-
បាតុភូតកម្តៅ El Nino ថយចុះក្រោយខែមេសា (Video Inside)

បាតុភូតកម្តៅអែលនីញ៉ូ El Nino បង្កភាពក្តៅរាំងស្ងួតហួតហែង នឹងត្រូវថយចុះបន្តិចម្តងៗវិញ ចាប់ពីខែឧសភា ដល់មិថុនា។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីខែឧសភា និងមិថុនា បាតុភូតកម្តៅអែលនីញ៉ូ នឹងស្ថិតនៅប្រមាណ ១០ភាគរយ រីឯបាតុភូត Enso-Neutral នឹងកើនឡើង៨៣ភាគរយ។ បាតុភូត ENSO ដែលជាបាតុភូត មួយស្ថិតក្នុងចន្លោះកណ្តាល នៃភាពត្រជាក់ និងភាពក្តៅ។ ការថយចុះនៃបាតុភូតកម្តៅ និងការឈានចូលមកដល់នៃបាតុភូត ENSO នឹងធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លះ ក្នុងដើមរដូវវស្សា ចាប់ពីថ្ងៃទី១ឧសភា ដល់៣០មិថុនា។ នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទកម្ពុជា សីតុណ្ហភាពមធ្យមអប្បបរមា នឹងស្ថិតក្នុងកម្រិត ២៦អង្សាសេ, សីតុណ្ហភាពក្តៅអតិបរមាធ្លាក់មកនៅត្រឹម ៣៦អង្សាសេ។ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី ៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់…
-
ប្រមុខរដ្ឋប្រទេសឡាវ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន (Video Inside)

ប្រមុខរដ្ឋនៃប្រទេសឡាវលោក ថងលុន ស៊ីសុលីត បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្ងៃទី២៣ មេសា ថ្ងៃដំបូង ដោយលោកបានជួបគាល់សវនាការជាមួយព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២៤, ប្រធានរដ្ឋ នៃប្រទេសឡាវ បានជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី គាំទ្រព្រឹត្តិការណ៍រៀបចំកីឡាធំ២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ (Video Inside)

កម្ពុជាដែលត្រៀមរៀបចំព្រឹត្តការណ៍កីឡាធំៗ យ៉ាងហោចចំនួន២ បានទទួលការសន្យាគាំទ្រពីអនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក តាង ហ្គ័រដុន ក្នុងឪកាសអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កម្ពុជានៅក្នុងខែកក្កដាឆ្នាំនេះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តការណ៍រៀបចំគុនចម្រុះ រកជើងឯកនៅអាស៊ីលើកទី២ រវាងពីថ្ងៃទី១១ ដល់១៣កក្កដា និងព្រឹត្តិការណ៍ដ៏ធំមួយទៀត នៃព្រឹត្តិការណ៍កីឡាយុវជន អូឡាំពិក អាស៊ីនាឆ្នាំ២០២៩។ អប្សរាណិតរាយការណ៍
-
មេហ្វូងដំរីព្រៃ ចេញពីដែនជម្រកកែវសីមា (Video Inside)

-
កម្ពុជា និងចិន សន្យា «រស់នៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក» (Video Inside)

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ការពង្រឹងកាន់ខ្លាំងក្លា នូវមិត្តភាពដែកថែបរវាងគ្នានិងគ្នា និងការសន្យារស់នៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ ការពង្រឹងមិត្តភាពដែកថែបកាន់តែខ្លាំងក្លាថែមទៀតនេះ បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានរួមមួយ រវាងប្រទេសទាំង២ បន្ទាប់ពីមានដំណើរទស្សនកិច្ច ៣ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ប្រធានរដ្ឋនៃប្រទេសឡាវគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ (Video Inside)

ប្រធានរដ្ឋនៃប្រទេសឡាវលោក ថងលុន ស៊ីសូលីត ដែលជាប្រធានសមាជិកគណៈកម្មការ ទន្លេមេគង្គ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីហ្វូណន-តេជោ។ ប្រសាសន៍បញ្ជាក់ការគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសកម្ពុជារវាងពីថ្ងៃទី២៣ ដល់២៤មេសា តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃដំបូង ប្រមុខរដ្ឋនៃប្រទេសឡាវ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា។ គម្រោងព្រែកជីកហ្វូណន-តេជោ តម្លៃ ១ពាន់ ៧០០លានដុល្លារ បានក្លាយទៅជាប្រធានបទមួយ ក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលើកយកមកជជែកគ្នា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត នៅវិមានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមរៀបរាប់ថា «បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេចតេជោរួចមកជុំវិញគំរោងព្រែកជីកតេជោ-ហ៊្វូណននោះរួចមក, ប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដោយគ្មានភាពអល់ឯកឡើយ»។ សម្តេចតេជោបានថ្លែងប្រាប់ប្រមុខរដ្ឋឡាវថា ព្រែកជីកហ៊្វូណន-តេជោ ដើរតួនាទីសំខាន់ណាស់ សម្រាប់ការតភ្ជាប់រវាងទន្លេទៅកាន់សមុទ្រកម្ពុជា…ហើយគំរោងនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថាន ឬរំហូរទឹកទន្លេមេគង្គនោះឡើយ។ ការគាំទ្ររបស់ឡាវ គឺជាផ្នែកមួយដ៏សំខាន់ ត្បិតឡាវ គឺជាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ បើសិនជាមានការទាមទារឱ្យមានការសម្រេចណាមួយ…
-
សៀមរាប និងកំពង់ឆ្នាំង ប្តូរវេនស្នងការដ្ឋាននគរបាលខេត្ត (Video Inside)

