-
ឃាតករគេចពីខេត្តកណ្តាលត្រូវបានចាប់ខ្លួននៅខេត្តពោធិ៍សាត់ (Video Inside)
ឃាតករសម្លាប់ស្ត្រីម្ចាស់បំណុលដែលបានគេចខ្លួនពីខេត្តកណ្តាលនោះ ត្រូវបានចាប់ខ្លួន នៅក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២៤។ បុរសជាឃាតករឈ្មោះ ឡុង ឈាវ បានថ្លែងថា ករណីប្រើកាំបិតផ្គាក់សម្លាប់ស្ត្រីដែលមកទារបំណុល ៣៦ម៉ឺនរៀលនោះ គឺដោយសារតែគាត់មិនអាចទ្រាំនឹងសម្តីប្រមាថរបស់ស្ត្រីជាម្ចាស់បំណុលបានឡើយ។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរប្រធានរដ្ឋសភាថ្មីវៀតណាម (Video Inside)
ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរដល់ប្រធានរដ្ឋសភាថ្មី នៃប្រទេសវៀតណាម ជាមួយប្រសាសន៍បញ្ជាក់ការទន្ទឹងរង់ចាំ «ធ្វើការយ៉ាងជិតស្និទ្ធ» ជាមួយប្រធានដែលឡើងកាន់តំណែងថ្មី។ លោក ត្រិន ថាញ់មិន អាយុ៦១ឆ្នាំ ដែលជាអនុប្រធានរដ្ឋសភាតាំងពីឆ្នាំ២០២១នោះមក ត្រូវបានសភាបោះឆ្នោតជ្រើសតាំង ជាប្រធានថ្មីរដ្ឋសភាជំនួសលោក វួង ឌិញហ៊ូ Vuong Dinh Hue ដែលបានលាលែងចេញពីតំណែងកាលពីខែមុន។ អប្សរាណិតរាយការណ៍
-
កម្ពុជាបញ្ជាក់គោលនយោបាយចិនតែមួយសាជាថ្មី ក្នុងពេលកោះតៃវ៉ាន់មានមេដឹកនាំថ្មី (Video Inside)
កម្ពុជាបានបញ្ជាក់គោលនយោបាយការបរទេសរបស់ខ្លួនគាំទ្រនយោបាយចិនតែមួយ ដែលការប្រកាសនេះ បានទន្ទឹមនឹងកោះតៃវ៉ាន់ ដែលប្រកាសមេដឹកនាំថ្មីរបស់ខ្លួន ឡើងកាន់អំណាច។ កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់សាធារណរដ្ឋប្រជាមានិតចិន ប៉ុន្តែមេដឹកនាំកោះតៃវ៉ាន់ថ្មី លោក ឡាយ ឈីងតឺ បានបង្ហាញថា ជាកោះឯករាជ្យ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចិនដីគោកឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី២១ឧសភា បានបញ្ជាក់ថា «កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិនបានឡើយ»។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា «កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ប្រឆាំងគ្រប់ទំរង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ»។
-
អង្គការសហប្រជាជាតិចង់ផ្សព្វផ្សាយវិធីទប់ស្កាត់អំពើប្រល័យពូជសាសន៍របស់កម្ពុជាដល់ពិភពលោក (Video Inside)
ភាពជោគជ័យនៃការបង្កើតតុលាការកូនកាត់សហការជាមួយអង្គការសហប្រជាជាតិ បានក្លាយជាមោទនភាពមួយរបស់កម្ពុជា។ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោកស្រី អាលីស វ៉ាយរីមូ អិនដេរីទូ បានកោតសរសើរដំណើរការប្រព្រឹត្តទៅ របស់សាលាក្តីខ្មែរក្រហម និងការបញ្ជ្រាបយល់ដឹងរបស់រាជរដ្ឋាភិបាល ដល់យុវជនជំនាន់ក្រោយ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិថ្លែងថា ជោគជ័យរបស់កម្ពុជានេះ គប្បីត្រូវផ្តល់ជាមេរៀន និងបទពិសោធន៍ដល់ពិភពលោក។ អប្សរាណិតរាយការណ៍
-
ចាប់មនុស្ស១២នាក់ ក្លែងជាសង្ឃ ដើរបិណ្ឌបាត និងទារលុយ (Video Inside)
