Category: កម្មវិធីព័ត៌មាន

  • មន្ត្រីខណ្ឌច្បារអំពៅ និងមន្ត្រីជួរដឹកនាំខេត្តព្រះវិហាររួចខ្លួន ក្រោយការធ្វើតេស្តរកសារធាតុញៀន (Video Inside)

    មន្ត្រីខណ្ឌច្បារអំពៅ និងមន្ត្រីជួរដឹកនាំខេត្តព្រះវិហាររួចខ្លួន ក្រោយការធ្វើតេស្តរកសារធាតុញៀន (Video Inside)

    ការធ្វើតេស្តលើមន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅចំនួន ៧០៨នាក់ ដើម្បីស្វែងរកសារធាតុញៀន នៅក្នុងខ្លួន បានទទួលលទ្ធផលអវិជ្ជមានទាំងអស់។ សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាតប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ មន្ត្រីខណ្ឌច្បារអំពៅបានថ្លែងថាការតេស្តិ៍រកសារធាតុញៀនលើក្រុមមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨មីនា រាជធានីភ្នំពេញ ដែលរួមមានទាំងអភិបាលខណ្ឌលោក ចេង មុនីរ៉ា រួមទាំងមន្ត្រីក្រោមឱវាទ, មន្ត្រីជាប់កិច្ចសន្យានោះរួចមក, លទ្ធផលបានបញ្ជាក់ថា មិនមាននណារម្នាក់ មានសារធាតុញៀន នៅក្នុងខ្លួននោះឡើយ។ ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ទាក់ទងនឹងការស្វែងរកសារធាតុញៀន លើមន្ត្រីរាជការនេះផងដែរ, នៅក្នុងខេត្តព្រះវិហារ, មន្ត្រីក្នុងជួរថ្នាក់ដឹកខេត្តសរុបចំនួន ១២៥រូប រួមទាំងអភិបាលខេត្តលោក គីម រិទ្ធី និងប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ ត្រូវបានគេបញ្ជាក់ថា មិនមានសារធាតុញៀន ត្រូវបានរកឃើញ នៅក្នុងជួរដឹកនាំមន្ត្រីរាជការថ្នាក់ខេត្តទាំងអស់នោះឡើយ។

  • ចាប់នគរបាលផ្កាយពីរពាក់ព័ន្ធអំពើឆបោកលុយជាង ៥ម៉ឺនដុល្លារ សន្យារត់ការចូលក្របខណ្ឌនគរជាតិ (Video Inside)

    ចាប់នគរបាលផ្កាយពីរពាក់ព័ន្ធអំពើឆបោកលុយជាង ៥ម៉ឺនដុល្លារ សន្យារត់ការចូលក្របខណ្ឌនគរជាតិ (Video Inside)

    មន្ត្រីនគរបាលផ្កាយពីរម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ពីបទឆបោកលុយជាង ៥ម៉ឺនដុល្លារ សន្យារត់ការចូលក្របខណ្ឌនគរបាលជាតិ។ លោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ ត្រូវបានចាប់ខ្លួន យោងតាមដីកាចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានថ្លែងប្រាប់អប្សរាណិត ជុំវិញការចាប់ខ្លួនមន្ត្រីនគរបាលផ្កាយពីររួបនោះ។ អំពើឆរបោកសន្យារត់ការចូលក្របខណ្ឌនគរបាលជាតិ ឬចូលក្នុងក្របខណ្ឌមន្ត្រីរាជការ ត្រូវគេឃើញថា បានកើតមានជារឿយៗ ក្នុងនោះមន្ត្រីខ្លះដែលជាប់ពាក់ព័ន្ធ ត្រូវបានគេឃាត់ខ្លួន និងខ្លះទៀតបានរត់គេចខ្លួន។

  • កិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពី ពិភពលោកមួយ ដែលគ្មានមីន នឹងធ្វើរវាងពីថ្ងៃទី២៣ ដល់២៩ វិច្ឆិកា (Video Inside)

    កិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពី ពិភពលោកមួយ ដែលគ្មានមីន នឹងធ្វើរវាងពីថ្ងៃទី២៣ ដល់២៩ វិច្ឆិកា (Video Inside)

    កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី ពិភពលោកមួយ ដែលគ្មានមីន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចំធ្វើរយៈពេលមួយសប្តាហ៍ នាចុងខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យបំបាត់គ្រាប់មីនឱ្យអស់ចេញពីកម្ពុជា នៅក្នុងឆ្នាំ២០២៥។ ប៉ុន្តែមុននឹងឆ្នាំនៃចក្ខុវិស័យនោះឈានមកដល់, កម្ពុជានឹងត្រូវធ្វើជាប្រធានពេញមួយឆ្នាំ នៃកិច្ចប្រជុំកំពូល នៃគោលដៅ ដើម្បីការគ្មានគ្រាប់មីន របស់ពិភពលោក ក្នុងនោះរួមមានកិច្ចប្រជុំ នៅតាមបណ្តាប្រទេសនានាលើសកលលោក និងចុងក្រោយ គឺកិច្ចប្រជុំដ៏ធំបង្អស់មួយទៀត នៅក្នុងខែវិច្ឆិកា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងការចូលរួមពីបណ្តាប្រទេសជាង ១៦០ មកពីសកលលោក។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពី «ពិភពលោកមួយ ដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា» នឹងគ្រោងធ្វើរវាងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ អនុសញ្ញាអូតាវ៉ា គឺជាការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សលោក។ អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាមនុស្សធម៌ ដែលមានប្រទេសជាសមាជិកចូលរួមរហូតដល់ ១៦៤ប្រទេស។

  • ក្រុមហ៊ុនចិនចុះសិក្សាសំណង់ផ្លូវដែក និងផ្លូវក្រោមដី ក្នុងរាជធានី (Video Inside)

    ក្រុមហ៊ុនចិនចុះសិក្សាសំណង់ផ្លូវដែក និងផ្លូវក្រោមដី ក្នុងរាជធានី (Video Inside)

    ក្រុមហ៊ុនចិនចំនួន២ ដែលមានបទពិសោធន៍លើការសាងសង់ផ្លូវដែក និងផ្លូវក្រោមដី បានចុះមកសិក្សាជាបន្ថែមទៀត លើគម្រោងកសាងផ្លូវរថភ្លើងធុនស្រាល និងគម្រោងរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ។ ការចុះពិនិត្យរបស់ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុនក្វាងចូវ មេត្រូគ្រុប Guangzhou Metro Group បានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ ជុំវិញសំណង់ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គ្រោងនឹងបញ្ចប់ដំណាក់កាលសាងសង់លើកទី១ របស់ខ្លួន នៅក្នុងឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។ ក្រុមហ៊ុនចិនទាំង២នេះ នាព្រឹកថ្ងៃទី១៨មីនា បានធ្វើបទបង្ហាញមួយ ដល់គណៈកម្មការរអន្តរក្រសួង ដែលមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ លោកស៊ុន ចាន់ថុល បានថ្លែងថាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាល តភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សម្រួលការធ្វើដំណើរ គ្រាដែលការចរាចរណ៍ ក្នុងរាជធានីភ្នំពេញកាន់តែកកស្ទះ។ មិនមានសេចក្តីរាយការណ៍ថា តើដំណើរការសាងសង់ផ្លូវដែក និងផ្លូវក្រោមដី នឹងត្រូវចាប់ផ្តើមនៅថ្ងៃណាមួយពិតប្រាកដឡើយ។

  • រដ្ឋបាលខេត្តព្រះវិហារបដិសេធការផ្សាយព័ត៌មានស្ត្រីលេបថ្នាំសម្លាប់ខ្លួន (Video Inside)

    រដ្ឋបាលខេត្តព្រះវិហារបដិសេធការផ្សាយព័ត៌មានស្ត្រីលេបថ្នាំសម្លាប់ខ្លួន (Video Inside)

