Category: កម្មវិធីព័ត៌មាន

  • ខេត្តកំពង់ឆ្នាំងរួមគ្នាជួយសង្គ្រោះត្រីពូជដែលប្រឈមការងាប់ដោយសារអាកាសធាតុក្តៅ (Video Inside)

    ខេត្តកំពង់ឆ្នាំងរួមគ្នាជួយសង្គ្រោះត្រីពូជដែលប្រឈមការងាប់ដោយសារអាកាសធាតុក្តៅ (Video Inside)

    សហគមន៍នេសាទគោកស្តៅក្នុងស្រុករលាប្អៀរ ដែលត្អូញត្អែរជុំវិញត្រីងាប់នៅក្នុងបឹងអភិរក្ស ដោយសារតែអាកាសធាតុក្តៅហួតហែងនោះ នាពេលនេះ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ថវិកាមួយលានរៀល ដើម្បីជួយបង្ហូរយកទឹកជួយត្រីដែលប្រឈមនឹងការងាប់។ បឹងអភិរក្សមេពូជត្រី ”រនាបសែន” បានរងនឹងការរីងទឹក ដែលបារម្ភថាត្រីពូជដូចជាត្រីឆ្ពិន ត្រីសណ្តាយ ត្រីក្អីឬត្រីក្រាយ ត្រីច្រកែង ត្រីកេះ ត្រីឆ្តោរ ជាដើមនឹងត្រូវងាប់ បើសិនជាមិនមានការជួយអន្តរាគមន៍ទាន់ពេលនោះទេ ខណៈមេឃនៅតែបន្តរាំងស្ងួតមិនទាន់ធ្លាក់ភ្លៀងឡើយ។ ប្រធានសហគមន៍នេសាទគោកស្តៅ លោក មាស សុវណ្ណ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជាពិសេសលោក ស៊ុន សុវណ្ណារិទ្ធិ និងមន្ទីរពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការងារអភិរក្សការពារធនធានធម្មជាតិ ដើម្បីជួយសត្វត្រីទាំងនោះ មិនឱ្យងាប់ដាច់ពូជ។ នៅជាមួយគ្នាផងដែរមន្ទីរធនធានទឹក និងឩតុនិយម, មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឩបត្ថម្ភប្រេងម៉ាស៊ូត សម្រាប់បូមទឹកសង្រ្គោះចំនួន ១០០លីត្រ និងផ្ទាំងSolar បំភ្លឺ១ផងដែរ។

  • ខេត្តចំនួន១៤ ដែលខ្វះទឹកត្រូវបានក្រសួងធនធានទឹកជួយសង្គ្រោះ (Video Inside)

    ខេត្តចំនួន១៤ ដែលខ្វះទឹកត្រូវបានក្រសួងធនធានទឹកជួយសង្គ្រោះ (Video Inside)

    ខេត្តចំនួន១៤ ដែលខ្វះទឹក ក្នុងការជួយស្រោចស្រពស្រូវ ត្រូវបានក្រសួងធនធានទឹកជួយសង្គ្រោះ។ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានបញ្ជាក់ការជួយធ្វើអន្តរាគមន៍ របស់ក្រសួង ចំពោះខេត្តទាំង១៤ ក្នុងឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៤ មេសា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រីបានថ្លែងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ, ក្រសួងបានធ្វើអន្តរាគមន៍ជួយបូមទឹកដាក់លើផ្ទៃដីសរុបប្រមាណ ៦ម៉ឺន ១១៩ហិកតា នៅក្នុងខេត្តទាំង១៤។ ខេត្តទាំង១៤ ដែលក្រសួងបានជួយសង្គ្រោះ គឺខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕

  • ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍ ក្នុងអាកាសធាតុកាន់តែកើនកម្តៅ បានមកដល់ទៀតហើយ ក្នុងរយៈពេល៣ថ្ងៃ គឺមាននៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង នឹងមាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍

  • នាយករដ្ឋមន្ត្រីជប៉ុនអបអរសាទរសម្តេចតេជោជ្រើសរើសជាប្រធានព្រឹទ្ធសភា (Video Inside)

    នាយករដ្ឋមន្ត្រីជប៉ុនអបអរសាទរសម្តេចតេជោជ្រើសរើសជាប្រធានព្រឹទ្ធសភា (Video Inside)

