-
មន្ទីរប្រឆាំងគ្រឿងញៀនព្រមានការផ្សាយប៉ះពាល់កិត្តិយសស្ថាប័នអនុវត្តច្បាប់ (Video Inside)
មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបដិសេធចំពោះសេចក្តីរាយការណ៍ តាមបណ្តាញសង្គម ដែលចោទថា មានមន្ត្រីគ្រឿងញៀនម្នាក់ បានបោកយកម៉ូតូពីមិត្តភក្តិក្នុងហាងផឹកស៊ី។ សេចក្តីបដិសេធថ្ងៃទី៩មេសា បានធ្វើឡើងក្រោយគណនីហ្វេសប៊ុកផ្សាយព័ត៌មានឈ្មោះ CPNS News, CSK News និង FK News Media បានផ្សាយថា មន្ត្រីបំរើការនៅការិយាល័យ «ក៤» នៃមន្ទីរប្រឆាំងគ្រឿងញៀន បោកយកម៉ូតូមួយគ្រឿងទៅបាត់ ពេលផឹកស៊ីជាមួយមិត្តភក្តិក្នុងហាងមួយកន្លែង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយការស្រាវជ្រាវជនដែលបោកយកម៉ូតូនោះ ពុំមែនជាមន្ត្រីនគរបាល បំរើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀនឡើយ។ សមត្ថកិច្ចបញ្ជាក់ថា គេកំពុងស្វែងរកជនសង្ស័យ ដែលបន្លំខ្លួន ជាមន្ត្រីនគរបាលនោះ។ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានព្រមានបណ្តាញសង្គមទាំងនេះ ដែលបានផ្សាយព័ត៌មានប៉ះពាល់កេរ្តិ៍ឈ្មោះអង្គភាពអនុវត្តច្បាប់ ដោយមិនបានប្រមូលគ្រប់ជ្រុងជ្រោយឡើយ។
-
សម្តេចធិបតីលើកទឹកចិត្តការបង្កើនចំនួនកូនចៅក្នុងក្រុមគ្រួសារ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តការបង្កើនចំនួនកូនចៅក្នុងក្រុមគ្រួសារ ដើម្បីបញ្ចៀសកង្វះពលកម្មក្នុងពេលអនាគត។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ សម្តេចធិបតីបានថ្លែងថា រហូតដល់ឆ្នាំ២០៥០ មនុស្សមានវ័យចំណាស់នឹងកើនចំនួនច្រើនគួរឱ្យកត់សម្គាល់។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដែលវិស័យបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់ចាំបាច់យ៉ាងក្រៃលែង។ សម្តេចធិបតីបានអំពាវនាវសាលាជាតិផែនការ និងស្ថិតិ ត្រូវដើរតួនាទីពង្រឹងថ្នាលបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ក្នុងការបំប៉នបន្ថែម និងសម្រួលចំណេះដឹង និងជំនាញខ្វះខាតឱ្យស្របតាមតម្រូវការចំណេះដឹង និងជាក់ស្តែងរបស់មន្ត្រីរាជការក្នុងបរិការបច្ចេកវិទ្យាឌីជីថល និងរួមចំណែកក្នុងការដំណើរការ និងការអនុវត្តកម្មវិធីកែទម្រង់សាធារណៈ ស្របតាមបាវចនាគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ចកោណដំណាក់កាលទី១។
-
ព្រះមហាក្សត្រខ្មែរយាងវិលត្រឡប់ពីប្រទេសជប៉ុន (Video Inside)
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងវិលត្រឡប់មករាជធានីភ្នំពេញវិញហើយ ក្រោយព្រះរាជទស្សនកិច្ច ក្នុងប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ដើម្បីចូលរួមក្នុងពិធីសាសនាមួយ ដែលចូលរួមជាច្រើនប្រទេស។ ព្រះរាជដំណើរយាងវិលត្រឡប់នារសៀលថ្ងៃទី៩មេសា បានអញ្ជើញទទួលដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ព្រះរាជវង្សានុវង្ស, មន្ត្រីទូត និងមន្ត្រីជាន់ខ្ពស់នានាតាមបណ្តាស្ថាប័នរដ្ឋជាច្រើនថែមទៀត។ ព្រះអង្គបានយាងមាតុភូមិនិវត្តន៍មកវិញ នារសៀលថ្ងៃទី៩ មេសា ឆ្នាំ២០២៤។
-
រកឃើញអ្នកឆ្លងអុតស្វា ៣នាក់បន្ថែមទៀត (Video Inside)
ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាថ្មីចំនួន ៣នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ១៧នាក់ហើយ ក្នុងប្រទេសកម្ពុជា។ អ្នកឆ្លងអុតស្វាទាំង៣ ដែលគេមិនបញ្ចេញអត្តសញ្ញាណនេះ ត្រូវបានបញ្ជាក់ថា ជាពលរដ្ឋស្នាក់នៅក្នុងរាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូង ក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ជម្ងឺអុតស្វាអាច ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន ១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។
-
ក្រុមគ្រួសារត្រកូលហ៊ុន រំលឹកការដឹងគុណបុព្វបុរស មុនបុណ្យចូលឆ្នាំខ្មែរ (Video Inside)