សង្ឃក្លែងក្លាយចំនួន ១២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគ្រងស្បង់ចីពរដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ និងការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការបង្ក្រាបសង្ឃក្លែងក្លាយនេះ បានធ្វើនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថាប្រជាពលរដ្ឋបានប្រាប់ថា ជនសង្ស័យមួយក្រុម ដែលក្លែងជាសង្ឃនោះ គឺពួកគេកំពុងមានរថយន្តមួយគ្រឿង ដែលចេញធ្វើសកម្មភាពដើរបិណ្ឌបាតតាមខេត្តផ្សេងៗ។ សមត្ថកិច្ចក្រោយការស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ជាមួយនឹងវត្ថុតាងមួយចំនួនទៀត។ វត្ថុតាងដែលដកហូតបានរួមមាន បាត្រចំនួន៤ សម្រាប់ស្ពាយដើរបិណ្ឌបាត្រយកប្រាក់, ថង់យាមចំនួន៦, ស្បង់ចីពរចំនួន៣, រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ2BC-6480 និងសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀន នៅក្នុងបំពង់ទុយោបឺត និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ ក្រុមជនសង្ស័យទាំង ១២នាក់នោះ បានឆ្លើយសារភាព ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកស្បង់ចីពររបស់ព្រះសង្ឃ មកស្លៀកពាក់ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
-
កម្ពុជាអរគុណប្រទេសឆេក ដែលលុបបំណុល (Video Inside)
កម្ពុជាអរគុណប្រទេសឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ ទៅជាជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាទៅវិញ។ ការថ្លែងអំណរគុណនេះ ត្រូវបានលើកឡើងក្នុងឱកាសជួបពិភាក្សាការងារសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនឹងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោក ម៉ាធីន វ៉ាយរ៉ា Martin Vavra នៅថ្ងៃទី២០ ខែឧសភា នាវិមានព្រឹទ្ធសភា។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណដែលប្រទេសឆេក គ្រោងរៀបចំអោយមានដំណើរទស្សនកិច្ចសភាឆែក មកកម្ពុជា នាពេលខាងមុខនេះ ពិសេសថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក ដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយប្រទេសឆែក ក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀត លើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំ គឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។ ឯកអគ្គរដ្ឋទូតឆេក បានថ្លែងប្ដេជ្ញាបន្តខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែខ្លាំងឡើងថែមទៀត ដោយបច្ចុប្បន្នលោកបញ្ជាក់ថា នៅពុំទាន់មានតុល្យភាពនៅឡើយ។ ឯកអគ្គរដ្ឋទូត នៅបានបញ្ជាក់ការប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីឲ្យគណៈប្រតិភូសភាសាធារណរដ្ឋឆែក មកបំពេញទស្សនៈកិច្ចនៅកម្ពុជា ក្នុងកំឡុងនៃចុងឆ្នាំនេះ។
-
ឥណ្ឌាអបអរសាទរការផ្ដួចផ្ដើមការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា (Video Inside)