    នាយករដ្ឋមន្ត្រីជប៉ុនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ លិខិតទើបទទួលបាននាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ បានសរសេរថា «ខ្ញុំសូមចូលរួមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា»។ នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា លោក «មានសេចក្តីសោមនស្សរីករាយ ដែលមានកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលសម្តេចតេជោ និងរូបលោក «បានព្រមព្រៀងគ្នា កាន់តែមានភាពរីកចម្រើនឥតឈប់ឈរ ដែលក្នុងនោះមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យថ្មីៗ ដូចជាវិស័យសន្តិសុខ ឌីជីថល និងព័ត៌មានវិទ្យាផងដែរ »។ សារលិខិតរបស់លោក គីស៊ីដា ហ៊្វូមីអូ បានបង្ហាញក្តីរំពឹងថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ការផ្លាស់ប្តូររវាងស្ថាប័ននីតិបញ្ញតិ នៃប្រទេសទាំងពីរ នឹងកាន់តែអភិវឌ្ឍបន្ថែមទៀត»។ សារលិខិតរំពឹងទៀតថា មិត្តភាពរវាងប្រទេសទាំងពីរ ត្រូវបានគាំទ្រតាមរយៈការផ្លាស់ប្ដូរ ដែលមិនត្រឹមតែរវាងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានរវាងស្ថាប័ននីតិបញ្ញតិ វិស័យឯកជន និងរវាងប្រជាជន និងប្រជាជនផងដែរ។

  • ស្នងការដ្ឋាននគរបាលរាជធានីកោះហៅអ្នកប្រព្រឹត្តហិង្សាបង្ហោះតាមបណ្តាញសង្គម (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីកោះហៅអ្នកប្រព្រឹត្តហិង្សាបង្ហោះតាមបណ្តាញសង្គម (Video Inside)

    ការរិះគន់មួយតាមបណ្តាញសង្គមដែលឃើញការ Post វីដេអូបង្ហាញ រូបបុរសម្នាក់វាយស្ត្រី ក្នុងហេតុការណ៍ឈ្លោះគ្នានោះ បានប្រញាប់ឱ្យសមត្ថកិច្ចកោះហៅអ្នកពាក់ព័ន្ធទាំង២ មកសាកសួរ។ មនុស្សប្រុសស្រីទាំង២ ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បាននិយាយមុនពេលដែលនគរបាលកោះហៅសាកសួរថា រូបហិង្សានោះ គឹជារឿងសម្តែង Prank ប៉ុន្តែនៅក្នុងពេលដែលនគរបាលបានសាកសួរនោះ ពួកគេបានសារភាពថា ពិតជារឿងធ្លាប់ឈ្លោះគ្នាមែន ប៉ុន្តែមិនមែនទើបនឹងកើតឡើងឡើយ។ អប្សរាណិតរាយការណ៍

  • អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរចិនសកល បំភ្លឺការផ្សាយដែលនិយាយថា ទេវតាឆ្នាំថ្មីសោយងៀតគោ (Video Inside)

    អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរចិនសកល បំភ្លឺការផ្សាយដែលនិយាយថា ទេវតាឆ្នាំថ្មីសោយងៀតគោ (Video Inside)

    ការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលនិយាយថាទេវតាឆ្នាំរោង នឹងមកដល់ខាងមុខនេះ សោយងៀតគោ ជាអាហារនោះ បានប្រញាប់ឱ្យមនុស្សទាំងឡាយដែលធ្លាប់ដឹងអំពីប្រពៃណីជាតិ ពាក់ព័ន្ធនឹងរឿងបុណ្យចូលឆ្នាំ បានប្រញាប់កែតម្រូវ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយនិយាយថា ទេវតាឆ្នាំថ្មីនឹងសោយ «សត្វទ្រាយ» ដែលជាប្រភេទសត្វពពួកឈ្លូស ឬប្រើស ប៉ុន្តែបើគ្មានសាច់ប្រើស ឬឈ្លូសនោះទេ គេអាចយកងៀតគោមកជំនួសក៏បានដែរ។ តើអ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ បកស្រាយយ៉ាងណា ចំពោះទេវតាសោយងៀតគោនេះ? អប្សរាណិតរាយការណ៍

  • សម្តេចធិបតីណែនាំភាពម៉ឹងម៉ាត់ និងម៉ត់ចត់ ក្នុងការជ្រើសរើសមន្ត្រីរាជការ (Video Inside)

