Category: កម្មវិធីព័ត៌មាន

  • តើ «ប្រព័ន្ធបញ្ជរតែមួយជាតិ» មានសារៈសំខាន់យ៉ាងណា ចំពោះប្រទេសកម្ពុជា? (Video Inside)

    តើ «ប្រព័ន្ធបញ្ជរតែមួយជាតិ» មានសារៈសំខាន់យ៉ាងណា ចំពោះប្រទេសកម្ពុជា? (Video Inside)

    កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ឧសភានេះនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដែលជាសមិទ្ធផលថ្មីមួយទៀត នៃការកសាងរដ្ឋាភិបាលឌីជីថល។ តើប្រព័ន្ធបញ្ជរតែមួយជាតិ មានសារៈសំខាន់យ៉ាងណាចំពោះប្រទេសកម្ពុជា? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំមីយ៉ាន់ម៉ា ពិចារណាសំណើចង់ជួបជជែកជាមួយលោកស្រី អង់សាន ស៊ូជី តាមប្រព័ន្ធអនឡាញ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំមីយ៉ាន់ម៉ា ពិចារណាសំណើចង់ជួបជជែកជាមួយលោកស្រី អង់សាន ស៊ូជី តាមប្រព័ន្ធអនឡាញ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានប្រាប់មេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងការជជែកគ្នាមួយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៧ឧសភានេះ និងបានស្នើរកការជួបជជែកតាមប្រព័ន្ធវីដេអូ ជាមួយនឹងលោកស្រី អង់សាន ស៊ូជី។ លោកស្រី អង់ សានស៊ូជី អាយុ៧៨ឆ្នាំ ត្រូវបានគេដាក់គុក ក្រោយមានព្រឹត្តិការណ៍ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែលោកស្រីត្រូវបានគេបញ្ជូនមកឃុំឃាំងក្នុងផ្ទះវិញ កាលពីខែមេសា ឆ្នាំ២០២៤នេះ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានស្នើសាជាថ្មីម្តងទៀត ចំពោះលោក មីន អោងឡាំង ក្នុងការពិចារណាលើសំណើរៀបចំ ឲ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ និងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសាកសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំ នៅក្នុងកិច្ចការអាស៊ាន។ លោក មីន អោងឡាំង ក្នុងប្រសាសន៍ឆ្លើយតប បានសន្យាថា នឹងយកសំណើរបស់សម្តេច ទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ ជំនួបអនឡាញរវាងសម្តេចតេជោ និងមេដឹកនាំមីយ៉ាន់ម៉ា ថ្ងៃទី៧ឧសភា គឺនៅបន្ទាប់ពីមានសារលិខិតរបស់លោក មីន…

  • កាកបាទក្រហមខេត្តព្រះវិហារចុះជួយពលរដ្ឋដែលរងគ្រោះ (Video Inside)

    កាកបាទក្រហមខេត្តព្រះវិហារចុះជួយពលរដ្ឋដែលរងគ្រោះ (Video Inside)

    កាកបាទក្រហម បានប្រញាប់ឆ្លើយតបចំពោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ។ ក្រុងព្រះវិហារដែលរងនឹងសីតុណ្ហភាពក្តៅអស់រយៈពេលជាយូរខែ បានទទួលការធ្លាក់ភ្លៀងមួយមេជាលើកដំបូង ប៉ុន្តែការធ្លាក់ភ្លៀងនេះ មិនបានបង្កក្តីរីករាយដល់ពលរដ្ឋ ដែលរង់ចាំនូវទឹកភ្លៀងលើកទីមួយនេះឡើយ។ ភ្លៀងលើកដំបូងកាលពីយប់ថ្ងៃទី២៨មេសា បានបង្កការខូចខាតដល់ផ្ទះសំបែង, ដើមឈើបាក់, បង្គោលភ្លើងរលំ ដោយសារតែករណីខ្យល់កន្ត្រាក់។ កាកបាទក្រហមខេត្ត បានចុះធ្វើអនុ្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនោះ។ អប្សរាណិតរាយការណ៍

