-
ឯកអគ្គរដ្ឋទូតចិនប្តេជ្ញាមិនប្រែប្រួលទំនាក់ទំនងរវាងកម្ពុជា និងចិន (Video Inside)
ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន បានថ្លែងប្រាប់សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាថា «ស្ថានការណ៍ពិភពលោកអាចប្រែប្រួល ប៉ុន្តែទំនាក់ទំនងចិន-កម្ពុជា នឹងមិនប្រែប្រួលឡើយ»។ ប្រសាសន៍បញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិននេះ បានធ្វើឡើងនៅថ្ងៃទី២៧ឧសភា នាឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលចប់អាណ្ណត្តិការទូតរបស់លោក។ អប្សរាណិតរាយការណ៍
-
ព្រះមហាក្សត្រខ្មែរយាងចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័លនៅកំពង់ស្ពឺ (Video Inside)
ព្រះមហាក្សត្រខ្មែរ បានយាងចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងខេត្តកំពង់ស្ពឺ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមានតាំងពីបុរមបុរាណរបស់ខ្មែរ ដែលការសម្គាល់ចាប់ផ្តើម នៃរដូវវស្សារបស់កសិករខ្មែរ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, បណ្តាអង្គទូតនៃបណ្តាប្រទេសជាមិត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។ អប្សរាណិតរាយការណ៍
-
ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)
បាតុភូតភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានយ៉ាងហោចរយៈពេលបីថ្ងៃខាងមុខនេះទៀត ខណៈឥទ្ធិពលសម្ពាធទាបបានគ្របដណ្តប់មកលើឈូងសមុទ្ទថៃ, មកលើព្រះរាជាណាចក្រកម្ពុជា, មកលើភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែឧសភា អាចមានភ្លៀងធ្លាក់ដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី រវាង១០ទៅ៣០ភាគរយនៅតំបន់វាលទំនាប។ តំបន់វាលទំនាបរួមមាននៅ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងរាជធានីភ្នំពេញ។ ចំណែកនៅតំបន់ខ្ពង់រាប ដែលរួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរវាងពី១០ទៅ២០ភាគរយ។ ដោយឡែកនៅតំបន់មាត់សមុទ្ទ មានដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប អាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរវាងពី១០ទៅ២០ភាគរយ។
-
កំពង់ផែអន្តរជាតិកំពតសម្ពោធនៅថ្ងៃ៦មិថុនា (Video Inside)
កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងថា កំពង់ផែអន្តរជាតិកំពត ត្រូវបានសាងសង់ជាពីរជំហានធំៗ គឺជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម, ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែកំពត គឺជាកំពង់ផែដែលអាចឱ្យនាវាដឹកទំនិញចំណុះ ២ម៉ឺនតោន ចូលចតបាន និងមានសមត្ថភាពខ្ពស់ ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំណុះ២០ម៉ឹនTEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០ម៉ឺន TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។
-
ធនាគារពិភពលោកអនុម័តឥណទាន ៤០លានដុល្លារ (Video Inside)
ធនាគារពិភពលោក បានអនុម័តឥណទាន ៤០លានដុល្លារ សម្រាប់គម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជា ដើម្បីរកការងារបានកាន់តែល្អ។ សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកថ្ងៃទី២៤ ខែឧសភា ឥណទានលើគម្រោងតម្លៃ ៤០លានដុល្លារអាមេរិក នឹងរំពឹង «ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៣ម៉ឺន ៣ពាន់នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។ ឥណទាននេះគឺ «សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារ នៅក្នុងចំណោមកម្លាំងពលកម្ម របស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ»។ កម្ពុជាដែលបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ រំពឹងថាឥណទានរបស់ធនាគារពិភពលោកនេះ នឹងក្លាយជាផ្នែកមួយ នៃការរួមចំណែកជួយជំរុញចក្ខុវិស័យនេះ កាន់តែមានប្រសិទ្ធភាព និងសម្រេចដល់គោលដៅចុងក្រោយរបស់ខ្លួន។
-
