-
ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា អាណត្តិទី៤ (Video Inside)
ការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសនឹងមកដល់នៅថ្ងៃទី២៦ឧសភាខាងមុខនេះហើយ។ គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាសម្រេចរកជោគជ័យដូចតាមផែនការរំពឹងទុក។ តើគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារកជ័យជំនះនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រអ្វីខ្លះរបស់ខ្លួន? អប្សរាណិតរាយការណ៍
-
អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន ទស្សនកិច្ចកម្ពុជា សប្តាហ៍ក្រោយ (Video Inside)
អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន គ្រោងនឹងបំពេញទស្សនកិច្ច ៤ថ្ងៃ ក្នុងប្រទេសកម្ពុជា ដែលនឹងអញ្ជើញថ្នាក់ដឹកនាំកំពូល នៃស្ថាប័នរដ្ឋ។ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដំណើរទស្សនកិច្ចលោក ស្ហូរ៉ាត ហ្សាគៀ Shohrat Zakir និងគណៈប្រតិភូក្នុងសប្តាហ៍ក្រោយ នឹងមានរវាងពីថ្ងៃទី២១ដល់២៤ឧសភា។ គណៈប្រតិភូសភាតំណាងប្រជាជនចិន នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន, ជួបប្រធានរដ្ឋសភាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកស្ហូរ៉ាត ហ្សាគៀ នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជា កិត្តិសេដ្ឋាបណ្ឌិត ជាម យាប ផងទៀត។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំង២។
-
សមត្ថកិច្ចបង្ហាញមុខក្មេងទំនើងពាក់ព័ន្ធអំពើប្លន់ និងហិង្សា ទៅតុលាការ (Video Inside)
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១៤នាក់ ពាក់ព័ន្ធអំពើប្លន់ និងការប្រើហិង្សាទៅតុលាការ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងថា ជនសង្ស័យនៃក្រុមក្មេងទំនើងទាំង ១៤នាក់នេះ មានខ្លះពាក់ព័ន្ធនឹងអំពើវាយប្លន់យកទ្រព្យសម្បត្តិ, ការប្រើហិង្សាដោយចេតនា, បទល្មើសបង្ករអុកឡុកធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងទាំង១៤នាក់នេះ ត្រូវបានបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១៧ មុនការបញ្ជូនទៅតុលាការនោះ រួមមាន ក្រុមដាក់រហ័សនាមខ្លូនឯង ក្រុមលីអូហោះ (LH) នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ក្រុម «ស៊ីខេកាហ្វេកុង» នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១ (CV1)។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកអាណាព្យាបាល ជួយអប់រំណែនាំកូនចៅ, មិនត្រូវបណ្តែតបណ្តោយឱ្យក្មេងពាក់ព័ន្ធនឹងអំពើសេពគប់នឹងភាពអាក្រក់ និងអំពាវនាវដល់លោកគ្រូអ្នកគ្រូ សូមចូលរួមកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីការចាត់វិធានការទប់ស្កាត់ករណីក្មេងទំនើង និងជួយអប់រំសិស្សមិនត្រូវធ្លាក់ក្នុងគន្លងឧបាយមុខឡើយ។
-
សម្តេចធិបតីទទួលជួបបណ្តាក្រុមហ៊ុនកូរ៉េដែលចង់បណ្តាក់ទុននៅកម្ពុជា (Video Inside)
បណ្តាក្រុមហ៊ុនវិនិយោគទុនបរទេសនានា បានអញ្ជើញជួបសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីការស្វែងរកឱកាសបណ្តាក់ទុនវិនិយោគលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ តើក្រុមហ៊ុនអ្វីខ្លះ ដែលចង់មកបណ្តាក់ទុននៅលើទឹកដីកម្ពុជា? អប្សរាណិតរាយការណ៍
-
សម្តេចតេជោទទួលជួបប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា (Video Inside)
សម្តេចតេជោ នៅថ្ងៃទី១៧ឧសភា បានទទួលជួបប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា លោក វ៉ាំងសង់ អេប៊្លេ ដែលថ្លែងថា ក្នុងដំណើរមកកម្ពុជាចំនួន១០លើករួចមកហើយនោះ វាជាលើកដំបូងបង្អស់ ដែលលោកបានជួបដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ ជំនួបរវាងសម្តេចតេជោ ប្រធានព្រឹទ្ធសភាជាមួយនឹងលោក វ៉ាំងសង់ អេប៊្លេ ដែលជាសមាជិកព្រឹទ្ធសភាបារាំងផងដែរនោះ បានផ្តោតខ្លាំងលើវិស័យវប្បធម៌។ អប្សរាណិតរាយការណ៍
