឹកដីក្នុងតំបន់ទាំង៤នោះដែរឬទេ? លោកម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញព្រឹត្តិការណ៍នេះ
-
ពលរដ្ឋ១៦៨គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង បានទទួលអំណោយ (Video Inside)

ស្ថានភាពជំនន់ទឹកឡើងដោយសារភ្លៀងក្នុងខេត្តភាគឧត្តរនិងពាយព្យ នៅមិនទាន់បានស្ងប់ នៅឡើយទេ។ ក្នុងខេត្តបន្ទាយមានជ័យ មនុស្សដែលបានស្លាប់ដោយសារករណីទឹកជំនន់ បានកើនដល់១៣នាក់ហើយ។ នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន បាននាំយក អំណោយ ចុះពិនិត្យស្ថានភាពពលរដ្ឋក្នុងកន្លែងមួយចំនួនដែលរងគ្រោះដោយសារគ្រោះធម្ម ជាតិនេះ។ អប្សរាណិតរាយការណ៍
-
មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១បិទបញ្ចប់ (Video Inside)

មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលើកទី៤១ រយៈពេល៥ថ្ងៃបានបញ្ចប់ទៅនៅ ថ្ងៃទី៥តុលាឆ្នាំ២០២២។ ប្រធានស្ដីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលោក រាចា រ៉ាន់ធៀ ស៊ិញ Raja Randhir Singh បាន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាសម្រាប់ការទទួលរៀបចំ និងអញ្ជើញបណ្ដាប្រទេសចលនាអូឡាំពិក មក ចូលរួមក្នុងមហាសន្និបាតដែលចាប់ផ្តើមតាំងពីថ្ងៃទី១តុលានោះមក។
-
អាជ្ញាធរថ្លែងថា២៤ម៉ោងមកនេះ គេទទួលបណ្តឹងតាមរកជនបរទេសចំនួន៧៥នាក់ (Video Inside)

អាជ្ញាធរបានថ្លែងថាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ, គេបានទទួលសំណើរកកិច្ចជួយ អន្តរាគមន៍ស្វែងរកនិងជួយសង្គ្រោះជនបរទេស៧៥នាក់។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមាន ក្រុមទុច្ចរិតដែលមានប្រ ភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេស កម្ពុជាដោយសន្យាឱ្យកម្រៃពល កម្មច្រើន។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន (Video Inside)

-
កម្ពុជា និងគុយបាប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី (Video Inside)

កម្ពុជាបានជម្រុញរកកិច្ចសហប្រតិបត្តិការខ្លាំងជាមួយគុយបាលើវិស័យកិច្ចសហប្រតិបត្តិ ការផ្នែកវិស័យសុខាភិបាល។ គុយបា បើទោះបីជាប្រទេសដ៏តូចមួយមានពលរដ្ឋប្រមាណជាង ១១លាននាក់នៅក្នុងតំបន់អឌ្ឍគោលខាងលិចនោះមែន ប៉ុន្តែជាប្រទេសដែលផលិតវ៉ាក់សាំង កូវីដ១៩ដោយខ្លួនឯង និងក៏ជាប្រទេសដែលមានវិធីការពារទប់ទល់ការឆ្លងបានល្អប្រសើរលើ ការទប់ស្កាត់និងការឆ្លងនៃជម្ងឺកូវីដ១៩ផងដែរ។
-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៧ពាន់នាក់ (Video Inside)

ប្រទេសអាស៊ានខ្លះ ត្រូវគេរាយការណ៍នៅថ្ងៃនេះថាមិនមានករណីឆ្លងកើតឡើងឡើយ។ នៅថ្ងៃនេះផងដែរ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេ នៅ ក្នុងអាស៊ាន នារយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ នៅថ្ងៃនេះមានប្រទេសតែ ៧ប៉ុណ្ណោះ នៅអាស៊ាន ដែលមានករណីឆ្លង និងស្លាប់ថ្មី ។ តើប្រទេសបីដែលមិនមានករណីឆ្លង និង ស្លាប់ថ្មីនោះជាប្រទេសណាខ្លះ ? អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
-
២៤ម៉ោងចុងក្រោយក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៤នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ នៅកម្ពុជា មានការថយ ចុះ ៤នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខឆ្លង ក្នុងរយៈពេល ២៤ម៉ោងមកនេះ មាន ៤នាក់ ដែលជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។ កម្ពុជាមានតួលេខអ្នកចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៤ តុលា បានកើនដល់ចំនួន ១៥លាន ១៩ម៉ឺន ៧ពាន់ ៩១១នាក់ ដែលស្មើនឹង ៩៤,៩៩ភាគរយ ។