  • សាលសន្និសីទដេប៉ាតឺម៉ង់ភាសាជប៉ុន តម្លៃជាង ១១ម៉ឺនដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ (Video Inside)

    សាលសន្និសីទដេប៉ាតឺម៉ង់ភាសាជប៉ុន តម្លៃជាង ១១ម៉ឺនដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ (Video Inside)

    សាលសន្និសីទដេប៉ាតឺម៉ង់ភាសាជប៉ុន និងសមិទ្ធផល ដែលបានចំណាយថវិកាសាងសង់ ចំនួន ១១ម៉ឺន ៣ពាន់ ២៣៤ដុល្លារអាមេរិក នៃជំនួយសប្បុរសជនជប៉ុន ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ហើយ ក្នុងពិធីមួយក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កងកម្លាំងកម្ពុជា-ឡាវ ពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែនរួម នៃប្រទេសទាំងពីរ (Video Inside)

    កងកម្លាំងកម្ពុជា-ឡាវ ពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែនរួម នៃប្រទេសទាំងពីរ (Video Inside)

    កម្ពុជា-ឡាវបានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែនរួម របស់ប្រទេសទាំងពីរ។ កិច្ចប្រជុំរួមគ្នានេះថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ បានធ្វើតាមរយៈជំនួប នៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ដែលជាកិច្ចប្រជុំពិភាក្សាលើកទី២ ប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។ តើកិច្ចប្រជុំនេះ បានទទួលលទ្ធផលអ្វីខ្លះ? អប្សរាណិតរាយការណ៍

  • តុលាការកាត់ទោសដាក់គុកអស់មួយជីវិតជនជាតិថៃបីនាក់ ដែលដឹកជញ្ជូនគ្រឿងញៀន ៤០គីឡូក្រាម (Video Inside)

    តុលាការកាត់ទោសដាក់គុកអស់មួយជីវិតជនជាតិថៃបីនាក់ ដែលដឹកជញ្ជូនគ្រឿងញៀន ៤០គីឡូក្រាម (Video Inside)

    តុលាការបានសម្រេចកាត់ទោសជនជាតិថៃចំនួន ៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់។ ការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិតនេះ បានធ្វើដោយសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីបានរកឃើញថា ជនជាតិថៃទាំង៣នាក់នោះ មានទោសកំហុសនូវបទ «ដឹកជញ្ជូន ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត»។ ជនជាតិថៃដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ទាំងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប នៅចំណុចផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ដោយក្រុមជនជាតិថៃទាំងនោះ បានបើករថយន្តបំបុក និងប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ចចំនួន ៨គ្រាប់ថែមទៀត។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានបាញ់តបតបណ្តាលឱ្យជនសង្ស័យជាតិថៃម្នាក់ បានស្លាប់ និងម្នាក់បានរងរបួស។ គ្រឿងញៀនជាង ៤០គីឡូក្រាម, អាវុធខ្លី ២ដើម ត្រូវបានសមត្ថកិច្ចរឹបអូសយកក្នុងពេលនោះ។ ច្បាប់ក្នុងប្រទេសថៃ បានតម្រូវឱ្យមានការកាត់ទោសប្រហារជីវិត ដល់អ្នកធ្វើចរាចរគ្រឿងញៀន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ទោសបានកំណត់ត្រឹមតែដាក់គុកអស់មួយជីវិតតែប៉ុណ្ណោះ បើសិនជាលក្ខណៈធ្ងន់ធ្ងរ។

  • ក្រុមការងារអន្តរាគមន៍ពិសេសខុទ្ទកាល័យនាយករដ្ឋមន្ត្រី ធ្វើចំណាត់ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តស្ទឹងត្រែង (Video Inside)

    ក្រុមការងារអន្តរាគមន៍ពិសេសខុទ្ទកាល័យនាយករដ្ឋមន្ត្រី ធ្វើចំណាត់ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តស្ទឹងត្រែង (Video Inside)