ពិធីបុណ្យបង្សុកូលរំលឹកឧទ្ទិសដល់បុព្វបុរសដែលមានគុណបំណាច់ ចំពោះសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវត្តបុទុមវតី ដែលជាពិធីមួយមិនដែលខកខានឡើយ ជារៀងរាល់ឆ្នាំ នៅមុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាមាតាបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្មក្នុងខែមីនា ឆ្នាំ១៩៩៨ ក្នុងព្រះជន្ម៧៩វស្សា ចំណែកអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាពក្នុងព្រះជន្ម ៨៩វស្សា។ សម្តេចតេជោ ហ៊ុន សែន បើទោះបីបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព និងជួយមនុស្សរាប់លាននាក់ ផុតពីគ្រោះមហន្តរាយសង្គ្រាមស៊ីវិលនោះក៏ដោយ ប៉ុន្តែមាតារបស់សម្តេច មិនបានឃើញនូវពន្លឺសន្តិភាពពិតប្រាកដ នៃស្នាដៃកូនប្រុសប្រសូតក្រោមពន្លឺព្រះចន្ទពេញបូរមីឡើយ។ អប្សរាណិតរាយការណ៍ជុំវិញពិធីបុណ្យបង្សុកូល ឧទ្ទិសដល់មាតា និងបិតាសម្តេចតេជោដែលបានចែកស្ថានទៅ
-
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង ១៧គីឡូក្រាម នៅក្នុងរាជធានី (Video Inside)
ជនសង្ស័យប្រុសស្រីចំនួន ២នាក់ និងគ្រឿងញៀនជាង ១៧គីឡូក្រាម ត្រូវសមត្ថកិច្ចបង្រ្កាបបាននៅ ២ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ការបង្ក្រាបគោលដៅទី១ នៅចំណុចមុខខារ៉ាអូខេ Two sister ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងគោលដៅទី២ នៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៥ និង២០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ ក្រាយ ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ។ សមត្ថកិច្ចដកហូត សារធាតុញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥គីឡូក្បៀស១៩៤ក្រាម, សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១គីឡូក្បៀស៣៩៩.៩៦ក្រាម, សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់…
-
ក្រុមហ៊ុន Sunwah Group បង្ហាញបំណងបណ្តាក់ទុនលើវិស័យមួយចំនួន (Video Inside)
ក្រុមហ៊ុន Sunwah Group ដែលមានទីតាំងក្នុងក្រុងហុងកុង បានបង្ហាញនូវបំណងចង់វិនិយោគលើវិស័យមួយចំនួន ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Sunwah Group បានថ្លែងថា គេចង់បណ្តាក់ទុន លើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង ការវិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅស្ថានខុនដូ ការវិនិយោគលើវិស័យទេសចរណ៍ ការវិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី និងការវិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ អប្សរាណិតរាយការណ៍
-
វិទ្យាស្ថាន KSI ស្នើកម្ពុជារៀបចំកិច្ចប្រជុំកំពូលសាកលស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចឆ្នាំ២០២៤ (Video Inside)
ក្រុម Think Tank ដែលមានមូលដ្ឋានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្នើកម្ពុជាលើការរៀបចំកិច្ចប្រជុំកំពូលសាកលស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពី សហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៤។ សំណើរបស់វិទ្យាសាស្ត្រ KSI ត្រូវបានលើកឡើងដោយប្រធានរបស់ខ្លួនលោក តាន់ ស្រ៊ី ម៉ៃខុល យ៉ាវ ក្នុងការអញ្ជើញជួបសម្តេចធិបតីនាយករដ្ឋមន្ត្រី នាថ្ងៃទី៨ មេសា ឆ្នាំ២០២៤។ កញ្ញា គង់ សុផុល រាយការណ៍
-
អយ្យការតុលាការឃុំខ្លួន កើត សារ៉ាយ និងបក្ខពួកបួននាក់ទៀត (Video Inside)
អយ្យការតុលាការ បានឃុំខ្លួនឈ្មោះ កើត សារ៉ាយ និងបក្ខពួកចំនួន៤នាក់ ក្រោយការចោទប្រកាន់ «អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក កើត សារ៉ាយ អាយុ៣២ឆ្នាំ នៃប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរនៅថ្ងៃទី៥មេសា ជាមួយបក្ខពួក និង២ថ្ងៃក្រោយមក ត្រូវបានតុលាការ បានចោទប្រកាន់ ពាក់ព័ន្ធនឹងការផ្សាយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល»។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោបញ្ជាក់ការស្នើជួបមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង តាមប្រព័ន្ធ Online (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងបញ្ជាក់ពីបំណងចង់ជួបសន្ទនាតាមវីដេអូ Conference ជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាល លោក មីន អោងឡាំង។ សម្តេចតេជោស្នើរកកិច្ចជួបសន្ទនាដែលអាចធ្វើនៅមុនសង្ក្រាន្ត ឬនៅក្រោយសង្ក្រាន្តឆ្នាំថ្មីក៏បាន។ អប្សរាណិតរាយការណ៍