Category: កម្មវិធីព័ត៌មាន

  • កម្ពុជា និងពិភពលោក ប្រារព្ធទិវាអន្តរជាតិ២៩ឧសភា រំលឹកដឹងគុណអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ (Video Inside)

    កម្ពុជា និងពិភពលោក ប្រារព្ធទិវាអន្តរជាតិ២៩ឧសភា រំលឹកដឹងគុណអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ (Video Inside)

    កម្ពុជា និងបណ្តាតំណាងរដ្ឋាភិបាលប្រទេសនានា បានរៀបចំទិវា២៩ឧសភា នៃពិធីគោរពវិញ្ញាណក្ខន្ធអ្នកពលិក្នុងបុព្វហេតុថែរក្សាសន្តិភាពរបស់សកលលោក។ ពិភពលោកជារៀងរាល់ថ្ងៃទី២៩ឧសភា តែងប្រារព្ធទិវាអន្តរជាតិរបស់អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងគោរពវិញ្ញាណក្ខ័ន្ធ ចំពោះអ្នកពលិទាំងឡាយដែលបំរើការពារសន្តិភាព នៅតាមកន្លែងប្រកបដោយគ្រោះថ្នាក់បំផុត នៅលើសកលលោក។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោកនាយឧត្តមសេនីយ៍ ទៀ សីហា និងតំណាងរដ្ឋាភិបាលពីប្រទេសនានា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធទិវាអន្តរជាតិនេះ នៅមជ្ឈមណ្ឌលសាលាហ្វឹកហ្វឺនពហុសាសន៍ ACO ក្នុងខេត្តកំពង់ស្ពឺ។ មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក Joseph Scheuer ចូសិប ស៊ូអើ បានថ្លែងនៅថ្ងៃទី២៩ឧសភាថា «ថ្ងៃនេះអ្នកទាំងអស់គ្នាមានការចងចាំ សមាជិកអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាតិ ដែលបានបាត់បង់ជីវិត ក្នុងបុព្ធហេតុថែរក្សាសន្តិភាព»។ អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានបុគ្គលិកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង ១លាននាក់ ដែលជាប្រតិបត្តិករពីបណ្តាប្រទេសនានា ស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងចំណោមនោះ យុទ្ធជនយុទ្ធនារីថែរក្សាសន្តិភាព ចំនួន ៤ពាន់ ៣៧៤នាក់ បានពលីជីវិត ក្នុងនោះរួមមានកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា ចំនួន ១១នាក់ផងដែរ។

  • សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រង់ចាំស្វាគមន៍ដំណើរស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (Video Inside)

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រង់ចាំស្វាគមន៍ដំណើរស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (Video Inside)

    ការជូនដំណឹងជុំវិញការធ្វើដំណើរស្តេចប្រដាល់ នៃប្រទេសហ្វីលីពីន លោក Manny Pacquiao ចូលរួមទស្សនាកីឡាប្រដាល់ក្បាច់គុនខ្មែរ ក្នុងរាជធានីភ្នំពេញ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្តែងក្តីរំភើបរីករាយជាខ្លាំង។ លោក Manny Pacquiao គឺជាអ្នកប្រដាល់អាជីពម្នាក់ ដែលមានឈ្មោះល្បីល្បាញ នៅលើពិភពលោក។ នៅក្នុងតំបន់អាស៊ី គេបានចាត់ទុកលោកជាស្តេចប្រដាល់ដ៏ល្បីល្បាញមួយ ប៉ុន្តែភាពដ៏អស្ចារ្យ នៃកីឡាករកម្ពុជា នៃក្បាច់ប្រដាល់គុនខ្មែរ បានទាក់ទាញអារម្មណ៍របស់លោក ចំពោះប្រទេសកម្ពុជាជាខ្លាំង។ លោក Manny Pacquiao នឹងអញ្ជើញមកចូលរួមទស្សនាព្រឹត្តិការណ៍ សង្វៀនហនុមានគុនខ្មែរ នៅទីក្រុងកោះពេជ្រ នាថ្ងៃទី៣១ ខែឧសភាខាងមុខនេះ។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានថ្លែងបង្ហាញនូវក្តីរំភើបរីករាយ និងចាត់ទុកថា ដំណើរចូលរួមទស្សនារបស់ស្តេចប្រដាល់ហ្វីលីពីននេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលនឹងជំរុញវិសាលភាព «គុនខ្មែរ» កាន់តែល្បីល្បាញលើឆាកអន្ដរជាតិ។

  • យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆាចាប់ផ្តើមថ្ងៃទី១មិថុនា (Video Inside)

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆាចាប់ផ្តើមថ្ងៃទី១មិថុនា (Video Inside)

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ត្រៀមនឹងរៀបចំធ្វើនៅថ្ងៃមួយមិថុនាខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា។ ការបើកយុទ្ធនាការដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆានេះ នឹងអញ្ជើញចូលរួមជាអធិបតីដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែលត្រូវការប្រាក់ចំណាយច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីជួយព្យាបាលកុមារដោយឥតគិតថ្លៃ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា នឹងមានរយៈពេល១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ត្រូវគេចាត់ទុកថាជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តី ច្រើនក្តី ពីសំណាក់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា។

