Category: កម្មវិធីព័ត៌មាន

  • រដ្ឋបាលខេត្តព្រះវិហារសង្ស័យអំពីការផ្សាយព័ត៌មានក្រៅប្រទេស ជុំវិញពលរដ្ឋខ្មែរលាក់ខ្លួនក្នុងព្រៃ (Video Inside)

    រដ្ឋបាលខេត្តព្រះវិហារសង្ស័យអំពីការផ្សាយព័ត៌មានក្រៅប្រទេស ជុំវិញពលរដ្ឋខ្មែរលាក់ខ្លួនក្នុងព្រៃ (Video Inside)

    ការផ្សាយព័ត៌មានមួយមកពីក្រៅប្រទេសនិយាយថា មានពលរដ្ឋខ្មែររស់ក្នុងសភាពលាក់ខ្លួន ក្នុងព្រៃដោយសារតែខ្លាចអាជ្ញាធរខេត្តព្រះវិហារ បានជម្រុញឱ្យអាជ្ញាធរប្រញាប់ធ្វើប្រតិកម្ម តបបញ្ជាក់ទៅវិញ។ រដ្ឋបាលខេត្តព្រះវិហារបានសង្ស័យថាការផ្សាយនូវព័ត៌មាន ដែលភ្ជាប់នូវរួបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថា បានរត់គេចខ្លួន ចូលទៅក្នុងព្រៃដោយសារខ្លាចអាជ្ញាធរនោះ គឺជា«គំនិតទុច្ចរឹតដើម្បីកេងចំណេញនយោបាយ» របស់មនុស្សមួយក្តាប់តូច។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន ទទួលជាប្រមុខរដ្ឋស្តីទីលើកដំបូង (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ទទួលជាប្រមុខរដ្ឋស្តីទីលើកដំបូង (Video Inside)

    សម្តេចតេជោ ហ៊ុន សែន នឹងទទួលឋានៈជាប្រមុខរដ្ឋស្តីទីលើកដំបូង ក្នុងឱកាសដែលព្រះមហាក្សត្រខ្មែរ ទ្រង់ព្រះរាជអវត្តមានចាកចេញទៅកាន់ប្រទេសជប៉ុន។ យោងតាមព្រះរាជសារដែលទើបបានទទួលនៅថ្ងៃពុធនេះ, ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុនចាប់ពីថ្ងៃទី៥មេសា។ ព្រះរាជសារបានសរសេរថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងទទួល» ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

  • សម្តេចតេជោ ហ៊ុន សែន រំលឹកប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន រំលឹកប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានរំលឹកអតីតកាល នៃការបង្កើតស្ថាប័នរដ្ឋសភា ដែលបានក្លាយជាស្ថាប័នគន្លឹះដ៏ធំ ជួយដោះស្រាយភាពទ័លច្រកនយោបាយក្នុងអតីតកាល។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើនាព្រឹកថ្ងៃទី៣មេសា នៅវិមានព្រឹទ្ធសភា ក្នុងឱកាសកិច្ចប្រជុំព្រឹទ្ធសភានីតិកាលទី៥ លើកដំបូង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាអាណ្ណត្តិថ្មី រីឯលោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ គឺជាអនុប្រធានទី២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា បានកើតចេញពីគំនិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីបំបែកនូវភាពទ័លច្រកនយោបាយ ដែលកើតឡើងក្នុងអតីតកាលឆ្នាំ១៩៩៨។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្រោយគំនិតបង្កើតព្រឹទ្ធសភា ដើម្បីបំបាត់ភាពជាប់គាំងនយោបាយនោះរួចមក, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានធ្វើជាប្រធានព្រឹទ្ធសភា…ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើជាប្រធានរដ្ឋសភា រីឯរូបសម្តេចផ្ទាល់ គឺជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន…

  • ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៨១នាក់ថ្ងៃនេះ (Video Inside)

    ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៨១នាក់ថ្ងៃនេះ (Video Inside)

    ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៦មីនានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ៨១នាក់។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង ៨១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣២នាក់ និងអ្នកប្រើប្រាស់៤៨នាក់។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃនេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង៥សែនក្រាម។ ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីរប្រឆាំងគ្រឿងញៀន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ក្នុងរយៈពេល៦ខែ ក្នុងអាណ្ណត្តិរាជរដ្ឋាភិបាលថ្មី គិតតាំងពីខែកញ្ញា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤, ការបង្ក្រាបគ្រឿងញៀនមានចំនួន ៣ពាន់ ៨៤៩ករណី និងបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធ ចំនួន ៩ពាន់ ៦៧៥នាក់។ ការពង្រឹងការគ្រប់គ្រង និងការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពទីបួន ដាក់ចេញដោយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

