Category: កម្មវិធីព័ត៌មាន

  • ខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យ៤៧នាក់ជុំវិញកាប់បំផ្លាញព្រៃលិចទឹកជាប់បឹងទន្លេសាប (Video Inside)

    ខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យ៤៧នាក់ជុំវិញកាប់បំផ្លាញព្រៃលិចទឹកជាប់បឹងទន្លេសាប (Video Inside)

    ជនសង្ស័យចំនួន៤៧នាក់ ត្រូវបានអាជ្ញាធរខេត្តសៀមរាបឃាត់ខ្លួននិងបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹង ករណីកាប់ទន្ទ្រានដីព្រៃលិចទឹក។

  • លោក កឹម សុខា ប្រាប់ សម រង្ស៊ី ថា លោកមិនមានការរងគំរាមពីអ្នកណាម្នាក់ឡើយ (Video Inside)

    លោក កឹម សុខា ប្រាប់ សម រង្ស៊ី ថា លោកមិនមានការរងគំរាមពីអ្នកណាម្នាក់ឡើយ (Video Inside)

    អតីតមេដឹកនាំគណបក្សប្រឆាំងលោកកឹមសុខាបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកបញ្ជាក់ថាលោកមិន ដែលមានការរងគំរាមកំហែងពីអ្នកណាម្នាក់ឡើយ។ ការសរសេរបញ្ជាក់លើបណ្តាញសង្គមជាផ្លូវការនៅថ្ងៃ ទី១ ធ្នូ ជុំវិញការមិនរងនឹងអំពើគំរាមកំហែងនេះ បានធ្វើឡើងបន្ទាប់ពីមេខ្លោងក្រុមឧទ្ទាមលោកសមរង្ស៊ី បានសរសេរ ចោទថា លោកកឹមសុខាបានរងការគំរាមកំហែងពីសំណាក់លោកហ៊ុនសែនដែលចាប់យកលោកកឹម សុខា ធ្វើ ជាចំណាប់ខ្មាំង។

  • សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចក្នុងក្រុងព្រះសីហនុ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចក្នុងក្រុងព្រះសីហនុ (Video Inside)

    សម្តេចតេជោហ៊ុនសែន កំពុងស្ថិតក្នុងក្រុងព្រះសីហនុដើម្បីអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាក់ សម្ពោធផ្លូវ៣៧ខ្សែជាផ្លូវការ។ ពីធីសម្ពោធផ្លូវទាំង៣៧ខ្សែក្នុងក្រុងព្រះសីហនុ នឹងគ្រោងធ្វើនៅថ្ងៃទី២ធ្នូស្អែក នេះ។ ក្នុងប្រសាសន៍នាពេលធ្វើទស្សនកិច្ចតាមផ្លូវដែលគ្រោងនឹងសម្ពោធថ្ងៃស្អែក សម្តេចនាយករដ្ឋមន្ត្រី​បាន ថ្លែងប្រាប់អ្នកសារព័ត៌មានជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ។

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងឯកអគ្គរដ្ឋទូតរុស្ស៊ី ពិភាក្សាលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងឯកអគ្គរដ្ឋទូតរុស្ស៊ី ពិភាក្សាលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា (Video Inside)

    មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត បានទទួល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីកងទ័ពជើង គោកបានថ្លែងថា ជំនួបថ្ងៃទី៣០វិច្ឆិកា កន្លងមកនេះ គឺជាជំនួបសម្តៅរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ និង លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិ បត្តិការយោធាឱ្យមានសន្ទុះឈានឡើងថែមទៀត៕

  • លទ្ធផលនៃដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីឡាវមានប្រយោជន៍អ្វីខ្លះចំពោះកម្ពុជា (Video Inside)

    លទ្ធផលនៃដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីឡាវមានប្រយោជន៍អ្វីខ្លះចំពោះកម្ពុជា (Video Inside)

    ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់លទ្ធផលសរុបនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋាភិបាលឡាវ ដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ផនខាំ វីផាវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃក្នុងប្រទេសកម្ពុជា៕

  • សម្តេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេចតេជោហ៊ុនសែន បានទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី ដែលធ្វើទស្សនកិច្ច២ថ្ងៃក្នុងប្រទេសកម្ពុជា។ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានអញ្ជើញមកដល់ រាជធានីភ្នំពេញតាមជើងយន្តហោះពិសេសនាវេលាម៉ោង៥និង៤០នាទី៕

