-
ព្រះរាជាណាចក្រកម្ពុជារួមជាមួយប្រទេសលើសកលលោក ចូលរួមអបអរសាទរលោក ពូទីន ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី (Video Inside)
គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកំពុងកាន់អំណាច ដឹកនាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រទេសនានា លើសកលលោក អបអរសាទរលោក វ្លាឌីមៀរ ពូទីន ដែលបានជាប់ឆ្នោតសាជាថ្មី ជាប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ីសម្រាប់អាណ្ណត្តិទី៥។ លោក វ្លាឌីមៀរ ពូទីន បើទោះបីជាមានសម្លេងបោះឆ្នោតនៅអង្គការសហប្រជាជាតិកន្លងមក បង្ហាញការមិនគាំទ្រចំពោះការធ្វើសង្គ្រាមរបស់លោក ក្នុងប្រទេសអ៊ុយក្រែនក៏ដោយ, ប៉ុន្តែជ័យជម្នះដែលលោកបានទទួលភ្លូកទឹកភ្លូកដី តាមរយៈចំនួនពលរដ្ឋរុស្ស៊ី ចេញទៅបោះឆ្នោតច្រើន ដល់ ៧៤,២២ភាគរយ នៅទូទាំងប្រទេសនោះ ត្រូវបានមេដឹកនាំតាមប្រទេសនានា ក្នុងទ្វីបអាស៊ី, អាហ្វ្រិក និងអាមេរិកឡាទីន បានថ្លែងអបអរសាទរជាខ្លាំង និងថ្នាក់ដឹកនាំប្រទេសទាំងឡាយនោះ បានប្រកាសបញ្ជាក់ការត្រៀមធ្វើកិច្ចការជាមួយនឹងរដ្ឋាភិបាលថ្មីរុស្ស៊ី ដឹកនាំដោយលោក វ្លាឌីមៀរ ពូទីន ថែមទៀត។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយការរិះគន់ចំពោះនាយករដ្ឋមន្ត្រី (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយតបចំពោះការរិះគន់មួយ ដែលចាត់ទុកសកម្មភាពរបស់នាយករដ្ឋមន្ត្រីថា គ្មានប្រយោជន៍ក្រៅតែពីដើរដាក់ចេញគោលនយោបាយ នៅតាមក្រសួងក្រោមឱវាទ។ រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលបានធ្វើកិច្ចការទាំងក្នុងប្រទេស និងក្រៅប្រទេសនារយៈពេលជាង ២០០ថ្ងៃរួចមកនេះ បានជំរុញកិច្ចការប្រទេសទៅមុខយ៉ាងរលួនគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល បានអនុម័តការបណ្តាក់ទុនច្រើនរយគម្រោង និងជួយឱ្យមានការងារធ្វើចំនួនជាង ១៧ម៉ឺនកន្លែងថែមទៀត។ អប្សរាណិតរាយការណ៍
-
រដ្ឋបាលរាជធានី ព្រមានចាត់វិធានការអ្នកកែច្នៃយានយន្តខុសបច្ចេកទេស (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានទុករយៈពេល១សប្តាហ៍ ដល់អ្នកប្រើប្រាស់, អ្នកតាំងលក់ និងអ្នកកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីរកការផ្លាស់ប្តូរឱ្យបានត្រឹមត្រូវស្របតាមបច្ចេកទេសដើម។ អប្សរាណិតរាយការណ៍
-
សីតុណ្ហភាពកម្តៅកាន់តែកើនឡើងក្នុងសប្តាហ៍នេះ (Video Inside)
សីតុណ្ហភាពកម្តៅ ត្រូវបានព្យាករណ៍ថា នឹងកាន់តែកើនឡើង ខណៈការធ្លាក់ភ្លៀងអាចនឹងមានតិចតួចក្នុងសប្តាហ៍នេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម, កម្តៅអតិបរមារវាងពី ៣៨ទៅ ៤០អង្សាសេ នឹងកើតមាននៅតាមខេត្តមួយចំនួន ក្នុងភាគខាងជើងឦសាន និងភាគពាយ័ព្យ នៃប្រទេសកម្ពុជារវាងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ខណៈខេត្តក្នុងភាគខាងត្បូង ភាគអាគ្នេយ៍ និងប៉ែកខាងកើត នៃប្រទេសកម្ពុជាវិញ សីតុណ្ហភាពកម្ដៅអតិបរមានឹងមានរវាងពី៣៦ ទៅ៣៧ចុច៩ អង្សាសេ។ យោងតាមការព្យាករណ៍ដដែលនេះ នៅតំបន់វាលទំនាបភាគពាយព្យ ដែលរួមមានខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ប្រមាណ ១៥ភាគរយ។ ចំណែកនៅតំបន់ខ្ពង់រាបនាភាគពាយព្យរួមមានប៉ៃលិន និងឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ប្រមាណ ១០ភាគរយ និងនៅតំបន់មាត់សមុទ្ទ នឹងអាចមានភ្លៀងធ្លាក់ប្រមាណ ១០ភាគរយ។
-
អភិបាលខេត្តព្រះវិហារ បំភ្លឺជុំវិញការអនុវត្តច្បាប់របស់សមត្ថកិច្ចពាក់ព័ន្ធនឹងជម្លោះដីធ្លី (Video Inside)