  • សមយុទ្ធនាគមាសលើកទី៦ បិទបញ្ចប់នៅថ្ងៃ៣០ឧសភា (Video Inside)

    សមយុទ្ធនាគមាសលើកទី៦ បិទបញ្ចប់នៅថ្ងៃ៣០ឧសភា (Video Inside)

    សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជា និងចិន រយៈពេល១៥ថ្ងៃ នឹងត្រូវបិទបញ្ចប់វេលាថ្ងៃទី៣០ឧសភានេះហើយ ក្រោមការចូលរួមជាអធិបតីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា និងពីភាគីចិន គឺមេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង។ មន្ត្រីយោធាកម្ពុជាបានថ្លែងថា សមយុទ្ធនាគមាសលើកទី៦ បានផ្តល់នូវបទពិសោធន៍ប្លែកៗ សម្រាប់យុទ្ធសាស្ត្រអនុវត្តលើសមរភូមិ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា AI ដូចជាដ្រូន និងឆ្កែយន្តជាដើម។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅថ្ងៃទី៣មិថុនា (Video Inside)

    ពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅថ្ងៃទី៣មិថុនា (Video Inside)

    ពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងធ្វើនៅសប្តាហ៍ក្រោយនេះហើយ ក្រោយព្រះរាជពិធីតាមប្រពៃណីរយៈពេល៣ខែ រួចមកនេះ។ ព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសព នឹងធ្វើនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃប្រកាសកាន់មរណទុក្ខក្រៀមក្រំជាលើកទី២ នៅទូទាំងប្រទេស។ យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល, នៅថ្ងៃទី៣មិថុនាគ្រប់ក្រសួងស្ថាប័ន, សាលារៀន មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំងពលរដ្ឋទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ “មួយភាគបីនៃដង” ពីលើចុះក្រោម។ សារាចរបានណែនាំគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយទស្សនីយ៍ភាព ដែលមានលក្ខណៈ សប្បាយគគ្រឹកគគ្រេងផងដែរ។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលទីវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅថ្ងៃទី២៦ កុម្ភៈ ក្នុងឆ្នាំ២០២៤។

  • អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន (Video Inside)

    អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន (Video Inside)

    ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ស្តីពីសារពើពន្ធ។

  • អ្នកគ្រប់គ្រងថវិកាវិនិយោគក្រៅប្រទេសចិន រំពឹងសំណង់ព្រែកជីកហ៊្វូណនតេជោលេចជារូបរាង (Video Inside)

    អ្នកគ្រប់គ្រងថវិកាវិនិយោគក្រៅប្រទេសចិន រំពឹងសំណង់ព្រែកជីកហ៊្វូណនតេជោលេចជារូបរាង (Video Inside)

    អ្នកគ្រប់គ្រងថវិកាវិនិយោគក្រៅប្រទេសរបស់សាធារណរដ្ឋប្រជាមានិតចិន បានថ្លែងរំពឹងការលេចចេញជារូបរាង នូវសំណង់ព្រែកជីកហ្វូណនតេជោ ក្នុងកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ ជាមួយឧបនាយករដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល។ សំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលប្រកាសថា នឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៤នេះហើយ។ គម្រោងព្រែកជីកប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កែប និងកំពត ត្រូវបានក្រុមធ្វើនយោបាយប្រឆាំង បានរារាំងមិនចង់ឱ្យគម្រោងព្រែកជីកបំរើសេដ្ឋកិច្ចជាតិនេះ លេចចេញជារូបរាងឡើយ ក្រោមហេតុផលផ្សេងៗ ដើម្បីបំរើមហិច្ឆតានយោបាយរបស់ខ្លួន។ អគ្គនាយិការង នៃនាយកដ្ឋានមូលធនអន្តរជាតិ និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ នៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី ចាង ជានហួរ ក្នុងជំនួបកាលពីថ្ងៃទី២៧ឧសភា ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះគម្រោងនេះ ហើយសង្ឃឹមថា គម្រោងនេះនឹងលេចរូបរាងឡើង ដើម្បីកែប្រែមុខមាត់កម្ពុជា នាពេលអនាគតឆាប់ៗខាងមុខនេះ។

  • អ៊ុយក្រែនអំពាវនាវកម្ពុជាគាំទ្ររូបមន្តសន្តិភាពរបស់ខ្លួន (Video Inside)

    អ៊ុយក្រែនអំពាវនាវកម្ពុជាគាំទ្ររូបមន្តសន្តិភាពរបស់ខ្លួន (Video Inside)