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការដើម្បីកែប្រែស្ថានភាពការរស់នៅរបស់អ្នកឲ្យកាន់តែល្អប្រសើរ។ កិច្ចការងារ នានារបស់លោកអ្នកនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ ប៉ុន្តែសូមកុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុន គឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវពឹងផ្អែកចំពោះគម្រោងផែនការជានិច្ច។ ក្នុងនោះដែរ សូមលោកអ្នកប្រើប្រាស់ទំនាក់ទំនងជាគោលក្នុងការបង្កើនប្រសិទ្ធភាពការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ពេលនេះជាពេលដែលមានអំណោយផលសម្រាប់ការប្រជុំពិភាក្សា។ លោកអ្នកក៏អាចចាប់ផ្តើមបំពេញការងារតាមបំណងប្រាថ្នាផងដែរ។ ក្នុងនោះ លោកអ្នកប្រហែលជាមានបំណងប្រាថ្នាចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯង។ អ្នកគួរអនុវត្តការងារតាមវិចារណញាណរបស់អ្នក ព្រមទាំងពឹងផ្អែកទៅលើស្ថានការណ៍ជាក់ស្តែង។ សកម្មភាពសន្សឹមៗអាចនឹងបញ្ជៀសបញ្ហាបានច្រើន។ ក្រៅពីនេះសូមព្យាយាមបន្ថែម ពីព្រោះលោកអ្នកមានលទ្ធភាពកែប្រែស្ថានការណ៍បានល្អក្នុងពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញបន្តិចក្នុងពេលនេះ ពីព្រោះគូប្រជែងមានច្រើន។ ក្នុងនោះ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់មនុស្សនៅជុំវិញខ្លួន ហើយយកល្អគួរអនុគ្រោះឲ្យបានច្រើនបំផុត។ ដោយឡែក លោកអ្នកអាចនឹងទទួលបានការងារច្រើន ដូច្នេះសូមបែងចែកពេលវេលា តែមិនគួរបដិសេធលឿនពេកនោះទេ។ ផ្ទុយទៅវិញ លោកអ្នកនៅតែមានលទ្ធភាពកែប្រែស្ថានការណ៍ប្រសិនបើអ្នកមិនរឹងទន្ទឹងពេកទេ។…

  • អប្សរាព្រឹកនេះ ២ ធ្នូ ២០២១

    អប្សរាព្រឹកនេះ ២ ធ្នូ ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1      នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ គឺមានរយៈពេល៤៣ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ។ អ្នកស្នេហាជាតិ ដឹកនាំដោយកសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន កាលនោះ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខិតខំតស៊ូលំបាកសព្វបែបយ៉ាង គោលដៅតែមួយគឺ រំដោះមកវិញនូវសិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលកាលនោះបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ  ហើយនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។ វីរជនស្នេហាជាតិជាច្រើរូបទៀត បានពលីជីវិតក្នុងការរៀបចំកម្លាំងប្តូរផ្តាច់ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ពីកម្មវិធីអប្សរាព្រឹកនេះ ក៏មានកម្រងវីដេអូឯកសារ ខ្លីទាក់ទងនឹង ខួប៤៣ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្ស ២ធ្នូផងដែរ គឺ២ធ្នូ ១៩៧៨ – ២ ធ្នូ ២០២១។…ឃ្លីប…(23:10) V2      សម្តេចតេជោ…

  • នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីជប៉ុនពិភាក្សាគ្នាលើកដំបូងតាមប្រព័ន្ធអនឡាញ (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីជប៉ុនពិភាក្សាគ្នាលើកដំបូងតាមប្រព័ន្ធអនឡាញ (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូនៅថ្ងៃ ទី១ធ្នូនេះ ដោយកិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងទ្វេភាគី, តំបន់ និងលើឆាកអន្តរជាតិ។ លោក ហ៊្វូមីអូ គីស៊ី ដា បានក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុនចាប់តាំងពីថ្ងៃទី៤តុលាឆ្នាំ២០២១។

  • កម្ពុជាមាតុភូមិយើង០១.ធ្នូ.២០២១

    កម្ពុជាមាតុភូមិយើង០១.ធ្នូ.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង០១.ធ្នូ.២០២១LD2 ថ្ងៃនេះ ខេត្តមួយចំនួនរបស់កម្ពុជានឹងមានសីតុណ្ហភាពធ្លាក់ចុះដល់១៥អង្សាសេ, ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាព៕..ឃ្លីបLD4 នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតឱ្យ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលបំពេញទស្សនកិច្ចនៅកម្ពុជាចូលជួបសម្តែងការគួរសម៕..អានLD3 សម្តេចតេជោបានបង្ហោះ ចម្រៀងមួយបទក្រោមចំណងជើងថា “កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប ចំមហាសន្និបាតសមុទ្ទអាស៊ីបូព៌ា២០២១” គ្រាដែលថ្ងៃនេះកម្ពុជាចាប់ផ្តើមប្រារព្ធព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕ឃ្លីបLD កម្ពុជារំពឹងថាមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នឹងធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូណ៌បែបនៃខេត្តជាប់មាត់សមុទ្រមួយនេះ៕..អាន(អត្ថបទលីដា+រូបភាពកាត់តសេឌី)LD5 សារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១៕..អានC8 រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម ដែលបាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា៕អានផ្ទាល់(ដោយ៖ជា សេឌី) ព័ត៌មានអន្តរជាតិពេលព្រឹក១- បទវិភាគអន្តរជាតិ៖ ហេតុអ្វីអាមេរិកគួរតែកែប្រែវិធីសាស្រ្តដោះស្រាយបញ្ហាជាមួយចិន? ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា២- ក្រុមប្រទេសផលិតប្រេង OPEC+ ទំនងជាមានភាពប្រុងប្រយ័ត្នខ្លាំងចំពោះផែនការបង្កើនទិន្នផលប្រេងនៅកិច្ចប្រជុំសប្តាហ៍នេះ ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា៣- ប្រមុខ…