    អំពើទន្ទ្រានដីដ៏ធំសម្បើមមួយ ត្រូវគេរាយការណ៍កើតឡើង នៅក្នុងខេត្តស្ទឹងត្រែង។ ក្រុមការងារអន្តរាគមន៍ពិសេស នៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី ត្រូវគេរាយការណ៍បានចុះទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីទប់ស្កាត់នូវបទល្មើសធនធានធម្មជាតិទាំងនោះ។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោអបអរសាទរខួប២៥ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន (Video Inside)

    សម្តេចតេជោអបអរសាទរខួប២៥ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអបអរខួប២៥ឆ្នាំ របស់កម្ពុជា ដែលបានក្លាយជាសមាជិកអាស៊ាន និងចាត់ទុកថា «ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យ នៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងការពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួន កាន់តែសកម្មនៅក្នុងតំបន់»។ កម្ពុជាបានក្លាយជាសមាជិករបស់អាស៊ាននៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៩៩ គឺនៅច្រើនខែបន្ទាប់ពីកម្ពុជាអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ។ កម្ពុជាក្រោយការធ្វើសមាហរណកម្មរបស់ខ្លួន ក្នុងអង្គការតំបន់នេះមក បានពង្រីកទំនាក់ទំនងរបស់ខ្លួន កាន់តែធំលើវិស័យនយោបាយ និងសេដ្ឋកិច្ច ជាពិសេសភាពដៃគូសេដ្ឋកិច្ចជាយុទ្ធសាស្ត្រក្នុងតំបន់ RCEP ដែលបានជួយជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងដែលបានផ្តល់ប្រយោជន៍ធំធេង សម្រាប់កម្ពុជា។ សម្តេចតេជោបានសរសេរថា «អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ, ផ្នែកនយោបាយ សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។

  • ជំនួបក្រៅផ្លូវការរវាងសម្តេចតេជោ និងព្រះចៅស៊ុលតង់ ទទួលការចាប់អារម្មណ៍ ក្នុងតំបន់ និងពិភពលោក (Video Inside)

    ជំនួបក្រៅផ្លូវការរវាងសម្តេចតេជោ និងព្រះចៅស៊ុលតង់ ទទួលការចាប់អារម្មណ៍ ក្នុងតំបន់ និងពិភពលោក (Video Inside)

    ដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់ព្រះចៅស៊ុលតង់ នៃប្រទេសប្រុយណេ ដើម្បីការទទួលអាហារពេលព្រឹក ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន បានទទួលការចាប់អារម្មណ៍ពីពលរដ្ឋ ក្នុងតំបន់ និងពិភពលោក។ រួបភាពនៃជំនួបទទួលទានអាហារពេលព្រឹក ថ្ងៃទី៣០មេសា និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជូនដំណើរព្រះចៅស៊ុលតង់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទទួលការចុច Like ចូលមើលពីមនុស្សច្រើនសិបម៉ឺននាក់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍

  • ព្រះមហាក្សត្រយាងសាកសួរសុខទុក្ខប្រជានុរាស្ត្រនៅខេត្តកំពង់ធំ (Video Inside)

    ព្រះមហាក្សត្រយាងសាកសួរសុខទុក្ខប្រជានុរាស្ត្រនៅខេត្តកំពង់ធំ (Video Inside)

    ព្រះករុណាព្រះមហាក្សត្រ បានយាងទៅកាន់ខេត្តកំពង់ធំ នៅថ្ងៃទី៣០មេសា ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងយាងទតពិនិត្យដោយផ្ទាល់ នៅជីវភាពពលរដ្ឋរស់នៅតាមផ្ទះផងដែរ។ ព្រះរាជដំណើររបស់ព្រះអង្គ បានធ្វើទៅកាន់ភូមិអូររំចេក និងភូមិប្រាំងសំរោង ឃុំច្រនាង នៃស្រុកតាំងគោក។ អប្សរាណិតរាយការណ៍