ស្លាប់និងរបួសជិត៥០នាក់ដោយគ្រោះធម្មជាតិក្នុងរយៈពេលកន្លះខែ (Video Inside)
គ្រោះធម្មជាតិដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេលកន្លះខែ ក្នុងខែឧសភានេះ បានធ្វើឱ្យមនុស្សស្លាប់ និងរបួសចំនួន ៥០នាក់, ផ្ទះពលរដ្ឋជាង ១ពាន់ខ្នង និងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួន រងផលប៉ះពាល់ និងខូចខាត។ អប្សរាណិតរាយការណ៍
-
កម្ពុជាត្រៀមទទួលសត្វខ្លាធំ ៤ក្បាល ពីឥណ្ឌា (Video Inside)
កម្ពុជាត្រៀមនឹងទទួលយកសត្វខ្លាធំចំនួន ៤ក្បាល ពីប្រទេសឥណ្ឌា បន្ទាប់ពីសត្វប្រភេទនេះបានបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧។ ក្រសួងបរិស្ថានបានថ្លែងថា សត្វខ្លាធំចំនួន ៤ក្បាលពីប្រទេសឥណ្ឌានេះ នឹងត្រូវប្រគល់មកកម្ពុជានៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ អាស្រ័យលើកត្តាអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកជំទាវបណ្ឌិត ទេវយ៉ានី ខូ ប្រាហ្គាដ Devyani Khobragade បានថ្លែងថា ការប្រគល់សត្វខ្លាធំនេះ គឺជំហានទី១ហើយ។ លោកជំទាវឯកអគ្គរដ្ឋទូតបន្តថា «បើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ប្រទេសឥណ្ឌា នឹងធ្វើការបង្កើនការផ្ដល់ជូនដល់ ១១ក្បាលបន្ថែមទៀត»។ គម្រោងស្តារសត្វខ្លាធំ ឬខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំនៅកម្ពុជា។ នៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថា ចំនួនសត្វខ្លាធំ នៅសេសសល់ នៅមានប្រមាណ ៣ពាន់ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាលនៅក្នុងពិភពលោកនោះ៕
-
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន២៩ គណបក្សជួបប្រជុំជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានជួបប្រជុំជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រទី២៤ឧសភា ដែលជាកិច្ចប្រជុំផ្តល់យោបល់រៀងៗខ្លួន ពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧។ ប្រធានលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឈឹម ផលវរុណ បានថ្លែងថា កិច្ចប្រជុំប្រចាំឆមាសនៅវិមានសន្តិភាព ដែលចូលរួមពីគណបក្សនយោបាយចំនួន ២៩ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានផ្តល់នូវទស្សនៈផ្សេងៗពីគ្នា ពាក់ព័ន្ធនឹងការជួយផ្តល់យោបល់ថា តើរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ នឹងត្រូវធ្វើអ្វីទៀត ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅ របស់រាជរដ្ឋាភិបាលកាន់តែល្អ ក្នុងការបំរើប្រជាជនខ្មែរទូទាំងប្រទេស។ ជំនួបពិភាក្សារវាងសម្តេចធិបតី និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានផ្តោតលើវិស័យជាច្រើនរួមមាន វិស័យអប់រំ, សុខាភិបាល, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍ និងវិស័យជាច្រើនទៀត។ បញ្ហាប្រទាំងប្រទើសមួយចំនួនពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋានភូមិឃុំ ក៏ត្រូវបានលើកឡើង និងការជួយស្វែងរកចំណុច នៃដំណោះស្រាយ ដើម្បីជួយជំរុញដំណើរការរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ កាន់តែមានសន្ទុះល្អទៅមុខថែមទៀត។ ការជជែកគ្នាបានផ្តោតលើសំណង់ព្រែកជីកហ៊្វូណនតេជោផងដែរ។
-
ការដាច់ភ្លើងក្នុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៣ថ្ងៃ គឺមាននៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បកអាក្រាតល្បិចទុច្ចរឹត របស់ក្រុមធ្វើនយោបាយប្រឆាំង (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកកកាយល្បិចទុច្ចរឹតមួយ របស់ក្រុមធ្វើនយោបាយប្រឆាំង ដែលតែងឃោសនាបោកប្រាស់ប្រជាជន ដោយការលួចកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល យកមកអះអាងថាជារបស់ខ្លួន។ សម្តេចបានលើកឡើងនូវមូលហេតុអ្វី ដែលមានការឃាត់ខ្លួន ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី។ អប្សរាណិតរាយការណ៍