  • ឃាត់ខ្លួនក្មេងទំនើង ៧២នាក់ ក្នុងសប្តាហ៍កន្លងមកនេះ (Video Inside)

    ឃាត់ខ្លួនក្មេងទំនើង ៧២នាក់ ក្នុងសប្តាហ៍កន្លងមកនេះ (Video Inside)

    យ៉ាងហោចក្មេងទំនើង ៧២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ក្នុងយុទ្ធនាការរក្សាភូមិឃុំមានសុវត្ថិភាព។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ក្មេងទំនើងទាំង ៧២នាក់ ដែលបានឃាត់ខ្លួន រវាងពីថ្ងៃទី១៨ ដល់២៤មីនា បានធ្វើឡើង ក្នុងចំនួន ២៥ករណីផ្សេងៗពីគ្នា ដែលភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញ, នៅខេត្តកណ្ដាល, ខេត្តពោធិ៍សាត់, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ការដោះស្រាយបញ្ហាក្មេងទំនើងនៅក្នុងសង្គម ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអភិសន្តិបណ្ឌិត ស សុខា។

  • ក្រុមជំនាញប្រទះឃើញកូនត្រីផ្សោតទី៦ ក្នុងឆ្នាំ២០២៤ (Video Inside)

    ក្រុមជំនាញប្រទះឃើញកូនត្រីផ្សោតទី៦ ក្នុងឆ្នាំ២០២៤ (Video Inside)

    កូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀតហើយ ត្រូវបានគេប្រទះឃើញនៅអន្លង់កោះផ្តៅ នៃស្រុកសំបូរ ខេត្តក្រចេះ ដែលនាំឱ្យចំនួនកូនត្រីសត្វផ្សោតទើបកើតថ្មី ក្នុងឆ្នាំ២០២៤នេះ មានចំនួន៦ហើយ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បាននិយាយថា កូនត្រីផ្សោតទី៦នោះ ត្រូវគេប្រទះឃើញានាវេលាម៉ោង១១:និង៤០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតនោះ បានស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។ យោងតាមការស្រាវជ្រាវ សត្វត្រីផ្សោតទន្លេមេគង្គ គឺជាប្រភេទសត្វត្រីដែលពពោះកូនក្នុងផ្ទៃ មានរយៈពេល១៤ខែ។ សត្វត្រីផ្សោតញី ក្នុងរវាងពី២ទៅ៣ឆ្នាំម្តង បង្កើតកូនបានតែម្តងទេ ហើយត្រីផ្សោតដែលអាចដោយញីឈ្មោលរបស់វាបាន លុះត្រាត្រីនោះពេញវ័យអាយុ ប្រមាណពី ៧ ទៅ ៩ឆ្នាំឯនោះ។

  • មន្ត្រីរដ្ឋបាលព្រៃឈើអរគុណដល់រាជរដ្ឋាភិបាល ក្រោយការជួយអន្តរាគមន៍រកការដោះលែង ពីពន្ធនាគារអាមេរិក (Video Inside)

    មន្ត្រីរដ្ឋបាលព្រៃឈើអរគុណដល់រាជរដ្ឋាភិបាល ក្រោយការជួយអន្តរាគមន៍រកការដោះលែង ពីពន្ធនាគារអាមេរិក (Video Inside)

    មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ដែលអាជ្ញាធរអាមេរិកបានចាប់ខ្លួន ក្នុងពេលដែលលោកបាននាំយកស្វាព្រៃកន្ទុយវែង ឬសត្វស្វាក្តាម ឆ្លងកាត់ទឹកដីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២២នោះ ត្រូវបានតុលាការអាមេរិកដោះលែងវិញហើយ ក្រោយការរកឃើញថាលោកគ្មានកំហុសនោះទេ។ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងបេសកកម្មការងារចូលរួមក្នុងកិច្ចប្រជុំអនុសញ្ញាសាយតេស (CITES) នៅក្នុងប្រទេសប៉ាណាម៉ា ត្រូវបានអាជ្ញាធរអាមេរិកនាពេលនោះ បានចាប់ខ្លួនដោយចោទថា បានរត់ពន្ធនាំយកស្វាព្រៃកន្ទុយវែង ឬសត្វស្វាក្តាម ចូលក្នុងទឹកដីអាមេរិក។ បើសិនជាមានការរកឃើញថា លោកមានកំហុសក្នុងការរត់ពន្ធមែននោះ ច្បាប់អាមេរិកនឹងដាក់ទោស ដាក់គុកចំនួនយ៉ាងហោច ៥ឆ្នាំ។ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤, លោក គ្រី ម៉ះផល ត្រូវបានតុលាការរដ្ឋ Florida សហរដ្ឋអាមេរិក បានសម្រេចថា លោកគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិត ក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិកនោះទេ។ លោកបានវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ ក្រោយការឃុំខ្លួនបណ្តោះអាសន្ន ដោយអាជ្ញាធរអាមេរិក រយៈពេល១ឆ្នាំ ៤ខែ និង១០ថ្ងៃ។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខ្នះខ្នែងជួយធ្វើឱ្យរូបលោក បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។