    ប្រធានសភា នៃប្រទេសអ៊ុយក្រែន លោក រូស្លាន ស្តេហ្វាន ឈុក បានអំពាវនាវកម្ពុជា គាំទ្ររូបមន្តសន្តិភាពរបស់ខ្លួន ក្នុងជំនួបតាមប្រព័ន្ធវីដេអូអនឡាញមួយ នៅថ្ងៃទី២៨ឧសភា ជាមួយនឹងប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជា។ អ៊ុយក្រែនដែលស្នើឱ្យមានការរៀបចំកិច្ចប្រជុំកំពូលសន្តិភាព នៅក្នុងប្រទេសស្វីស នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ចេញនូវរូបមន្តសន្តិភាព ១០ចំណុច ដែលបដិសេធរុស្ស៊ីមិនឱ្យចូលរួមឡើយ។ អ៊ុយក្រែន កំពុងបញ្ចុះបញ្ចូលប្រទេសលើសកលលោក ដើម្បីគាំទ្រនូវរូបមន្តសន្តិភាពរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងយករូបមន្ត ១០ចំណុចរបស់អ៊ុយក្រែននេះ ទៅពិចារណា។ សម្តេចតេជោបានបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួមដូចជាវត្តមានរបស់រុស្ស៊ីផងដែរ។ ប្រធានសភាអ៊ុយក្រែនបានថ្លែងស្នើរកការអញ្ជើញសម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាព នៅក្នុងប្រទេសស្វីសខាងមុខនេះផងទៀត។ សម្តេចតេជោបានថ្លែងថា ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាព របស់អ៊ុយក្រែន នៅទីក្រុងហ្សឺណែវ នឹងទុកជូនរាជរដ្ឋាភិបាលជាអ្នកសម្រេច។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូដដែល, ប្រធានសភាអ៊ុយក្រែន បានស្នើកម្ពុជាចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងទៀត។ សម្តេចតេជោបានថ្លែងបង្ហាញក្តីសោកស្តាយដែលកម្ពុជាមិនមានលទ្ធភាពបញ្ជូនអ្នកដោះមីន ទៅអ៊ុយក្រែនបានទេ ដោយសាររដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្ររបស់អង្គការសហប្រជាជាតិឡើយ។ ប៉ុន្តែសម្តេចតេជោបញ្ជាក់ថា កម្ពុជានឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនបន្តទៀត…

  • សមត្ថកិច្ចបង្ហាញមុខជនសង្ស័យគ្រឿងញៀនជួញដូរថ្នាំជាង ២៥៧គីឡូក្រាម (Video Inside)

    សមត្ថកិច្ចបង្ហាញមុខជនសង្ស័យគ្រឿងញៀនជួញដូរថ្នាំជាង ២៥៧គីឡូក្រាម (Video Inside)

    ថ្នាំញៀនជាង ២៥៧គីឡូក្រាម និងជនសង្ស័យបួននាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខនៅថ្ងៃទី២៨ ឧសភា នៅមុនការបញ្ជូនទៅតុលាការ។ ជនសង្ស័យទាំងបួននាក់រួមមាន៣នាក់ជាជនជាតិថៃ និងម្នាក់ជាជនជាតិខ្មែរ ត្រូវគេឃាត់ខ្លួននៅថ្ងៃទី២៥ឧសភា នៅខេត្តស្ទឹងត្រែង។ គ្រឿងញៀនមេតំហ្វេតាមីន (ice) និងកេតាមីន ជាង ២៥៧គីឡូក្រាម, រថយន្ត និងគ្រាប់បែកដៃ ចំនួន ២គ្រាប់ ត្រូវបានសមត្ថកិច្ចរឹបអូសបានថែមទៀត។ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ដើម្បីបង្ក្រាបគ្រឿងញៀនដ៏ធំនេះ សមត្ថកិច្ចត្រូវដេកក្នុងព្រៃ ២យប់ និង២ថ្ងៃដើម្បីចាប់មុខសញ្ញានៅចំណុចវាលព្រីង ឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ។ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ថ្នាំញៀនទាំងនោះ ត្រូវបានជនសង្ស័យនាំចូលពីតំបន់ត្រីកោណមាស ឆ្លងកាត់ប្រទេសឡាវ ហើយយកមកស្តុកទុកនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស។

  • នាយឧត្តមសេនីយ៍ ឥត សារ៉ាត រីករាយការទទួលបទពិសោធន៍បច្ចេកវិទ្យា ក្នុងលំហាត់សមយុទ្ធជាមួយប្រទេសចិន (Video Inside)

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត រីករាយការទទួលបទពិសោធន៍បច្ចេកវិទ្យា ក្នុងលំហាត់សមយុទ្ធជាមួយប្រទេសចិន (Video Inside)

    ប្រធានគណៈកម្មការធ្វើលំហាត់សមយុទ្ធ នាយឧត្តមសេនីយ៍ ឥត សារ៉ាត បានថ្លែងបង្ហាញក្តីរីករាយ ជុំវិញការទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីយោធា តាមរយៈការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន។ សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជា និងចិន រយៈពេល១៥ថ្ងៃ នឹងត្រូវបញ្ចប់នាវេលាចុងខែឧសភានេះ។ អប្សរាណិតរាយការណ៍