Category: កម្មវិធីព័ត៌មាន

  • ចិនឯកភាពបង្កើតតំបន់សេដ្ឋកិច្ចថ្មីបន្ថែមទៀតនៅកម្ពុជា (Video Inside)

    ចិនឯកភាពបង្កើតតំបន់សេដ្ឋកិច្ចថ្មីបន្ថែមទៀតនៅកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីការបរទេសចិនបានឯកភាពសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា យោងតាមសំណើរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានសន្យាថា នឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា មកកាន់ប្រទេសចិនថែមទៀត។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងរដ្ឋមន្ត្រីការបរទេសចិន និងកម្ពុជា ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស សុខ ចិន្តាសោភា រវាងពីថ្ងៃទី២៣ ដល់២៥ ខែឧសភាក្នុងសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា «ភាគីចិននៅបានបញ្ជាក់ពីការបន្តគាំទ្រផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញ នៅកម្ពុជា និងបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា រួមមាន ផ្នែកដឹកជញ្ជូនភស្តុភារកម្ម, ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោផងទៀត។ លោករដ្ឋមន្ត្រីការបរទេស សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជំាង (Xinjiang) ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងបន្តគាំទ្រតួនាទីកាន់តែសកម្មរបស់ចិន ក្នុងកិច្ចការអន្តរជាតិ។

  • សម្តេចធិបតីចូលរួមសម្ពោធមហាវិថីស៊ីជីនពីង (Video Inside)

    សម្តេចធិបតីចូលរួមសម្ពោធមហាវិថីស៊ីជីនពីង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”។ ពិធីនេះបានធ្វើឡើងនារាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី២៨ ឧសភា ២០២៤។ «មហាវិថី ស៊ី ជីនពីង» ដែលឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ។ ផ្លូវខ្សែក្រវាត់ក្រុងទីបីនេះ បានចាប់ផ្តើមពីផ្លូវជាតិលេខ៤ នៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ, ផ្លូវជាតិលេខ៥, ស្ពានឈ្នះឈ្នះ, មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។ បណ្តាញសង្គមរបស់សម្តេចធិបតីបានសរសេរថា «ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយ ដែលមិនអាចបំបែកបាន»។ «ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ» ។ «ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង»។ បណ្តាញសង្គមរបស់សម្តេចធិបតីបានសរសេរទៀតថា កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» បានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ដែលគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមាន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត…

  • ព្រះមហាក្សត្រយាងចូលរួមពិធីរំលឹកខួប២០ឆ្នាំអង្គការមូលនិធិកុមារកម្ពុជាស៊ីស៊ីអេហ្វ (Video Inside)

    ព្រះមហាក្សត្រយាងចូលរួមពិធីរំលឹកខួប២០ឆ្នាំអង្គការមូលនិធិកុមារកម្ពុជាស៊ីស៊ីអេហ្វ (Video Inside)

    ព្រះករុណាព្រះមហាក្សត្រខ្មែរ បានយាងចូលរួមពិធីរំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជាស៊ីស៊ីអេហ្វ និងមានព្រះរាជបន្ទូលបង្ហាញសុទិដ្ឋិនិយម លើបំណិនជីវិតរបស់ពួកគេ។ ព្រះរាជសកម្មភាពថ្ងៃទី២៨ឧសភា នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាស៊ីស៊ីអេហ្វ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានយាងចូលរួមដោយសម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី, សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី, ភ្ញៀវអង្គទូត, លោកគ្រូ អ្នកគ្រូ ពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៥០០នាក់។ ព្រះអង្គបានមានព្រះរាជបន្ទូលកោតសរសើរដល់ «អង្គការមូលនិធិកុមារកម្ពុជា និងលោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអប់រំ ថែបំប៉ន កុមារា កុមារី ដូចជាកូនរបស់ខ្លួនបង្កើត ដែលនាំឱ្យចៅៗទទួលបានភាពកក់ក្តៅក្នុងជីវិត ព្រមទាំងទទួលបាននូវសីលធម៌ ប្រពៃណី និងចំណេះវិជ្ជាផ្សេងៗ សម្រាប់ជាមធ្យោបាយ ក្នុងការរស់នៅក្នុងសង្គម»។ ព្រះករុណាបានមានព្រះរាជបន្ទូលថា «កូនសិស្សមួយចំនួនដែលរៀនបញ្ចប់ពីសាលានេះ មានការងារធ្វើជាមន្រ្តីរាជការ ឬប្រកបការងារក្នុងវិស័យឯកជន រីឯសិស្សផ្សេងទៀត បានទៅប្រឡងយកអាហារូបករណ៍ទៅរៀនបន្តនៅបរទេស ដើម្បីយកជំនាញឯកទេសឧត្តមសិក្សាណាមួយ ធ្វើឱ្យជីវភាពក្នុងគ្រួសារបានធូរស្រាលល្អជាងមុន។