-
ផ្ទុះមីនតោននៅព្រះវិហារ បណ្តាលអោយបុរសម្នាក់រងរបួស (Video Inside)
មីនតោនមួយគ្រាប់បានផ្ទុះឡើងនៅក្នុងខេត្តព្រះវិហារ បណ្តាលឱ្យបុរសអាយុ២៤ឆ្នាំម្នាក់រងរបួស ក្នុងពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ។ ត្រាក់ទ័រដែលបានកិនលើគ្រាប់មីនបានខូចខាតខ្ទេចខ្ទី។ ខេត្តព្រះវិហារនៅមិនទាន់ប្រកាសជាខេត្តអស់គ្រាប់មីននៅឡើយទេ ប៉ុន្តែមានគម្រោងនឹងក្លាយជាខេត្តអស់គ្រាប់មីនក្នុងឆ្នាំ២០២៤នេះ។ ហេតុការណ៍ផ្ទុះមីនតោនបណ្តាលឱ្យរបួសយុវជនឈ្មោះ ឡាត់ វ៉ាន់ណេត នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសែនរុងរឿង៥, ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្ពុជាដែលឆ្លងកាត់អតីតកាលសង្គ្រាមស៊ីវិលរយៈពេល២៨ឆ្នាំ មានមនុស្សស្លាប់ និងរងរបួស ដោយសារគ្រាប់មីនជាច្រើនសិបម៉ឺននាក់។ កម្ពុជាបានដាក់ចេញនូវទិសដៅអស់គ្រាប់មីន ទាំងស្រុងក្នុងឆ្នាំ២០២៥។
-
ក្រសួងមហាផ្ទៃធ្វើខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ (Video Inside)
ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ លោក ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា គឺជាទិវារំឭកនូវថ្ងៃចាប់បដិសន្ធិ នៃកងកម្លាំងនគរបាលជាតិ ដែលជាអង្គប្រតិបត្តិច្បាប់» ក្រោមស្នាព្រះហស្ថរបស់ព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានថ្លែងក្នុងឱកាសនោះណែនាំអំពីកិច្ចការដែលត្រូវបន្ត ចូលរួមក្នុងនោះរួមមាន៖ ១.ត្រូវបន្តថែរក្សាសុខសុវត្ថិភាព សន្តិភាព សេ្ថរភាព នយោបាយក្នុង សង្គមជាតិ។ ២.ត្រូវបន្តថែរក្សាកេរ្តិ៍ដំណែលរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងគោលដៅពង្រីកនូវគុណភាព ដែលសម្រេចបាន ក្នុងរយៈពេលកន្លងមក និង៣. សូមឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលដៅ ដើម្បីសម្រេចបានភាពសុខដុមរមនាក្នុងសង្គម ដោយត្រូវធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ និងមិនមែនជាម្ចាស់ប្រជាពលរដ្ឋ បញ្ជាស្រេចតែនឹងចិត្តនោះទេ។ អភិសន្តិបណ្ឌិត ស សុខា បានបំពាក់គ្រឿងឥស្សរិយយស បំពាក់លើទង់ទាំង៨ របស់ស្ថាប័ន ចំណុះក្រសួងមហាផ្ទៃ រួមមានអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ,…
-
សម្តេចតេជោព្រមានអ្នកប៉ុនប៉ងចង់បំបែកផ្ទៃក្នុងដឹកនាំគណបក្សប្រជាជនកម្ពុជា (Video Inside)
អំពើប៉ុនប៉ងមួយដែលចង់បំបែកផ្ទៃក្នុងដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ជាក់បកស្រាយយ៉ាងច្បាស់លាស់ទៅវិញ ពីសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ក្នុងប្រសាសន៍តាមប្រព័ន្ធវីដេអូបង្ហោះតាមបណ្តាញសង្គមជាសាធារណៈ បានព្រមានថា មិនបណ្តោយឱ្យមានអំពើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនយោបាយ របស់គណបក្សដែលកំពុងកាន់អំណាចនេះឡើយ។ គម្រោងព្រែកជីកហ្វូណនតេជោ ធ្លាប់ត្រូវបានប្រទេសវៀតណាម លើកឡើងនូវការបារម្ភរបស់ខ្លួនផង ដែរពាក់ព័ន្ធនឹងលំហូរទឹកសមុទ្ទចូលក្នុងទន្លេមេគង្គ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងខែធ្នូ ឆ្នាំ២០២៣, សម្តេចធិបតីបានប្រាប់មេដឹកនាំវៀតណាមវិញថា គម្រោងព្រែកជីកហ្វូណនតេជោ មិនបង្កឱ្យផលប៉ះពាល់ជាអវិជ្ជមាន ដល់លំហូរទឹកទន្លេមេគង្គឡើយ។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង បានព្យាយាមរកវិធីដែលវៀតណាមព្រួយបារម្ភទាំងនេះ បង្កើតជាព័ត៌មានក្លែងក្លាយជាច្រើន ក្នុងទិដ្ឋភាពឱ្យគេមើលឃើញថា វៀតណាម និងកម្ពុជា កំពុងមានជម្លោះរវាងគ្នា ដោយសារតែគម្រោងព្រែកជីកហ៊្វូណនតេជោ។ សម្តេចតេជោបានថ្លែងថាគម្រោងព្រែកជីកហ្វូណនតេជោ មិនមែនត្រឹមតែដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្រាប់ការដឹកជញ្ជួនផ្លូវទឹករបស់កម្ពុជាប៉ុណ្ណោះទេ។ ចំណុចមួយទៀតដែលលើសពីផលប្រយោជន៍សេដ្ឋកិច្ចជាតិនោះ គឺឯករាជ្យភាពនយោបាយ។ សម្តេចតេជោបានថ្លែងថា កម្ពុជានឹងមិនធ្វើជាសត្រូវរបស់ប្រទេសណាមួយឡើយ និងសម្តេចរំពឹងថាវៀតណាមក៏ចង់ឱ្យកម្ពុជាឯករាជ្យដែរ។ ប្រវត្តិសាស្ត្រកំពុងកត់ត្រាថា កម្ពុជាក្នុងសម័យតេជោសែន អ្វីដែលមេដឹកនាំខ្មែរជំនាន់មុននៅមិនទាន់ធ្វើបាន និងមិនអាចធ្វើបាន ត្រូវបានធ្វើ និងកំពុងធ្វើជាបន្តទៀត ក្នុងសម័យកាលនេះ ជាពិសេសចាប់តាំងពីកម្ពុជាអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយប្រមុខប្រតិបត្តិករកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។
-
កម្ពុជា និងកូរ៉េខាងត្បូងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” (Video Inside)
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរដ្ឋធានីសេអ៊ូលថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល់ បានថ្លែងវាយតម្លៃខ្ពស់ ចំពោះសន្ទុះរីកចម្រើនទៅមុខ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដែលនាំឱ្យការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់យ៉ាងក្រែលែងនេះ។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោបដិសេធការចោទថា គម្រោងព្រែកជីកហ៊្វូណនតេជោ គឺជាគំរោងយុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់របស់ចិន (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានបដិសេធការចោទប្រកាន់ពីមជ្ឈដ្ឋានបរទេស ដែលនិយាយថា គម្រោងព្រែកជីកហ៊្វូណនតេជោ ដែលកម្ពុជាត្រៀមសាងសង់ខាងមុខនេះ គឺជាគំរោងរបស់ប្រទេសចិន ក្នុងយុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់។ គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ដោយការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរនេះ មិនឱ្យសម្រេចបានឡើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារមួយថ្លែងតាមប្រព័ន្ធវីដេអូ ថ្ងៃទី១៦ឧសភាបានបដិសេធជុំវិញការផ្សាយចោទប្រកាន់គ្មានការពិត របស់ការផ្សព្វផ្សាយរបស់កាសែតបរទេសមួយចំនួន។ សម្តេចតេជោបានថ្លែងថាគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ គឺដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន, ការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្រាប់ការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងភាពឯករាជ្យនយោបាយលើការដឹកជញ្ជូន។ គម្រោងព្រែកជីកហ៊្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រនេះ មិនមែនជាការជីកថ្មីទាំងអស់ទេ ដោយក្នុងនោះ មានផ្លូវទឹកចាស់១៣៥គីឡូម៉ែត្រ ដែលជាផ្លូវទឹកធម្មជាតិរួចទៅហើយ ដោយកម្ពុជាខ្លួនឯងគ្រាន់តែពង្រីកបន្ថែមតែប៉ុណ្ណោះ។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងបាននិយាយផ្សព្វផ្សាយទាំងបំពានថា សំណង់ព្រែកជីកហ៊្វូណនតេជោ គឺជាគម្រោងច្រកផ្លូវទឹកសម្រាប់បំរើផលប្រយោជន៍ ដល់កងទ័ពរបស់ប្រទេសចិន។ សម្តេចតេជោបានចាត់ទុកការផ្សព្វផ្សាយនេះ គឺជាភាពឆោតល្ងង់មួយ ដែលគ្មានការយល់ដឹងអំពីវិស័យការពារជាតិឡើយ។ សម្តេចតេជោបានព្រមានដល់ក្រុមធ្វើនយោបាយប្រឆាំង និងប្រាប់ទៅក្រុមដែលបន្តចោទប្រកាន់លើបញ្ហាព្រែកជីកហ៊្វូណនតេជោថា «សូមបញ្ឈប់ទៅនូវនយោបាយប្រឆាំងចិន ដែលយកកម្ពុជាធ្វើជាក្របខណ្ឌភូមិសាស្ត្រនយោបាយ ដោយតំរង់ឆ្ពោះទៅរកការប្រឆាំងចិន ដោយផ្សារភ្ជាប់ព្រែកនេះជាមួយនឹងកង្វល់សន្តិសុខវៀតណាម ក្នុងពេលដែលទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និងទំនាក់ទំនងវៀតណាម និងចិន…