  • ក្រសួងពាណិជ្ជកម្មព្រមានចាត់ការផ្លូវច្បាប់ចំពោះអាជីវកម្ម «កម្ពុជាកម្ចីរហ័ស» (Video Inside)

    ក្រសួងពាណិជ្ជកម្មព្រមានចាត់ការផ្លូវច្បាប់ចំពោះអាជីវកម្ម «កម្ពុជាកម្ចីរហ័ស» (Video Inside)

    ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ហៅកម្ចីអនឡាញមួយឈ្មោះ «កម្ពុជាកម្ចីរហ័ស» ថាជាក្រុមធ្វើអាជីវកម្ម ដែលគ្មានច្បាប់ និងបានផ្សព្វផ្សាយបោកប្រាស់ប្រជាពលរដ្ឋ។ យោងតាមក្រសួងពាណិជ្ជកម្ម អាជីវកម្មឈ្មោះ «កម្ពុជាកម្ចីរហ័ស» ដែលប្រើប្រាស់រូបសញ្ញា Logo ពាណិជ្ជកម្មរបស់ក្រសួង នៅក្នុងការផ្សព្វផ្សាយការរកស៊ី ដែលតាមពិតអាជីវកម្មនោះ គឺ «ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបបានទទួលថ្ងៃនេះ បានអំពាវនាវពលរដ្ឋត្រូវ «ចៀសវាងការចាញ់បោក» ឬការ «ខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ»។ ក្រសួងបានប្រាប់ម្ចាស់អាជីវកម្ម «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបសញ្ញា និងអះអាងភាពពាក់ព័ន្ធរបស់ខ្លួន ជាមួយនឹងក្រសួងពាណិជ្ជកម្ម។ ក្រសួងបានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម។

  • សម្តេចធិបតី និងគណៈប្រតិភូបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសឡាវ (Video Inside)

    សម្តេចធិបតី និងគណៈប្រតិភូបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសឡាវ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ច ក្នុងប្រទេសឡាវ ជាមួយការចាត់ទុកថា ជាដំណើរទស្សនកិច្ចប្រកប «ដោយជោគជ័យ»។ អប្សរាណិតមានសេចក្តីរាយការណ៍ពិស្តារ ជុំវិញលទ្ធផល នៃដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ដែលបញ្ចប់នៅថ្ងៃទី២៦ មីនា ឆ្នាំ២០២៤។ កញ្ញា គង់ សុផុល រាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន គ្រោងអញ្ជើញចូលរួមវេទិកាបូអាវ នៅក្នុងប្រទេសចិន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន គ្រោងអញ្ជើញចូលរួមវេទិកាបូអាវ នៅក្នុងប្រទេសចិន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវប្រចាំឆ្នាំ រយៈពេលបីថ្ងៃ នៅក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់អាស៊ី លោក លី ប៉ោទុង។ វេទិកាបូអាវ ប្រព្រឹត្តទៅនៅក្នុងក្រុងហៃណាន បានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩មីនា ប៉ុន្តែព្រឹត្តិការណ៍បើកប្រជុំពេញអង្គដ៏ធំបំផុត នឹងត្រូវធ្វើនៅថ្ងៃទី២៨មីនា។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញនៅថ្ងៃទី២៧មីនា ដោយមានការអញ្ជើញអមដំណើរ ដោយសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ប្រាក់ សុខុន, អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជំទាវ ចម និម្មល, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី និងឥស្សរជនជាន់ខ្ពស់មួយចំនួនថែមទៀត។ សម្តេចតេជោ គ្រោងនឹងចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ សម្តេចតេជោ គ្រោងនឹងមានជំនួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសចិនផងដែរ រួមមាន លោក ចាវ…