    សម្តេចធិបតីណែនាំភាពម៉ឹងម៉ាត់ និងម៉ត់ចត់ ក្នុងការជ្រើសរើសមន្ត្រីរាជការ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងជ្រើសរើសមន្រ្តីរាជការ ចូលបំរើនៅតាមក្រសួង ស្ថាប័ន នីមួយៗ ដោយត្រូវប្រកាន់ជំហរ «អ្នកចេះគឺជាប់»។ ប្រសាសន៍របស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយលើកឡើងថា ការធ្វើកំណែទម្រង់ គឺជាកត្តាចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើម ដែលត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ។ សម្តេចធិបតីបានបញ្ជាក់ថា ការរើសមន្ត្រីចូលក្នុងក្រសួងគឺត្រូវរើសឱ្យចំជំនាញ។ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនោះផងដែរ សម្តេចធិបតីបានប្រកាសបន្តអនុវត្តនូវអភិក្រមទាំងប្រាំ គឺ «ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ខណៈអភិក្រមទាំងប្រាំនេះ នៅតែមានតម្លៃសម្រាប់ដាស់តឿន ឲ្យមន្រ្តីគ្រប់កម្រិតពិនិត្យ កែលម្អខ្លួន ឲ្យសមជាមន្រ្តីបម្រើរាស្រ្ត៕

  • ក្រសួងអប់រំណែនាំសិស្សតាមសាលាមិនត្រូវលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបម្សៅ (Video Inside)

    ក្រសួងអប់រំណែនាំសិស្សតាមសាលាមិនត្រូវលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបម្សៅ (Video Inside)

    ក្រសួងអប់រំ បានចេញសេចក្តីណែនាំតាមសាលារដ្ឋ និងសាលាឯកជន ហាមដាច់ខាតការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបម្សៅ ក្នុងអំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី។ សេចក្តីណែនាំថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បាននិយាយកត់សម្គាល់ថា មាន «សិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន៖ លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ជាដើម ដាក់ទៅលើគ្នាទៅវិញទៅមក ដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព»។ សេចក្តីណែនាំបួនចំណុចបានហាមដាច់ខាតនូវការលេងល្បែងទាំងនោះ និងស្នើឱ្យមានកិច្ចសហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្ដល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕

  • ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសសម្រុកមកលេងស្រុកកំណើតក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសសម្រុកមកលេងស្រុកកំណើតក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    ប្រជាពលរដ្ឋខ្មែរដែលធ្វើការក្នុងប្រទេសជិតខាងកម្ពុជា រួមមាន ថៃ, វៀតណាម និងឡាវ បាននាំគ្នាវិលត្រឡប់មកស្រុកកំណើតនៅតាមបណ្តាខេត្ត និងរាជធានី នៅច្រើនថ្ងៃមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានមកដល់។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍, គិតចាប់តាំងពីដើមខែមេសានេះមក ប្រជាពលរដ្ឋខ្មែរជិតបីម៉ឺននាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកម្ពុជាវិញ ដោយមិនចាំបាច់ត្រូវការបង់សេវាទិដ្ឋាការចេញចូលឡើយ ក្នុងរយៈពេល១៥ថ្ងៃ ដោយសារតែការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រទេសជិតខាងកម្ពុជា។ យោងតាមធម្មតា ការធ្វើដំណើរឆ្លងកាត់ព្រំដែន នឹងតម្រូវបង់ថ្លៃសេវា ប៉ុន្តែក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែមេសា ដែលមានពិធីបុណ្យចូលឆ្នាំខ្មែរ ដំណើរចេញចូលត្រូវបានលើកលែងការបង់ទិដ្ឋាការ។ ពលរដ្ឋខ្មែរបាននាំគ្នាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួល លើការធ្វើដំណើរចេញចូលរយៈពេល១៥ថ្ងៃ ដែលមិនតម្រូវបង់សេវាទិដ្ឋាការចេញចូលនេះឡើយ។

  • អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ការឃាត់ខ្លួនជនសង្ស័យឈូសឆាយដីព្រៃនៅកំពង់ឆ្នាំង (Video Inside)

    អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ការឃាត់ខ្លួនជនសង្ស័យឈូសឆាយដីព្រៃនៅកំពង់ឆ្នាំង (Video Inside)

    អភិបាលរងស្រុកកំពង់លែង និងជនសង្ស័យ ២នាក់ផ្សេងទៀត នៅក្នុងខេត្តកំពង់ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសធម្មជាតិ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង។ ការចាប់ខ្លួនអភិបាលរងស្រុកកំពង់លែងលោក ពុំ សុផល និងប្រជាពលរដ្ឋឈ្មោះ លឹម ដានីន និងឈ្មោះ ជួន តុំ បានធ្វើឡើងក្រោយការរកឃើញថា ជនសង្ស័យទាំងបីនាក់នេះ ពាក់ព័ន្ធនឹងករណីឈូសឆាយយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៤ហិចតា។ អប្សរាណិតរាយការណ៍