កម្ពុជា និងឥណ្ឌា បានអបអរសាទរចំពោះការផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ការអបអរសាទរនេះបានធ្វើឡើងក្នុងឱកាសដែលប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅថ្ងៃ ទី២០ខែ ឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ គួរបញ្ជាក់ថាកម្ពុជា និងឥណ្ឌា មានជើងហោះហើរត្រង់ផ្ទាល់ជាលើកដំបូងរវាងប្រទេសទាំង២ តាមរយៈក្រុមហ៊ុនយន្តហោះ Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ទង់ជាតិរបស់កម្ពុជា។ ការហោះហើរដោយត្រង់ផ្ទាល់រវាងប្រទេសទាំង២នេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៦ឧសភាកន្លងមកនេះ។ ប៉ុន្តែជើងហោះហើរដទៃទៀត នឹងរំពឹងកើតមាននាអនាគតខាងមុខនេះថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដែលគ្រោនឹងដំណើរការក្នុងពេលឆាប់ៗនេះ។ លោកជំទាវបានចាត់ទុកថា «សុបិនបានក្លាយជាការពិត» ដែលអ្វីទាំងអស់នេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានអបអរសាទរដែលប្រទេសឥណ្ឌា ខិតខំបង្កើតឲ្យមានព្រះរាជដំណើរទស្សនកិច្ច របស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា…
-
កម្ពុជារំលឹកទិវាជាតិនៃការចងចាំ ២០ឧសភា (Video Inside)
កម្ពុជាបានប្រារព្ធទិវា២០ឧសភា បច្ចុប្បន្នគឺជាទិវាជាតិនៃការចងចាំមិនអាចបំភ្លេចបានឡើយ ដែលជាទិវារំលឹកនូវការចាប់ផ្តើមអនុវត្តនយោបាយរបបប្រល័យពូជសាសន៍ប៉ុលពត ដាក់មកលើប្រជាជនខ្លួនឯង។ តើទិវានេះ បានរំលឹកពីអនុស្សាវរីយ៍ឈឺចាប់អ្វីខ្លះ? ហើយតើមានមនុស្សប៉ុន្មាននាក់បានស្លាប់ក្នុងអតីតកាលនោះ? អប្សរាណិតរាយការណ៍
-
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា នយោបាយ សម រង្ស៊ី កាន់តែលាយដូចអំបិលត្រូវទឹក (Video Inside)
ការធ្វើនយោបាយរបស់ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវគេកត់សម្គាល់ថា កាន់ខ្សោះអ្នកគាំទ្រ ដោយសារតែប្រជាប្រីយ៍ភាពកើនកាន់តែខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិ។ ភាពកើនឡើងកាន់តែខ្ពស់ នៃប្រជាប្រីយ៍ភាពសម្តេចធិបតី គឺមួយផ្នែកដោយសារតែពលរដ្ឋខ្មែរបានមើលឃើញ នូវនយោបាយទុច្ចរឹត នៃការផ្សព្វផ្សាយគ្មានការពិត របស់ សម រង្ស៊ី ដែលប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចជាតិ របស់ខ្មែរខ្លួនឯង។ រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីលោកហ្សង់ហ្វ្រង់ស្វ័រ តាន់ បានហៅនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ថា កាន់តែរលាយដូចអំបិលត្រូវទឹក។ អប្សរាណិតមានសេចក្តីរាយការណ៍ជុំវិញបញ្ហានេះ
-
អាជ្ញាធរបណ្តេញចេញវៀតណាម៤៥នាក់ (Video Inside)
អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិវៀតណាម៤៥នាក់នៅថ្ងៃសុក្រនេះ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ អាជ្ញាធរបានថ្លែងថា ជនជាតិវៀតណាមដែលត្រូវបានបណ្តេញចេញនេះ គឺជាប់ពាក់ព័ន្ធអំពើល្មើសច្បាប់ឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់។ សមត្ថកិច្ចបានព្រមាន និងដាស់តឿនដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ត្រូវសាកសួរព័ត៌មានដល់ជនបរទេសទាំងឡាយ ដែលជាបុគ្គលិក ឬកម្មករ និងត្រូវពិនិត្យ ច្បាស់លាស់នូវភាពស្របច្បាប់របស់ជនបរទេសទាំងនោះ ដើម្បីចៀសវាងនូវភាពពាក់ព័ន្ធបទល្មើសខុសនឹងច្បាប់របស់ប្រទេសកម្ពុជា។