  • សមាជិកគណបក្សឆន្ទៈខ្មែរបរិហា សម រង្ស៊ី និងប្រកាសចាកចេញពីគណបក្សប្រឆាំង (Video Inside)

    សមាជិកគណបក្សឆន្ទៈខ្មែរបរិហា សម រង្ស៊ី និងប្រកាសចាកចេញពីគណបក្សប្រឆាំង (Video Inside)

    សមាជិកសកម្មមួយរូបនៃគណបក្សឆន្ទៈខ្មែរ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន ដោយសារតែគណបក្សនយោបាយនេះ មានទំនោរនយោបាយគាំទ្រមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី។ លោក សៅ វណ្ណៈ សមាជិកក្រុមទ្រទ្រង់បក្សភ្លើងទៀន និងជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច របស់គណបក្សឆន្ទៈខ្មែរ បានថ្កោលទោសគណបក្សឆន្ទៈខ្មែរ និងថ្កោលទោសបុគ្គល សម រង្ស៊ី ដែលប្រឆាំងនឹងប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនឯង ដោយនិយាយអាក្រក់មិនពិតអំពីគំរោងព្រែកជីកហ៊្វូណនតេជោ។ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅខែមេសា តាមបណ្តាញសង្គម បានបញ្ជាក់ថា សម្តេចនឹងផ្តល់ឱកាសលើកលែងទោសឱ្យមនុស្សទាំងឡាយ ដែលចាញ់បោកទណ្ឌិត សម រង្ស៊ី វៀរលែងតែទណ្ឌិត សម រង្ស៊ី ម្នាក់គត់ ដែលជាមេខ្លោងជនក្បត់ជាតិបីជំនាន់។

  • រដូវបិទការនេសាទបីខែឈានមកដល់ (Video Inside)

    រដូវបិទការនេសាទបីខែឈានមកដល់ (Video Inside)

    រដូវបិទការនេសាទបីខែដោយសារជារដូវត្រីពង បានឈានមកដល់ហើយ។ មន្ត្រីរដ្ឋបាលជលផល បានអំពាវនាវប្រជានេសាទត្រូវចូលរួមគោរពតាមសេចក្តីណែនាំ របស់អាជ្ញាធរ ប៉ុន្តែប្រជានេសាទអាចចាប់ត្រីដោយប្រើតែឧបករណ៍ណា ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ យោងតាមរដ្ឋបាលជលផល, រដូវបិទនេសាទហាមឃាត់ការចាប់ត្រីក្នុងដែននេសាទទឹកសាប គឺចាប់ពីថ្ងៃទី១ខែមិថុនារហូតដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប, កំពង់ធំ, ព្រះវិហារ ,រតនគិរី, មណ្ឌលគិរី, ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ រដ្ឋបាលជលផលបានថ្លែងថា រយៈពេល៣ខែ នៃរដូវបិទនេសាទនេះ គឺមានការហាមដាច់ខាត ការដាក់របាំងព្រួល ឬរបាំងស្បៃមុងផ្សេងៗ ភ្ជិតព្រែក, ចង្អូរ, ប្រឡាយ, ស្ទឹងអូរនានា ដែលជាផ្លូវចរាចរណ៍របស់ត្រីឡើងទៅរកកន្លែងពងកូនតាមទីវាលទំនាប ឬបឹងបួរ ក្នុងរដូវទឹកឡើង រយៈពេល ៣ខែនេះ។ សមត្ថកិច្ចបានព្រមានការអនុវត្តច្បាប់ បើសិនជាអ្នកនេសាទណាប្រព្រឹត្តខុសពីការណែនាំរបស់រដ្ឋបាលជលផល។

