-
សម្តេចតេជោ ហ៊ុន សែន គ្រោងអញ្ជើញចូលរួមវេទិកាបូអាវ នៅក្នុងប្រទេសចិន (Video Inside)

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវប្រចាំឆ្នាំ រយៈពេលបីថ្ងៃ នៅក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់អាស៊ី លោក លី ប៉ោទុង។ វេទិកាបូអាវ ប្រព្រឹត្តទៅនៅក្នុងក្រុងហៃណាន បានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩មីនា ប៉ុន្តែព្រឹត្តិការណ៍បើកប្រជុំពេញអង្គដ៏ធំបំផុត នឹងត្រូវធ្វើនៅថ្ងៃទី២៨មីនា។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញនៅថ្ងៃទី២៧មីនា ដោយមានការអញ្ជើញអមដំណើរ ដោយសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ប្រាក់ សុខុន, អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជំទាវ ចម និម្មល, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី និងឥស្សរជនជាន់ខ្ពស់មួយចំនួនថែមទៀត។ សម្តេចតេជោ គ្រោងនឹងចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ សម្តេចតេជោ គ្រោងនឹងមានជំនួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសចិនផងដែរ រួមមាន លោក ចាវ…
-
ខេត្តកម្ពុជានឹងអាចមានភ្លៀងធ្លាក់តិចតួចសប្តាហ៍នេះ (Video Inside)

បណ្ដាខេត្ដមួយចំនួន នៃកម្ពុជានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតរវាងពី១០ ទៅ១៥ភាគរយខណៈធាតុអាកាសក្ដៅ គឺនៅតែបន្ដកើតមានជាដដែលនៅសប្ដាហ៍នេះ។ ការព្យាករណ៍ក្នុងសប្តាហ៍នេះ សីតុណ្ហភាពកម្តៅអតិបរមា នឹងកើនដល់ ៣៨និង ៣៩អង្សាសេថែមទៀតតាមតំបន់មួយចំនួន។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, តំបន់ដែលនឹងអាចមានភ្លៀងធ្លាក់ រួមមានតំបន់វាលទំនាប ក្នុងភាគពាយ័ព្យ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ខេត្ដពោធិ៍សាត់ ខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ដែលអាចនឹងមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥ភាគរយ។ ចំណែកនៅតំបន់ខ្ពង់រាបភាគពាយ័ព្យរួមមានខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភ្លៀងអាចធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥ភាគរយ។ ដោយឡែកនៅក្នុងតំបន់មាត់សមុទ្ទនោះវិញ, ភ្លៀងធ្លាក់នឹងអាចគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១០ភាគរយផងដែរ។
-
ប្រធានសសយក ប្រតិកម្មនឹងសម្តីរបស់ពិធីករហង្សមាស (Video Inside)

ប្រធានសសយក លោក ហ៊ុន ម៉ានី ដែលតែងដឹកនាំការធ្វើអង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប បានសម្តែងក្តី «ភ្ញាក់ផ្អើល និងការហួសចិត្ត» ចំពោះសម្តីអត្ថាធិប្បាយរបស់ពិធីករហង្សមាស លោក មាស រិទ្ធី ដែលនិយាយផ្សាយតាមទូរទស្សន៍ថា រូបលោក «ខ្ជិល» ចំពោះការរៀបចំធ្វើអង្គរសង្ក្រាន្តឆ្នាំ២០២៤នេះ។ ពិធីករហង្សមាសលោក មាស រិទ្ធី ក្នុងកម្មវិធីព័ត៌មានពេលព្រឹកថ្ងៃទី២៥មីនា ដែលមានមនុស្សចូលទស្សនាជាច្រើននោះ បាននិយាយថា លោក ហ៊ុន ម៉ានី ក្នុងសំណួរមួយដែលត្រូវសាកសួរ ក្នុងពេលចូលរួមពិធីជួបជុំសប្បាយមួយ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះ ក្នុងការចង់ដឹងថា តើឆ្នាំនេះ នឹងរៀបចំអង្គរសង្ក្រាន្តដែរឬទេ? ពិធីករហង្សមាសរូបនោះ និយាយថា លោក ហ៊ុន ម៉ានី បានឆ្លើយថា «ខ្ជិល»។ លោក ហ៊ុន ម៉ានី ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរលើបណ្តាញសង្គមហួសចិត្ត ដែលតាមពិតលោកបានឆ្លើយថា «ទុកឱ្យរាជធានីខេត្ត គេរៀបចំឆ្នាំនេះ»។ ប៉ុន្តែចម្លើយរបស់លោក ត្រូវបានពិធីករហង្សមាស និយាយថា លោកខ្ជិល ទៅវិញ។ លោក ហ៊ុន…
-
ក្រសួងវប្បធម៌ហៅការផ្សាយព័ត៌មានរបស់ទូរទស្សន៍ហង្សមាសរឿងសង្ក្រាន្តថា ជារឿងមិនពិត (Video Inside)