    រដ្ឋបាលខេត្តព្រះវិហារ បានបដិសេធការផ្សាយព័ត៌មានដែលនិយាយថា «ស្ត្រីនៅខេត្តព្រះវិហារម្នាក់ បានសម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី» ក្នុងករណីមួយ របស់ពលរដ្ឋរស់នៅក្នុងភូមិក្តាក់ ឃុំស្រយង់ ស្រុកគូលែន។ ព័ត៌មានជុំវិញការស្លាប់របស់ស្ត្រីឈ្មោះ ហែម ឡី អាយុ ៥៩ឆ្នាំ នៅថ្ងៃទី១៥មីនា ត្រូវបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី និងតាមបណ្តាញសង្គមខ្លះ ដែលប្រញាប់ឱ្យរដ្ឋបាលខេត្តព្រះវិហារ បានចុះធ្វើការស្រាវជ្រាវរកការពិត ដែលជាប់ពាក់ព័ន្ធ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការស្លាប់របស់ស្ត្រីឈ្មោះ ហែម ឡី គឺដោយសារតែវិបត្តិ ក្នុងក្រុមគ្រួសារ ដោយមានទំនាស់វាយប្រតាយប្រតប់គ្នា ដែលនាំឱ្យស្ត្រីរូបនោះផឹកស្រាស្រវឹង និងឈានដល់ផឹក «ថ្នាំសម្លាប់ស្មៅ» នៅថ្ងៃទី៩ មីនា ឆ្នាំ២០២៤។ ស្ត្រីរួបនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពឃុំស្រយង់ និងមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ប៉ុន្តែមិនសង្គ្រោះបានឡើយ។ សេចក្តីប្រកាសព័ត៌មានដដែលនិយាយថា «ក្រុមគ្រួសាររបស់ស្ត្រីនោះរស់នៅក្នុងភូមិ ពុំមាននរណាម្នាក់រត់ចូលក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ»។ សេចក្តីប្រកាសព័ត៌មានដដែល បានប្រកាសថា ការស្លាប់របស់ស្ត្រីឈ្មោះ ហែម ឡី នោះ គឺមិនពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះឡើយ។ សេចក្តីប្រកាសព័ត៌មានដដែល បានហៅការផ្សាយព័ត៌មានការស្លាប់នេះ…

  • សម្តេចធិបតីណែនាំអាជ្ញាធរលើការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង (Video Inside)

    សម្តេចធិបតីណែនាំអាជ្ញាធរលើការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរសាកល្បងកែសម្រួល ម៉ោងចុះត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងនាវេលាយប់ ខណៈការអនុវត្តកន្លងមកនេះ បានរងការត្អូញត្អែរខ្លះ ពីការរកស៊ីរបស់អាជីវករតាមបណ្តាហាងមួយចំនួន។ បទបញ្ជាពង្រឹងការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ក្នុងពេលយប់ ត្រូវបានចាប់អនុវត្តចាប់តាំងពីសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីតួលេខដោយសារគ្រោះថ្នាក់បើកបរ ដោយមានជាតិស្រវឹង បានកើនឡើងខ្ពស់ ហើយអ្នកប្រព្រឹត្តតែងរត់គេចខ្លួន មិនទទួលខុសត្រូវ លើសកម្មភាពរបស់ខ្លួន ដែលបង្កគ្រោះថ្នាក់នោះឡើយ។ សេចក្តីរាយការណ៍បានបង្ហាញថា ក្រោយការអនុវត្តចុះត្រួតពិនិត្យលើអ្នកបើកបរមានជាតិស្រវឹង ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ជាពិសេសក្នុងរាជធានីភ្នំពេញ តួលេខមនុស្សរងគ្រោះថ្នាក់ ដោយករណីបើកបរស្រវឹង និងបង្កគ្រោះថ្នាក់ បានកាត់បន្ថយយ៉ាងខ្លាំងដល់ប្រមាណ ៨០ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តក្នុងរយៈពេលជាង ២ខែមកនេះ, ភាពត្អូញត្អែរខ្លះ បានកើតមានចំពោះហាងអាជីវកម្មលក់ដូរពេលយប់ ដែលធ្លាប់តែមានមនុស្សមកកំសាន្ត បែរជាស្ងាត់ជ្រងំ មិនសូវមានមនុស្សចេញចូលដូចមុន និងធ្វើឱ្យចំណូលពីអាជីវកម្ម និងការត្រូវផ្តល់ប្រាក់ខែបុគ្គលិក បានរងហានិភ័យគំរាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវអនុសាសន៍ កែសម្រួលម៉ោង និងពេលវេលាត្រួតពិនិត្យ លើការអនុវត្តចុះត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ប៉ុន្តែបានថ្លែងថា «បើជ្រើសរើសរវាងដង្ហើមអាហារដ្ឋាន និងជីវិតរបស់ប្រជាពលរដ្ឋ គេនឹងត្រូវជ្រើសរើសអាយុជីវិតរបស់ប្រជាពលរដ្ឋជាមុន»។