  • គ្រាប់មីនតោនផ្ទុះនៅព្រះវិហារ សម្លាប់មនុស្សម្នាក់ (Video Inside)

    គ្រាប់មីនតោនផ្ទុះនៅព្រះវិហារ សម្លាប់មនុស្សម្នាក់ (Video Inside)

    គ្រាប់មីនតោនមួយគ្រាប់បានផ្ទុះឡើយ បណ្តាលឱ្យបុរសអាយុ៣៨ឆ្នាំម្នាក់បាត់បង់ជីវិត ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីដាំដំឡូងបើកកិនគ្រាប់មីននោះ ក្នុងហេតុការណ៍មួយកើតឡើងនៅខេត្តព្រះវិហារ។ សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេលជិត៣០ឆ្នាំ បានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពាសពេញខេត្តក្នុងប្រទេស។ ប៉ុន្តែចាប់តាំងពីកម្ពុជាបានទទួលសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះនាចុងឆ្នាំ១៩៩៨ រួចមក, សកម្មភាពដោះគ្រាប់មីន ត្រូវបានធ្វើជាបន្តបន្ទាប់ និងរាជរដ្ឋាភិបាលបានដាក់ចេញនូវការរំដោះគ្រាប់មីនឱ្យអស់ចេញពីកម្ពុជា រហូតដល់ឆ្នាំ២០២៥។ ខេត្តព្រះវិហារ គឺជាខេត្តមួយ នៃតំបន់អតីតសមរភូមិ ដែលសម្បូរណ៍ដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ហេតុការណ៍ផ្ទុះមីនតោនសម្លាប់អ្នកបើកបរត្រាក់ទ័រឈ្មោះ ថោង ចន បានកើតឡើងកាលពីថ្ងៃទី២៦ខែឧសភា នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ នៃស្រុកជាំក្សាន្ត។ បុរសអាយុ៣៨ឆ្នាំនោះ បានស្លាប់ពេលបានបញ្ជូនទៅដល់មណ្ឌលសុខភាព។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប្រជាជនរងគ្រោះដោយសារគ្រាប់មីន មានសរុបចំនួន ៦ម៉ឺន ៥ពាន់និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់។ កម្ពុជាគ្រោងនឹងប្រកាសជាប្រទេសដែលអស់គ្រាប់មីនសេសសល់ក្នុងដីទាំងស្រុង ក្នុងឆ្នាំ២០២៥។ ខេត្តព្រះវិហារនិងខេត្ត៦ដទៃទៀតរួមមានខេត្ដកោះកុង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដប៉ៃលិន ខេត្ដបន្ទាយមានជ័យ ខេត្ដឧត្តរមានជ័យ គឺជាខេត្តចុងក្រោយដែលមិនទាន់បានប្រកាសជាខេត្តអស់មីននៅឡើយទេ។

  • ផលិតផលកម្ពុជាត្រៀមនាំចេញលក់តាមទីផ្សារអនឡាញ Alibaba.com (Video Inside)

    ផលិតផលកម្ពុជាត្រៀមនាំចេញលក់តាមទីផ្សារអនឡាញ Alibaba.com (Video Inside)

    កម្ពុជាត្រៀមនាំផលិតផលក្នុងស្រុករបស់ខ្លួន ក្នុងការចេញទៅលក់លើទីផ្សារអន្តរជាតិ តាមរយៈផ្សារអនឡាញ អាលីបាបា។ គួរបញ្ជាក់ថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោកជំទាវ ចម និម្មល កាលពីខែតុលាឆ្នាំ២០២៣ បានចុះ MoU ជាមួយក្រុមហ៊ុនអាលីបាបា របស់ប្រទេសចិន ដើម្បីដាក់លក់ដោយត្រង់ នូវផលិតផលកម្ពុជា លើទីផ្សារចិន ខណៈបច្ចុប្បន្នអាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ១ពាន់លាននាក់នៅទូទាំងសាកលលោក។ លោកជំទាវ ចម និម្មល ថ្លែងក្នុងសិក្ខាសាលាមួយនៅថ្ងៃទី២៧ឧសភា បានបញ្ជាក់ថា នៅខែកញ្ញាខាងមុខនេះ ក្រសួងនឹងសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការបើកពន្លាជាតិកម្ពុជា នៅក្នុងផ្សារពាណិជ្ជកម្មអាលីបាបា នៅក្នុងព្រឹត្តិការណ៍អមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ព្រមទាំងចូលរួមក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗទៀត។

