Category: កម្មវិធីព័ត៌មាន

  • កម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវគម្រោងគ្របដណ្តប់សុខភាពជាសកល (Video Inside)

    កម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវគម្រោងគ្របដណ្តប់សុខភាពជាសកល (Video Inside)

    កម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ដែលជាគម្រោងមួយរយៈពេល១២ឆ្នាំ នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា។ បច្ចុប្បន្នទើបមានប្រជាជនខ្មែរប្រមាណ៧លាននាក់ ឬ៤១ភាគរយ នៃប្រជាជនសរុប ត្រូវបានរាជរដ្ឋាភិបាលបានជួយរ៉ាប់រងដោយទម្រង់ផ្សេងៗ នៃសេវាគាំពារសុខភាពសង្គម និងរហូតដល់ឆ្នាំ២០៣៥ ការគ្របដណ្តប់សុខភាពជាសកល ក្នុងប្រទេសនេះ នឹងរំពឹងថា កើនដល់ ៨០ភាគរយ។ អប្សរាណិតរាយការណ៍

  • រាជធានីភ្នំពេញចាប់ផ្តើមប្រតិបត្តិការបោសសំអាតករណីក្មេងទំនើង (Video Inside)

    រាជធានីភ្នំពេញចាប់ផ្តើមប្រតិបត្តិការបោសសំអាតករណីក្មេងទំនើង (Video Inside)

    រាជធានីភ្នំពេញ បានចាប់ផ្តើមបោសសំអាតករណីក្មេងទំនើង បន្ទាប់ពីមានបទបញ្ជាដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ឧសភានេះ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើសន្និសីទកាសែតមួយ បញ្ជាក់អំពីស្ថានភាពក្មេងទំនើង ក្នុងរាជធានី ដែលនៅក្នុងខែឧសភានេះ នគរបាលបានទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងចំនួន ២០ករណី និងឃាត់ខ្លួនចំនួន ៨៦នាក់ ក្នុងនោះរួមមានក្រុមប្លន់ និងក្រុមបង្កហិង្សាតាមទីសាធារណៈ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ការបង្ក្រាបក្មេងទំនើង នឹងត្រូវបង្កើនទ្វេដង ចាប់តាំងពីថ្ងៃទី២៣ឧសភានេះ។

  • សម្តេចធិបតីដាក់បទបញ្ជាបង្ក្រាបឱ្យអស់ករណីក្មេងទំនើង (Video Inside)

    សម្តេចធិបតីដាក់បទបញ្ជាបង្ក្រាបឱ្យអស់ករណីក្មេងទំនើង (Video Inside)

    សម្តេចធិបតីបានដាក់បទបញ្ជាបង្កើនការបង្ក្រាបក្រុមក្មេងទំនើងដែលប៉ុន្មានថ្ងៃមកនេះ បានបង្កសកម្មភាពហិង្សាធ្វើឱ្យពលរដ្ឋក្នុងសហគមន៍មានក្តីព្រួយបារម្ភ។ បទបញ្ជាបង្ក្រាបក្មេងទំនើងនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ ការផ្ទុះសាជាថ្មីឡើងវិញ ករណីក្មេងទំនើង ដែលប្រើប្រាស់ដាវសាមូរ៉ៃ ដេញកាប់គ្នាបង្កភាពអសន្តិសុខក្នុងសហគមន៍។ អប្សរាណិតរាយការណ៍

  • ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

    ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

    កម្រិតទឹកភ្លៀងក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ត្រូវគេរាយការណ៍ថា នឹងមានច្រើនជាងសប្តាហ៍មុន។ អប្សរាណិតរាយការណ៍

  • តម្លៃប្រេងសាំងបន្ដចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំងបន្ដចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំង បានបន្ដថយចុះតិចតួចបន្ដែមទៀត ខណៈប្រេងម៉ាស៊ូតគឺឋិតនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេង ឥន្ធនៈសម្រាប់ការលក់ រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានបន្ដធ្លាក់ចុះចំនួន ១០០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើប្រៀបធៀបទៅនឹង ការលក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រនៅតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់៨០០រៀល និងនៅស្ថានីយ៍ខ្លះទៀត គឺមានតម្លៃចំនួន ៤ពាន់៩០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • រកឃើញគ្រាប់បែកទម្លាក់ MK82 មួយគ្រាប់ទៀតនៅស្វាយរៀង (Video Inside)

    រកឃើញគ្រាប់បែកទម្លាក់ MK82 មួយគ្រាប់ទៀតនៅស្វាយរៀង (Video Inside)

    ពាក់ព័ន្ធនឹងការរកឃើញគ្រាប់ទម្លាក់ផលិតដោយសហរដ្ឋអាមេរិកនេះផងដែរ, គ្រាប់បែកមិនទាន់ផ្ទុះ MK82 មួយគ្រាប់ទៀត ត្រូវបានរកឃើញនៅក្នុងខេត្តស្វាយរៀង។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានសរសេរលើបណ្តាញសង្គមនាថ្ងៃទី២១ ខែឧសភា ថា គ្រាប់MK82 នោះ ត្រូវបានរកឃើញក្នុងរណ្តៅមួយជម្រៅ៥ម៉ែត្រ ស្ថិតនៅឃុំអណ្តូងត្របែក នៃស្រុករមាសហែក។ យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែក ដោយយន្តហោះសហរដ្ឋអាមេរិក នៅទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង…និងបើគិតជាទម្ងន់សរុប មានចំនួនជាង ៤លានតោន និងក៏មានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ក្រោមការទម្លាក់គ្រាប់បែកចំនួនជាង ៥០ម៉ឺនដងដោយយន្តហោះសហរដ្ឋអាមេរិក។