ការផ្សាយព័ត៌មានក្នុងដំណឹងពេលព្រឹកមួយ របស់កម្មវិធីទូរទស្សន៍ហង្សមាស ពាក់ព័ន្ធនឹងការមិនធ្វើសង្ក្រាន្តក្នុងខេត្តសៀមរាប ដោយសារតែថៃចុះពាក្យសង្ក្រាន្ត ក្នុងបញ្ជីបេតិកភណ្ឌអរូបី បានប្រញាប់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតមួយឱ្យទូរទស្សន៍ហង្សមាស ត្រូវលុបចេញ និងសុំទោសជាបន្ទាន់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅការផ្សាយព័ត៌មាននោះ ជាការផ្សាយព័ត៌មានមិនពិត និងបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួលច្របល់នៅក្នុងសង្គម។ អប្សរាណិតរាយការណ៍
-
ខេត្តក្រចេះនឹងប្រកាសជាខេត្តអស់មីនថ្ងៃទី២៦មីនា (Video Inside)

-
មេខ្លោងក្រុមឧទ្ទាមស្វែងរករួបមន្តថ្មី ខណៈការបែកបាក់កាន់តែរាលដាលធំ (Video Inside)

មេខ្លោងក្រុមឧទ្ទាម បានថ្លែងបារម្ភនូវការបែកបាក់សមាជិកកាន់តែមានចំនួនច្រើនឡើង និងបញ្ជាក់ការរករួបមន្តថ្មីណាមួយ ដើម្បីប្រមែប្រមូលគ្នាសាឡើងវិញ។ មេខ្លោងក្រុមឧទ្ទាម បានអំពាវនាវឱ្យកម្លាំងសេសសល់ពីការបែកបាក់ ត្រូវរួមគ្នាសាឡើងវិញ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាកាន់តែខិតជិតមកដល់។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថាសម្តីអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ទាំងអម្បាលម៉ាន មិនដែលមានប្រសិទ្ធភាពអ្វីនោះទេ។ អប្សរាណិតរាយការណ៍
-
កម្ពុជា និងឡាវ ចុះហត្ថលេខាលើអនុស្សារណៈចំនួន៧ (Video Inside)

-
រកឃើញអ្នកឆ្លងអុតស្វា២រូបទៀតនៅរាជធានី (Video Inside)

ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាថ្មីចំនួន២នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់១៤នាក់ហើយ ក្នុងប្រទេសកម្ពុជា។ អ្នកឆ្លងអុតស្វាទាំង២ដែលគេមិនបញ្ចេញអត្តសញ្ញាណនេះ ត្រូវបានបញ្ជាក់ថា ជាពលរដ្ឋស្នាក់នៅក្នុងរាជធានីភ្នំពេញ។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។
-
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ជនសង្ស័យ៥នាក់រើសទ័ពខុសច្បាប់ (Video Inside)

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់មនុស្ស ៥នាក់ ពាក់ព័ន្ធនឹងការរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណបណ្ណកងទ័ព។ យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត, បុរសសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមានឈ្មោះ ណែម សុផល អាយុ៤៣, អន សំណាង អាយុ៣២ឆ្នាំ, ហឿន សីហា អាយុ ២១ឆ្នាំ, សាំង ស៊ីថា អាយុ ៣១ឆ្នាំ និងឈ្មោះ យឹម យុទ្ធ អាយុ៣៣ឆ្នាំ។ មនុស្សទាំង៥នាក់នេះរស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នៅខេត្តកំពង់ឆ្នាំង។ មិនមានសេចក្តីរាយការណ៍ថា តើមនុស្សទាំង៥នាក់នេះ រើសទាហាន ដើម្បីបំរើក្នុងកងកម្លាំងណាមួយឡើយ។
-
ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រៀបចំវេទិកាសាធារណៈស្វែងយល់សុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន (Video Inside)

ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានរៀបចំវេទិកាសាធារណៈមួយក្នុងសប្តាហ៍នេះ ដើម្បីការស្វែងយល់នូវសុខទុក្ខ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ វេទិកាសាធារណៈ ដែលអញ្ជើញចូលរួមដោយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានប្តេជ្ញាការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការលើកឡើងជុំវិញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលស្វែងរកទីផ្សារ ដើម្បីនាំកសិផលចេញទៅទីផ្សារបរទេស និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម តាមឃុំ និងស្រុក ដើម្បីជួយប្រជាពលរដ្ឋលើការងារបង្កបង្កើនផលថែមទៀត។ អប្សរាណិតរាយការណ៍