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបំភ្លឺជុំវិញការអនុវត្តវិធានការច្បាប់ការពារដីរដ្ឋ នៅក្នុងភូមិសាស្ដ្រខេត្ត ខណៈការផ្សាយព័ត៌មានដែលមានទីតាំងក្រៅប្រទេស បានចោទប្រកាន់ថា អាជ្ញាធរបានធ្វើបាបប្រជាពលរដ្ឋពាក់ព័ន្ធនឹងជម្លោះដីធ្លី។ បញ្ហាបំពានដីរដ្ឋក្នុងខេត្តព្រះវិហារ បានក្លាយជាចំណុចដ៏ចំរូងចំរាស់មួយ ដែលការផ្សាយព័ត៌មានតាមបណ្តាញសង្គម និងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី បានដកស្រង់តែព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើការវាយប្រហារដាក់មកលើការអនុវត្តច្បាប់ របស់សមត្ថកិច្ចខេត្ត។ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក្នុងសន្និសីទកាសែតមួយនារសៀលថ្ងៃទី១៨មីនា បានបំភ្លឺជុំវិញការអនុវត្តវិធានការច្បាប់ការពារដីរដ្ឋ នៅក្នុងភូមិសាស្ដ្រខេត្តរបស់លោក ដើម្បីបញ្ជាក់ថា តើការផ្សាយព័ត៌មានមិនពិតចោទថា មានអាជ្ញាធរបានធ្វើបាបប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះ មានការពិតយ៉ាងណាខ្លះ? វិទ្យុអាស៊ីសេរីដែលប្រើប្រាស់ថវិការបស់រដ្ឋាភិបាលអាមេរិកច្រើនសិបម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ត្រូវបានពលរដ្ឋកម្ពុជាចាត់ទុកថា ជាវិទ្យុផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈចោទប្រកាន់ ញុះញង់ បង្កឱ្យខ្មែរ និងខ្មែរស្អប់ខ្ពើមគ្នា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អែនថូនី ប្លីងខឹន នៅក្នុងសប្តាហ៍នេះ បានចូលរួមជាមួយពិភពលោក ក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើការថ្កោលទោសការផ្សាយព័ត៌មានមិនពិត Fake News និងព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ ពលរដ្ឋខ្មែរក្នុងប្រទេសបានដាក់សំណួរថា តើហេតុអ្វីបានជារដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលថ្កោលទោសការផ្សាយព័ត៌មានមិនពិត Fake News នោះ បែរជាចំណាយលុយរាប់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗឥតប្រយោជន៍ ដើម្បីតែការផ្សាយព័ត៌មានមិនពិត តាមវិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ?
-
ឆេះរោងចក្រ និងសម្ភារៈតម្លៃជាង ១០លានដុល្លារ (Video Inside)
ការឆេះរោងចក្រកាត់ដេរស្បែកជើងយីហោ «R.G footwear ខូអិលធីឌី» នៅក្នុងខេត្តកណ្តាល ត្រូវគេរាយការណ៍ថា បានខាតបង់ដល់ម្ចាស់ក្រុមហ៊ុនអស់ចំនួនជាង ១០លានដុល្លារ។ ការឆេះរោងចក្រកាត់ដេរស្បែកជើងនេះ បានកើតឡើងវេលាម៉ោង៤កន្លះរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា រោងចក្រផលិតស្បែកជើង ដែលត្រូវភ្លើងឆេះនេះ មានម្ចាស់ឈ្មោះ ប៉ុលរ៉ាមី ស៊ីសុផុន អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានបញ្ជាក់ថា អគ្គិភ័យនេះបានធ្វើឱ្យអាគារទំហំ ១០០ម៉ែត្រ គុណ២០០ម៉ែត្រចំនួន២ខ្នង និងអាគារទំហំ ១២០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន១ខ្នង រួមទាំងសម្ភារៈនៅខាងក្នុងរោងចក្រទាំងអស់ត្រូវឆេះខូចខាតទាំងស្រុង…និង បើគិតជាសាច់ប្រាក់វិញ គឺអស់សរុបប្រមាណ ១០លានដុល្លារអាមេរិក។ សមត្ថកិច្ចបានថ្លែងថា មូលហេតុដែលឆេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
-
ជើងហោះហើររវាងកម្ពុជា និងឡាវ ចាប់ផ្តើមសាឡើងវិញ (Video Inside)
ក្រុមហ៊ុនអាកាសចរណ៍ឡាវបាន ចាប់ផ្តើមហោះហើរឡើងវិញជើងដំបូង រវាងភ្នំពេញ-វៀងចន្ទន៍ ក្រោយការផ្អាកមួយរយៈពេលធំ ដោយសារតែវិបត្តិកូវីដ១៩។ អ្នកនាំពាក្យអាកាសចរស៊ីវិលលោក ស៊ីន ចាន់សេរីវុត្ថា ការហោះជើងដំបូងនាថ្ងៃទី១៩មីនា មានភ្ញៀវចំនួន ១១៦នាក់ ពីប្រទេសឡាវ និងចំនួនអ្នកដំណើរពីភ្នំពេញទៅក្រុងវៀងចន្ទន៍វិញ មានចំនួន ៨៦នាក់។ ការហោះហើរជើងដំបូងសាឡើងវិញនេះ មានការទទួលស្វាគមន៍នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយការជូនក្រមា បាច់ផ្កា និងភួងម្លិះ ដល់ភ្ញៀវទេសចរទាំងអស់គ្នាថែមទៀត។ មន្ត្រីអាកាសចរបានបញ្ជាក់ថា ការតភ្ជាប់ហោះហើរឡើងវិញនេះ នឹងធ្វើការហោះហើរ ក្នុងមួយសប្តាហ៍ចំនួន ៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។ ការប្រកាសភ្ជាប់ជើងហោះហើរត្រង់ឡើងវិញនេះ បានធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋ នៃប្រទេសឡាវ លោក ថង លុនស៊ីសុលីត ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ កាលពីឆ្នាំ២០២៣កន្លងទៅនេះ ភ្ញៀវទេសចរឡាវ…
