-
ឃាត់ខ្លួនអ្នកសារព័ត៌មាន២រូប នៅតាកែវ ដោយសាររៀបចំឈុតឆាកសម្តែងគ្មានការពិត (Video Inside)
អ្នកសារព័ត៌មាន២រូប ក្នុងខេត្តតាកែវ ដែលបានរៀបចំឈុតឆាកសម្តែង ក្នុងបំណងចង់ឱ្យសាធារណមតិថ្កោលទោសចំណាត់ការរដ្ឋបាលខេត្ត ត្រូវបានគេឃាត់ខ្លួន ប៉ុន្តែបានដោះលែងមកវិញ ក្រោយការធ្វើកិច្ចសន្យារាងចាល។ យោងតាមក្រមសីលធម៌របស់អ្នកសារព័ត៌មាន ការរៀបចំឈុតឆាកសម្តែងគ្មានការពិត ដោយអ្នកសារព័ត៌មានខ្លួនឯងនោះ គឺជាអំពើផ្ទុយពីក្រមវិជ្ជាជីវៈ។ អប្សរាណិតរាយការណ៍
-
បុរសអាយុ៤៤ឆ្នាំស្លាប់ដោយសារពស់ស្រកាចាស់ចឹកនៅសៀមរាប (Video Inside)
បុរសអាយុ៤៤ឆ្នាំម្នាក់ ត្រូវបានពស់ស្រកាចាស់ ចឹក បណ្តាលឱ្យស្លាប់ក្នុងហេតុការណ៍មួយ ដែលគិតថាពស់នោះជាពស់ថ្លាន់។ ករណីស្លាប់ដោយសារពស់ស្រកាចាស់ចឹកស្លាប់បុរស ឈ្មោះ សឿ សឿន បានកើតឡើងនៅម៉ោង១២កន្លះរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រស់នៅភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ យោងតាមសមត្ថកិច្ច បុរសឈ្មោះ សឿ សឿន នោះ ពេលបានឃើញពស់ស្រកាចាស់ ដែលមានភិនភាគដូចពស់ថ្លាន់ ដែលបានវារចូលរន្ធ ក៏បបួលប្អូនបង្កើតនឹងក្មួយប្រុសទៅចាប់ ដែលស្ថិតនៅចម្ងាយពីផ្ទះប្រវែង ៤០០ម៉ែត្រ។ បុរសឈ្មោះ សឿ សឿន នោះ ត្រូវគេនិយាយថា គាត់លូកដៃចូលរន្ធ ដើម្បីចាប់ពស់ ដោយគិតស្មានថាពស់ថ្លាន់ ប៉ុន្តែសត្វពស់នោះបានចឹកដៃឆ្វេង ចំម្រាមកណ្តាល ក្រោយទាញយកពស់នោះចេញពីរន្ធ និងក្រោយមកទើបបានដឹងថាជាពស់ស្រកាចាស់។ សាច់ញាតិបានប្រញាប់ដឹកបុរសឈ្មោះ សឿ សឿន មកផ្ទះ និងបានដឹកបន្តទៅមណ្ឌលសុខភាពល្វាក្រាំង ប៉ុន្តែគាត់បានស្លាប់នៅតាមផ្លូវតែម្ដង។
-
អគ្គមេបញ្ជាការកងទ័ពកម្ពុជាទទួលជួបមេបញ្ជាការវៀតណាមការពាររដ្ឋធានីហាណូយ (Video Inside)
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបមេបញ្ជាការវៀតណាម នៃបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ លោកឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត (NGUYEN QUOC DUYET) នៅថ្ងៃទី១៥ឧសភានេះ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកជុំវិញទំនាក់ទំនងរវាងប្រទេសទាំង២ ដែលមានតាំងពីដើមរៀងមក និងបានបន្តរហូតមកដល់បច្ចុប្បន្ន ដែលចំណងសាមគ្គីភាពនៅតែបន្ត ការពូនជ្រុំ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ មានការរីកចម្រើនរឹងមាំជាលំដាប់ ដោយគ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ។ កម្ពុជានិងវៀតណាម មានចំណងទំនាក់ទំនងស្អិតល្មួតរវាងគ្នា បើទោះបីជាមានពួកប្រតិកិរិយា ព្យាយាមចង់បំបែកទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងរឿងបញ្ហាព្រែកជីកហ៊្វូណនយ៉ាងណាក៏ដោយ។ អគ្គមេបញ្ជាការកងទ័ពកម្ពុជានៅបានថ្លែងអំណរគុណដល់បក្សរដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងបានឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា សម្ភារៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញក្នុងមួយឆ្នាំៗ រួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យមានភាពរីកចម្រើន។ លោកឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានថ្លែង រំលឹកឡើងវិញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាង មានទំនាក់ទំនងជាប្រពៃណី ធ្លាប់កៀកស្មើគ្នាជួយគ្នាទៅវិញទៅមក តស៊ូប្រយុទ្ធប្រឆាំងពួកអាណានិគមនិយម ក៏ដូចជាការរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត…