  • សម្តេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាសន្តិភាព (Video Inside)

    សម្តេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាសន្តិភាព (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ដែលសេចក្តីអំពាវនាវនេះ បានធ្វើក្នុងពិធីបុណ្យទន្លេលើកទី៨ រៀបចំឡើងក្នុងខេត្តសៀមរាប។ សន្តិភាពរបស់កម្ពុជា ទើបនឹងមានមកវិញ ក្រោយប្រទេសបានបញ្ចប់សង្គ្រាមស៊ីវិល ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាដើមឆ្នាំ១៩៩៦ បន្ទាប់ពីបេសកកម្មអង្គការសហប្រជាជាតិអ៊ុនតាក់ បានដកចេញពីកម្ពុជាហើយ ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តឆាបឆេះ។ ក្រោមនយោបាយឈ្នះឈ្នះនោះ, សង្គ្រាមស៊ីវិល បានបញ្ចប់ទាំងស្រុង នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ និងចាប់តាំងពីពេលនោះមកហើយ សន្តិភាពដែលកម្ពុជា បានបាត់បង់ ក្រោយថ្ងៃរដ្ឋប្រហារទី១៨ មីនា ឆ្នាំ១៩៧០ បានវិលត្រឡប់មកក្នុងប្រទេសវិញ។ ក្រោយមានសន្តិភាព កម្ពុជាបានរៀបចំកសាងប្រទេសសាឡើងវិញ ក្នុងនោះព្រឹត្តិការណ៍ថ្នាក់ជាតិធំៗជាច្រើន បានលេចឡើងមកវិញ ដោយអស់បារម្ភពីកត្តាគំរាមកំហែង ដោយសង្គ្រាមស៊ីវិល។ ដោយសារសន្តិភាពនេះហើយ បុណ្យទន្លេលើកដំបូង ត្រូវបានចាប់ផ្តើមធ្វើនៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៥ និងបន្តធ្វើតាមបណ្តាខេត្តនានា ដែលជាប់ដងទន្លេជាបន្តបន្ទាប់។ សម្តេចធិបតីក្នុងបុណ្យទន្លេលើកទី៨ ធ្វើឡើងជាលើកដំបូង ក្នុងខេត្តសៀមរាប បានអំពាវនាវពលរដ្ឋខ្មែរ ចូលរួមថែរក្សាសន្តិភាព ដែលកម្ពុជា ខំរកដោយលំបាកកន្លងមកនេះ។ បុណ្យទន្លេបានចាប់ផ្តើមធ្វើលើកដំបូងក្នុងឆ្នាំ២០១៥ នៅក្នុងខេត្តក្រចេះ, ក្រោយមកនៅកំពង់ចាម និងត្បូងឃ្មុំ ក្នុងឆ្នាំ២០១៦, នៅខេត្តស្ទឹងត្រែង…

  • ប្រធានគណបក្សភឿថៃ ធ្វើទស្សនកិច្ច ២ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានគណបក្សភឿថៃ ធ្វើទស្សនកិច្ច ២ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានគណបក្សភឿថៃលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា កំពុងបំពេញទស្សនកិច្ច២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា។ គណបក្សភឿថៃ គឺជាគណបក្សដែលកំពុងកាន់អំណាច ក្នុងរាជរដ្ឋាភិបាលថៃបច្ចុប្បន្ន និងលោកជំទាវប្រធានគណបក្សភឿថៃ គឺជាកូនស្រីរបស់លោក ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រា ដែលត្រូវជាបងធម៌របស់សម្តេចតេជោ ហ៊ុន សែន។ អប្សរាណិតរាយការណ៍