-
តើដំណើរទស្សនកិច្ច ២ថ្ងៃ របស់ប្រធានគណបក្សភឿថៃ នៅកម្ពុជា មានលទ្ធផលអ្វីខ្លះ? (Video Inside)
ប្រធានគណបក្សភឿថៃលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា បានបញ្ចប់ដំណើរទស្សនកិច្ច ២ថ្ងៃ ក្នុងប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោសែន ប្រធានគណបក្សប្រជាជនកម្ពុជា។ គណបក្សភឿថៃ គឺជាគណបក្សដែលកំពុងកាន់អំណាច ក្នុងរាជរដ្ឋាភិបាលថៃបច្ចុប្បន្ន និងលោកជំទាវប្រធានគណបក្សភឿថៃ គឺជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រា ដែលត្រូវជាបងធម៌របស់សម្តេចតេជោ ហ៊ុន សែន។ តើដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងនូវអ្វីខ្លះ? អប្សរាណិតរាយការណ៍
-
សម្តេចធិបតីបានអំពាវនាវការពង្រឹងវិស័យសុខាភិបាល តាមខេត្ត និងតាមតំបន់ (Video Inside)
សម្តេចធិបតីបានអំពាវនាវការពង្រឹងវិស័យសុខាភិបាលតាមខេត្ត និងតាមតំបន់ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកជម្ងឺ ដោយមិនចាំបាច់ធ្វើដំណើរមកមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញឡើយ។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងខណៈមានសេចក្តីរាយការណ៍បង្ហាញថា ពលរដ្ឋដែលចង់ព្យាបាលជម្ងឺនៅតែមានអារម្មណ៍គិតថា ពេទ្យនៅតាមខេត្ត គឺជាពេទ្យដែលមិនទាន់មានជំនាញ និងមានឧបករណ៍ទំនើប សម្រាប់ការព្យាបាលល្អឡើយ។ សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ បានលើកឧទាហរណ៍នូវការបង្កើតពេទ្យតាមតំបន់ ដែលមានសមត្ថភាព ក្នុងការព្យាបាលប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរមកឆ្ងាយរហូតដល់រាជធានីឡើយ។ សម្តេចធិបតីបានលើកឡើងនូវគម្រោងខ្លះ ដែលរាជរដ្ឋាភិបាលបានរៀបចំបង្កើតឱ្យមានមន្ទីរពេទ្យតាមតំបន់ ដើម្បីបំរើសេវាតាមតម្រូវការរបស់ពលរដ្ឋ។ ការពង្រីកសមត្ថភាពពេទ្យនៅតាមខេត្ត និងតំបន់ គឺចំណុចអាទិភាពមួយ ក្នុងចំណោមអាទិភាព ៥ នៃគោលនយោបាយបញ្ចកោណទី១ របស់រាជរដ្ឋាភិបាល។ ចំណុចអាទិភាពទី៣ បានសរសេរនូវ «ការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន»។ គោលដៅនៃចំណុចអាទិភាពទី៣នេះ គឺ «ការផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់សុខភាពបន្តពូជ, សុខភាពទារក កុមារ និងមាតា, ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ, ការបន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល វិជ្ជាជីវៈសុខាភិបាល, ការលើកកម្ពស់សមត្ថភាព ជំនាញ, ការលើកកម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជន តាមសហគមន៍។
-
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីក ៣គ្រាប់ នៅថ្ងៃដំបូងកិច្ចប្រជុំកំពូលលើកទីបី ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងក្រុងសេអ៊ូល (Video Inside)
កូរ៉េខាងត្បូង បាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទីបី នៃលទ្ធិប្រជាធិបតេយ្យ។ ក្នុងថ្ងៃដំបូងទី១៨មីនា នៃការបើកកិច្ចប្រជុំកំពូល ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក, កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក រយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ចូលក្នុងដែនទឹក នៃសមុទ្ទជប៉ុន។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញបញ្ហានេះ