  • ខេត្តព្រះវិហារបញ្ជូនក្មេងទំនើង ៦នាក់ ទៅតុលាការ (Video Inside)

    ខេត្តព្រះវិហារបញ្ជូនក្មេងទំនើង ៦នាក់ ទៅតុលាការ (Video Inside)

    ក្មេងទំនើង៦នាក់ដែលបង្កការអុកឡុកបំផ្លាញសណ្តាប់ធ្នាប់ក្នុងក្រុងព្រះវិហារ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាក្នុងខែឧសភានេះ បង្កើនការបង្ក្រាបក្រុមក្មេងទំនើង និងលុបបំបាត់ចោលភាពអសកម្មទាំងនេះ ឱ្យអស់ពីសហគមន៍ ដើម្បីកត្តាភូមិឃុំមានសុវត្ថិភាព។ អប្សរាណិតរាយការណ៍

  • សមយុទ្ធលើផ្ទៃទឹក «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» បិទបញ្ចប់ (Video Inside)

    សមយុទ្ធលើផ្ទៃទឹក «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» បិទបញ្ចប់ (Video Inside)

    សមយុទ្ធនាគមាសលើលំហរផ្ទៃទឹកសមុទ្ទរយៈពេលពីរថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃចន្ទទី២៧ឧសភា។ សមយុទ្ធកងទ័ពជើងទឹកលើកដំបូងរវាងកងទ័ពកម្ពុជា និងចិន ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤ឧសភាមកនោះ បានស្ថិតក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ»។ អំពើប្លន់ និងចាប់ជំរិតនាវាដឹកទំនិញ ត្រូវគេរាយការណ៍ថា ធ្លាប់បានកើតឡើងនៅក្នុងដែនឈូងសមុទ្ទអន្តរជាតិ ដោយពូកក្រុមចោរសមុទ្ទ។ សេចក្តីរាយការណ៍ក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៤, អំពើប្លន់នាវាលើដែនទឹកសមុទ្ទអន្តរជាតិ មានយ៉ាងហោចចំនួន ៣៣ដង។ អប្សរាណិតរាយការណ៍

  • រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin ធ្វើទស្សនកិច្ចនៅកម្ពុជាថ្ងៃទី៤មិថុនា (Video Inside)

    រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin ធ្វើទស្សនកិច្ចនៅកម្ពុជាថ្ងៃទី៤មិថុនា (Video Inside)

    រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin គ្រោងនឹងបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៤មិថុនាខាងមុខនេះ។ មន្ត្រីស្ថានទូតអាមេរិកបាននិយាយថា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះ នឹងពិភាក្សាអំពីបញ្ហាសន្តិសុខ និងបញ្ហាការពារជាតិជាមួយមេដឹកនាំថ្មី នៃប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោក Lloyd Austin មកកាន់ប្រទេសកម្ពុជា គឺនៅបន្ទាប់ពីលោកនឹងចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ក្នុងវេទិកាតំបន់មួយនៅក្នុងប្រទេសសឹង្ហបុរី។ ដំណើររបស់លោក Lloyd Austin គឺបន្ទាប់ពីសមយុទ្ធនាគមាសលើកទី៦ រវាងកងកម្លាំងកម្ពុជា និងកងកម្លាំងប្រដាប់អាវុធរំដោះប្រជាជនចិន បញ្ចប់រយៈពេល១៥ថ្ងៃនៅលើទឹកដីកម្ពុជា។ ក្រសួងការពារជាតិអាមេរិកមិនបានរៀបរាប់លំអិតនូវដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន ទៅកាន់ប្រទេសកម្ពុជាឡើយ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ខណៈសេចក្តីរាយការណ៍របស់កាសែត The Financial Times បាននិយាយថា លោក ឡយ អូស្ទីន នឹងជួបជាមួយនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។