  • តុលាការកាត់ទោសដាក់គុកអស់មួយជីវិត ដល់បរទេស ២រូប នាំចូលគ្រឿងញៀនចូលកម្ពុជា (Video Inside)

    តុលាការកាត់ទោសដាក់គុកអស់មួយជីវិត ដល់បរទេស ២រូប នាំចូលគ្រឿងញៀនចូលកម្ពុជា (Video Inside)

    ជនបរទេស ២រូប ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ត្រូវបានកាត់ទោសដាក់គុកអស់មួយជីវិត និងពិន័យបង់ប្រាក់ម្នាក់ៗ ចំនួន ៦០លានរៀល។ បុរសអាយុ ៤១ឆ្នាំសញ្ជាតិ ទ្រីនីដាត តូបាហ្គោ ឈ្មោះ ណៃថ៍ ចូអែល អ៊ីស៊ីអា និងស្ត្រីជាតិថៃអាយុ ៣៥ឆ្នាំ ឈ្មោះ អាថាន់ ថាតសានី ត្រូវបានសាលាដំបូងរាជធានី បានកាត់ទោសកាលពីថ្ងៃទី១៤មីនា នូវការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូនឆ្លងដែន ដោយខុសច្បាប់ នូវសារធាតុញៀន» ជាងមួយគីឡូក្រាម។ ជនបរទេសទាំង២ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣ ពេលធ្វើដំណើរចេញពីប្រទេសប្រេស៊ីល ចូលមកក្រុងឌូបៃ នៃប្រទេសអារ៉ាប់អេមីរ៉ាត, ចូលមកប្រទេសម៉ាឡេស៊ី និងបន្តចូលមកប្រទេសកម្ពុជា។ សមត្ថកិច្ចបានរកឃើញសារធាតុញៀនកូកាអ៊ីនទម្ងន់ ១ពាន់ ៥៩៤ក្បៀស ៣៨ក្រាម។

  • ឃាត់ខ្លួនអ្នកលក់ឧបករណ៍ឆក់ត្រីនៅខេត្តកណ្តាល (Video Inside)

    ឃាត់ខ្លួនអ្នកលក់ឧបករណ៍ឆក់ត្រីនៅខេត្តកណ្តាល (Video Inside)

    បុរសម្នាក់ដែលផ្សព្វផ្សាយឧបករណ៍ឆក់ត្រី ដែលខ្លួនឯងបានផលិត និងដាក់លក់ Online តាមបណ្តាញសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ អំពើឆក់ត្រី ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម ធ្លាប់បានប្រកាសផ្តល់រង្វាន់ដល់ជនណាក៏ដោយ ដែលពាក់ព័ន្ធនឹងការប្រើឧបករណ៍ឆក់ត្រី។ បុរសអាយុ២៧ឆ្នាំឈ្មោះ សោម ពិសិដ្ឋ ដែលផលិតឧបករណ៍ឆក់ត្រី និងផ្សព្វផ្សាយការលក់ឧបករណ៍នោះ តាមបណ្តាញសង្គម Tik Tok ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៤មីនា នៅក្នុងដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង នៃខេត្តកណ្តាល។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល លោក ហេង សុភារិទ្ធ បានថ្លែងថា យុវជនផលិតឧបករណ៍ឆក់ត្រី បានសារភាពថា គាត់បានផលិត និងលក់ឧបករណ៍ឆក់ត្រីនេះ តាំងពីចុងឆ្នាំ២០២៣ ដោយធ្វើការលក់នៅតាមបណ្តាញសង្គម នៅស្ទើរគ្រប់ខេត្តទូទាំងផ្ទៃប្រទេស។ បុរសនោះនិយាយថា បើគិតត្រឹម ខែមីនា២០២៤នេះ ការផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី នោះមានចំនួនសរុប ១៤៧គ្រឿងហើយ។