-
សហរដ្ឋអាមេរិកបញ្ជាអោយទាហាន ៨.៥០០នាក់ប្រុងជើងការខ្ពស់ ចំពេលមានភាពតានតឹងនៅអ៊ុយក្រែន (មានវីដេអូ)

-
បទវិភាគអន្តរជាតិ៖ តើសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនអាចផ្ទុះឡើង ដោយរបៀបណា? (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង២៥.មករា.២០២២

មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង២៥.មករា.២០២២ L1 នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដែលជាអំណោយ របស់ប្រទេសប៉ូឡូញ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង បាននឹងកំពុងបន្តយ៉ាងសកម្ម ជាមួយនឹងការបង្ហាញឱ្យឃើញពីប្រសិទ្ធភាព តាមរយៈការមិនមានករណីស្លាប់ថ្មីនោះទេ ក្នុងរយៈពេល៣សប្តាហ៍មកហើយ៕..ឃ្លីប (កាត់តនិងអត្ថបទវណ្ណលុក+រូបភាពឯកសារ) TG គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសបានចំនួនជាង ១៤លាននាក់ ៕….អាន….រូបភាពអត្ថបទ ទីងី LD1 រាជរដ្ឋាភិបាល មានការបើកចំហរទូលំទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជា ក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី៕…អាន LD ក្រសួងបរិស្ថាននឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩ និង៣០ នាទីព្រឹក នាសាលប្រជុំម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន៕…ចប់ LD5 អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កោតសរសើរកម្ពុជាដែលខិតខំរៀបចំវេទិកាទេសចរណ៍អាស៊ានប្រកបដោយភាពជោគជ័យ ជាមួយការរំពឹងទុកថា មហាសន្និបាតពិភពលោកនៅឆ្នាំ២០២២ខាងមុខនេះ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នូវគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលសម្រេចបានដោយព្រះរាជាណាចក្រកម្ពុជា៕…អាន LD2 កម្ពុជា ទទួលបានចំណូលជាង…
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្តវិញ គឺងាយស្រួលជាង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ក្រៅពីនេះ សូមសំឡឹងមើល ស្ថានការណ៍ដែលបានកើតឡើងជុំវិញអាជីពរបស់អ្នកជាថ្មី ហើយព្យាយាមសម្រប ទៅនឹងស្ថានភាពនោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវអត់ធ្មត់ដោយកំរិតអតិបរមា។ ផ្ទុយទៅវិញ…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ២៤-មករា-២០២២

មាតិកាព័ត៌មាន L1- សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដែលជាអំណោយ របស់ប្រទេសប៉ូឡូញ នៅយប់ស្អែកនេះ ខណៈយុទ្ធនាការ ចាក់វ៉ាក់សាំង កំពុងបន្ត និងបានបង្ហាញប្រសិទ្ធភាព តាមរយៈការមិនមានករណីមរណភាពថ្មី រយៈពេល ៣សប្តាហ៍មកហើយ ៕ …ឃ្លីប… (រូបភាពឯកសារ + អត្ថបទ អាន កាត់ត វណ្ណលុក) C11- ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រចំនួន២២៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…៣៖០០ N01- ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា ២០ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤០នាក់ (ករណីនាំចូល១៥នាក់ និងសហគមន៍២៥នាក់), ជាសះស្បើយ១៩នាក់៕ឃ្លីប(អាន កាត់ត សុខ ណេត) N02-ក្រសួងសាធារណការ ប្រកាសបើកដំណើរការសាកល្បង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ពោធិ៍សែនជ័យ-អូដឹម៕ឃ្លីប(អាន កាត់ត សុខ…
-
នាយករដ្ឋមន្ត្រីថៃនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ខណៈទំនាក់ទំនង ការទូត រវាងប្រទេសទាំងពីរមានភាពល្អក់កករជិតបីទសវត្សរ៍មកនេះ (មានវីដេអូ)

-
សហរដ្ឋអាមេរិក បញ្ជាឱ្យក្រុមគ្រួសារបុគ្គលិកស្ថានទូតប្រចាំអ៊ុយក្រែនចាកចេញពីប្រទេសនេះ (មានវីដេអូ)

-
អាល្លឺម៉ង់ជំរុញឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញវិបតិ្តអ៊ុយក្រែន

-
ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារ ការចម្លងជំងឺកូវីដ១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណី អាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំ សែន ដូនតា និងនាឱកាសចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ(មានវីដេអូ)

-
ជោគជ័យមួយទៀតរបស់កម្ពុជា ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ គឺអ្នកចូលរួមតេស្តរកកូវីដ អវិជ្ជមានទាំងអស់ (មានវីដេអូ)