  • រកឃើញគ្រាប់បែកទម្លាក់ MK82 មួយគ្រាប់មិនទាន់ផ្ទុះនៅកំពង់ចាម (Video Inside)

    រកឃើញគ្រាប់បែកទម្លាក់ MK82 មួយគ្រាប់មិនទាន់ផ្ទុះនៅកំពង់ចាម (Video Inside)

    គ្រាប់ទម្លាក់ប្រភេទ MK82 មួយគ្រាប់ ត្រូវបានគេប្រទះឃើញ ពេលកំពុងកាយដីធ្វើផ្លូវ នៅខេត្តកំពង់ចាម។ គ្រាប់ MK82 គឺជាគ្រាប់ផលិតដោយសហរដ្ឋអាមេរិក និងត្រូវបានប្រើប្រាស់ក្នុងអតីតកាលសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា។ ការរកឃើញគ្រាប់ទម្លាក់ទម្ងន់ជាង ២០០គីឡូក្រាមនេះ គឺនៅវេលាល្ងាចថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ នៅភូមិសេកយំ ឃុំព្រៃឈរ នៃស្រុកព្រៃឈរ ក្នុងពេលដែលគ្រឿងចក្រកំពុងតែកាយដី ដាក់លើរថយន្ត ដើម្បីមកស្ថាបនាផ្លូវលំក្នុងភូមិ។ គ្រាប់នេះ បានកប់ចូលក្នុងដីជម្រៅប្រមាណ ជាង១ម៉ែត្រ។ នៅថ្ងៃទី២១ឧសភានេះ កម្លាំងបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានដោះក្បាលគ្រាប់នោះ ដើម្បីបន្សាប និងបានស្ទូចយកគ្រាប់នោះទៅរក្សាទុក ក្នុងសារមន្ទីរខេត្តសៀមរាប។

  • សកម្មជនគណបក្សប្រឆាំងបន្តផ្តាច់ខ្លួន និងសូមចូលរួមជីវភាពនយោបាយជាមួយ CPP (Video Inside)

    សកម្មជនគណបក្សប្រឆាំងបន្តផ្តាច់ខ្លួន និងសូមចូលរួមជីវភាពនយោបាយជាមួយ CPP (Video Inside)

    ការធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍របស់ជាតិ បានធ្វើឱ្យសកម្មជនដែលធ្លាប់បំរើនយោបាយ តាមការរៀបចំរបស់មេខ្លោងទណ្ឌិត សម រង្ស៊ី បានភ្ញាក់រលឹក និងពួកគេបានប្រកាសចាកចេញពីគណបក្សប្រឆាំង មកចូលរួមធ្វើនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។ អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពង់ស្ពឺ លោក ថៃ សុផាត បានប្រកាសចាកចេញពីបក្សរបស់ខ្លួន ដែលជាគណបក្សមួយ ដែលមានទំនោរនយោបាយទៅរក សម រង្ស៊ី ដែលប្រឆាំងនឹងការសាងសង់គំរោងព្រែកជីកហ៊្វូណនតេជោ។ នៅជាមួយគ្នានេះផងដែរ សកម្មជនគណបក្សប្រឆាំងម្នាក់ទៀតឈ្មោះ សុខ វាសនា ដែលជាអតីតអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្ទឹងត្រែង បានស្នើសុំចូលរួមធ្វើជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ ក្រោយការអស់ជំនឿលើជោគវាសនារបស់ក្រុមប្រឆាំង។ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅខែមេសាតាមបណ្តាញសង្គម បានបញ្ជាក់ថា សម្តេចនឹងផ្តល់ឱកាសលើកលែងទោសឱ្យមនុស្សទាំងឡាយដែលចាញ់បោកទណ្ឌិត សម រង្ស៊ី វៀរលែងតែទណ្ឌិត សម រង្ស៊ី ម្នាក់គត់ ដែលជាមេខ្លោងជនក្បត់ជាតិបីជំនាន់។

  • តុលាការរាជធានីគ្រោងបើកសវនាការជំនុំជំរះសកម្មជនអង្គការមាតាធម្មជាតិ (Video Inside)

    តុលាការរាជធានីគ្រោងបើកសវនាការជំនុំជំរះសកម្មជនអង្គការមាតាធម្មជាតិ (Video Inside)

    តុលាការរាជធានី គ្រោងនឹងបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» របស់សកម្មជនបរិស្ថានជាតិអេស្ប៉ាញម្នាក់ និងសកម្មជនចលនាមាតាធម្មជាតិ ៩នាក់ទៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ត្រូវគេរកឃើញពាក់ព័ន្ធភាពមិនប្រក្រតី (Video Inside)

    មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ត្រូវគេរកឃើញពាក់ព័ន្ធភាពមិនប្រក្រតី (Video Inside)

    មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ត្រូវគេរកឃើញថា បានជាប់ពាក់ព័ន្ធនឹងអំពើមិនប្រក្រតីប្រព្រឹត្តទៅក្នុងខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោយការស្រាវជ្រាវបានសារភាព នូវអំពើពាក់ព័ន្ធភាពមិនប្រក្រតីទាំងនោះ។ អប្សរាណិតរាយការណ៍