-
ចំណូលពីការរកស៊ីនាំកង់ចេញក្រៅប្រទេស បានធ្លាក់ចុះ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក (Video Inside)

វិបត្តិនៃសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យប្រាក់ចំណូលរកស៊ីពីអាជីវកម្មនាំកង់ពីប្រទេសកម្ពុជា ចេញលក់ក្រៅប្រទេសបានធ្លាក់ចុះ។ កង់គឺជាផលិតផលដ៏សំខាន់មួយ របស់កម្ពុជា សម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែក ជើង និងផលិតផលធ្វើដំណើរ។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ការនាំចេញកង់ រួមទាំងកង់អគ្គិសនីរបស់កម្ពុជា រវាងពីខែមករា ដល់ខែមីនា បានប្រាក់ចំណូលតែ ៩៦.៩លានដុល្លារតែប៉ុណ្ណោះ ដែលតម្លៃនេះបានធ្លាក់ចុះ ៤៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលរកចំណូលបាន ១៧០លានដុល្លារ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា ការបញ្ជាទិញកង់មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោក។ កម្ពុជាបច្ចុប្បន្នមានរោងចក្រផលិតកង់ចំនួន៥ ដែលកំពុងដំណើរការនៅកម្ពុជា។ រោងចក្រទាំងនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។ កង់ដែលផលិតនៅក្នុងប្រទេសកម្ពុជា ត្រូវបាននាំចេញភាគច្រើនទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប, ទៅកាន់សហរដ្ឋអាមេរិក, អង់គ្លេស និងប្រទេសកាណាដា។
-
អតីតតំណាងរាស្ត្រគណបក្សប្រឆាំងអង្វរករសុំក្តីសណ្តោសប្រណី វិលត្រឡប់ចូលមកក្នុងប្រទេស (Video Inside)

មនុស្សដែលធ្លាប់ឈ្លក់វង្វេងបំរើនយោបាយក្រុមឧទ្ទាមក្បត់ជាតិបីជំនាន់ បានបន្តចេញមុខសារភាពទោសកំហុសរបស់ខ្លួន និងអង្វរកររាជរដ្ឋាភិបាល សុំរកក្តីសណ្តោសប្រណី។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ថ្ងៃទី១៧មេសា តាមបណ្តាញសង្គម បានបញ្ជាក់ថា សម្តេចនឹងផ្តល់ឱកាសលើកលែងទោសឱ្យមនុស្សទាំងឡាយ ដែលចាញ់បោកទណ្ឌិត សម រង្ស៊ី វៀរលែងតែទណ្ឌិត សម រង្ស៊ី ម្នាក់គត់ ដែលជាមេខ្លោងជនក្បត់ជាតិបីជំនាន់។ អប្សរាណិតរាយការណ៍
-
រដ្ឋសភាជ្រើសតំណាងរាស្ត្រ២រូប ជំនួសអាណ្ណត្តិសម្តេចតេជោ និងលោក ប្រាក់ សុខុន (Video Inside)

រដ្ឋសភា គ្រោងជ្រើសបេក្ខភាពតំណាងរាស្ត្រ ២រូប ជំនួសអាណ្ណត្តិតំណាងរាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាក់ សុខុន ដែលបានទទួលតំណែងកំពូល និងខ្ពង់ខ្ពស់ក្នុងស្ថាប័នព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាក់ សុខុន បានដាក់ពាក្យសុំលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី៧ មុនសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា។ សម័យប្រជុំព្រឹទ្ធសភា ថ្ងៃទី៣ មេសា បានជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាអាណ្ណត្តិថ្មី រីឯលោក ប្រាក់ សុខុន ជាអនុប្រធានទី១។ ខណៈដែលអាសនៈតំណាងរាស្ត្រ របស់សម្តេចតេជោ និងលោក ប្រាក់ សុខុន នៅមិនទាន់មានអ្នកជំនួស, រដ្ឋសភានៅថ្ងៃទី២៥មេសា នឹងបន្តសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីផ្តល់សុពលភាពដល់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ២រូបគឺលោក ចាប ម៉ុច និងលោក ទេព សុធីរ នៃខេត្តកណ្តាល។ លោក ចាប ម៉ុច តំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល នឹងជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន,…