-
សមយុទ្ធនាគមាសទី៦ ចាប់ផ្តើមថ្ងៃទី១៦នេះ (Video Inside)
សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ឧសភា ដែលនឹងមានការចូលរួមពីកងកម្លាំងរបស់ប្រទេសទាំង២ ចំនួនជាង ២ពាន់នាក់ និងនាវាចម្បាំង ១៤គ្រឿង។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅថ្ងៃទី១៥ឧសភានេះ បានចុះត្រួតពិនិត្យការរៀបចំនានា នៅមួយថ្ងៃមុនសមយុទ្ធនាគមាសទី៦ ចាប់ផ្តើមជាផ្លូវការ។ នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ព រំដោះប្រជាជនចិនឧត្តមនាវីទោ កៅស៊ីវ ឈីង និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យការរៀបចំនៅមួយថ្ងៃមុននេះផងដែរ។ នេះជាសមយុទ្ធក្នុងទ្រង់ទ្រាយធំ មួយដែលរំពឹងថានឹងមានការចូលរួមពីនាវាចិន ជិនហ្គាង ស្ហាន Jinggangshan និងនាវាឈី ជីហ្គ័ង Qijiguang ក្នុងដែនទឹកនៃប្រទេសកម្ពុជា។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទបាន លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងថាសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិនលើកទី៦នេះ នឹងមានកងទ័ពកម្ពុជាជាង ១ពាន់ ៣០០នាក់ ខណៈកងទ័ពចិន ចំនួនជាង ៧០០នាក់ ក្នុងនោះមាននាវាចម្បាំងរបស់ចិនខ្នាតធំចំនួន ៣គ្រឿង និងវាកម្ពុជាចំនួន ១១គ្រឿង។ មន្ត្រីនាំពាក្យយោធាកម្ពុជាបានថ្លែងថា សមយុទ្ធនេះ គឺដើម្បីការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រកាសដកតំណែងមន្ត្រីណាដែលឡើងដោយសារការ «រត់ការ» (Video Inside)
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានប្រកាសដកតំណែងមន្ត្រីរូបណាដែល «រត់ការ» ដើម្បីទទួលបានតួនាទីនៅក្នុងក្របខណ្ឌក្រសួងបរិស្ថាន។ ការប្រកាសរបស់លោករដ្ឋមន្ត្រីបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានកំណត់អាទិភាព «ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ» ជាកត្តាចំបងដោយមន្ត្រីរាជការជ្រើសរើសចូលបំរើក្នុងក្រសួង និងស្ថាប័ន គឺជាមន្ត្រីមានសមត្ថភាព, មានគុណភាព និងមានប្រសិទ្ធភាព ដោយមិនមែនជាមន្ត្រីដែលត្រូវឡើងតំណែង ដោយអំពើសូកប៉ាន់ណាមួយឡើយ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា «បើការដំឡើងឋានៈដល់អ្នកណាមួយដោយការហ៊ានចាយលុយ គឺខ្ញុំសូមដកតំណែងនោះវិញ»។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ការតំឡើងឋានៈរបស់មន្ត្រី គឺធ្វើឡើងតាមរយៈសមត្ថភាព ចំណេះដឹង បទពិសោធន៍ការងារ និងការទទួលខុសត្រូវរបស់មន្ត្រីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបំពេញទស្សនកិច្ច៤ថ្ងៃនៅសាធារណរដ្ឋកូរ៉េ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ កំពុងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរវាងពីថ្ងៃទី១៥ដល់១៨ឧសភា គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េលោក យូន សកយ៉ល។ អប្សរាណិតរាយការណ៍
-
តម្លៃប្រេងសាំង បន្ដធ្លាក់ចុះ (Video Inside)
តម្លៃប្រេងសាំង បានបន្ដថយចុះបន្ដែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤, ប្រេងសាំងធម្មតាមាន តម្លៃចំនួន៤ពាន់៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានធ្លាក់ចុះចំនួន ១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះចំនួន ៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ នៅតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៤ពាន់៩០០រៀល និងនៅស្ថានីយ៍ខ្លះទៀត គឺមានតម្លៃចំនួន ៤ពាន់៩៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)
កម្រិតទឹកភ្លៀង ត្រូវបានព្យាករណ៍ថា នឹងកើនឡើងតិចតួចរវាងពី១៥ទៅ២៥ភាគរយ ខណៈកម្ដៅថយចុះក្នុងរវង្វង់ពី២៤ទៅ៣៦អង្សាសេ។ គួរបញ្ជាក់កាលពីសប្តាហ៍មុនកម្រិតទឹកភ្លៀង មានរវាងពី១០ទៅ២០ភាគរយ គ្រាដែលសីតុណ្ហភាពកំដៅអតិបរមារវាងពី៣៥ដល់៣៧អង្សាសេ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា នៅតំបន់វាលទំនាបដែលមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដីចំនួន ២៥ភាគរយ។ ចំណែកនៅតំបន់ខ្ពង់រាបដែលរួមមានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីចំនួន ២០ភាគរយ។ ដោយឡែក នៅតំបន់មាត់សមុទ្ទ នោះវិញ ដែលរួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃ ដីចំនួន១៥ភាគរយ។
-
សត្វដំរីញីឈ្មោល នៃអំណោយប្រទេសឡាវ ដាក់ឱ្យរស់នៅសួនសត្វ «ភ្នំតាម៉ៅ» (Video Inside)
កម្ពុជាបានទទួលដំរីញីឈ្មោលមួយគូ អាយុ៣ឆ្នាំពីប្រទេសឡាវ ក្នុងពិធីមួយដែលបានរៀបចំធ្វើនៅនៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ» ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសទាំង២។ សត្វដំរីញីឈ្មោះរំដូល និងសត្វដំរីឈ្មោលឈ្មោះចម្ប៉ា គឺជាអំណោយរបស់ប្រធានាធិបតីឡាវ លោក ថងលុន ស៊ីសុលីត ថ្វាយចំពោះព្រះមហាក្សត្រខ្មែរ សម្តេចបរមនាថនរោត្តម សីហមុនី ក្នុងឱកាសដែលប្រធានរដ្ឋឡាវ បានធ្វើទស្សនកិច្ចជាផ្លូវការ ក្នុងប្រទេសកម្ពុជា កាលពីក្នុងអម្លុងខែមេសា ឆ្នាំ២០២៤។ ពិធីប្រគល់សត្វដំរីនេះ បានធ្វើកាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៤។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋប្រយ័ត្នគណនីក្លែងក្លាយ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នដោយសារមានក្រុមអនាមិកបានបង្កើតគណនីក្លែង Fake Account ដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ។ ប្រសាសន៍ជូនដំណឹងនេះ បានធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ការបង្កើតគណនីក្លែងមួយចំនួន តាមបណ្តាញសង្គមហ្វេសប៊ុកផង, តាមតេឡេក្រាមផង របស់គណនីអនាមិក ដែលសរសេរណែនាំឱ្យមានការបំពេញទិន្នន័យ ដើម្បីឈ្នះប្រាក់រង្វាន់ច្រើនរយដុល្លារ, គណនីក្លែងខ្លះទៀត បានណែនាំឱ្យចុចតំណភ្ជាប់ ដើម្បីទទួលបានប្រាក់រង្វាន់, គណនីខ្លះបោកបញ្ជោតឱ្យដាក់ប្រាក់វិនិយោគ និងមានគណនីក្លែងដទៃទៀត ដែលសុទ្ធសឹងជាអំពើខុសច្បាប់។ សម្តេចតេជោបានថ្លែងអំពាវនាវប្រាប់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះគណនីក្លែងទាំងនោះ ដែលធ្វើឡើងក្នុងគោលបំណងអាក្រក់តែប៉ុណ្ណោះ។ សម្តេចតេជោបានសរសេរព្រមានដល់អ្នកបង្កើតគណនីក្លែងទាំងនោះ «ត្រូវផ្អាកសកម្មភាពជាបន្ទាន់»។